Category: សច្ចធម៌ប្រវត្តិសាស្ត្រ

  • រាជរដ្ឋាភិបាល ឡេង ង៉ែត

    រាជរដ្ឋាភិបាល ឡេង ង៉ែត

    បើសង្កេតមើលបរិបទនយោបាយនៅកម្ពុជាក្នុងរយៈពេលជាច្រើនសតវត្សរ៍ចុងក្រោយ ឃើញថាចាប់តាំងពីការបិទបញ្ចប់នូវសម័យអង្គរកម្ពុជាតែងមានការបែកបាក់ផ្ទៃក្នុង និងបានជួបប្រទះនូវសង្គ្រាមជាច្រើន ទំរាំកម្ពុជាអាចមានលទ្ធភាពស្ដារនូវបញ្ហាទាំងនេះឡើងវិញ។ តួយ៉ាងថ្ងៃនេះ សច្ចធម៌ប្រវត្តិសាស្ត្រ សូមចែករំលែកនូវចំណេះដឹងអំពីរាជរដ្ឋាភិបាល ឡេង ង៉ែត ដែលមានអាយុកាលត្រឹម ៨ខែប៉ុណ្ណោះ នៅក្នុងដំណើរប្រវត្ដិសាស្រ្ដកម្ពុជា ដោយចាប់ផ្ដើមពីថ្ងៃទី២៦ មករា ១៩៥៥ ដល់ ០៣ តុលា ១៩៥៥៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជ #រាជរដ្ឋាភិបាល #បរិបទនយោបាយ #រដ្ឋាភិបាលឡេងង៉ែត #អតីតកាល Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ វិធីកម្ចាត់ការច្រណែនក្នុងចិត្ដ

    វីដេអូ៖ វិធីកម្ចាត់ការច្រណែនក្នុងចិត្ដ

    ប្រភព៖ ភិក្ខុវជិរប្បញ្ញោគូសុភាព ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អប់រំចិត្ដ #ព្រះរាជាណាចក្រកម្ពុជា #ភិក្ខុវជិរប្បញ្ញោគូសុភាព #វិធីកម្ចាត់ការច្រណែនក្នុងចិត្ដ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • កិច្ចប្រជុំពិសេស SNC ប៉ាតាយ៉ា

    កិច្ចប្រជុំពិសេស SNC ប៉ាតាយ៉ា

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដកម្ពុជា #ដំណើរកម្ពុជា #កិច្ចប្រជុំពិសេស #ប៉ាតាយ៉ា #SNC Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ ការប្រកាសរបបសាធារណរដ្ឋនៅឆ្នាំ​១៩៧០

    វីដេអូ៖ ការប្រកាសរបបសាធារណរដ្ឋនៅឆ្នាំ​១៩៧០

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជ #Cambodia #អតីតកាល #របបសាធារណរដ្ឋ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • រាជរដ្ឋាភិបាល ចាន់ ណាក

    រាជរដ្ឋាភិបាល ចាន់ ណាក

    ប្រទេសកម្ពុជាជាប្រទេសមួយដែលកម្រនឹងមានសន្តិភាពយូរអង្វែងណាស់។ ចាប់ពីសម័យក្រោយអង្គរមក កម្ពុជាស្គាល់តែសង្រ្គាម។ របបដឹកនាំ និងរបត់នយោបាយក្នុងប្រទេសមានការផ្លាស់ប្តូរជាញឹកញាប់ផងដែរ។ យ៉ាងណាមិញ ថ្ងៃនេះ សច្ចធម៌ប្រវត្តិសាស្ត្រ សូមចែករំលែកនូវចំណេះដឹងអំពីរដ្ឋាភិបាល ចាន់ ណាក ដែលមានអាយុមិនដល់១ឆ្នាំផង (២៣ វិច្ឆិកា ១៩៥៣ – ៦ មេសា ១៩៥៤)។ ចង់ដឹងទេថាតើរដ្ឋាភិបាលមួយនេះ មានថ្នាក់ដឹកនាំណាខ្លះ? #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដកម្ពុជា #ដំណើរកម្ពុជា #រាជរដ្ឋាភិបាល #អតីតកាល #រដ្ឋាភិបាលចាន់ណាក Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ឯកឧត្ដម កិត្ដិនីតិកោសលបណ្ឌិត ឌិត មុន្ទី

    ឯកឧត្ដម កិត្ដិនីតិកោសលបណ្ឌិត ឌិត មុន្ទី

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិតឌិតមុន្ទី #អតីតកាល #បច្ចុប្បន្ន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ បណ្ដាំក្រមង៉ុយ បុត្ដ ៣ ប្រភេទ

    វីដេអូ៖ បណ្ដាំក្រមង៉ុយ បុត្ដ ៣ ប្រភេទ

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជ #បណ្ដាំក្រមង៉ុយ #បុត្រ៣ប្រភេទ #អវជាតបុត្ត #អនុជាតបុត្ត #អតិជាតបុត្ត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • យុទ្ធសាស្ត្រឌីហ្វីដទទួលបានជោគជ័យទាំងស្រុង

    យុទ្ធសាស្ត្រឌីហ្វីដទទួលបានជោគជ័យទាំងស្រុង

    ដោយអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្ហាញឱ្យក្រុមខ្មែរក្រហមដែលដឹកនាំដោយតាម៉ុកឃើញនូវអំពើអមនុស្សធម៌ទាំងឡាយ និងជាមេដឹកនាំផ្តាច់ការ កម្លាំងខ្មែរក្រហមដែលនៅសេសសល់បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាជាលើកចុងក្រោយនៅដើមឆ្នាំ១៩៩៩។ កម្លាំងកងទ័ព និងប្រជាជនជាច្រើនម៉ឺននាក់បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយទទួលបាននូវការធានា អាយុជីវិត ទ្រព្យសម្បត្តិ និងតួនាទី ដែលខ្លួនមានអំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ទឹកដីប្រទេសកម្ពុជា ដែលពីមុនបែងចែកជាតំបន់ស្បែកខ្លា ត្រូវបានបំបាត់ កម្ពុជា មានការឯកភាពទឹកដី សន្តិសុខបានកើតឡើងពាសពេញប្រទេស ហើយការអភិវឌ្ឍក៏បានរីកដុះដាលដូចផ្សិតផងដែរ។ យុទ្ធសាស្ត្រឌីហ្វីដដែលដាក់ចុះដោយសម្ដេចតេជោ ហ៊ុន សែន បានសម្រេចជោគជ័យ ក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ឱ្យរលំរលាយ ដោយគ្មានការបង្ហូរឈាម និងមិនចំណាយប្រាក់ច្រើនក្នុងការសម្រេចបានកិច្ចការទាំងនេះឡើយ។ យុទ្ធសាស្ត្រឌីហ្វីដ បានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៨៧ ក្នុងបំណងបំបែកក្រុមខ្មែរក្រហមនិង ធ្វើឱ្យមានភាពឯកោ ពីក្រុមចលនាត្រីភាគី ហើយបានបញ្ចប់ក្រុមខ្មែរក្រហម តាមរយៈការដាក់ក្រុមនេះឱ្យនៅក្រៅច្បាប់ និងការវាយសង្រ្គប់ទៅលើទីតាំងនានាដែលក្រុមខ្មែរក្រហមកាន់កាប់។ យុទ្ធសាស្ត្រឌីហ្វីដ បានសម្រេចបេសកកម្មរបស់ខ្លួន ក្រុមខ្មែរក្រហមបានទទួល នូវនយោបាយ “ឈ្នះ-ឈ្នះ ” ដែលមានន័យថា ទាំងរាជរដ្ឋាភិបាលទាំងក្រុមខ្មែរក្រហម គ្មានអ្នកណាចាញ់ឬមានអ្នកណាឈ្នះឡើយ ទាំងពីរជាអ្នកឈ្នះ ដោយបានបញ្ចប់សង្គ្រាមស៊ីវិល ជាច្រើនទសវត្សរ៍មកហើយ។ នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងដើម្បី…

