-
វីដេអូ៖ តម្លៃនៃសន្តិភាពជាតិ

ពាក្យថា «សន្តិភាព» មួយម៉ាត់ ស្តាប់ទៅហាក់បីដូចជាសាមញ្ញណាស់ ប៉ុន្តែមានអត្ថន័យធំធេង លើសពីសម្បត្តិមហាសាលដែលមិនអាចកាត់ថ្លៃបាន។ បើយើងក្រឡេកទៅមើលអតីតកាលរាប់សតវត្សមកហើយ កម្ពុជាហាក់ពុំដែលស្គាល់នូវអ្វីដែលហៅថា «សន្តិភាព» នោះទេ។ ការធ្វើឱ្យមានសន្តិភាពជារឿងពិបាកមួយស្រាប់ទៅហើយ ប៉ុន្តែការថែរក្សាឱ្យបានសិ្ថតស្ថេរគង់វង្ស រឹតតែជាការងារមួយដ៏លំបាកទ្វេដង ដូច្នេះហើយដើម្បីថែរក្សាម្លប់ដ៏ត្រជាក់នៃសន្តិភាពនេះ ក្នុងនាមយើងជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការថែរក្សានូវដើមឈើសន្តិភាព ដែលវីរៈជនយើងបានបូជា លះបង់អាយុជីវិត ដើម្បីសន្តិភាពនេះ ជូនដល់យើងជាអ្នកជំនាន់ក្រោយ។ហេតុដូច្នេះ យើងជាយុវជនជំនាន់ក្រោយ ត្រូវតែមានកាតព្វកិច្ចចូលរួមថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកនេះ ឱ្យខាងតែបាន។ មានសន្តិភាព ទើបធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពប្រជាជនរស់នៅសម្បូរសប្បាយសុខសាន្ត។ មានសន្តិភាព ទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ បាត់បង់សន្តិភាព! បាត់បង់អ្វីៗគ្រប់បែបយ៉ាង! #ក្អែកខ្មៅ #ព្រះរាជាណាចក្រកម្ពុជា #សន្ដិភាពជាតិ #នយោបាយឈ្នះ_ឈ្នះ Facebook Page: Black-CrowTelegram Channel
-
បទកាកគតិ ៖ ស្ដីពីសត្វក្ងោក

-
វីដេអូ៖ អង្គការដាក់ទិសដៅមួយហិកតាឱ្យបានស្រូវបីតោន

-
ឆ្ងល់អត់! ក្រហមបំផ្លាញវត្ដអារាម ចាប់ផ្សឹកព្រះសង្ឃ និងបំបាត់សាសនា តើខ្មែរក្រហមកាន់សាសនាអ្វី?

-
មាគ៌ានយោបាយខ្មែរក្រហម ទី៣ លុបបំបាត់រូបិយប័ណ្ណ

ចំពោះមូលហេតុរបបខ្មែរក្រហមអនុវត្ដនយោបាយមិនចាយប្រាក់នេះ គឺប្រាកដណាស់! ដោយយោងលើទ្រឹស្ដីរបស់ទស្សនវិទូសេដ្ឋកិច្ចជនជាតិបារាំងដ៏ល្បីល្បាញគួរឱ្យខ្លាចឈ្មោះ Pirere-Joseph Prou-dhon (ព្យែរ៍ ហ្សូស៊ែហ្វ ព្រូដូន) ពីឆ្នាំ១៨០៩ ដល់ ១៨៦៥ ដោយបានបោះពុម្ភផ្សាយជាស្នាដៃដ៏ធំសម្បើមមួយមានចំណងជើងថា “Solution of The Social Problem ដំណោះស្រាយបញ្ហាសង្គម” ក្នុងនោះ លោកបានស្នើនូវទស្សនទានថា “The Bank of the people ធនាគាររបស់ប្រជាជន” ជា “ឥណទានដោយមិនគិតថ្លៃគឺការលុបបំបាត់ប្រាក់” នេះឯង។ #ប្រវត្ដិសាស្រ្ដកម្ពុជា#KhmerRouge#KhmerHistory#គោលនយោបាយខ្មែរក្រហម#រូបិយប័ណ្ណ Facebook Page: Black-CrowTelegram Channel
-
តើមាគ៌ានៃគោលនយោបាយខ្មៅងងឹតទី០២ របស់ខ្មែរក្រហមក្រោយដណ្ដើមបានទីក្រុងភ្នំពេញជាអ្វី?

