-
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សាលើគំនិតផ្តួចផ្តើ….

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សាលើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំ។ The Heads of Government of the two countries held constructive discussions on a number of initiatives and future directions aimed at further consolidating, expanding, and elevating bilateral cooperation across key strategic areas. These include political and diplomatic relations,…
-
វីដេអូ៖« ទំនាក់ទំនងកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ »

« ទំនាក់ទំនងកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ » Cambodia-China relations as a comprehensive strategic partnership _________________ សម្រង់ប្រសាសន៍ៈ ឯឧត្តម ហ្សង់ ហ្រ្វង់ស្វ័រតាន់ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ទំនាក់ទំនងកម្ពុជាចិន#ដៃគូរយុទ្ធសាស្រ្ត
-
ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនស្លៀកពាក់អាវខ្មៅ និងបង់កក្រមា

ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនស្លៀកពាក់អាវខ្មៅ និងបង់កក្រមា ដើម្បីឱ្យមនុស្សទាំងអស់មានរូបរាងដូចគ្នា លុបបំបាត់ភាពខុសគ្នានៃវណ្ណៈ និងអត្តសញ្ញាណបុគ្គល ព្រមទាំងងាយស្រួលក្នុងការគ្រប់គ្រង។ ខ្មៅ និងក្រហម តំណាងឱ្យលទ្ធិបដិវត្តន៍ និងមនោគមន៍វិជ្ជានយោបាយដ៏ឆ្អិនឆ្អៅរបស់បនប្រល័យពូជសាសន៍ ប៉ុលពត។ During the Khmer Rouge regime (1975–1979), Cambodians were forced to wear black clothing and krama scarves as a tool of control and to erase individual identity. Black and red became symbols associated with the regime’s extremist ideology, which brought tragedy and suffering to the…
-
វីដេអូ៖ “ការធ្វើបាតុកម្មមុនព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០”

វីដេអូប្រវត្តិសាស្ត្រនេះ រំឭកយើងអំពីបរិយាកាសមុនព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជាភាពតានតឹងនយោបាយ និងការបែកបាក់ផ្ទៃក្នុងជាតិ បានធ្វើឱ្យប្រទេសកាន់តែអស្ថិរភាព និងធ្លាក់ចូលក្នុងភ្លើងសង្រ្គាម។ ប្រវត្តិសាស្ត្របង្ហាញថា នៅពេលប្រទេសមានសង្គ្រាម ប្រជាជនទទួលរងទុក្ខវេទនា បាត់បង់ជីវិត បែកបាក់គ្រួសារ និងបន្សល់ទុកស្លាកស្នាមជាច្រើនជំនាន់។ សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមទេ ប៉ុន្តែជាលក្ខខណ្ឌដែលអនុញ្ញាតឱ្យប្រជាជនរស់នៅដោយសុវត្ថិភាព កូនចៅទទួលបានការអប់រំ សេដ្ឋកិច្ចរីកចម្រើន និងប្រទេសជាតិអភិវឌ្ឍទៅមុខ។ ប្រវត្តិសាស្ត្រ មិនអាចផ្លាស់ប្តូរបានទេ ប៉ុន្តែមេរៀនពីប្រវត្តិសាស្ត្រ អាចជួយឱ្យយើងយល់ពីតម្លៃសន្តិភាព ហើយរួមគ្នាថែរក្សាសន្តិភាព និងឯកភាពជាតិទាំងបច្ចុប្បន្ន និងអនាគត។ This historical footage documents the atmosphere preceding the events of 18 March 1970, a period marked by escalating political tensions and internal divisions that contributed to increasing instability and…
-
សម្រង់ប្រសាសន៍ សម្ដេចធិបតី

វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។ Technology is a priority sector under the Royal Government of Cambodia’s Pentagonal Strategy – Phase I, which promotes technological advancement and digital innovation to enhance productivity, competitiveness, and sustainable socio-economic development. _________ ប្រភព៖ សម្រង់ប្រសាសន៍: សម្តេចធិបតី ១៥/កក្កដា/ឆ្នាំ២០២៦ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ឥស្សរជនឆ្នើមកម្ពុជា#សម្តេចធិបតី#វិស័យបច្ចេកវិទ្យា#អាទិភាពគន្លឹះ#យុទ្ធសាស្តបញ្ចកោណ#ដំណាក់កាលទី១
-
វីដេអូ៖ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ កម្ពុជាបានប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ…

នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ កម្ពុជាបានប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដោយសារសង្គ្រាមនៅក្នុងតំបន់បានរាលដាលចូលមក និងបង្កឱ្យមានភាពអស្ថិរភាពផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជម្លោះនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនរងផលប៉ះពាល់ ដោយបាត់បង់ជីវិត បាត់បង់ទីលំនៅ និងត្រូវរស់នៅក្នុងភាពភ័យខ្លាច និងភាពមិនប្រាកដប្រជា។ សង្គ្រាមនេះបានបន្សល់ទុកនូវស្នាមរបួសដ៏ជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបានក្លាយជាចំណុចបត់ដ៏សំខាន់មួយ ដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងស្ថានភាពដ៏ លំបាកបំផុតមួយ។ ទោះបីជាប្រទេសបានឆ្លងកាត់ការឈឺចាប់ និងការបាត់បង់យ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ ក្តីសង្ឃឹម និងឆន្ទៈក្នុងការកសាងសន្តិភាព និងការរស់ឡើងវិញរបស់ជាតិ។ In the early 1970s, Cambodia entered a period of profound national crisis as regional conflicts spread into the country, contributing to widespread political, social, and economic instability. The prolonged conflict, which continued for…
-
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាពលរដ្ឋកម្ពុជា….

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាពលរដ្ឋកម្ពុជា ជាអ្នកបង្កើតឡើងនូវជ័យជំនះ ហើយបានក្លាយជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ដ៏ឃោឃៅ។ On April 17, 1975, the Cambodian people achieved victory, but tragically became victims of the brutal Khmer Rouge regime led by Pol Pot and Eng Sary, suffering one of the darkest chapters in Cambodia’s history. ____________ សម្រង់ប្រសាសន៍: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ១២/កក្កដា/២០២៦ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ប្រជាជនកម្ពុជា#ក្លាយជាជនរងគ្រោះ#របបប្រល័យពូជសាសន៍#ប៉ុលពត
-
វីដេអូ៖ « ១៩៨០ ប្រជាជនខ្មែរភៀសខ្លួនទៅជំរុំជនភៀសខ្លួន នៅព្រំដែនខ្មែរ–សៀម »

-
ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម…

ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរដ៏លំបាកក្នុងការស្តារជីវិត និងកសាងជាតិឡើងវិញ។ ប្រជាជនកម្ពុជារាប់លាននាក់បានប្រឈមមុខនឹងការខ្វះខាត ការបាត់បង់ និងការតស៊ូយ៉ាងលំបាក ប៉ុន្តែពួកគេមិនដែលបោះបង់ក្តីសង្ឃឹមឡើយ។ រូបថតនេះមិនត្រឹមតែជាកំណត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃការតស៊ូ ភាពអត់ធ្មត់ និងឆន្ទៈដ៏រឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងជីវិត និងប្រទេសជាតិឡើងវិញ។ សម្រាប់យុវជនជំនាន់ក្រោយ រូបថតនេះបានបង្ហាញពីការលះបង់របស់មនុស្សជំនាន់មុន និងរំលឹកថា សន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាផលនៃការតស៊ូ និងការលះបង់យ៉ាងធំធេងរបស់ប្រជាជនកម្ពុជា។ ប្រវត្តិសាស្ត្រមិនគួរត្រូវបានបំភ្លេចឡើយ ព្រោះការចងចាំអតីតកាល គឺជាមូលដ្ឋាននៃការកសាងអនាគតដ៏រឹងមាំ។ ______________ ប្រភព៖ John Burgess FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ប្រជាជនកម្ពុជា#ក្រោកឡើង#តស៊ូ#ឆ្នំា១៩៨០
-
វីដេអូ៖ “ការស្តារឡើងវិញនូវ «វិស័យអប់រំ» អំឡុងឆ្នំា១៩៨០”
