-
ដំណេីរការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រកបដោយភាពត្រឹមត្រូវ សេរីភាព និងភាពចាស់ទុំផ្នែកនយោបាយ

ប្រជាជនកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីភាពត្រឹមត្រូវ សេរីភាព យុត្តិធម៌ និងចាស់ទុំនៃដំណេីរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រជាជនគ្រប់រូបមានសិទ្ធិពេញលេញ ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ក្នុងការជ្រើសរើស និងគាំទ្រចំពោះបុគ្គល ឬគណបក្សនយោយបាយដែលខ្លួនពេញចិត្ត ដែលប្រជាជនទុកចិត្តថានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនរុងរឿង និងសុខុដុមរមនា។ អ្វីទាំងអស់នេះ ក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងអាចដំណើរការបានយ៉ាងរលូននូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នោះគឺ ”ការបោះឆ្នោត”៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ការអភិវឌ្ឍ #ព្រះរាជាណាចក្រកម្ពុជា #លទ្ធិប្រជាធិបតេយ្យ #សុខសន្តិភាព #ស្ថេរភាពនយោបាយ #ការបោះឆ្នោត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
សម្តេចតេជោ តែងតែចាត់ទុកសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់សម្តេច។ ហេតុនេះ ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានវត្តមានសម្តេចតេជោ ហ៊ុន សែន

ហេតុនេះហើយ ទើបសម្តេចទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលបានបង្កឱ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសរហូតមកដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋ នៅតែមានជំនឿជឿជាក់លើអគ្គមគ្គទេសន៍នៃសន្តិភាពសម្តេចតេជោសែន ថានឹងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់លើឆាកអន្តជាតិទាំងក្នុងតំបន់ និងទូទាំងសាកលលោក។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ការអភិវឌ្ឍ#ព្រះរាជាណាចក្រកម្ពុជា #សម្តេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ បុគ្គលដែលមានឥទ្ធិពលខ្លាំងលើ ឌុច

-
បន្ទាប់ពីបេសកកម្ម UNTAC ត្រូវបានបញ្ចប់ កម្ពុជាបានរក្សាខ្លួន ជារដ្ឋអធិបតេយ្យពេញលេញ ក្នុងឋានៈជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ និងជាអ្នកសម្រេចជោគវាសនាជាតិមាតុភូមិដោយខ្លួនឯង ដោយមិនស្ថិតក្រោមអាណាព្យាបាលរបស់អន្តរជាតិនោះឡើយ។

-
កុមារាកុមារី ដែលគួរតែកាន់ប៊ិចកាន់សៀវភៅចូលសិក្សានៅក្នុងសាលារៀន បែរជាប្ដូរមកកាន់កាំភ្លើង និងត្រូវបានបង្ខិតបង្ខំឱ្យធ្វើការហួសកម្លាំង ក្រោមមាគ៌ានៃការដឹកនាំដ៏ឆ្គួតលេលា របស់ពួកខ្មែរក្រហម ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ។

-
អបអរសាទរទិវាកុមារអន្ដរជាតិ ១ មិថុនា International Children’s Day

ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី០១ មិថុនា។ ការប្រារព្ធទិវានេះ ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។ ដោយឡែក សិទ្ធិ និងការគាំពារកុមារនៅកម្ពុជា ត្រូវបានលុបបំបាត់ចោលដល់ឬស្សគល់ដោយពួកបាតដៃប្រឡាក់ឈាមខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ កុមារត្រូវបានបំបែកចេញពីឪពុកម្តាយ និងបង្ខំឱ្យធ្វើការជាទម្ងន់នៅការដ្ឋានការងារ ឬតាមវាល ដូចមនុស្សពេញវ័យដែរ ជាមួយនឹងរបបអាហារទទួលបានតិចតួចបំផុត។ កុមារត្រូវបានបនខ្មែរក្រហមចាប់វាយ ធ្វើទារុណកម្ម ព្រោះតែលួចរត់ទៅជួបឪពុកម្តាយបងប្អូន។ ក្រោយរបបយង់ឃ្នងខ្មែរក្រហមដួលរលំ កុមារទាំងឡាយ ត្រូវបានទទួលនូវការយកចិត្តទុកដាក់គាំពារទាំងជីវភាពរស់នៅ និងផ្នែកច្បាប់ឡើងវិញ។ កុមារគ្រប់រូបមានឱកាសរស់នៅ និងទទួលបានការបីបាច់ថ្នាក់ថ្នមពីឪពុកម្តាយ ឬអាណាព្យាបាល។ កុមារទាំងអស់បានទៅសាលារៀន និងលេងជួបជុំមិត្តភក្តិដោយក្តីសប្បាយរីករាយ។ #សន្តិភាព #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អតីតកាល #បច្ចុប្បន្នកាល #ទិវាកុមារអន្ដរជាតិ #កុមារ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
បទពាក្យប្រាំបី៖ ខន្ដី

-
ស្ពានជ្រោយចង្វារ

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វារ ដែលត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៦៦ ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង នាឆ្នាំ១៩៧២ ក្នុងដំណាក់កាល ដែលកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ក្រោយមក ស្ពានជ្រោយចង្វារនេះ ក៏ត្រូវបានជួសជុលឡើងវិញ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៤។ ជាមួយគ្នានោះ ស្ពានជ្រោយចង្វារទី២ ក៏ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០១៤ ស្របនឹងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញដ៏ច្រើន។ ក្នុងសម័យកាលសង្គ្រាម កុំថាឡើយការអភិវឌ្ឍ សូម្បីតែការថែរក្សានូវសមិទ្ធផលជាតិ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏មិនអាចទៅរួចផង។ មានសន្តិភាព ទើបប្រទេសមានឱកាសក្នុងការអភិវឌ្ឍយ៉ាងពេញលេញ ប្រកបដោយនិរន្តរភាព។ #ប្រវត្ដិសាស្រ្ដកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ស្ពានជ្រោយចង្វារ #កម្ពុជា #ជប៉ុន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
តើកត្តាអ្វីដែលជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជាមុនឈានដល់ការអភិវឌ្ឍ?

-
សម្ដេចតេជោ ហ៊ុន សែន “ពេលមានសន្តិភាពត្រូវប្រឹងប្រែងរក្សា កុំចាំដល់ពេលមានសង្រ្គាមទើបប្រឹងស្រែករកសន្តិភាព”
