-
វត្ដភ្នំនាអតីតកាល និងបច្ចុប្បន្ន

-
កម្ពុជានាអតីតកាល និងបច្ចុប្បន្ន

បើយើងក្រឡេកទៅមើលអតីតកាលតែបន្តិច យើងនឹងដឹងថា កម្ពុជាបានប្រែប្រួលខ្លាំង និងឆាប់រហ័សដល់កម្រិតណា។ ពីផ្លវរទេះ ផ្លូវលំហុយដីទ្រលោម មកជាផ្លូវកៅស៊ូខ្មៅរលោងស្រិលគ្រប់បណ្តារាជធានី-ខេត្ត។ ពីំណង់អគារតូចទាប មកជាអគារខ្ពស់ស្កឹមស្កៃបង្អួតរាងឡើងគ្រប់ច្រកល្ហក។ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម មានគ្រប់ក្រុង សង្កាត់ ភូមិឃុំ។ យើងលែងធ្វើស្រែដោយពឹងលើកម្លាំងគោក្របី ប្តូរមកវិញនូវគោយន្ត ត្រាក់ទ័រ ដែលអាចបង្កបង្កើនផលបានលើសពី ២ ដង ក្នុងមួយឆ្នាំ។ អ្វីដែលបានរៀបរាប់ខាងលើ គ្រាន់តែជាចំណុចតូចមួយនៃផ្លែផ្កានៃសុខសន្តិភាព ដែលអតីតយុទ្ធជន យុទ្ធនារី កម្មាភិបាលជំនាន់មុន បានយកជីវិតជាដើមទុន ក្នុងការរំដោះប្រទេស ប្រជាជនពីរបបយង់ឃ្នងខ្មែរក្រហម និងខិតខំប្រឹងប្រែងស្តារ កសាង អភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ ពីគំនរផេះផង វាលពិឃាត ថ្លុកឈាម មកជាកម្ពុជាដែនដីនៃសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ទាំងនេះក៏ព្រោះតែការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ប្រាកដប្រជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់អគ្គមគ្គទេសក៍នៃសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ #អតីតកាល #អតីតកាល Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ…
-
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ ជាខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

-
អបអរសាទរខួបលើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

-
គណបក្សបានប្រកាន់ខ្ជាប់គោលបំណងរបស់ខ្លួន ដើម្បីប្រទេសកម្ពុជាឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម

ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកទល់នឹងសព្វថ្ងៃគណបក្សប្រជាជនកម្ពុជាមានតួនាទីជា បក្សដឹកនាំមិនដាច់រយៈឡើយ ទោះបីជាចាប់ពីឆ្នាំ១៩៩៣ មកយើងបានអនុវត្តនូវប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សក៏ដោយ។ ការផ្តល់សំឡេងគាំទ្រពីសំណាក់ប្រជាជនកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ គណបក្សប្រជាជនកម្ពុជានៅតែមានតួនាទីជាបក្សកាន់អំណាចជាដរាបរៀងមក។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប្រវត្តិសាស្ត្រ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស #គណបក្សប្រជាជនកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ វៀតណាម “ដឹងគុណ” កម្ពុជាជាពិសេសក្នុងការជួយបង្រួបបង្រួមប្រទេសខ្លួន

-
វីដេអូ៖ ក្រុងកំពត ក្រោមការឡោមព័ទ្ធរបស់ខ្មែរក្រហម ឆ្នាំ១៩៧៨

-
សារមន្ទីរជាតិ

សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណសិល្បៈសាសនា បុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី ១៣។ សារមន្ទីរជាតិត្រូវបានកសាងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀប ស្ថាបត្យកម្មប្រពៃណីខ្មែរដោយស្ថាបត្យករជនជាតិបារាំង ឈ្មោះ ហ្ថក ហ្រ៉ូសលីយេ (George Groslier) ដែលមានបណ្ដោយ ៥៤ ម៉ែត្រ និងជម្រៅ ៦៦ ម៉ែត្រ ហើយសង់លើខឿនកម្ពស់២ម៉ែត្រកន្លះ។ សំណង់អាគារជាប្រវត្តិសាស្រ្តនេះត្រូវបានសម្ពោធក្នុងឆ្នាំ ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទ ស៊ី សុវត្ថិ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប្រវត្តិសាស្ត្រ #ព្រះរាជាណាចក្រកម្ពុជា #ប្រទេសកម្ពុជា #ទីក្រុងភ្នំពេញ #សារមន្ទីរជាតិ #សម្បត្តិវប្បធម៌ #បុរាណវិទ្យាខ្មែរ #បុរាណសិល្បៈសាសនា #GeorgeGroslier #ព្រះករុណាព្រះបាទស៊ីសុវត្ថិ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ជាខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទោះបីកម្ពុជានិងវៀតណាមទើបមានចំណងទំនាក់ទំនងការទូតផ្លូវការជាងកន្លះសតវត្សរ៍កន្លងមកនេះក្តី ប៉ុន្តែបើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១៥នៃគ្រឹស្តសករាជមកម្ល៉េះ។ ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០។ តាមរយៈព្រឹត្តិការណ៍សង្គ្រាមជាប្រវត្តិសាស្ត្រដ៏ធំទាំងពីរ ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៧០ នៅវៀតណាម គឺសង្គ្រាមដើម្បីបង្រួបបង្រួមនិងឯកភាពវៀតណាម ឯនៅកម្ពុជាគឺសង្រ្គាមដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ យើងអាចនិយាយបានថា ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានធ្វើពលិកម្មយ៉ាងធំធេងចំពោះគ្នាទៅវិញទៅមកក្នុងនាមជាអ្នកជិតខាង។ បើគ្មានពលិកម្មរបស់កម្ពុជា ការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមពិតជាជួបការលំបាកយ៉ាងខ្លាំង ហើយបើគ្មានអន្តរាគមន៍របស់វៀតណាម កម្ពុជាក៏មិនអាចផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ភ្លាមៗបានដែរ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #វៀតណាម #ព្រះរាជាណាចក្រកម្ពុជា #ប្រជាជនកម្ពុជា #របបប្រល័យពូជសាសន៍ប៉ុលពត #ទំនាក់ទំនងការទូត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ រាជធានីភ្នំពេញខែកុម្ភៈ ឆ្នាំ១៩៧៥
