Category: ក្អែកខ្មៅ

  • វីដេអូ២៦ តើ ខៀវ សំផន ទទួលស្គាល់កំហុស និងសុំទោសប្រជាជនកម្ពុជាដែរឬទេ?

    វីដេអូ២៦ តើ ខៀវ សំផន ទទួលស្គាល់កំហុស និងសុំទោសប្រជាជនកម្ពុជាដែរឬទេ?

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #ខៀវសំផន#កម្ពុជាប្រជាធិបតេយ្យ#អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា Facebook Page: Black-CrowTelegram Channel

  • ការបង្កើតសហករណ៍

    ការបង្កើតសហករណ៍

    មេខ្មែរក្រហមបានរៀបចំប្រជាជននៅតំបន់រំដោះជាក្រុមប្រវាស់ដៃមានពី ១០ ទៅ ៣០ គ្រួសារ ក្រុមប្រវាស់ដៃត្រូវរៀបចំជាសហករណ៍កម្រិតទាបដែលមានច្រើនគ្រួសារ ឬមួយភូមិទាំងមូល សហករណ៍កម្រិតទាបត្រូវរៀបចំជាសហករណ៍កម្រិតខ្ពស់ ដែលមានចាប់ពី ៣ ទៅ ៤ភូមិ ឬឃុំមួយទាំងមូល។ ការរៀបចំសហករណ៍នេះ គឺខ្មែរក្រហមចង់លុបបំបាត់ចោលកម្មសិទ្ធិឯកជននិងរបបមូលធននិយម ហើយដើម្បីពង្រឹងវណ្ណៈកម្មករ និងកសិកររបស់ខ្លួន។ #ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#ខ្មែរក្រហម#KhmerRouge Facebook Page: Black-CrowTelegram Channel

  • ក្រោយពីវាយដណ្ដើមបានទីក្រុងភ្នំពេញ តើអ្វីជាគោលដៅចម្បងនៃគោលនយោបាយខ្មៅងងឹតរបស់ពួកខ្មែរក្រហម?

    ក្រោយពីវាយដណ្ដើមបានទីក្រុងភ្នំពេញ តើអ្វីជាគោលដៅចម្បងនៃគោលនយោបាយខ្មៅងងឹតរបស់ពួកខ្មែរក្រហម?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#ខ្មែរក្រហម#KhmerRouge Facebook Page: Black-CrowTelegram Channel

  • គោលបំណងនៃផែនការបួនឆ្នាំ

    គោលបំណងនៃផែនការបួនឆ្នាំ

    មេដឹកនាំខ្មែរក្រហមសង្ឃឹមយ៉ាងមុតមាំក្នុងចិត្តថា នឹងធ្វើឱ្យប្រជាជនកម្ពុជាមានឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួន និងខ្លួនឧបត្ថម្ភទាំងសេដ្ឋកិច្ច រួមទាំងនយោបាយ ព្រមទាំងប្រែក្លាយវិស័យកសិកម្មអន់ថយឱ្យទៅជាវិស័យ កសិកម្មបែបទំនើប។ ប៉ុន្តែទន្ទឹមនឹងនេះ ខ្មែរក្រហមបានឱ្យលក្ខខណ្ឌរស់នៅរបស់ប្រជាជនមានសភាពយ៉ាប់យឺនយ៉ាងខ្លាំង ព្រមទាំងបានសម្លាប់បញ្ញវន្ត និងអ្នកបច្ចេកទេសអស់ជាច្រើន។ #ប្រវត្ដិសាស្រ្ដកម្ពុជា#KhmerRouge#KhmerHistory#ខ្មែរក្រហម Facebook Page: Black-CrowTelegram Channel

  • មាគ៌ានយោបាយបក្សកុម្មុយនីស្ដកម្ពុជា

    មាគ៌ានយោបាយបក្សកុម្មុយនីស្ដកម្ពុជា

    បន្ទាប់ពីកងទ័ពរំដោះខ្មែរក្រហមទទួលជ័យជម្នះលើរបបសាធាររដ្ឋខ្មែរ លន់ នល់ នៅថ្ងៃ១៧ មេសា ១៩៧៥ ខ្មែរក្រហមមានគោលនយោបាយក្នុងការកសាងប្រទេសឡើងវិញ ដោយបង្ខំជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា ឱ្យទៅធ្វើស្រែចម្ការនៅទីជនបទដាច់ស្រយាល និងការការពារជាតិ ដោយបញ្ជូនកងទ័ពទៅតាមព្រំដែននានា ជាពិសេសតាមព្រំដែនវៀតណាម។ ការអនុវត្តគោលនយោបាយដ៏លេលានៃមេដឹកនាំខ្មែរក្រហម ដែលមានតែមួយគ្មានពីរលើពិភពលោកនេះ បានធ្វើឱ្យប្រជាជនរាប់លាននាក់ បានបាត់បង់ជីវិតក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ខ្លួន ដ្បិតអត់អាហារ ធ្វើការលើសកម្លាំង ឈឺគ្មានថ្នាំព្យាបាល ការចាប់បញ្ជូនឱ្យទៅច្បាំងជាមួយខ្មាំង ការឃុំឃាំង ការធ្វើទារុណកម្ម និងសម្លាប់។ #ប្រវត្ដិសាស្រ្ដកម្ពុជា#KhmerRouge#KhmerHistory#ខ្មែរក្រហម Facebook Page: Black-CrowTelegram Channel

  • វីដេអូ៖ មេខ្មែរក្រហមលាក់មុខ និងការពង្រឹងអំណាចមជ្ឈិមឆ្នាំ ១៩៧៥

    វីដេអូ៖ មេខ្មែរក្រហមលាក់មុខ និងការពង្រឹងអំណាចមជ្ឈិមឆ្នាំ ១៩៧៥

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #ក្អែកខ្មៅ #កម្ពុជាប្រជាធិបតេយ្យ #ប្រវត្ដិសាស្រ្ដកម្ពុជា Facebook Page: Black-CrowTelegram Channel

  • គោលដៅផែនការ បួន ឆ្នាំ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    គោលដៅផែនការ បួន ឆ្នាំ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    ផែនការ ៤ឆ្នាំ គឺខ្មែរក្រហមបានអនុវត្តនយោបាយសមូហភាវូបនីយកម្ម ដោយប្រមូលយកទ្រព្យសម្បត្តិឯកជនទាំងអស់ (រួមទាំងសម្ភារផ្ទះបាយ) ទុកជាសម្បត្តិរួម និងប្រើប្រាស់រួម និងបែងចែកកម្លាំងពលកម្មទៅតាមក្រុមរៀងៗខ្លួនទៅតាមអាយុ ភេទ និងវណ្ណៈសង្គម ដូចជាបុរស ស្រ្តី យុវជន កុមារ។ ក្នុងរបបដ៏ប្រល័យនេះ គ្មាននរណាម្នាក់ដែលគេចផុតពីការបង្ខំឱ្យធ្វើការងារដ៏លំបាកនោះទេ លើកលែងតែទារក ឬកុមារតូចៗប៉ុណ្ណោះ៕ #ប្រវត្ដិសាស្រ្ដកម្ពុជា #ក្អែកខ្មៅ #ខ្មែរក្រហម #គោលដៅផែនការ៤ឆ្នាំ Facebook Page: Black-CrowTelegram Channel

  • តើអាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានលក្ខណៈដូចម្ដេច?

    តើអាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានលក្ខណៈដូចម្ដេច?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#ខ្មែរក្រហម#KhmerRouge Facebook Page: Black-CrowTelegram Channel

  • វណ្ណៈសង្គមថ្មី ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    វណ្ណៈសង្គមថ្មី ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    ខ្មែរក្រហមបានប្រកាសក្តែងៗថា របបថ្មីរបស់ខ្លួន គឺប្រជាជនគ្រប់រូបរស់នៅស្មើភាពគ្នា គ្មានអ្នកមាន គ្មានអ្នកក្រ។ ប៉ុន្តែធាតុពិត ខ្មែរក្រហម បានកំណត់នូវវណ្ណៈថ្មីពីររួចជាស្រេច គឺប្រជាជនចាស់ និងប្រជាជនថ្មី។ ប្រជាជនចាស់ (ប្រជាជនមូលដ្ឋាន) គឺជាប្រជាជនដែលរស់នៅតាមជនបទគ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជា។ ប្រជាជនថ្មី (ប្រជាជន ១៧ មេសា) ជាប្រជាជនដែលជម្លៀសចេញពីទីក្រុង ឬទីប្រជុំជនក្រោយថ្ងៃទី១៧ មេសា ១៩៧៥។ #ប្រវត្ដិសាស្រ្ដកម្ពុជា #ក្អែកខ្មៅ #ខ្មែរក្រហម #វណ្ណៈសង្គមថ្មី Facebook Page: Black-CrowTelegram Channel

  • តើខ្មែរក្រហមសម្គាល់លើអ្វីដែលហៅថា “ប្រជាជនថ្មី”?

    តើខ្មែរក្រហមសម្គាល់លើអ្វីដែលហៅថា “ប្រជាជនថ្មី”?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#ខ្មែរក្រហម#KhmerRouge Facebook Page: Black-CrowTelegram Channel