Category: ក្អែកខ្មៅ

  • ប្រវត្ដិខ្លះៗនៃមន្ទីរសន្ដិសុខ វត្ដត្បែង ខេត្ដសៀមរាប

    ប្រវត្ដិខ្លះៗនៃមន្ទីរសន្ដិសុខ វត្ដត្បែង ខេត្ដសៀមរាប

    យើងរាល់គ្នាដឹងហើយថា វត្ដអារាម គឺជាទីសម្រាប់បព្វជិតទាំងឡាយ រៀនសូត្រ និងគង់នៅ ហើយវត្ដអារាមនេះទៀតសោត ក៏បានដើរតួក្នុងមុខងារយ៉ាងសំខាន់សម្រាប់ជាទី​នាំ​ឱ្យ​ចិត្ត​​រីករាយ​សប្បាយ ប្រែក្លាយទុក្ខទៅជាសេចក្ដីស្ងប់សុខផងដែរ។ ប៉ុន្តែ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ វត្ដអារាម ជាច្រើននៅពាសពេញផ្ទៃប្រទេស បានប្រែក្លាយទៅជាទីដែលមានតែសម្រែកទួញថ្ងូររបស់ប្រជាជនទៅវិញ។ ខាងក្រោមនេះគឺជាប្រវត្ដិខ្លះៗទាក់ទងទៅនឹង មន្ទីរសន្ដិសុខវត្ដត្បែង ដែលត្រូវបានប្រែក្លាយទៅជាទីដ៏ខ្លៅងងឹតនៅក្នុងសម័យសង្រ្គាមរបស់កម្ពុជា ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។#ក្អែកខ្មៅ#KhmerRouge#វត្ដត្បែង#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • តើ រដ្ឋការសម័យសាធារណរដ្ឋខ្មែរធ្វើយ៉ាងដូចម្ដេចដើម្បីរក្សាជីវិតពួក?

    តើ រដ្ឋការសម័យសាធារណរដ្ឋខ្មែរធ្វើយ៉ាងដូចម្ដេចដើម្បីរក្សាជីវិតពួក?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។Facebook Page: Black-Crow Telegram Channel

