Category: ក្អែកខ្មៅ

  • វីដេអូ៖ តើកំហុសបែបណាត្រូវបញ្ជូនជនរងគ្រោះទៅ ស-២១ ហើយកំហុសបែបណាត្រូវបញ្ជូនជនរងគ្រោះទៅជើងឯក?

    វីដេអូ៖ តើកំហុសបែបណាត្រូវបញ្ជូនជនរងគ្រោះទៅ ស-២១ ហើយកំហុសបែបណាត្រូវបញ្ជូនជនរងគ្រោះទៅជើងឯក?

    ការបញ្ជូនមនុស្សទៅជើងឯកផ្ទាល់ ធ្វើឡើងនៅពេលដែលមានការវិភាគឃើញថាមនុស្សនោះមិនមានសារៈសំខាន់ក្នុងការយកចម្លើយ។ រីឯមនុស្សណាដែលមានសារៈសំខាន់ក្នុងការសួរចម្លើយ ត្រូវបញ្ជូនមកភ្នំពេញយកចម្លើយ ដើម្បីរាយការណ៍បន្តទៅទៀត។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កំហុស #ព្រះរាជាណាចក្រកម្ពុជា #ស២១ #ជើងឯក #ការសួរចម្លើយ #ឌុច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ សត្រូវធំរបស់ទាហាន លន់ នល់ មិនមែនខ្មែរក្រហម

    វីដេអូ៖ សត្រូវធំរបស់ទាហាន លន់ នល់ មិនមែនខ្មែរក្រហម

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប៉ុលពត #សត្រូវធំរបស់ទាហានលន់នល់ #Cambotory #ខ្មែរក្រហម #ក្អែកខ្មៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • តើសម្ដេចតេជោ ហ៊ុន សែន មានជម្រើសប៉ុន្មាន ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត?

    តើសម្ដេចតេជោ ហ៊ុន សែន មានជម្រើសប៉ុន្មាន ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត?

    សូមផ្ដល់នូវចម្លើយដែលត្រឹមត្រូវនៅក្នុងប្រអប់បញ្ចេញមតិ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ #រំដោះប្រជាជនកម្ពុជា #របបប៉ុលពត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel

  • វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន រំលាយខ្មែរក្រហម ហើយប្រគល់ការកាត់ទោសជូនសាលាក្ដីខ្មែរក្រហម ដើម្បីស្វែងរកយុត្ដិធម៌ជូនជនរងគ្រោះ

    វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន រំលាយខ្មែរក្រហម ហើយប្រគល់ការកាត់ទោសជូនសាលាក្ដីខ្មែរក្រហម ដើម្បីស្វែងរកយុត្ដិធម៌ជូនជនរងគ្រោះ

    ក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបយង់ឃ្នងខ្មែរក្រហមដែលធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់រងទុក្ខវេទនា និងបាត់បង់ជីវិត សម្តេចតេជោ ហ៊ុន សែន បានប្រគល់ការកាត់ទោសមេដឹកនាំយង់ឃ្នងទាំងនេះទៅឱ្យសាលាក្តីខ្មែរក្រហមជាអ្នកកាត់ក្តី ដែលសាលាក្តីកូនកាត់មួយនេះ បង្កើតឡើងដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងការពារកុំឱ្យរបបនេះកើតឡើងសាជាថ្មី ថែរក្សាការពារសន្តិសុខស្ថេរភាពនយោបាយនិងឯកភាពជាតិ និងដើម្បីគោរពអធិបតេយ្យភាពជាតិ ព្រោះតុលាការនេះជាតុលាការដោះស្រាយដោយយកច្បាប់តុលាការអន្តរជាតិ និងច្បាប់ជាតិមកដោះស្រាយ៕ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #រំលាយខ្មែរក្រហម #សាលាក្ដីខ្មែរក្រហម #ស្វែងរកយុត្ដិធម៌ជូនជនរងគ្រោះ #KhmerRougeRegime Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • រដ្ឋាភិបាល សឺង ង៉ុកថាញ់ ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥

    រដ្ឋាភិបាល សឺង ង៉ុកថាញ់  ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #រដ្ឋាភិបាលសឺងង៉ុកថាញ់ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel

  • វីដេអូ៖ តើ ស-២៤ ខុសគ្នាដូចម្ដេចនឹងសហករហ៍មូលដ្ឋាន?

    វីដេអូ៖ តើ ស-២៤ ខុសគ្នាដូចម្ដេចនឹងសហករហ៍មូលដ្ឋាន?

    ស-២៤ មានលក្ខណៈដូចសហករណ៍មូលដ្ឋាន ក្នុងរឿងមួយចំនួន ដែលសំខាន់គឺសិទ្ធិក្នុងបញ្ហារស់នៅមានលក្ខណៈដូចគ្នា ដែលទីនោះពុំទទួលការសម្រេចពីអចិន្រ្ដៃយ៍បស្ចិម ឬលេខាភូមិភាគផ្ទាល់លើគ្រប់ករណីនោះទេ។ អ្វីដែលមិនដូចគ្នានោះគឺ ស-២៤ ប្រមូលផ្ដុំមនុស្សដែលមានស្លាកស្នាមស្រាប់រួចទៅហើយ រីឯសហករណ៍មូលដ្ឋានប្រមូលផ្ដុំមនុស្សទៅតាមវណ្ណៈដែលគេមិនជឿទុកចិត្ដ។ ទីពីរ នៅ ស-២៤ ភាគច្រើនជាអតីតយុទ្ធជន យុទ្ធនារីរបស់បក្សកុម្មុយនីស្ដកម្ពុជា ដែលទីនោះមិនសូវមានគ្រួសារនៅទីនោះទេ រីឯសហករណ៍មូលដ្ឋានភាគច្រើនពោរពេញដោយមនុស្សដែលមានគ្រួសារ មានប្ដី ប្រពន្ធ កូន ជីដូនជីតា នៅជុំគ្គីគ្នា។ ស-២៤ ជាសាខាមួយរបស់បុគ្គលិកមន្ទីរ ស-២១ ដែលធ្វើការនៅទីនោះ។ ជាទូទៅនៅពេលយប់ ប្រធាន ស-២៤ បានបញ្ចូនមនុស្សទៅលបស្ដាប់ និងតាមដាន ប៉ុន្តែចំពោះការចាត់តាំងក្នុងការបញ្ចូនគឺ ឌុច មិនបានដឹងឮនោះឡើយ។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប៉ុលពត #កម្ពុជាប្រជាធិបតេយ្យ #KhmerRougeRegime #ខ្មែរក្រហម #ក្អែកខ្មៅ #មេដឹកនាំខ្មែរក្រហម #ស២៤ #ស២១ #សហករណ៍មូលដ្ឋាន #ឌុច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ខៀវ សំផន ថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ

    ប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ខៀវ សំផន ថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ

    ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ជារបបយង់ឃ្នងព្រៃផ្សៃបំផុតគ្មានពីរក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងត្រូវប្រកាសសាលដីកាស្ថាពរបញ្ចប់ការតវ៉ានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដែលជនជាប់ចោទរូបនេះបានប្តឹងជំទាស់នឹងការរកឃើញពិរុទ្ធភាពក្នុងសំណុំរឿង០០២/០២។ សំណុំរឿង ០០២/០២ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ដោយផ្ដោតលើអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ប្រព្រឹត្តឡើងនៅតាមទីកន្លែងនានានៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងប្រទេសដោយរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ ១៩៧៩។ ក្រោយដំណើរការកាត់សេចក្ដីអស់រយៈពេល ៤ ឆ្នាំ ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងបានប្រកាសសាលក្រមរបស់ខ្លួនប្រឆាំងនឹង ខៀវ សំផន ដោយផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុង ហ្សឺ ណែវ និងបានដាក់បញ្ចូលទោសនេះ ជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលបានប្រកាសនៅក្នុងសំណុំរឿង០០២/០១។ ខៀវ សំផន មិនសុខចិត្តចំពោះការសម្រេចនេះ ហើយបានប្រើសិទ្ធិប្ដឹងសាទុក្ខទៅកាន់តុលាការកំពូល។ អង្គជំនុំជម្រះតុលាការកំពូលបានបើកសវនាការស្តាប់សេចក្តីសន្និដ្ឋាន ដោយផ្ទាល់មាត់ទៅលើបណ្តឹងសាទុក្ខចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា…

  • វីដេអូ៖ មេដឹកនាំខ្មែរក្រហមជាតិនិយមជ្រុល

    វីដេអូ៖ មេដឹកនាំខ្មែរក្រហមជាតិនិយមជ្រុល

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប៉ុលពត #កម្ពុជាប្រជាធិបតេយ្យ #KhmerRougeRegime #ខ្មែរក្រហម #ក្អែកខ្មៅ #មេដឹកនាំខ្មែរក្រហម #ជាតិនិយមជ្រុល #JeanFrançoisTain Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ការបន្សល់ទុកភស្ដុតាងប្រវត្ដិសាស្រ្ដនៅ ស-២១

