-
ក្ដីសង្ឃឹមជាថ្មី ក្រោយរបបខ្មែរក្រហមដួលរលំ

ក្រោយរបបប្រល័យជាតិសាសន៍ឯងខ្មែរក្រហមដួលរលំ របបនេះបានបន្សល់នូវក្មេងកំព្រារាប់ពាន់នាក់។ កុមារខ្លះមិនចាំសូម្បីថ្ងៃខែឆ្នាំកំណើតខ្លួន ក៏យកថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតតែម្តង ដើម្បីជាការចងចាំនូវជីវិតទីពីរបស់ខ្លួនដែលបានរួចរស់ជីវិតពីរបបខ្មែរក្រហម។ ពួកគេឈប់រស់នៅក្នុងពិភពមួយដែលពោរពេញដោយភាពភ័យខ្លាចទៀតហើយ។ សន្តិភាពបានផ្តល់ឱកាសដល់ពួកគេកសាងជីវិតថ្មីជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹម។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #របបប្រល័យពូជសាសន៍ #ក្មេងកំព្រា #កសាងជីវិតថ្មី #ក្ដីសង្ឃឹមជាថ្មី Facebook Page: Black-Crow Telegram Channel
-
វីដេអូ ២២/៣៣ (#Episode22/33) ៖ បក្សសម្រេចចាប់ខ្លួន ប៉ែន សុវណ្ណ

-
រដ្ឋាភិបាល ឡុង បូរ៉េត

-
វីដេអូ ២១/៣៣ (#Episode21/33) ៖ សមាសភាព គណៈការិយាល័យនយោបាយបក្ស

-
វីដេអូ៖ ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ឆ្នាំ១៩៨៣

ក្រោយរបបពេជ្ឈឃាតខ្មែរក្រហមត្រូវបានផ្ដួលរំលំ ប្រជាជនកម្ពុជាក៏ចាប់ផ្ដើមមានស្នាមញញឹមឡើងវិញ ថ្វីបើស្នាមញញឹមទាំងនោះកំពុងតែលាក់បាំងការឈឺចាប់ដែលពុំអាចបំភ្លេចបាននៃអតីតកាលក៏ដោយ។ សាលារៀនដែលធ្លាប់ជាទីឃុំឃាំង ធ្វើទារុណកម្ម និងកាប់សម្លាប់ជនស្លូតត្រង់ បានផ្ដើមមានសិស្សានុសិស្សចូលសិក្សាឡើងវិញ។ បណ្ដាផ្សារដែលត្រូវបានលុបបំបាត់ក៏មានវត្តមានអាជីវកវិលត្រឡប់មកប្រកបអាជីវកម្មសារជាថ្មី ចំណែកឯជនប្រុស ស្រី ក៏បានបង្ហាញនូវចិត្ដសន្ដោស និងក្ដីស្រឡាញ់រវាងគ្នាតាមរយៈសកម្មភាពចែករំលែកស្បៀងអាហារសម្រាប់ជនទាំងឡាយណាដែលជួបទាល់។ ប្រជាជនកម្ពុជា បានផ្ដើមមានសិទ្ធិសេរីភាពឡើងវិញ ក្រោយជីវិតត្រូវស្ថិតនៅក្នុងគុកឥតជញ្ជាំង ដោយទទួលរងនូវទុក្ខវេទនាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ៕ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ដំណើរកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #ប្រជាពលរដ្ឋខ្មែរ #ជីវិតរស់នៅប្រចាំថ្ងៃ Facebook Page: Black-Crow Telegram Channel
-
វីដេអូ ២០/៣៣ (#Episode20/33) ៖ ប៉ែន សុវណ្ណ ក្បត់បក្ស និងថ្នាក់ដឹកនាំផ្សេងទៀត

-
រដ្ឋាភិបាល លន់ នល់

ថ្ងៃនេះ ៥២ឆ្នាំមុន ព្រឹត្តិការណ៍ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ជាថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋពីព្រះប្រមុខរដ្ឋ ដែលនៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូប។ រដ្ឋប្រហារទម្លាក់ទ្រង់បានបង្ហាញពីការបែកបាក់សង្គម និងការកើនឡើងនៃចលនាកុម្មុយនីស្ត និងនាំមកនូវរបបខ្មៅងងឹតយង់ឃ្នងខ្មែរក្រហម ដែលកាប់សម្លាប់ប្រជាជនខ្មែរជាតិសាសន៍ខ្លួនអស់រាប់លាននាក់។ ១៨មីនា ១៩៧០ សង្គ្រាម បានផ្ទុះឡើងរវាងពួកសាធារណរដ្ឋខ្មែរ និងពួកទ័ពព្រៃខ្មែរក្រហម បានធ្វើឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការយ៉ាងច្រើន។ សង្គ្រាមនេះ បានបង្កជាអស្ថេរភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ លើសពីនេះ ប្រជាជននៅតាមបណ្តាខេត្តបានភៀសខ្លួនមកកាន់ទីប្រជុំជន និងទីក្រុង។ ក្រោយមក ទីក្រុងភ្នំពេញ ត្រូវបានទ័ពព្រៃខ្មែរក្រហមឡោមព័ទ្ធ ដែលធ្វើឱ្យប្រជាជនភ័យខ្លាច ខ្វះស្បៀងអាហារ និងរស់នៅយ៉ាងត្រដាបត្រដួស។ យើងអាចចាត់ទុកថា ១៨មីនា ១៩៧០ ជាថ្ងៃអវសាន្តនៃរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ៥ឆ្នាំក្រោយមក ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ របបដឹកនាំដែលស៊ីរូងដោយអំពើពុករលួយ និងបក្ខពួកនិយម ដោយទទួលបានជំនួយគ្រប់យ៉ាងពីអាមេរិក បានដួលរលំវិនាសខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្តនៃបនឃាតកខ្មែរក្រហម ប៉ុល ពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អំពើឃោរឃៅ និងការបង្ហូរឈាមកាប់សម្លាប់ជាតិសាសន៍ខ្លួនបានកើតឡើង។ រយៈពេល៣ឆ្នាំ ៨ខែ…
-
ថ្នាក់រៀនក្រោយរបបតិរច្ឆានខ្មែរក្រហម

កុមារមួយក្រុមកំពុងអង្គុយរៀនរោងឈើដែលគ្មានជញ្ជាំង។ ពួកគេមិនមានថ្នាក់រៀនត្រឹមត្រូវនោះទេ ព្រោះសាលាជាកន្លែងផ្តល់ចំណេះដឹងរបស់ពួកគេ ត្រូវបានបនខ្មែរក្រហមវាយកម្ទេច ឬយកធ្វើជាកន្លែងចិញ្ចឹមសត្វ ជាមន្ទីរឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់អ្នកទោស ក្នុងអំឡុងដែលពួកឃាតកទាំងអស់នេះគ្រប់គ្រងអំណាច។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សាលារៀន #ដំណើរកម្ពុជា #កុមារ #ថ្នាក់រៀន #របបតិរច្ឆាន #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម Facebook Page: Black-Crow Telegram Channel
-
វីដេអូ៖ អ្វីដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន?

-
វីដេអូ ១៩/៣៣ (#Episode19/33) ៖ ការប៉ុនប៉ងដណ្ដើមអំណាចបន្ថែមរបស់ ប៉ែន សុវណ្ណ
