-
វីដេអូ៖ «កន្លែងកប់សពជនរងគ្រោះដែលជាអ្នកទោស»

«កន្លែងកប់សពជនរងគ្រោះដែលជាអ្នកទោស» ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥–១៩៧៩) មន្ទីរសន្តិសុខ ស-២១ ឬទួលស្លែង គឺជាមជ្ឈមណ្ឌលឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្មដ៏សំខាន់មួយរបស់របបខ្មែរក្រហម។ មនុស្សរាប់ម៉ឺននាក់ ត្រូវបានចោទប្រកាន់ថាជា «ខ្មាំងបដិវត្តន៍» ហើយត្រូវបានបញ្ជូនមកកាន់ទីតាំងនេះ ដើម្បីសួរចម្លើយ និងបង្ខំឱ្យសារភាព។ បន្ទាប់ពីការសួរចម្លើយរួច ជនរងគ្រោះភាគច្រើនត្រូវបានដឹកជញ្ជូនទៅកាន់វាលពិឃាតជើងឯក និងទីតាំងផ្សេងៗនៅជាយក្រុងភ្នំពេញ ដើម្បីប្រហារជីវិត ខណៈជនរងគ្រោះមួយចំនួនក៏ត្រូវបានសម្លាប់នៅក្បែរមន្ទីរស-២១ ផងដែរ។ ព្រឹត្តិការណ៍ដ៏សោកនាដកម្មនេះ បានបន្សល់ទុកនូវមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក អំពីគ្រោះថ្នាក់នៃអំពើជ្រុលនិយម អំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។ ______________ ប្រភព៖ សាលាក្តីខ្មែរក្រហម FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ក្អែកខ្មៅ#កន្លែងកប់សព#ជនរងគ្រោះ#ជាអ្នកទោស
-
វីដេអូ៖ «មនោគមវិជ្ជាបដិវត្តន៍របស់ខ្មែរក្រហម និងគោលនយោបាយ “ឆ្នាំសូន្យ”»

«មនោគមវិជ្ជាបដិវត្តន៍របស់ខ្មែរក្រហម និងគោលនយោបាយ “ឆ្នាំសូន្យ”» ក្នុងអំឡុងឆ្នាំ ១៩៧៥–១៩៧៩ របប កម្ពុជាប្រជាធិបតេយ្យ បានអនុវត្តមនោគមវិជ្ជាបដិវត្តន៍រ៉ាឌីកាល់ ដែលត្រូវបានគេស្គាល់ថា «ឆ្នាំសូន្យ» (Year Zero)។ គោលនយោបាយនេះមានគោលបំណងផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមទាំងមូល ដោយលុបបំបាត់ប្រព័ន្ធសេដ្ឋកិច្ចចាស់ កម្មសិទ្ធិឯកជន ទីផ្សារ និងស្ថាប័នសង្គមមួយចំនួន។ ការអនុវត្តគោលនយោបាយនេះបាននាំឱ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទ ការរៀបចំការងារជាសហគមន៍ និងការរឹតត្បិតសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។ ផលវិបាកនៃគោលនយោបាយទាំងនេះបានបង្កឱ្យកម្ពុជាជួបប្រទះវិបត្តិសង្គម សេដ្ឋកិច្ច និងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ការសិក្សាពីប្រវត្តិសាស្ត្រនៃរបបនេះ គឺមានសារៈសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការគោរពសិទ្ធិមនុស្ស និងការចូលរួមថែរក្សាស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។ សារអប់រំ៖ «ការសិក្សាពីអតីតកាល មិនមែនដើម្បីបង្កើតការស្អប់ខ្ពើមនោះទេ ប៉ុន្តែដើម្បីរៀនពីមេរៀនប្រវត្តិសាស្ត្រ និងរួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព និងវិបុលភាព»។ ______________ Credit to: Krahaampodcast FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ក្អែកខ្មៅ#បដិវត្តន៍#ជម្រុញកម្ពុជា#ធ្លាក់ទៅសូន្យ#YearZero#Cambodia
-
វីដេអូ៖ «ប្រវត្តិបណ្ណាល័យជាតិនៃកម្ពុជា – History of National Library of Cambodia»

«ប្រវត្តិបណ្ណាល័យជាតិនៃកម្ពុជា – History of National Library of Cambodia» _____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#៦០វិនាទីនៃប្រវត្តិសាស្រ្ត#ប្រវត្តិបណ្ណាល័យជាតិនៃកម្ពុជា#ស្ថានទូតបារាំងប្រចាំកម្ពុជា#historyandmemories#NationalLibrary#Cambodia
-
វីដេអូ៖ «អាកាសយានដ្ឋានពោធិ៍ចិនតុង»