    ការបន្សល់ទុកភស្ដុតាងប្រវត្ដិសាស្រ្ដនៅ ស-២១

    មេដឹកនាំនៃរបបយង់ឃ្នង «កម្ពុជាប្រជាធិបតេយ្យ ឬត្រូវបានហៅជាទូទៅថា របបខ្មែរក្រហម» បានបង្កើតមន្ទីរសន្តិសុខ និងមន្ទីរឃុំឃាំងជាច្រើនកន្លែងទូទាំងប្រទេស ដើម្បីបម្រើដល់អំពើឧក្រិដ្ឋកម្មរបស់ខ្លួនក្រោមគោលនយោបាយដ៏ឆ្កួតលេលា និងព្រៃផ្សៃបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវបានស្លាប់ដោយគ្មានកំហុសនៅក្នុងមន្ទីរពេជ្ឈឃាតទាំងអស់នោះ។ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យនេះ បានដួលរលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មន្ទីរសន្តិសុខដែលធំជាងគេ និងល្បីរន្ទឺខាងចូលហើយមិនដែលចេញ ហៅថា មន្ទីរសន្តិបាល២១ ឬស-២១ ដឹកដោយមេឃាតករបាតដៃប្រឡាក់ឈាម ឌុច ត្រូវបានរក្សាទុកជាភស្តុតាងប្រវត្តិសាស្ត្រនៃអំពើព្រៃផ្សៃរបស់របបអាវខ្មៅខ្មែរក្រហម។ នៅក្នុងមណ្ឌលសម្លាប់មនុស្សយ៉ាងសកម្ម ស-២១ នេះ មានដូចជា អគារឃុំឃាំង អគារសួរចម្លើយនិងធ្វើទារុណកម្ម ឧបករណ៍ធ្វើទារុណកម្ម បន្ទប់ឃុំឃាំងតូចៗជាច្រើន ហើយនឹងឯកសារពាក់ព័ន្ធជាមួយការឃាត់ខ្លួន និងឯកសារសួរចម្លើយរបស់ជនរងគ្រោះរាប់សែនទំព័រទៀត។ បច្ចុប្បន្នពីទីដែលសកម្មក្នុងការធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់មនុស្សដោយឥតញញើតដៃ និងគ្មានការលើកលែងមួយនេះ បានប្រែក្លាយជាទីតាំងប្រវត្តិសាស្ត្រនៃរបបយង់ឃ្នងខ្មែរក្រហម និងជាសារមន្ទីរប្រវត្តិសាស្ត្រ ដែលដាស់ស្មារតីដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹង និងសិក្សាស្វែងយល់ពីរបបតិរច្ឆានខ្មែរក្រហម ដើម្បីជាការចងចាំ រួមគ្នាបង្ការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍ឯងនេះ កើតមានឡើងម្តងទៀត៕ #មេដឹកនាំនៃរបបយង់ឃ្នង #កម្ពុជាប្រជាធិបតេយ្យ #របបខ្មែរក្រហម #មន្ទីរសន្តិសុខ #មន្ទីរឃុំឃាំង #រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា #ទីតាំងប្រវត្តិសាស្ត្រ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #S21 Facebook Page:…

  • សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

    សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

    សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាទីតាំងនៃតឹកតាងប្រវត្តិសាស្រ្តមួយ ដែលចរឹកនូវទុក្ខវេទនា និងអំពើឃោឃៅមហាប្រល័យ លើប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ ក្រោមរបបដឹកនាំដោយ ប៉ុល ពត។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាឈ្មោះបច្ចុប្បន្នរបស់ មន្ទីរសន្ដិបាល ២១ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងឧក្រិដ្ឋយ៉ាងច្រើនលើសលុបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥ ដល់ ០៧ មករា ១៩៧៩។ នៅអំឡុងរបបប្រល័យពូជសាសន៍ ស-២១ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជាទីតាំងនៃវិសុទ្ធកម្មទៅលើជនទាំងឡាយដែលត្រូវបានចាត់ទុកថាជាខ្មាំងបដិវត្ដ។ ជាលទ្ធផល ក្នុងរយៈពេលនៃការកាន់កាប់របស់ពួកទមិឡនិយម ស-២១ គឺត្រូវបានប្រមាណថាមានជនរងគ្រោះចំនួន ១៨ ០៦៣នាក់ ដែលត្រូវបានចាប់ឃុំឃាំង និងសម្លាប់។ ក្រោយការដួលរំលំនៃរបបតិរច្ឆាននេះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលថ្មីដែលកើតចេញមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីវៈជនកម្ពុជាដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខ បានខិតខំបោះជំហានយ៉ាងត្រដាបត្រដួសក្រោកឡើងពីចំណុចសូន្យ ដោយដៃម្ខាងខិតខំទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបនេះ និងដៃម្ខាងទៀតប្រឹងប្រែងកសាងប្រទេសជាតិ ក្នុងគោលដៅចម្បងដើម្បីថែរក្សាឱ្យបាននូវសុខសន្ដិភាពជូនចំពោះប្រជាជនកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ខ្មែរក្រហម #PolPot #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង #បញ្ជីស្មារតីចងចាំនៃពិភពលោក #អង្គការយូណេស្កូ #សម្ដេចតេជោហ៊ុនសែន #កម្ពុជាប្រជាធិបតេយ្យ #S21…