-
វីដេអូ៖ «អាកាសយានដ្ឋានពោធិ៍ចិនតុង»

វីដេអូនេះនិយាយអំពី «អាកាសយានដ្ឋានពោធិ៍ចិនតុង៖ ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចរយៈពេល ៨៥ ឆ្នាំ» ដែលនិយាយចាប់តាំងពីការបង្កើត រហូតដល់ការអភិវឌ្ឍន៍ជាអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់កម្ពុជា។ វាក៏បង្ហាញពីតួនាទីរបស់អាកាសយានដ្ឋានក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសនានាជុំវិញពិភពលោក ក្នុងរយៈពេល ៨៥ ឆ្នាំកន្លងមក។ _______________ ប្រភព៖ មជ្ឈមណ្ឌលឯកសារកម្ពុជា FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#អាកាសយានដ្ឋានពោធិ៍ចិនតុង#ប្រវត្តិសាស្ត្#សេដ្ឋកិច្ច#ពាណិជ្ជកម្ម#ទេសចរណ៍
-
វីដេអូ៖ ខួបលើកទី១៧ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ចុះក្នុងបញ្ជីស្មារតីចងចំានៃពិភពលោក

-
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលប្រជាជនខ្មែរស្គាល់ជាទូទៅថា គុកទួលស្លែង (ឬអតីតមន្ទីរសន្តិសុខ-២១) ជាទីតាំងប្រវត្តិសាស្ត្រដ៏សោកសង្រេងជូរចត់ជាទីបំផុត របស់ប្រជាជនកម្ពុជា។ ពីអតីតសាលារៀនដែលផ្តល់ចំណេះ បានក្លាយជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់ប្រជាជនខ្មែរស្លូតត្រង់រាប់ម៉ឺននាក់ទាំងគ្មានកំហុសអ្វីទាល់តែសោះ ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ នៃរបបយង់ឃ្នងខ្មែរក្រហម។ ប៉ុន្តែនាពេលនេះ អតីតមន្ទីរឃុំឃាំងដ៏សាហាវព្រៃផ្សៃមួយនេះ បានប្រែក្លាយទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងជាសាក្សីរស់នៃប្រវត្តិសាស្ត្រ ដែលបានរម្លឹកមនុស្សជាតិគ្រប់រូបអំពីតម្លៃនៃសន្តិភាព និងសិទ្ធិមនុស្ស។ អង្គការ UNESCO បានសម្រេចចុះបញ្ជីសារមន្ទីរទួលស្លែង ចូលក្នុង «បញ្ជីស្មារតីចងចាំនៃពិភពលោក» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ គឺបង្ហាញអំពីការទទួលស្គាល់ជាសកលនូវសោកនាដកម្មដែលប្រជាជនកម្ពុជាធ្លាប់បានរងគ្រោះ និងឆ្លងកាត់យ៉ាងពិតប្រាកដពីរបបដ៏ខ្មៅងងឹតខ្មែរក្រហម។ សារមន្ទីរទួលស្លែងមិនមែនជាការរំលឹកឡើងវិញ ដើម្បីបង្កើតការសងសឹកនោះទេ ប៉ុន្តែជា «មេរៀនប្រវត្តិសាស្ត្រ» សម្រាប់មនុស្សលោកទាំងមូល ដើម្បីកសាងស្មារតីកសាង ការពារសន្តិភាព និងប្រឆាំងរាល់ទម្រង់នៃអំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។ ការចងចាំ ឬសិក្សាអំពីរបបយង់ឃ្នងខ្មែរក្រហម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ ដើម្បីធានាថា សោកនាដកម្មបែបនេះ នឹងមិនកើតឡើងសាជាថ្មីម្តងទៀតឡើយនៅលើទឹកដីកម្ពុជា ឬនៅកន្លែងណាមួយនៅលើពិភពលោក៕ _________ ដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#សារមន្ទីរឧក្រិដ្ឋកម្ម#ទួលស្លែង#មន្ទីរសន្តិសុខ២១#UNESCO
-
ពិធីបុណ្យចូលព្រះវស្សា…

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃចូលគង់ចាំព្រះវស្សារយៈពេល ៣ ខែ ដើម្បីសិក្សា និងប្រតិបត្តិព្រះធម៌វិន័យឱ្យបានខ្ជាប់ខ្ជួន។ ក្នុងឱកាសនេះ ពុទ្ធបរិស័ទនាំគ្នាទៅវត្តដើម្បីថ្វាយទៀនវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគផ្សេងៗ ប្រគេនព្រះសង្ឃ ព្រមទាំងស្តាប់ព្រះធម៌ និងសាងកុសល ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា។ _________ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ព្រះពុទ្ធសាសនា#អនុមោទនាពិធីបុណ្យ#ចូលព្រះវស្សា
-
វីដេអូ៖ «ភ្នំពេញ ឆ្នំា១៩៩៧»