  • វីដេអូ៖ ការចូលកាន់កាប់ភ្នំឧដុង្គ នាដើមខែកក្កដា ឆ្នាំ១៩៧៤

    វីដេអូ៖ ការចូលកាន់កាប់ភ្នំឧដុង្គ នាដើមខែកក្កដា ឆ្នាំ១៩៧៤

    ចាប់តាំងពីព្រលឹមស្រាងៗ យន្តហោះ តេ-២៨ (T-28 aircraft) នៃកងទ័ពជើងអាកាសនៃសាធារណរដ្ឋខ្មែរ បានចេញទៅទម្លាក់គ្រាប់បែក និងបាញ់រះលើទីតាំងប្រមូលផ្តុំរបស់ខ្មាំងសត្រូវ (ខ្មែរក្រហម) នៅម្តុំភូមិពោធិ៍កោង ខាងលិចឧដុង្គយ៉ាងខ្លាំងក្លា។កងទ័ពសាធារណរដ្ឋខ្មែរ បានចូលកាន់កាប់កំពូលភ្នំព្រះចេតិយអដ្ឋរស្ស ពេញកណ្តាប់ដៃនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៧៤។ កងទ័ពជាតិខ្មែរនៃប្រតិបត្តិការ “អដ្ឋរស្ស ៧៧” ដែលគាំទ្រដោយហ្វូងរថក្រោះធុន អឹម-១១៣ ផង បានរុលដំណើរចុះពីកំពូលភ្នំ ឆ្ពោះទៅឧដុង្គជាបន្តទៀតនៅថ្ងៃទី០៤ ខែកក្កដា។ ពួកខ្មែរក្រហម ដែលបាក់ទ័ពនៅខាងកំពង់ហ្លួង និងភ្នំព្រះតេចិយអដ្ឋរស្ស បានលើកគ្នាទៅវាយទប់ដំណើរកងទ័ពជាតិខ្មែរមិនឱ្យបើកផ្លូវនេះបាន។ ប៉ុន្តែ នៅពេលដែលក្បួនកងទ័ពសាធារណរដ្ឋខ្មែរ ចេញដំណើររុលទៅមុខនោះ ពុំមានការប្រយុទ្ធណាមួយគួរឱ្យកត់សម្គាល់ទេ ព្រោះទ័ពខ្មែរក្រហមដែលក្រាញនៅទីនោះ បានបាក់ទ័ព និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយកម្លាំងគ្រាប់បែកនៃយន្តហោះកងទ័ពជាតិខ្មែរ។ ភ្នំព្រះចេតិយអដ្ឋរស្ស ជាទីតាំងសក្ការបូជានៅលើកំពូលភ្នំ មានព្រះវិហារដ៏ចំណាស់មួយ ព្រះពុទ្ធបដិមាមួយព្រះអង្គធំខ្ពស់ស្រឡះគង់ព្រះភ្នែន និងព្រះបដិមាកសាងអំពីមាស និងអំពីប្រាក់ទៀតផង។ ឥឡូវនេះអ្វីៗ ដែលមានរាប់រយឆ្នាំមកហើយនោះ ក្លាយទៅជាផេះម៉ត់អស់ទៅហើយ។ តួព្រះវិហារបាក់ស្រុតខ្ទេចខ្ទីដោយខ្មែរក្រហមដាក់ប្លាស្ទីចបំផ្លិចបំផ្លាញមុនពេលដកទ័ព។ ព្រះពុទ្ធរូបតូចធំ ត្រូវបានបាក់បែកគ្មានសល់៕#កម្ពុជាប្រជាធិបតេយ្យ#KhmerRouge#ភ្នំឧដុង្គ #ក្អែកខ្មៅ #BlackCrow Facebook Page: Black-Crow Telegram Channel

  • #វីដេអូទី០៩ នៃការសារភាពរបស់ ឌុច : តួនាទីរបស់ ឌុច នៅមន្ទីរ ស-២១

    #វីដេអូទី០៩ នៃការសារភាពរបស់ ឌុច : តួនាទីរបស់ ឌុច នៅមន្ទីរ ស-២១

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។T #ក្អែកខ្មៅ#BlackCrow#KhmerRougeFacebook Page: Black-Crow Telegram Channel

  • តើ សម័យកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាប្រកាន់យករបបដឹកនាំអ្វី?

    តើ សម័យកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាប្រកាន់យករបបដឹកនាំអ្វី?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។Facebook Page: Black-Crow Telegram Channel

  • ១១/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “ស្រឡាញ់ ហើយធ្វើពលិកម្មជានិច្ចដី”

    ១១/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “ស្រឡាញ់ ហើយធ្វើពលិកម្មជានិច្ចដី”

    ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនធ្វើការយ៉ាងណាឱ្យទាន់ផែនការអង្គការដាក់ចុះ ដោយមិនគិតម៉ោងពេល។ ប្រជាជនជាច្រើនបានស្លាប់នៅតាមការដ្ឋានដោយសារធ្វើការហួសកម្លាំង និងគ្មានអាហារបរិភោគគ្រប់គ្រាន់។ #សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel

  • ភាគទី ៣៖ បាតដៃក្រហម “អវសាននៃមន្ទីរ ស-២១ និងការចងចាំរបស់ជនរងគ្រោះ”

    ភាគទី ៣៖ បាតដៃក្រហម “អវសាននៃមន្ទីរ ស-២១ និងការចងចាំរបស់ជនរងគ្រោះ”

    មន្ទីរសន្តិបាល ២១ ឬ គុកទួលស្លែង ជាមណ្ឌលប្រតិបត្ដិការយ៉ាងសកម្មមួយរបស់ខ្មែរក្រហម ដែលសឹងតែពុំមានពេលឈប់សម្រាកទៅលើការងារចាប់ចង ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់។ រោងម៉ាស៊ីនសម្លាប់មនុស្សមួយនេះ ត្រូវបានដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ១៩៧៥ បន្ទាប់ពីពួកកុម្មុយនីស្តខ្មែរក្រហម វាយដណ្តើមបានទីក្រុងភ្នំពេញ នៅថ្ងៃ១៧ មេសា ១៩៧៥។ មន្ទីរសន្តិបាល ២១ ឬ ស-២១ ត្រូវបានបិទទ្វារជាស្ថាពរនៅថ្ងៃ៦ មករា ១៩៧៩ បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យបានទាំងស្រុង។ ៣ថ្ងៃបន្ទាប់មក ទីពិឃាតដ៏អាថ៌កំបាំងដែលមនុស្សចូលទៅហើយ គ្មានជីវិតនឹងចេញមកវិញមួយនេះ ត្រូវបានរកឃើញ។ ឯកសារចម្លើយសារភាព រូបថតជនរងគ្រោះរាប់ពាន់នាក់ ខ្នោះឃ្នាង និងឧបករណ៍សម្រាប់ធ្វើទារុណកម្មជាច្រើន ត្រូវបានរកឃើញ ជាមួយនឹងកូនក្មេង រួមទាំងមនុស្សវ័យជំទង់ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានវាសនារួចផុតពីទីមរណមួយនេះ។ ដូច្នេះហើយ ប្រសិនបើចង់ជ្រាបច្បាស់ សូមតាមដាននូវវីដេអូខាងក្រោមនេះ ដែលនឹងនាំអ្នកទាំងអស់គ្នា ឱ្យបានឈ្វេងយល់នូវប្រវត្ដិ និងអវសាននៃមន្ទីរ ស.២១៕#ក្អែកខ្មៅ#BlackCrow#KhmerRouge#ស_២១#S_21Facebook Page: Black-Crow Telegram Channel

  • នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

    នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

    វីដេអូ : ពួកខ្មែរក្រហមផ្ដើមរត់ចូលព្រៃឆ្នាំ១៩៦៣ ដើម្បីជ្រាបច្បាស់សូមតាមដានស្តាប់ទាំងអស់គ្នា។#ក្អែកខ្មៅ#BlackCrow#KhmerRougeFacebook Page: Black-Crow Telegram Channel

  • ១០/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “សុភាពរាបសាដាច់ខាតចំពោះប្រជាជន តែមាន កំហឹង ឆាបឆេះជានិច្ចចំពោះខ្មាំងដី”

    ១០/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “សុភាពរាបសាដាច់ខាតចំពោះប្រជាជន តែមាន កំហឹង ឆាបឆេះជានិច្ចចំពោះខ្មាំងដី”

    ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមតែងតែចាត់ទុកប្រជាជនជម្លៀសក្រោយថ្ងៃ១៧ មេសា ជាជនកម្អែលរបបសក្តិភូមិ ជាប្រតិកិរិយាជន ដែលត្រូវតែយកមកអប់រំរៀនសូត្រ លត់ដំឲ្យបានខ្លាំងក្លាបំផុត។ ខ្មែរក្រហមចាត់ទុកប្រជាជន១៧ មេសា នេះ ដូចជាខ្មាំង ដែលត្រូវតែតាមដានគ្រប់សកម្មភាព គ្រប់ពេលវេលា។#សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel

  • ៩/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំប៉ះពាល់លុយកាក់រួម ទ្រព្យសម្បត្ដិរួម ទោះជា ប្រាក់១រៀលក្ដី អង្ករ១កំប៉ុង ឬថ្នាំមួយគ្រាប់ក្ដី”

    ៩/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំប៉ះពាល់លុយកាក់រួម ទ្រព្យសម្បត្ដិរួម ទោះជា ប្រាក់១រៀលក្ដី អង្ករ១កំប៉ុង ឬថ្នាំមួយគ្រាប់ក្ដី”

    ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានដកហូតគ្រប់យ៉ាងពីប្រជាជន ដោយប្រើពាក្យថា «អង្គការស្នើយក» ដែលទាំងនេះគឺជាលេស និងជាអ្វីដែលគ្មានអ្នកណាហ៊ានប្រកែកឡើយ ដ្បិតបើហ៊ានប្រកែកនឹងត្រូវនាំខ្លួនយកទៅកសាង។#សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel