-
បច្ចុប្បន្នយើងលែងឃើញមានវត្តមានទូកដរចម្លងនៅស្ពានស្រែអំបិលទៀតហើយ

-
រាជរដ្ឋាភិបាល ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

-
ដំណើរតាមផ្លូវទៅខេត្តកោះកុង យេីងអាចមានពេលវេលាគយគន់ទេសភាពដ៏ស្រស់ស្អាតតាមដងផ្លូវ ប៉ុន្តែកាលមុនផ្លូវពិបាក គ្មានពេលគយគន់ទេសភាពអីទេ

-
យុទ្ធសាស្ត្រឌីហ្វីដវាយចំបេះដូងខ្មែរក្រហម

បន្ទាប់ពីលទ្ធផលនៃការអនុវត្តនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ដែលជំហានដំបូងសម្រេចបានជោគជ័យ នៅទិសភ្នំវល្លិ៍ និងឱរ៉ាល់ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលដោះស្រាយ ជួយឧបត្ថម្ភដល់បងប្អូនមករួមរស់ក្នុងសង្គមជាតិនៅទិសពាយ័ព្យ។ ក្រោយពីទទួលបទបញ្ជារបស់ឧត្តមសេនីយ៍ ប៉ុល សារឿន នៅក្នុងប្រតិបត្តិការយោធាឆ្ពោះទៅសំឡូតបណ្ដាមុខព្រួញនៃកងយោធពលខេមរភូមិន្ទ បានចាប់ដំណើរការភារកិច្ចទៅតាមទិសដៅរៀងៗខ្លួន ដោយធ្វើសកម្មភាពតាមទិសដៅបន្ដបន្ទាប់លើផ្លូវលេខ៥៦ រវៀង ចិនយំ សំដៅទៅតំបន់សំឡូត។ កងយោធពលខេមរភូមិន្ទបានសម្រេចថានឹងសម្រុកចូលតំបន់សំឡូតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦ ដោយសារតែស្ថានការណ៍នឹងអាចប្រែប្រួលបើសិនជាគេពន្យារពេលទៀតនោះ។ ម៉ោង១២យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦ តំបន់សំឡូតទាំងមូលត្រូវបានស្ថិតក្រោមការគ្រប់គ្រងរាជរដ្ឋាភិបាល។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៦ ឧត្តមសេនីយ៍ ប៉ុល សារឿន បានដាក់បទបញ្ជាឱ្យឧត្តមសេនីយ៍ កែវ ពង្ស ឧត្តមសេនីយ៍ ប៊ុន សេង ចុះទៅអូរតាទៀក ដើម្បីផ្សព្វផ្សាយ គោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ធំៗទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ឱ្យបានជ្រួតជ្រាបដល់ស្រទាប់បងប្អូនអតីតខ្មែរក្រហម។ បន្ទាប់ពីបានស្តាប់ និងជ្រួតជ្រាប អតីតមេដឹកខ្មែរក្រហមទាំងអស់ មានការពេញចិត្ត និងអបអរសារទរ ចំពោះគោលនយោបាយ…
-
ស្ពានតាតៃ ចូលរួមកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋយេីង

-
រាជរដ្ឋាភិបាល ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ២៥ កក្កដា ១៩៤៧ ដល់ ២០ កុម្ភៈ ១៩៤៨

