-
#វីដេអូ២៣ សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អំពី៖ វណ្ណៈកសិករសម័យខ្មែរក្រហម ឆ្លើយដោយ នួន ជា

-
មជ្ឈមណ្ឌលសន្តិភាព អន្លង់វែង

មជ្ឈមណ្ឌលសន្តិភាព ស្ថិតនៅក្នុងភូមិអន្លង់វែង ដែលជាភូមិជនបទតូចមួយនៅភាគខាងជើងនៃប្រទេសកម្ពុជា ស្ថិតក្នុងខេត្ដឧត្ដរមានជ័យ ត្រូវបានបញ្ចូលក្នុងប្រវត្តិខ្មែរក្រហម។ តំបន់នេះ គឺជាទីតាំងដំបូងដែលត្រូវបានរំដោះដោយពួកខ្មែរក្រហម (អំឡុងឆ្នាំ១៩៧០) និងជាទីបញ្ជាការចុងក្រោយរបស់ខ្មែរក្រហមមុនពេលប្រគល់ខ្លួនដល់រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៩៕ #ប្រវត្ដិសាស្រ្ដកម្ពុជា #KhmerRouge #មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង Facebook Page: Black-CrowTelegram Channel
-
ស្រែគំរូ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ស្រែជាទីកន្លែងសម្រាប់កសិករធ្វើស្រូវ ប៉ុន្តែ ស្រែគំរូត្រូវបាន តាម៉ុក បង្កើតឡើងសម្រាប់ជាទីតាំងលាក់ខ្លួនរបស់ ប៉ុល ពត និងក្រុមមេដឹកនាំខ្មែរក្រហមមួយចំនួនទៀតទៅវិញ។ យើងអាចសន្មត់បានថា ក្រៅពីជំនាញដឹកនាំប្រទេសឱ្យវិលទៅរកឆ្នាំសូន្យនោះ អតីតមេដឹកនាំខ្មែរក្រហមក៏មាននូវជំនាញរត់គេច និងលាក់ខ្លួនផងដែរ។ ទង្វើទាំងអស់នេះបានឆ្លុះបញ្ចាំងឲ្យឃើញថា អតីតមេដឹកនាំទាំងនោះ ហ៊ានធ្វើគ្រប់សបសសព្វបែបយ៉ាងដើម្បីអំណាច និងដើម្បីសម្រេចនៅមហិច្ឆតាដ៏ខ្មៅងងឹតរបស់ខ្លួន៕ #ប្រវត្ដិសាស្រ្ដកម្ពុជា #KhmerRouge #ស្រែគំរូ Facebook Page: Black-CrowTelegram Channel
-
បទកាកគតិ ៖ ស្ដីពីសត្វក្របី

-
វីដេអូ៖ “១នាទី ១នាក់ ជាការផ្តាច់យកជីវិតក្នុងរបបប៉ុល ពត”

តេីបងប្អូន ដឹងទេថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានផ្តាច់អាយុជីវិតពលរដ្ឋខ្មែរ ប៉ុន្មាននាក់ ក្នុង រយៈពេល ១៣៦០ថ្ងៃ ឬ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ? សកម្មភាពនៃការងប់ងល់នឹងទ្រឹស្តីបដិវត្តន៍ និងកិច្ចកសាងសង្គមនិយមដ៏មហាអស្ចារ្យ មហាលោតផ្លោះរបស់បន ប៉ុល ពត បាននាំប្រជាជាតិទាំងឡាយធ្លាក់ចូលជ្រោះជ្រៅនៃការប្រល័យពូជសាសន៍ឯង។ ប្រជាជនកម្ពុជារាប់លាននាក់ បានក្លាយខ្លួនទៅជាទាសកររស់ក្នុងគុកឥតជញ្ជាំង ដែលកំពុងសំងំសម្លាប់រង្គាលលើពលរដ្ឋខ្មែរយ៉ាងស្ងៀមស្ងាត់ និងព្រៃផ្សៃបំផុត ដោយពូថៅ កាំបិត ត្បូងចប ចំពុះទុង កាំភ្លើង និងទារុណកម្មរាប់រយប្រភេទខុសៗគ្នា រាប់ទាំងការបង្អត់អាហារផង។ នេះជាសង្គ្រាមផ្ទៃក្នុងដ៏សាហាវដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ និងជាស្លាកស្នាមប្រវត្តិសាស្រ្តដ៏ខ្លោចផ្សាបំផុតរបស់ជាតិសាសន៍មួយនេះ៕ #ក្អែកខ្មៅ #ប្រវត្ដិសាស្រ្ដរកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ Facebook Page: Black-CrowTelegram Channel
-
វីដេអូ៖ គុកឥតជញ្ជាំង

-
កន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០

នៅក្នុងសម័យសន្តិភាព ភ្នំគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ប៉ុន្តែនាសម័យខ្មែរក្រហម តាម៉ុក បានប្រែក្លាយ ភ្នំ២០០ ទៅជាកន្លែងកែច្នៃគ្រាប់កាំភ្លើងប្រភេទ AK47 និង AK57 ដើម្បីប្រយុទ្ធប្រឆាំងជាមួយកម្លាំងរដ្ឋាភិបាល។ កម្លាំងមនុស្សប្រហែល ១២នាក់ ធ្វើការរួមគ្នាដើម្បីកែច្នៃគ្រាប់ចំនួន ៥០០០ ទៅ ៦០០០គ្រាប់ ក្នុងមួយថ្ងៃ។ ទីតាំងនេះគឺស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ៕ #ប្រវត្ដិសាស្រ្ដកម្ពុជា#តាម៉ុក#KhmerRouge#ភ្នំ២០០ Facebook Page: Black-CrowTelegram Channel
-
វីដេអូ៖ ភ្នំពេញធ្លាក់ក្នុងដៃខ្មែរក្រហមនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥

-
តើការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្ដិនៃគោលនយោបាយ ឈ្នះ ឈ្នះ មិនសំដៅលើអ្វី?

-
គុកសម្រាប់ដាក់អ្នកទោសរបស់ តា ម៉ុក

បើតាមរូបភាពនេះ យើងប្រាកដជាយល់ថា ទ្រុងដែកទាំងពីរគឺគួរតែត្រូវបានប្រើប្រាស់សម្រាប់ដាក់សត្វ។ ប៉ុន្តែតាមការពិត វាជាទ្រុងសម្រាប់ដាក់អ្នកទោសរបស់ តា ម៉ុក ដែលជាជនល្បីរន្ទឺទាក់ទងទៅនឹងការប្រព្រឹត្ដនូវអំពើឃោរឃៅព្រៃផ្សៃនៅក្នុង និងក្រោយរបបកម្ពុជាប្រជាធិបតេយ្យទៅវិញនោះទេ។ ម្យ៉ាងវិញទៀត សូម្បីតែកូនចៅជំនិតៗរបស់ ប៉ុល ពត ក៏ត្រូវបាន តា ម៉ុក មេពេជ្ឈឃាត ចាប់យកមកដាក់ក្នុងទ្រុងដែកនេះមុននឹងបញ្ចូនបន្ដទៅកាត់ទោសផងដែរ៕ #ប្រវត្ដិសាស្រ្ដកម្ពុជា#តាម៉ុក#KhmerRouge#កម្ពុជាប្រជាធិបតេយ្យ Facebook Page: Black-CrowTelegram Channel