  • វីដេអូ៖ ក្នុងដំណើរកម្ពុជា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗចំនួន ៣ កើតឡើងក្នុងថ្ងៃទី២ ខែធ្នូ

    វីដេអូ៖ ក្នុងដំណើរកម្ពុជា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗចំនួន ៣ កើតឡើងក្នុងថ្ងៃទី២ ខែធ្នូ

    ១. ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃកំណើតនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២. ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួប សីហនុ-ហ៊ុនសែន លើកទី១ នៅ ហ្វែរអង់តាដឺន័រ ប្រទេសបារាំង ៣. ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ការដាក់ចេញយុទ្ធសាស្ត្រ ត្រីកោណ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលរួច។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #ព្រះរាជាណាចក្រកម្ពុជា #២ធ្នូ #រណសិរ្សសង្រ្គោះជាតិកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា #ចងចាំជានិច្ចស្មារតី #ហ្វែរអង់តាដឺន័រ #ប្រទេសបារាំង #យុទ្ធសាស្ត្រត្រីកោណ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ឱរ៉ាល់ប្រែក្លាយពីសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមកជាទីសុខសន្តិភាព

    ឱរ៉ាល់ប្រែក្លាយពីសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមកជាទីសុខសន្តិភាព

    យុទ្ធនាការលើសមរភូមិឱរ៉ាល់បានចាប់ផ្តើមពីថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩៦ ដល់ដំណាច់ខែមករា ឆ្នាំ១៩៩៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ប៉ុល សារឿន ដែលមានទីបញ្ជាការជួរមុខអគ្គសេនាធិការនៅស្រុកឱរ៉ាល់។ កម្លាំងបណ្តាមុខព្រួញដែលបានចូលរួមធ្វើសកម្មភាពមានកម្លាំងកងពលធំអន្តរាគមន៍លេខ១ កម្លាំងយោធភូមិភាគទី៣ យោធភូមិភាគពិសេស វរសេនាធំលេខ៤៤ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងកែប។ ដោយឡែកកម្លាំងរបស់តំបន់ប្រតិបត្តិសឹករងខេត្តកោះកុង ក្រុងព្រះសីហនុ ក៏បានធ្វើសកម្មភាពប្រតិបត្តិការបោសសម្អាតក្នុងភូមិសាស្ត្ររបស់ខ្លួនដែរ។ ពួកឧទ្ទាមខ្មែរក្រហមក្បាលរឹងនាពេលនោះ គឺនៅតែរក្សាគោលការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ហើយប៉ុល ពត បានប្រមូលបញ្ជាការគ្រប់អង្គភាពទៅរៀនសូត្រមាគ៌ាថ្មីផងដែរ។ ដោយមើលឃើញថា ប៉ុល ពត នៅតែផ្តាច់ការ បោសសម្អាតផ្ទៃក្នុងដោយគ្មានលើកលែងដដែល លោក កែវ ពង្ស មេបញ្ជាការកងទ័ពខ្មែរក្រហមកងពលលេខ១៨ បានផ្តាច់ខ្លួនចេញពីប៉ុល ពត និងទាក់ទងលោក ស៊ាម ហ៊ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដើម្បីរកទិសដៅអនាគតថ្មី ដោយសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយការចុះចូល លោក កែវ ពង្ស ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយសម្តេច ហ៊ុន សែន នៅឯគេហដ្ឋានសម្តេចនៅទីក្រុងតាខ្មៅ និងបានរាយការណ៍ពីអំពីស្ថានភាពក្រុមខ្មែរក្រហមគ្រប់ជាន់ថ្នាក់ជូនសម្តេចផងដែរ។ លោកបានត្រៀមពីរចំណុចដើម្បីស្នើ និងពិភាក្សាជាមួយសម្តេច ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ លោកមិនទាន់បានស្នើផង…