ដំណើរជាប្រវត្តិសាស្ត្ររបស់កម្ពុជាបានឆ្លងកាត់នូវការផ្លាស់ប្ដូររដ្ឋាភិបាលជាច្រើន ហើយថ្ងៃនេះ សច្ចធម៌ប្រវត្តិសាស្ត្រ សូមលើកឡើងឱ្យបានស្គាល់នូវរាជរដ្ឋាភិបាលព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ដែលបានគ្រប់គ្រង និងដឹកនាំកម្ពជា បានរយៈពេល ០៧ខែ ដោយគិតចាប់ពីថ្ងៃទី ២៥/កក្កដា/១៩៤៧ ដល់ថ្ងៃទី ២០/កុម្ភៈ/១៩៤៨។ ការផ្លាស់ប្ដូរសមាសភាពដឹកនាំប្រទេស ជាពិសេសរាជរដ្ឋាភិបាលកាលសម័យនោះ ហាក់បីដូចជាមានភាពផុយស្រួយ ហើយនេះបង្ហាញឱ្យឃើញពីសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលពីមួយជំនាន់ទៅមួយជំនាន់នៅសម័យកាលនោះ ហើយក៏បានបង្ហាញឱ្យឃើញពីភាពប្រែប្រួលនៃស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសន្តិភាពប្រទះផងដែរ។ ជាការពិតណាស់ទម្រាំកម្ពុជាទទួលបានសុខសន្តិភាពពេញលេញដូចបច្ចុប្បន្ន ក្រោមការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាវាកម្ពុជាបានឆ្លងកាត់ដំណើរដ៏លំបាក ទំរាំកសាងបាននូវខឿននៃការបង្រួបបង្រួមជាតិ ការឯកភាពជាតិ ប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍ ដើម្បីប្រជាជនកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #សម័យអាណានិគមន៍បារាំង #ឧបនាយករដ្ឋមន្រ្ដី #ទេសរដ្ឋមន្រ្ដី #រដ្ឋមន្ត្រី #ព្រះអង្គម្ចាស់ស៊ីសុវត្ថិវឌ្ឍឆាយាវង្ស #រាជរដ្ឋាភិបាល #នយោបាយកម្ពុជា #ថ្នាក់ដឹកនាំកម្ពុជា #Cambotory #History #Political Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
អភិបាលខេត្ដព្រៃវែង ១៩៧៩ ដល់ បច្ចុប្បន្ន

-
តើអ្វីដែលមិនមែនជាបញ្ហានយោបាយបង្អាក់ដំណើរការបង្រួបបង្រួមជាតិកម្ពុជា?

-
វីដេអូ៖ សួនព្រះគន្ធបុប្ជា ឆ្នាំ១៩៦៧

-
បញ្ហានយោបាយបង្អាក់ដំណើរការបង្រួបបង្រួមជាតិកម្ពុជា

បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានទទួលលទ្ធផលមួយកម្រិតនោះ កិច្ចប្រជុំលើកទី២ រវាងក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ និងក្រុមមេដឹកនាំខ្មែរក្រហមតំបន់ម៉ាឡៃ និងប៉ៃលិន ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៦ នៅសណ្ឋាគារ រឿនខាន់ ក្នុងខេត្តច័ន្ទបូរីប្រទេសថៃ។ ប៉ុន្តែការប្រជុំលើកនេះហាក់ដូចជាកិច្ចសម្របសម្រួលសភាពការណ៍មួយទៅវិញ ដោយហេតុថា កិច្ចប្រជុំលើកនេះបានក្លាយជាកិច្ចប្រជុំចំហខុសប្លែកពីកិច្ចប្រជុំលើកទី១ ដោយសមាសភាពចូលរួម ត្រូវបានកំណត់ ចំពោះតែសមាជិកក្រុមការងារ និងដៃគូដែលត្រូវពិភាក្សា។ ក៏ប៉ុន្តែនៅពេលដំណើរការប្រជុំ មានសមាសភាពចូលរួមបន្ថែមក្នុងនោះមានលោក ញឹក ប៊ុនឆៃ និងលោក ឡុង សារិន (ជាមន្ត្រីទូតខ្មែរប្រចាំទីក្រុងបាងកក) ដែលជាសមាជិកគណបក្សដៃគូក្នុងរាជរដ្ឋាភិបាល បានចូលរួមដោយគ្មានការអញ្ជើញ។ ទោះជាយ៉ាងណាកិច្ចប្រជុំបានដំណើរការចប់ចុងចប់ដើម និងបានប្រមូលផ្តុំលើខ្លឹមសារគោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន។ ប៉ុន្តែជាលទ្ធផល មិនទទួលបានតាមការរំពឹងទុកដូចកិច្ចប្រជុំលើកមុននោះឡើយ ដោយហេតុថា មានការជ្រៀតជ្រែកពីមជ្ឈដ្ឋានផ្សេងៗ បានធ្វើឱ្យក្រុមខ្មែរក្រហមប៉ៃលិន និងម៉ាឡៃ មានការប្រែប្រួលជំហរ និងមានសតិអារម្មណ៍ឃ្លេងឃ្លោងក្នុងការរៀបចំដំណើរការផ្តាច់ខ្លួន។ ដូចអ្វីដែលលោក កែវ ពង្ស បានរំឭកថា ក្នុងពិធីសិក្ខាសាលាបូកសរុបការងារយោធារដូវប្រាំង ឆាំ្ន១៩៩៥-៩៦ និងទិសដៅរដូវវស្សាឆ្នាំ១៩៩៦ ដែលបានប្រារព្ធនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៩៦ នៅក្រសួងការពារជាតិ…