-
សូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួប ៣៧ឆ្នាំ ក្នុងមុខតំណែងនាយករដ្ឋមន្រ្ដី ១៤ មករា ១៩៨៥-១៤ មករា ២០២២
#សម្ដេចតេជោហ៊ុនសែន #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូចម្រៀង៖ ៣៧ឆ្នាំ ពី១៩៨៥ ដល់ ២០២២
និពន្ធទំនុកច្រៀង៖ ឯកឧត្ដម ស៊ី បរិញ្ញានិពន្ធបទភ្លេង៖ លោក ស៊ីវ សុខខឿនច្រៀងដោយ៖ ប៊ុនលាភ និង សូភ័ស្សដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ៖ ឯកឧត្ដម អេង កេងឈុន ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សម្ដេចតេជោហ៊ុនសែន #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ក្មេងស្រីម្នាក់អង្គុយក្បែរសពជាមួយនឹងកែវភ្នែកសម្លឹងដោយក្តីក្រៀមក្រំអាឡោះអាល័យជាទីបំផុត។ ទឹកមុខរបស់នាងបង្កប់នូវភាពភ័យខ្លាច ភាពឯកោ ដែលមនុស្សជាទីស្រឡាញ់ចាកចោលនាងឱ្យរស់នៅតែម្នាក់ឯងក្នុងពិភពដ៏ធំធេងនេះ ព្រោះតែសង្គ្រាម
#ក្អែកខ្មៅ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #សោកនាដកម្មនៃសង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
០៧ថ្ងៃ ក្រោយការរំដោះបានរាជធានីនៃប្រទេសកម្ពុជា ខេត្ដពោធិ៍សាត់ គឺជាខេត្ដដែលត្រូវបានរំដោះនៅក្នុងថ្ងៃនេះ កាលពី ៤៣ឆ្នាំ មុន
បើក្រឡេកទៅមើលនៅឆ្នាំ ១៩៧៩ ថ្ងៃនេះ គឺមានរយៈពេល ៧ ថ្ងៃ កន្លងមកហើយ ដែលរាជធានីភ្នំពេញ ត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែ នៅត្រឹមថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គាមជាតិកម្ពុជា ពុំទាន់អាចរំដោះប្រទេសទាំងមូលចេញពីរបបយង់ឃ្នង ប៉ុល ពត បាននៅឡើយទេ។ ជាក់ស្ដែងដូចខេត្ដ ពោធិ៍សាត់ ដែលទើបតែត្រូវបានរំដោះជាស្ថាពរនៅក្នុងថ្ងៃនេះកាលពី ៤៣ឆ្នាំ មុន ក្រោយរយៈពេល ៧ ថ្ងៃ នៃការរំដោះបានរាជធានីនៃប្រទេសកម្ពុជា។ #ខេត្តពោធិ៍សាត់ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ដឹងអត់! ថាតើ ខេត្តពោធិ៍សាត់ រំដោះបានពីខ្មែរក្រហម ថ្ងៃ/ខែ/ឆ្នាំ ណា?
#ខេត្តពោធិ៍សាត់ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ទង់បដិវត្ដន៍ និងការបំផ្លាញទង់បដិវត្ដន៍
បក្សកុម្មុយនីស្តកម្ពុជា បានបង្កើតរបបកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ១៩៧៦។ របបយង់ឃ្នងសម្លាប់ជាតិសាសន៍ឯងមួយនេះ គ្រប់គ្រងប្រទេសរហូតដល់ខែមករា ឆ្នាំ១៩៧៩។ វត្តមានរបស់បក្សត្រូវបានរក្សាជាការសម្ងាត់យ៉ាងដាច់ខាតរហូតដល់ឆ្នាំ១៩៧៧ ដែលមាន ប៉ុល ពត ជាលេខាបក្ស និងមានសមាជិកគណៈកម្មាធិការមជ្ឈិមបក្សមួយចំនួនទៀត។ បន្ទាប់ពីក្តាប់អំណាចបានទាំងស្រុង ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយកែទម្រង់ដ៏ជ្រុលហួសហេតុមួយភ្លាមៗ ដែលធ្វើឱ្យប្រជាជនកម្ពុជាក្លាយទៅជាទាសករក្នុងរបបទាសភាពរបស់ខ្លួន។ ខ្មែរក្រហមចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាសង្គមជនបទមួយដែលមិនមានវណ្ណៈសង្គម គឺពុំមានអ្នកមាន ពុំមានអ្នកក្រ និងគ្មានការកេងប្រវ័ញ្ច។ ដើម្បីសម្រេចឱ្យបាននូវគោលបំណងនេះ បនឃាតកខ្មែរក្រហមបានលុបបំបាត់រូបិយវត្ថុ ទ្រព្យសម្បតិ្តឯកជន ផ្សារ សាលារៀន វត្តអារាម វិហារសាសនាផ្សេងៗ ការកម្សាន្ត ទំនៀមទម្លាប់ប្រពៃណីជាដើម ធ្វើឱ្យប្រទេសដើរត្រឡប់ក្រោយដល់ចំណុចសូន្យ។ ប្រជាជនគ្រប់រូប ត្រូវបានខ្មែរក្រហមដកហូតអស់នូវសិទ្ធិជាមូលដ្ឋាន និងបំបែកចេញពីគ្រួសារឱ្យធ្វើការជាទម្ងន់តាមកង ឬសហករណ៍រៀងខ្លួន។ ដោយងប់ងល់នឹងមនោគមន៍វិជ្ជា និងអនុវត្តមាគ៌ាគោលនយោបាយដ៏ឆ្កួតលេលាជ្រុលហួសរបស់ខ្លួន របបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម មានអាយុត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ក៏ត្រូវរលំរលាយទៅវិញ ព្រមទាំងបានធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ បាត់បង់ជីវិតដោយសារធ្វើការធ្ងន់លើសកម្លាំង អត់អាហារ ឈឺគ្មានថ្នាំព្យាបាល ការឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់។ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ត្រូវបានកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយផ្តួលរំលំនៅឆ្នាំ១៩៧៩ទាំងស្រុង ទោះជាយ៉ាងណា អង្គការចាត់តាំងនយោបាយរបស់ពួកគេ មិនទាន់រលាយទាំងស្រុងនោះទេ។ ដោយមានការគាំទ្រពីសំណាក់ប្រទេសមួយចំនួន…
-
តើអ្នកខេត្ដបាត់ដំបង មានដឹងប្រវត្ដិនៃខេត្ដរបស់ខ្លួនដែរឬទេថា ថ្ងៃនេះកាលពី ៤៣ឆ្នាំមុន ខេត្ដរបស់អ្នក ទើបតែត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត?
ផ្ទុយស្រឡះពីអតីតកាល ថ្ងៃនេះរយៈពេល ៤៣ឆ្នាំ បានកន្លងផុតទៅ ខេត្តបាត់ដំបង កំពុងតែទទួលបាននូវភាពរីកចម្រើន ពោរពេញដោយសក្ដានុពល និងផ្លាស់ប្រែមុខមាត់ថ្មីលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ #ខេត្តបាត់ដំបង #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
រូបភាពកម្រ៖ “ស្ថាបនិក និងប្រតិបត្ដិករនយោបាយឈ្នះឈ្នះ គឺជាតួអង្គដ៏សំខាន់នៃការពន្លត់ភ្លើងសង្រ្គាមទាំងស្រុងនៅកម្ពុជា”
ទោះមិនច្បាស់ថារូបភាពមួយនេះ ធ្វេីនៅពេលណា ថ្ងៃណា ខែណា។ ប៉ុន្តែរូបភាពនេះ បានបង្ហាញទឹកមុខសម្តេចតេជោសែន ពោរពេញដោយគុណធម៌ដឹកនាំស្រឡាញ់សន្តិភាព ការបង្រួបបង្រួមជាតិ-ទឹកដី និងឯកភាពជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិក។ នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ មិនត្រឹមតែមានគោលការណ៍គ្រឹះសម្រាប់បញ្ចប់សង្រ្គាមនោះទេ នយោបាយឈ្នះ-ឈ្នះនឹងក្លាយជាមរតកឯកសារ ជាមេរៀនសម្រាប់កម្ពុជា និងបណ្តាប្រទេសនានា ដែលស្រឡាញ់សន្តិភាពយកទៅប្រតិបត្តិ៕ #ស្ថាបនិក #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ឥស្សរជនឆ្នើមរបស់កម្ពុជា #សង្រ្គាម #នយោបាយឈ្នះឈ្នះ #សម្ដេចតេជោ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
០៥ថ្ងៃ ក្រោយការរំដោះបានរាជធានីនៃប្រទេសកម្ពុជា ខេត្ដ កំពង់ឆ្នាំ គឺជាខេត្ដដែលត្រូវបានរំដោះនៅក្នុងថ្ងៃនេះ កាលពី ៤៣ឆ្នាំ មុន
បើក្រឡែកទៅមើលនៅឆ្នាំ ១៩៧៩ ថ្ងៃនេះ គឺមានរយៈពេល ៥ ថ្ងៃ កន្លងមកហើយ ដែលរាជធានីភ្នំពេញ ត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែ នៅត្រឹមថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គាមជាតិកម្ពុជា ពុំទាន់អាចរំដោះប្រទេសទាំងមូលចេញពីរបបយង់ឃ្នង ប៉ុល ពត បាននៅឡើយទេ។ ជាក់ស្ដែងដូចខេត្ដ កំពង់ឆ្នាំង ដែលទើបតែត្រូវបានរំដោះជាស្ថាពរនៅក្នុងថ្ងៃនេះកាលពី ៤៣ឆ្នាំ មុន ក្រោយរយៈពេល ៥ ថ្ងៃ នៃការរំដោះបានរាជធានីនៃប្រទេសកម្ពុជា។ #ខេត្ដកំពង់ឆ្នាំង #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ដឹងអត់! ថាតើ ខេត្ដកំពង់ឆ្នាំង រំដោះបានពីខ្មែរក្រហម ថ្ងៃ/ខែ/ឆ្នាំ ណា?
#ខេត្តកំពង់ឆ្នាំ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel