-
កុយ ធួន អតីតមេភូមិភាគឧត្តរ
កុយ ធួន អតីតមេភូមិភាគឧត្តររបស់ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត។ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣ គ្រប់គ្រង ៣ ខេត្តគឺ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ https://www.facebook.com/blackcrowkh/posts/198306515384311
-
ជូ ជេត អតីតមេភូមិភាគបស្ចឹម
ជូ ជេត អតីតមេភូមិភាគបស្ចឹម របស់ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត។ ភូមិភាគបស្ចិម ឬភូមិភាគ៤០១ គ្រប់គ្រង៣ខេត្ត គឺខេត្តកោះកុង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ https://www.facebook.com/blackcrowkh/posts/197549098793386
-
ភូមិភាគនិរតី ឬភូមិភាគ៤០៥
ឈិត ជឿន ហៅ តា ម៉ុក អតីតមេភូមិភាគនិរតីរបស់ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត ភូមិភាគនិរតី ឬភូមិភាគ៤០៥ គ្រប់គ្រងលើខេត្ដចំនួន ៤ គឺខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ https://www.facebook.com/blackcrowkh/posts/196903025524660
-
ភូមិភាគបូព៌ា ឬភូមិភាគ២០៣
ភូមិភាគ នេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែលប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូង ក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា ៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។ https://www.facebook.com/blackcrowkh/posts/196225012259128
-
កំណាព្យអំពីសម័យប្រល័យពូជសាសន៍
១៧ មេសា ជម្លៀសចេញយកទៅបម្រើការ ក៏ប៉ុន្តែដោយហេតុថាខ្មែរក្រហមយកមនុស្សមិនចេះអក្សរ មនុស្សមិនសល់សាច់ការមកបម្រើធ្វើឲ្យប្រជាជន ៣លាននាក់ ក្នុងរយៈពេលមិនដល់៤ឆ្នាំត្រូវបាត់បង់ជីវិតដោយភាពស្អាតស្អំ។ សម្លាប់ប្រជាជនខ្លួនឯងអស់ធ្វើឲ្យបរទេសមានឱកាសចូលក្នុងទឹកដី។ https://web.facebook.com/blackcrowkh/posts/195621065652856
-
កំណាព្យអំពីសម័យខ្មែរក្រហម
ប៉ុល ពត ឆ្លាតណាស់ប៉ុន្តែល្ងង់ ចោទប្រជាជនថាជាខ្មាំង សម្លាប់រង្គាលព្រោះថាខ្លាំង បើចង់ប្រឆាំងត្រូវកសាង។ ប៉ុល ពត ត្រូវបានពិភពលោកចាត់ទុកថាជាបុគ្គលដែលបំផ្លាញជាតិសាសន៍ខ្លួនឯង សម្លាប់មិនរើសមុខ សាហាវយង់ឃ្នងជាងសត្វតិរច្ឆាន នៅក្នុងអំឡុងសម័យខ្មែរក្រហមដ៏ខ្មៅងងឹតឱ្យជាតិធ្លាក់ទៅរកចំណុចសូន្យ។ https://web.facebook.com/blackcrowkh/posts/194929412388688
-
បទពាក្យប្រាំពីរស្ដីពីរបបខ្មែរក្រហម
សម័យជឿនលឿនណាស់ទៅហើយ ប៉ុល ពត នៅឡើយប្រើកម្លាំងធ្វើទាំងថ្ងៃយប់នឿយយ៉ាងខ្លាំង ម៉ាស៊ីនត្រូវតាំងពាសពេញវាល។តើ ប៉ុល ពត ជាមនុស្សដូចម្ដ៉េច ហើយការដឹកនានោះទទួលឥទ្ធិពលមកពីណា? https://web.facebook.com/blackcrowkh/posts/194287929119503
-
តើ ស.២១ មានអត្ថន័យយ៉ាងដូចម្ដ៉េច?
https://www.facebook.com/blackcrowkh/posts/193576195857343
-
មនោគមវិជ្ជាលើកុមារ បម្រើការនៅមន្ទីរស.២១
កុមារ គឺជាក្រដាសពណ៌ស ល្អ ឬអាក្រក់អាស្រ័យលើការអប់រំ និងបណ្តុះបណ្តាល។ ប៉ុន្តែ គួរឱ្យសោកស្តាយបំផុតដែលកុមារត្រូវបានបញ្ជ្រាបមនោគមវិជ្ជាដ៌ខ្មៅងងឹតរបស់ខ្មែរក្រហម ធ្វើអោយក្រដាសពណ៌ស ប្រឡាក់ឈាម ដែលជាឈាមជាតិសាសន៍ខ្លួន សាច់ញាតិ និងឪពុកម្តាយឯង។ មនោគមវិជ្ជាប្រែសទៅជាខ្មៅ ម៉ែឪទៅជាខ្មាំង បើហ៊ានប្រឆាំង សម្លាប់ចោលតាមបញ្ជារបស់អង្គការ។ https://www.facebook.com/blackcrowkh/posts/192929899255306
-
បើចង់រស់នៅតទៅទៀត ត្រូវចេះអត់ធ្មត់ ធ្វើគធ្វើថ្លង់ កសាងខ្លួន ជម្រះភាពឯកជន
មិត្តត្រូវចង់ចាំឲ្យច្បាស់ថា បើមិត្តចង់រស់រានមានជីវិត មិត្តត្រូវអត់ធ្មត់ ឃើញ ឬឮអ្វីក៏ដោយមិត្តមិនចាំបាច់ខ្វល់នោះទេ ត្រឹមតែពង្រឹងខ្លួន និងធ្វើតាមបញ្ជាអង្គការទៅបានហើយ។ លើសពីនេះ មិត្តកុំភ្លេចជម្រះភាពឯកជនរបស់មិត្តចោលផង ព្រោះអង្គការគិតពីប្រយោជន៍រួមមិនបានគិតពីប្រយោជន៍មិត្តតែម្នាក់ឯងឡើយ។ https://www.facebook.com/blackcrowkh/posts/191687422712887