-
វីដេអូ៖ “សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស”

-
ព្រះមហាក្សត្រខ្មែរ ៤ ព្រះអង្គ ក្នុងសម័យអាណាព្យាបាលបារាំង

សម័យអាណាព្យាបាលបារាំង គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានចាប់ផ្តើមនៅឆ្នាំ ១៨៦៣ និងបន្តរហូតដល់ការទទួលបានឯករាជ្យនៅ ឆ្នាំ ១៩៥៣។ ក្នុងរយៈពេលនេះ កម្ពុជាមានព្រះមហាក្សត្រ ៤ ព្រះអង្គបានសោយរាជ្យជាបន្តបន្ទាប់៖• ព្រះបាទ នរោត្តម — ១៨៦០–១៩០៤• ព្រះបាទ ស៊ីសុវត្ថិ — ១៩០៤–១៩២៧• ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស — ១៩២៧–១៩៤១• ព្រះបាទ នរោត្តម សីហនុ — ១៩៤១–១៩៥៥ (សោយរាជ្យលើកទី១) ព្រះមហាក្សត្រទាំង ៤ ព្រះអង្គ បានសោយរាជ្យក្នុងបរិបទនយោបាយ និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ជាពិសេស ក្នុងរាជកាលព្រះបាទ នរោត្តម សីហនុ កម្ពុជាបានឈានទៅរកការទាមទារ និងសម្រេចបាន ឯករាជ្យពីបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។_____________ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើររបស់កម្ពុជា#ប្រវត្តិសាស្រ្តថ្នាក់ទី១២#ព្រះមហាក្សត្រខ្មែរ#៤ព្រះអង្គ#សម័យអាណាព្យាបាលបារាំង
-
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត «មុនកម្ពុជាទទួលបានឯករាជ្យ និងសុខសន្តិភាពពេញលេញ»

-
ទុក្ខវេទនារបស់ប្រជាជន

ក្នុងពេលខ្មែរក្រហមជម្លៀសចេញពីក្រុង ១៩៧៥ —– ១. ការព្រាត់ប្រាស់គ្រួសារ ប្រជាជនត្រូវបានបំបែកចេញពីឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ និងសាច់ញាតិ ដោយគ្មានឱកាសដឹងពីទីកន្លែងដែលពួកគេត្រូវទៅ។ ២. ការកង្វះចំណីអាហារ ប្រជាជនត្រូវប្រឈមនឹងការខ្វះខាតស្បៀងអាហារ និងការលំបាកក្នុងការរកអាហារហូបចុក។ ៣. ការធ្វើដំណើររយៈពេលយូរ មនុស្សជាច្រើនត្រូវធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយឆ្ងាយ ដោយមានសម្ភារៈតិចតួច និងប្រឈមនឹងភាពនឿយហត់។ ៤. ការស្លាប់ និងការសម្លាប់តាមដងផ្លូវ ប្រជាជនមួយចំនួនបានស្លាប់ដោយសារភាពអត់ឃ្លាន ជំងឺ និងការហត់នឿយ ខណៈអ្នកខ្លះទៀតបានក្លាយជាជនរងគ្រោះនៃអំពើហិង្សា និងការសម្លាប់។ ៥. កង្វះទឹកស្អាតប្រើប្រាស់ ការខ្វះទឹកស្អាតបានធ្វើឱ្យប្រជាជនប្រឈមនឹងបញ្ហាសុខភាព និងជំងឺផ្សេងៗ។ ៦. ការបៀតបៀន និងអំពើហិង្សាលើស្ត្រី ស្ត្រីមួយចំនួនបានប្រឈមនឹងការបៀតបៀន ការគំរាមកំហែង និងអំពើហិង្សា ដែលបង្កឱ្យមានការឈឺចាប់ និងរបួសផ្លូវកាយផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ៧. ការគំរាមកំហែង និងការដកហូតទ្រព្យសម្បត្តិ ប្រជាជនត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន និងត្រូវដកហូតទ្រព្យសម្បត្តិដែលខ្លួនធ្លាប់មាន។ ___________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ទុក្ខវេទនា#ប្រជាជន#របបខ្មែរក្រហម
-
«សម័យកាល និងរបប ដែលកម្ពុជាបានឆ្លងកាត់»

១. សម័យសង្គមរាស្ត្រនិយម ១៩៥៥ – ១៩៧០ ដឹកនាំដោយព្រះបាទ នរោត្តម សីហនុ បន្ទាប់ពីទទួលបានឯករាជ្យពេញលេញពីបារាំង (១៩៥៣)។ ជាសម័យកាលដែលមានការអភិវឌ្ឍលើវិស័យអប់រំ វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង ប៉ុន្តែត្រូវបញ្ចប់ដោយរដ្ឋប្រហារ។ ២. របបសាធារណរដ្ឋខ្មែរ ១៩៧០ – ១៩៧៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ លន់ នល់ បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ។ ប្រទេសជាតិបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលយ៉ាងវិនាសអន្តរាយ និងការទម្លាក់គ្រាប់បែកពីបរទេស។ ៣. របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ១៩៧៥ – ១៩៧៩ ដឹកនាំដោយ ប៉ុល ពត។ ជាសម័យកាលខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានបង្ខំប្រជាជនឱ្យធ្វើការធ្ងន់ធ្ងរ ធ្វើទារុណកម្ម និងសម្លាប់ប្រជាជនកម្ពុជាអស់ជាង ២ លាននាក់។ ៤. សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៧៩ – ១៩៨៩ បង្កើតឡើងបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ដោយមានការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម។ ជាដំណាក់កាលស្តារ និងកសាងប្រទេសឡើងវិញពីគំនរផេះផង់។ ៥. សម័យរដ្ឋកម្ពុជា ១៩៨៩ –…
-
«ការជម្លៀសដោយបង្ខំ»

«ការជម្លៀសដោយបង្ខំ» ជនបរទេស៦១០នាក់ អ្នកការសែត១០០នាក់ ប្រជាជនរាប់ពាន់នាក់ បានរត់ទៅជ្រកកោននៅសណ្ឋាគារឡឺភ្នំ (បច្ចុប្បន្នជាសណ្ឋាគារ ឡឺរ៉ូយ៉ាក់) ដែលកាកបាទក្រហមអន្តរជាតិបានប្រកាសថាជាតំបន់អព្យាក្រឹត។ ខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនទាំងអស់ចាកចេញពីក្រុង ធ្វើដំណើរទៅទីជនបទដើម្បីធ្វើការងារកសិកម្ម។ April 17, 1975 Following the fall of Phnom Penh, 610 foreign nationals, 100 journalists, and thousands of civilians sought refuge at Hotel Le Phnom (now Raffles Hotel Le Royal), designated as a neutral zone by the International Committee of the Red Cross. Meanwhile, the Khmer…
-
វីដេអូ៖«ទស្សនាឧទ្យានជាតិព្រះមុនីវង្សបូកគោ»

-
ប្រជាជនប្រមូលផ្តុំគ្នានៅខាងមុខវត្តកោះ ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ

ប្រជាជនប្រមូលផ្តុំគ្នានៅខាងមុខវត្តកោះ ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីអបអរសាទរ ការមកដល់ និងជ័យជម្នះរបស់ខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយពុំបានដឹងថា របបតិរច្ឆាននេះនិងទាញកម្ពុជាធ្លាក់ក្នុងមហាសោកនាដកម្មជាប្រវត្តិសាស្ត្រ ដែលពុំអាចបំភ្លេចបាន។ People gathered in front of Koh Pagoda (Wat Koh) in the center of Phnom Penh to celebrate the arrival and victory of the Khmer Rouge on April 17, 1975, completely unaware that this brutal regime would drag Cambodia into an unforgettable historical tragedy. _____________…
-
«ទិដ្ឋភាពភ្នំកំពង់ត្រាច ខេត្តកំពត កាលពីជាង១០ឆ្នំាមុន»

-
«អៀង សារី» ឧបនាយករដ្ឋមន្រ្តីនៃរបបឧក្រិដ្ឋកម្ម
