-
វីដេអូ៖ សមមិត្ដ ហ៊ ជានរណា?

-
តើការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើជនរងគ្រោះនៅមន្ទីរ ស-២១ គឺជាគំនិតរបស់មេខ្មែរក្រហមរូបណា?

-
តើកត្ដាអ្វីដែលបណ្ដាលឱ្យរបបខ្មែរក្រហមរលាយអង្គការចាត់តាំងយ៉ាងឆាប់រហ័ស?

-
វីដេអូ៖ ឌុច “ការតស៊ូវណ្ណៈសម័យខ្មែរក្រហម”

-
វីដេអូ៖ ការកាប់សម្លាប់រង្គាលជារបៀបដឹកនាំរបស់ខ្មែរក្រហម

-
វីដេអូ៖ ឌុច “ការអនុវត្ដមាគ៌ាឧក្រិដ្ឋខ្មែរក្រហម”

-
ដំណើរទៅរកយុត្តិធម៌ដល់ជនរងគ្រោះ

របបខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវបានផ្តួលរំលំទម្លាក់ពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណ១,៧លាននាក់ បានបាត់បង់ជីវិតដោយសារការបង្អត់អាហារ ឈឺគ្មានថ្នាំព្យាបាល បង្ខំឱ្យធ្វើការហួសកម្លាំង ចាប់ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបព្រៃផ្សៃនេះ។ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះរាប់លាននាក់ដែលបានបាត់បង់់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ក៏ដូចជាអ្នករួចរស់ជីវិតពីរបបយង់ឃ្នងមួយនេះ នៅឆ្នាំ២០០៦ តុលាការការពិសេសមួយ ត្រូវបានបង្កើតឡើង។ តុលាការពិសេសមួយនេះ ត្រូវបានហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក ជាតុលាការកូនកាត់ ដែលមានការចូលរួមពីអន្តរជាតិ។ តុលាការពិសេសនេះ ត្រូវបានបង្កើតឡើងក្រោមច្បាប់កម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិឆ្នាំ២០០៣ ផ្តល់លក្ខខ័ណ្ឌឱ្យមានជំនួយបច្ចេកទេស និងការចូលរួមរបស់អន្តរជាតិ។ អ.វ.ត.ក ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការជំនុំជម្រះក្តីដោយយុត្តិធម៌ និងស្របតាមនិយាមយុត្តិធម៌អន្តរជាតិ និងប្រើប្រាស់ទាំងច្បាប់ជាតិ និងអន្តរជាតិ។ យើងសង្ឃឹមថា តុលាការនេះ នឹងនាំយុត្តិធម៌ជូនប្រជាជនស្លូតត្រង់កម្ពុជា ពង្រឹងនីតិរដ្ឋនៅកម្ពុជា និងលើកកម្ពស់ការផ្សះផ្សាជាតិ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #ជនរងគ្រោះ #ប្រវត្ដិសាស្រ្ដកម្ពុជា #របបកម្ពុជាប្រជាធិបតេយ្យ #អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា #យុត្តិធម៌ Facebook…
-
ភាពអាក្រក់នៃការជ្រៀតជ្រែក និងការប្រើប្រាស់យោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗនៅក្នុងប្រទេស

ក្នុងសុន្ទរកថាថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះ បានត្រឹមតែនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុតកាលពីអតីតកាល ហើយបច្ចុប្បន្ន ការអនុវត្តនូវគោលនយោបាយដដែលនេះ កំពុងតែកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន។ ឆ្លងកាត់នូវមេរៀនប្រវត្តិសាស្រ្តទាំងឡាយនេះ បានបង្ហាញយ៉ាងច្បាស់ថា ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីរបៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ការជ្រៀតជ្រែក #យោធា #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #ប្រព័ន្ធអភិបាលកិច្ច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អភិបាលខេត្ដស្ទឹងត្រែង ១៩៧៩ ដល់ ២០២២

-
ការបោះឆ្នោតនៅកម្ពុជារវាងឆ្នាំ ១៩៥០-២០២២