-
ទិដ្ឋភាពផ្លូវថ្មើរជើងមាត់ទន្លេរខាងមុខព្រះបរមរាជវំាង «អតីតកាល និងបច្ចុប្បន្ន»

-
វីដេអូ៖ ព្រំដែនអាចខណ្ឌចែកទឹកដី ប៉ុន្តែកម្តៅនៃសង្គ្រាមមិនអាចខណ្ឌចែកការឈឺចាប់របស់ភាគីទាំងសងខាងបានឡើយ។

ព្រំដែនអាចខណ្ឌចែកទឹកដី ប៉ុន្តែកម្តៅនៃសង្គ្រាមមិនអាចខណ្ឌចែកការឈឺចាប់របស់ភាគីទាំងសងខាងបានឡើយ។ ថ្ងៃនេះ គឺមានរយៈពេល១ឆ្នាំគត់ នៃថ្ងៃឈ្លានពានទាំងកំរោលពីសំណាក់យោធាថៃ មកក្នុងដែនអធិបតេយ្យភាពកម្ពុជា។ រូបភាពដ៏ព្រៃផ្សៃជាប្រវត្តិសាស្ត្រដែលបន្សល់ទុកនេះ មិនមែនមានត្រឹមតែស្នាមប្រេះឆានយោបាយនោះទេ ប៉ុន្តែគឺជាសោកនាដកម្មរបស់ប្រជាជនស្លូតត្រង់ទាំងសងខាងគឺមានទម្ងន់ធ្ងន់ និងឈឺចាប់ដូចគ្នាបេះបិទ។ ទាហានដែលឈរជើងនៅខ្សែត្រៀមជួរមុខ ក៏មានគ្រួសារ កូន ប្រពន្ធ កំពុងរង់ចាំដោយក្តីបារម្ភឥតឧបមានៅឯផ្ទះ។ សង្គ្រាមមិនដែលផ្តល់អ្នកឈ្នះពិតប្រាកដនោះទេ មានតែអ្នកខាតបង់ច្រើន ឬតិចប៉ុណ្ណោះ ហើយសង្គ្រាមក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ។ តាមរយៈបទពិសោធន៍ប្រវត្តិសាស្ត្រដ៏ជូរចត់នេះហើយ ដែលធ្វើឱ្យយើងជាអ្នកជំនាន់ក្រោយ បានយល់កាន់តែច្បាស់ពីតម្លៃពិតមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព» និងស្មារតីឯកភាពជាតិ ដែលជាមរតកនយោបាយដ៏ថ្លៃថ្លា និងជាគ្រឹះយ៉ាងរឹងមាំដែល សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងលះបង់ សាច់ស្រស់ ឈាមស្រស់ ដណ្តើមមក និងបន្សល់ទុកឱ្យកូនខ្មែរគ្រប់រូប។ សាមគ្គីភាព ឯកភាពជាតិ មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែគឺជាអាវក្រោះការពារជាតិដ៏រឹងមាំបំផុតរបស់កម្ពុជា។ _________ ប្រភព៖ Kosal Parseth FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ព្រំដែន#អាចខណ្ឌចែកទឹកដី#សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម
-
វីដេអូ៖ មុនថ្ងៃទី១៧ ខែមេសា ពួកកុម្មុយនីស្តបានវាយសម្រុក និងប្លោងគ្រាប់ចូលបរិវេណអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង

-
រូបភាពប្រជាជនកម្ពុជា កំពុងអានព្រឹត្តិបត្រពត៌មាន របស់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា…

រូបភាពប្រជាជនកម្ពុជា កំពុងអានព្រឹត្តិបត្រពត៌មាន របស់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានផ្សាយពីគោលនយោបាយរបស់ខ្លួន និងជូនដំណឹងដល់ប្រជាពលរដ្ឋពីស្ថានភាពប្រយុទ្ធគ្នាជាមួយទាហានខ្មែរក្រហមនៅតាមព្រំដែនកម្ពុជា-ថៃ។ A historical scene of Cambodian civilians reading an official newspaper published by the Government of the People’s Republic of Kampuchea, featuring government policies and official reports on military clashes with Khmer Rouge forces along the Cambodia–Thailand border. Realistic, documentary style, period-accurate setting. ______________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ប្រជាជនកម្ពុជា#សាធារណរដ្ឋប្រជាមានិតកម្ពុជា#គោលនយោបាយ#cambodiancivilians#peoplerepublicofkampuchea
-
វីដេអូ៖ “តើអ្វីជាអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិមិត្តពិភពលោក?”