វីដេអូនេះនិយាយអំពី «អាកាសយានដ្ឋានពោធិ៍ចិនតុង៖ ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចរយៈពេល ៨៥ ឆ្នាំ» ដែលនិយាយចាប់តាំងពីការបង្កើត រហូតដល់ការអភិវឌ្ឍន៍ជាអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់កម្ពុជា។ វាក៏បង្ហាញពីតួនាទីរបស់អាកាសយានដ្ឋានក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសនានាជុំវិញពិភពលោក ក្នុងរយៈពេល ៨៥ ឆ្នាំកន្លងមក។ _______________ ប្រភព៖ មជ្ឈមណ្ឌលឯកសារកម្ពុជា FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#អាកាសយានដ្ឋានពោធិ៍ចិនតុង#ប្រវត្តិសាស្ត្#សេដ្ឋកិច្ច#ពាណិជ្ជកម្ម#ទេសចរណ៍
-
វីដេអូ៖ ខួបលើកទី១៧ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ចុះក្នុងបញ្ជីស្មារតីចងចំានៃពិភពលោក

-
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលប្រជាជនខ្មែរស្គាល់ជាទូទៅថា គុកទួលស្លែង (ឬអតីតមន្ទីរសន្តិសុខ-២១) ជាទីតាំងប្រវត្តិសាស្ត្រដ៏សោកសង្រេងជូរចត់ជាទីបំផុត របស់ប្រជាជនកម្ពុជា។ ពីអតីតសាលារៀនដែលផ្តល់ចំណេះ បានក្លាយជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់ប្រជាជនខ្មែរស្លូតត្រង់រាប់ម៉ឺននាក់ទាំងគ្មានកំហុសអ្វីទាល់តែសោះ ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ នៃរបបយង់ឃ្នងខ្មែរក្រហម។ ប៉ុន្តែនាពេលនេះ អតីតមន្ទីរឃុំឃាំងដ៏សាហាវព្រៃផ្សៃមួយនេះ បានប្រែក្លាយទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងជាសាក្សីរស់នៃប្រវត្តិសាស្ត្រ ដែលបានរម្លឹកមនុស្សជាតិគ្រប់រូបអំពីតម្លៃនៃសន្តិភាព និងសិទ្ធិមនុស្ស។ អង្គការ UNESCO បានសម្រេចចុះបញ្ជីសារមន្ទីរទួលស្លែង ចូលក្នុង «បញ្ជីស្មារតីចងចាំនៃពិភពលោក» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ គឺបង្ហាញអំពីការទទួលស្គាល់ជាសកលនូវសោកនាដកម្មដែលប្រជាជនកម្ពុជាធ្លាប់បានរងគ្រោះ និងឆ្លងកាត់យ៉ាងពិតប្រាកដពីរបបដ៏ខ្មៅងងឹតខ្មែរក្រហម។ សារមន្ទីរទួលស្លែងមិនមែនជាការរំលឹកឡើងវិញ ដើម្បីបង្កើតការសងសឹកនោះទេ ប៉ុន្តែជា «មេរៀនប្រវត្តិសាស្ត្រ» សម្រាប់មនុស្សលោកទាំងមូល ដើម្បីកសាងស្មារតីកសាង ការពារសន្តិភាព និងប្រឆាំងរាល់ទម្រង់នៃអំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។ ការចងចាំ ឬសិក្សាអំពីរបបយង់ឃ្នងខ្មែរក្រហម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ ដើម្បីធានាថា សោកនាដកម្មបែបនេះ នឹងមិនកើតឡើងសាជាថ្មីម្តងទៀតឡើយនៅលើទឹកដីកម្ពុជា ឬនៅកន្លែងណាមួយនៅលើពិភពលោក៕ _________ ដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#សារមន្ទីរឧក្រិដ្ឋកម្ម#ទួលស្លែង#មន្ទីរសន្តិសុខ២១#UNESCO
-
វីដេអូ៖ «កូន និងប្រពន្ធអ្នកទោសត្រូវតែកម្ទេចចោល»

-
ពិធីបុណ្យចូលព្រះវស្សា…

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃចូលគង់ចាំព្រះវស្សារយៈពេល ៣ ខែ ដើម្បីសិក្សា និងប្រតិបត្តិព្រះធម៌វិន័យឱ្យបានខ្ជាប់ខ្ជួន។ ក្នុងឱកាសនេះ ពុទ្ធបរិស័ទនាំគ្នាទៅវត្តដើម្បីថ្វាយទៀនវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគផ្សេងៗ ប្រគេនព្រះសង្ឃ ព្រមទាំងស្តាប់ព្រះធម៌ និងសាងកុសល ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា។ _________ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ព្រះពុទ្ធសាសនា#អនុមោទនាពិធីបុណ្យ#ចូលព្រះវស្សា
-
វីដេអូ៖ «ភ្នំពេញ ឆ្នំា១៩៩៧»

-
ទិដ្ឋភាពផ្លូវថ្មើរជើងមាត់ទន្លេរខាងមុខព្រះបរមរាជវំាង «អតីតកាល និងបច្ចុប្បន្ន»