-
វីដេអូ៖ ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពី៖ ខ្លឹមសារសំខាន់ នៃនយោបាយឈ្នះ ឈ្នះ

-
មាគ៌ានយោបាយខ្មែរក្រហម ទី២ ការលុបបំបាត់ទីផ្សារ

ចំពោះមូលហេតុរបបខ្មែរក្រហមអនុវត្ដនយោបាយមិនចាយប្រាក់នេះ គឺប្រាកដណាស់! ដោយយោងលើទ្រឹស្ដីរបស់ទស្សនវិទូសេដ្ឋកិច្ចជនជាតិបារាំងដ៏ល្បីល្បាញគួរឱ្យខ្លាចឈ្មោះ Pirere-Joseph Prou-dhon (ព្យែរ៍ ហ្សូស៊ែហ្វ ព្រូដូន) ពីឆ្នាំ១៨០៩ ដល់ ១៨៦៥ ដោយបានបោះពុម្ភផ្សាយជាស្នាដៃដ៏ធំសម្បើមមួយមានចំណងជើងថា “Solution of The Social Problem ដំណោះស្រាយបញ្ហាសង្គម” ក្នុងនោះ លោកបានស្នើនូវទស្សនទានថា “The Bank of the people ធនាគាររបស់ប្រជាជន” ជា “ឥណទានដោយមិនគិតថ្លៃគឺការលុបបំបាត់ប្រាក់” នេះឯង។ #ប្រវត្ដិសាស្រ្ដកម្ពុជា#KhmerRouge#KhmerHistory#គោលនយោបាយខ្មែរក្រហម Facebook Page: Black-CrowTelegram Channel
-
បទកាកគតិ ៖ ស្ដីពីត្បាល់បុក

-
មាគ៌ានយោបាយខ្មែរក្រហម ទី១ ជម្រ្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ

បន្ទាប់ពីកងទ័ពរំដោះខ្មែរក្រហមទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ មេសា ១៩៧៥ ខ្មែរក្រហមមានគោលនយោបាយក្នុងការកសាងប្រទេសឡើងវិញ ដោយបង្ខំជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា ឱ្យទៅធ្វើស្រែចម្ការនៅទីជនបទដាច់ស្រយាល និងការការពារជាតិ ដោយបញ្ជូនកងទ័ពទៅតាមព្រំដែននានា ជាពិសេសតាមព្រំដែនវៀតណាម។ ភ្លាមៗបន្ទាប់ពីដណ្ដើមបានក្រុងភ្នំពេញ មេដឹកនាំខ្មែរក្រហមចាប់ផ្ដើមបញ្ជាឱ្យជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង។ ប្រជាជនរាប់ពាន់នាក់ បានបាត់បង់ជីវិតនាអំឡុងពេលជម្លៀស ដោយបាក់កម្លាំង ខ្វះអាហារ ឈឺគ្មានថ្នាំព្យាបាល និងការសម្លាប់។ មេដឹកនាំខ្មែរក្រហម បានកំណត់បែងចែកជាពីរប្រភេទរួចជាស្រេច គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧ មេសា ឱ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជនដែលជម្លៀសចេញពីទីក្រុងក្រោយថ្ងៃ១៧ មេសា ឱ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក ១៧ មេសា”។ រីឯ ហេតុផលនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញវិញនោះគឺ៖១. ដើម្បីសម្អាតខ្មាំងសត្រូវ និងបំបែកក្រុងចារកិច្ចខ្មាំងនៅក្នុងទីក្រុង២. លេសថា អាមេរិកទម្លាក់គ្រាប់បែក៣. ហេតុផលថាខ្វះមធ្យោបាយដឹកស្បៀងឱ្យប្រជាជននៅក្នុងក្រុង។ #ប្រវត្ដិសាស្រ្ដកម្ពុជា#KhmerRouge#KhmerHistory#គោលនយោបាយខ្មែរក្រហម Facebook Page: Black-CrowTelegram Channel