-
រាជរដ្ឋាភិបាល ឡេង ង៉ែត ថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥៥
ជាការពិត ទម្រាំកម្ពុជាមានសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិ និងភាពរីកចម្រើនដូចពេលនេះ កម្ពុជាធ្លាប់ឆ្លងកាត់របប និងរាជរដ្ឋាភិបាលជាច្រើន។ ជាក់ស្តែង ថ្ងៃនេះកាលពី ៦៧ ឆ្នាំមុន កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ឡេង ង៉ែត និងរដ្ឋមន្ត្រី ១០ រូប ផ្សេងទៀត។ បើប្រៀបធៀបរបបដឹកនាំរបស់លោក ឡេង ង៉ែត ឃើញថាល្អប្រសើរជាង របបប្រល័យពូជសាសន៍ ប៉ុល ពត ចុះហេតអ្វីរាជរដ្ឋាភិបាលនេះមានអាយុត្រឹមតែ១០ខែ? #ឡេងង៉ែត #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី #រដ្ឋាភិបាល #ប្រវត្ដិសាស្រ្ដខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ ខៀវ សំផន ពូកែខាងជេរ តែមិនពូកែខាងចរចា
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សម្ដេចហ៊ុនសែន #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម #ការចរចា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ ១/៣៣៖ ដំណើរប្រវត្ដិសាស្រ្ដពិត ជុំវិញការចាប់ខ្លួន លោក ប៉ែន សុវណ្ណ
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #ប៉ែនសុវណ្ណ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ការចាប់ខ្លួន #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ជីវិតចុងក្រោយ ប៉ុល ពត
តំបន់អន្លង់វែង ត្រូវបានគេស្គាល់ថាជាអតីតតំបន់កាន់កាប់ចុងក្រោយរបស់ក្រុមមេពេជ្ឈឃាតខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ បន្ទាប់ពីរបបនេះ ត្រូវបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ អន្លង់វែង ក៏ជាទីអវសានរបស់ ប៉ុល ពត ស្ថាបនិករបបបិសាចខ្មែរក្រហមផងដែរ។ ប៉ុល ពត ត្រូវបានតា ម៉ុក ចាប់ខ្លួនបន្ទាប់ពី ប៉ុល ពត បានបញ្ជាឱ្យសម្លាប់ សុន សេន និងក្រុមគ្រួសារ រួមទាំងនីសារ និងអ្នកបើកបរថយន្ត នៅខែមិថុនា ឆ្នាំ១៩៩៧ ក្នុងស្រុកអន្លង់វែងនេះ។ ពីមេដឹកនាំនៃរបបមួយដែលងប់ងល់នឹងមនោគមន៍វិជ្ជាជ្រុលហួសហេតុ ធ្វើឱ្យប្រជាជនរបស់ខ្លួនស្លាប់ជាង៣លាននាក់ ចុងក្រោយត្រូវកូនចៅរបស់ខ្លួន តា ម៉ុក ចាប់ឃុំខ្លួន និងបង្កើតតុលាការមហាជនកាត់ទោស ប៉ុល ពត ដោយឃុំនៅក្នុងផ្ទះរហូតអស់ជីវិត។ នៅខែមេសា ឆ្នាំ១៩៩៨ ស្ថាបនិករបបប្រល័យពូជសាសន៍ឯងរូបនេះ បានស្លាប់នៅលើគ្រែដេកក្នុងផ្ទះដ៏រខេករខាក ដែលត្រូវឃុំលើខ្នងភ្នំដងរែក។ សព ប៉ុល ពត មេដឹកនាំរបបកម្ពុជាប្រជាធិតេយ្យ មានត្រឹមសម្បកកង់ឡាន និងសំរាម សម្រាប់បូជា ដោយមិនបានរៀបចំឱ្យត្រឹមត្រូវនោះទេ។ អន្លង់វែង ក៏ជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ដែលធ្វើសមាហរណកម្មចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ១៩៩៨៕ #ក្អែកខ្មៅ…
-
រាជរដ្ឋាភិបាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
ថ្ងៃនេះ កាលពី៦៩ឆ្នាំមុន កម្ពុជាស្ថិតក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងជានាយករដ្ឋមន្ត្រីកម្ពុជា។ ដើម្បីរក្សាស្ថេរភាពផ្នែកនយោបាយ និងសង្គម ជូនប្រជាជនកម្ពុជា ជាពិសេសការបន្តការអភិវឌ្ឍសង្គមជាតិ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរំលាយចោលរដ្ឋសភាគណបក្សប្រជាធិបតេយ្យ ដោយហេតុផលអសមត្ថភាពគ្រប់គ្រង និងដឹកនាំប្រទេស។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងជាម្លប់ដ៏កក់ក្តៅរបស់ប្រជាជនខ្មែរ។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះមហាវីរក្សត្រមួយព្រះអង្គដែលតែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ចំពោះប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទំាំងព្រះរាជណាចក្រកម្ពុជា។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងសម័យសង្គមរាស្រ្តនិយម ប្រជានុរាស្ត្រខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ និងជាព្រះបិតាស្ថាបនាជាតិ៕ #ដំណើរកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះបរមរតនកោដ្ឋ #ព្រះរាជាណាចក្រកម្ពុជា #ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ #ព្រះមហាវីរក្សត្រ Facebook Page:…
-
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖ កុំជឿខ្ញុំពេក! សូមមើលប្រវត្ដិសាស្រ្ដក្រោយរាជ្យកាលព្រះបាទពញាយ៉ាត កម្ពុជាគ្មានសន្ដិភាពពេញលេញ និងយូរអង្វែងដូចពេញនេះទេ។
#ឥស្សរជនឆ្នើមកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្ដិភាព #ព្រះបាទពញាយ៉ាត #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
តើមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ មុននឹងឈានទៅបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា?
ខាងក្រោមនេះ គឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួន៤ ដែលជាសក្ខីភាពបង្ហាញថា សង្រ្គាមនៅកម្ពុជាត្រូវបញ្ចប់ដោយការចរចា៖ ១. ការចរចា និងការចុះចូលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល របស់ទ័ពខ្មែរក្រហម២. កិច្ចព្រមព្រៀងទាំង៤ រវាងសម្តេច សីហនុ និង សម្ដេច ហ៊ុនសែន៣. កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៤. ការបោះឆ្នោតជាតិ ឆ្នាំ ១៩៩៣ តាមរយៈព្រឹត្តិការណ៍សំខាន់ៗទាំង៤ ខាងលើនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោ ហ៊ុនសែន គឺជាប្រមុខ ការទូតដ៏ឆ្នើម និងជាបិតាឯកភាពជាតិកម្ពុជា។ #ក្អែកខ្មៅ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ការចរចា #ការបញ្ចប់សង្រ្គាម #ព្រះរាជាណាចក្រកម្ពុជា #សមាហរណកម្ម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
សង្គ្រាមបានបន្សល់ទុកនូវកុមារកំព្រារាប់ពាន់នាក់។ កុមារទាំងនេះ បានពុះពារគ្រប់ឧបសគ្គក្នុងដំណើរជីវិតរបស់ខ្លួនតែម្នាក់ឯង។ ទោះជាយ៉ាងណា សន្តិភាពបានផ្តល់ឱកាសដល់ពួកគេកសាងជីវិតថ្មីជាមួយនឹងក្តីសង្ឃឹម។ ពួកគេឈប់ភ័យខ្លាច ឈប់រត់គេច និងលែងបានឮស្នូរកាំភ្លើងនៃការប្រយុទ្ធទៀតហើយ
#មរតកសង្រ្គាម #ក្អែកខ្មៅ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កុមារ #ព្រះរាជាណាចក្រកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
រាជរដ្ឋាភិបាលសម្ដេច ប៉ែន នុត
#សម្ដេចប៉ែននុត #ដំណើរកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #នាយករដ្ឋមន្រ្ដី #ព្រះរាជាណាចក្រកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សោ ភឹម មេឃាតកភូមិភាគបូព៌ារបស់ ប៉ុល ពត
#សោភឹម #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ភូមិភាគបូពា៌ #ក្អែកខ្មៅ #កម្ពុជាប្រជាធិបតេយ្យ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel