-
វីដេអូ៖ តំបន់រំដោះជាមន្ទីរពិសោធន៍នៃបដិវត្ដន៍ខ្មែរក្រហម

-
“ជោគជ័យនៃការគ្រប់គ្រង កូវីដ-១៩ នៅកម្ពុជា”

ទោះបីករណីឆ្លងជំងឺកូវីង-១៩ នៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសយើងមានកម្រិតខ្ពស់ធៀបនឹងប្រទេសដទៃ។ ជោគជ័យនេះ មិនមែនជាការចៃដន្យឡើយ គឺកើតចេញពីសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានភាពជាអ្នកដឹកនាំអង់អាចម្ចាស់ការ មានទស្សនវិស័យ និងភាពឈ្លាសវៃក្នុងការប្រឈមដោះស្រាយវិបត្តិ រហូតស្ថានការណ៍អាចវិលមករកភាពប្រក្រតី និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #វិបត្តិ #វ៉ាក់សាំង #ព្រះរាជាណាចក្រកម្ពុជា #កូវីដ១៩ #សម្ដេចតេជោហ៊ុនសែន #ជោគជ័យ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
“នយោបាយយកក្រុង ចិញ្ចឹមក្រុង”

ដោយសារកត្តាសុខសន្តិភាព ទើបផ្តល់ឱកាសដល់អ្នកវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស មកបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ការវិនិយោគនានាក្នុងរាជធានីភ្នំពេញនេះហើយ ទើបយើងអាចទាញយកថវិកានៃការវិនិយោគ មកអភិវឌ្ឍន៍រាជធានីភ្នំពេញកាន់តែរីកចម្រើនជឿនលឿនឆាប់រហ័សដូចសព្វថ្ងៃនេះ ដែលយើងហៅថា នយោបាយយកក្រុងចិញ្ចឹមក្រុង។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្ដិភាព #ប្រវត្ដិសាស្រ្ដខ្មែរ #សមិទ្ធផលថ្មី #ព្រះរាជាណាចក្រកម្ពុជា #រាជធានីភ្នំពេញ #ការអភិវឌ្ឍ #សម្ដេចតេជោហ៊ុនសែន #ក្រុងចិញ្ចឹមក្រុង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ ២៤/៣៣ (#Episode24/33) ៖ សមមិត្ដ ហេង សំរិន អគ្គលេខាបក្ស និងជាប្រមុខរដ្ឋ

-
សមិទ្ធផលថ្មីលើដែនដីសន្តិភាព

ងៃនេះ ស្ពានអាកាសចោមចៅ ដែលជាសមិទ្ធផលថ្មីមួយទៀតត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក៏ដូចជាចំណងដៃដ៏មានតម្លៃជូនប្រជាជនកម្ពុជា ជាពិសេសបងប្អូនអ្នករស់នៅរាជធានីភ្នំពេញ។ សមិទ្ធផលថ្មីៗទាំងនេះ មិនមែនកើតឡើងដោយចៃដន្យឬធ្លាក់ពីលើមេឃមកទេ ប៉ុន្តែជាផ្លែផ្កានៃសន្តិភាពដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អគ្គមគ្គទេសក៍នៃសន្តិភាព សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពផ្តល់ឱកាសពេញលេញឱ្យកម្ពុជា កសាងនិងអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ដែលបាននឹងកំពុងរីកស្គុះស្គាយគ្រប់ រាជធានី-ខេត្ត ដែលឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់អំពីគុណតម្លៃនៃការចូលរួមរក្សាសន្តិភាព និងផ្លែផ្កា នៃសន្តិភាព៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្ដិភាព #ប្រវត្ដិសាស្រ្ដខ្មែរ #សមិទ្ធផលថ្មី #ព្រះរាជាណាចក្រកម្ពុជា #រាជធានីភ្នំពេញ #ចោមចៅ#ស្ពានអាកាស #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ខ្ញុំមិនមែនជាអ្នកបង្កើតសង្រ្គាមនោះទេ តែខ្ញុំជាអ្នកពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជា

-
វីដេអូ ២៣/៣៣ (#Episode23/33) ៖ ប្រតិបត្ដិការចាប់ខ្លួនជនក្បត់ ប៉ែន សុវណ្ណ

-
ផ្លែផ្លានៃសន្ដិភាព

ប្រសិនបើអ្នកមិនធ្លាប់បានឆ្លងកាត់សង្គ្រាម អ្នកប្រាកដជាមិនយល់តម្លៃដ៏មហាសាលនៃសន្តិភាពឡើយ។ ប្រទេសមួយដែលមិនមានសន្តិផ្លែផ្កានៃសន្តិភាព បាននិងកំពុងបញ្ចេញសម្រស់រីកផុសឡើងគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសមិទ្ធផលដែលបានកសាងនិងកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់ ជាពិសេសសំណង់អគារខ្ពស់ៗរាប់សិបជាន់ បានបង្ហាញរូបរាងដ៏ស្កឹមស្កៃគួរឱ្យស្ញើចសរសើរ ស្ទើរគ្រប់ច្រកល្ហកនៃរាជធានីភ្នំពេញ។ យុគសម័យតេជោសន្តិភាពនេះ ក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានផ្លែផ្កានៃសន្តិភាព និងការអភិវឌ្ឍ សូមចូលរួមថែរក្សាសមិទ្ធផលទាំងនេះ និងនាំគ្នាពូនជ្រុំថែទាំដើមសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ន ឱ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីខ្លួនយើង ប្រទេសជាតិយើង និងអ្នកជំនាន់ក្រោយៗទៀត៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្ដិភាព #ប្រវត្ដិសាស្រ្ដខ្មែរ #យុគសម័យតេជោ #សមិទ្ធផល #ព្រះរាជាណាចក្រកម្ពុជា #រាជធានីភ្នំពេញ #ការអភិវឌ្ឍ Facebook Page: Black-Crow Telegram Channel
-
វីដេអូ៖ គោលនយោបាយខ្មែរក្រហម មហាអស្ចារ្យ មហាលោតផ្លោះ

-
សន្ដិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា

ប្រសិនបើអ្នកមិនធ្លាប់បានឆ្លងកាត់សង្គ្រាម អ្នកប្រាកដជាមិនយល់តម្លៃដ៏មហាសាលនៃសន្តិភាពឡើយ។ ប្រទេសមួយដែលមិនមានសន្តិភាពពេញលេញ គឺមិនអាចមានការអភិវឌ្ឍរីកចម្រើននោះទេ។ ជាក់ស្តែង កម្ពុជាបានប្រឹងប្រែងយ៉ាងលំបាកចេញពីគំនរផេះផង់នៃវិនាសកម្មសង្គ្រាម ហើយត្រូវចំណាយពេលជិត ២០ ឆ្នាំ យ៉ាងលំបាក ទើបអាចរកបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។ មានសន្តិភាព មានការអភិវឌ្ឍ! #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្ដិភាព #ប្រវត្ដិសាស្រ្ដខ្មែរ #សម្ដេចតេជោហ៊ុនសែន #អាទិភាព #ព្រះរាជាណាចក្រកម្ពុជា Facebook Page: Black-Crow Telegram Channel