-
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ

-
វីដេអូ៖ ហេតុអ្វីត្រូវស្គាល់អំពី ២ធ្នូ មាន ២ធ្នូ ទើបមាន ៧ មករា

-
ចងចាំជានិច្ចស្មារតី ២ ធ្នូ ១៩៧៨

-
វីដេអូ៖ អតីតកាល
-
អបអរសាទរខួប ៦ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

-
ក្បាច់គុនល្បុក្កតោ បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ក្បាច់គុនល្បុក្កតោ បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ UNESCO ដែលធ្វើឡើងនៅប្រទេសម៉ារ៉ុក។ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានផ្ដល់ឱកាសពេញលេញដល់កម្ពុជា ក្នុងការការពារអភិរក្សសម្បត្តិមរតកដូនតា និងនាំយកនូវមោទនភាពជាតិទាំងនេះ បង្ហាញដល់ពិភពលោកទាំងមូល។ សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #គណៈកម្មាធិការអន្តររដ្ឋាភិបាល #បេតិកភណ្ឌ #ក្បាច់គុនល្បុក្កតោ #UNESCO #ប្រទេសម៉ារ៉ុក #តាសុខសន្តិភាព #ស្ថិរភាពនយោបាយ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ស្មារតី២ធ្នូជាអមតៈ

ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ បានបង្កើតជាចលនារណសិរ្សដ៏អង់អាចក្លាហាន នៅក្នុងតំបន់រំដោះនាភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងបានវាយផ្តួលរំលំពួកខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានកាន់អំណាចនៅកម្ពុជាចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។រណសិរ្ស២ធ្នូ នេះ មានឈ្មោះដំបូងថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជន ជាន់ខ្ពស់ជាច្រើនរូប រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនគណបក្ស ប្រជាជនកម្ពុជា ជាច្រើនទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងសង្រ្គោះជីវិតប្រជាជនកម្ពុជា ពីរបបវាលពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត ហើយដោយមានការគាំទ្របន្ថែម ពីកងទ័ពស្មគ្រចិត្តវៀតណាម ទទួលបានជ័យជំនះទាំងស្រុង នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ដោយសារគុណូបការៈនេះហើយ បានធ្វើឲ្យស្មារតី២ធ្នូ ក្លាយទៅជាថ្ងៃ ដែលនៅស្ថិតស្ថេរជា អមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេសដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប។បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជាអង្គការចាត់តាំងមួយ ឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។ ការកើតឡើងនៃប្រវត្តិសាស្រ្ត២ធ្នូ…
-
នយោបាយឈ្នះឈ្នះ គឺជាកត្តាចម្បងនៅក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា

ការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលត្រូវបានបង្កើតឡើងនៅអំឡុងចុងឆ្នាំ ១៩៩៤ គឺសំដៅរំលាយអង្គការរបស់ខ្មែរក្រហម និងនាំមកនូវសុខសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា ដោយផ្តោតលើគោលការណ៍ បី ចំណុចគឺ ធានាអាយុជីវិត រក្សាតួនាទី ឋានន្តរស័ក្តិ និងធានាការពារទ្រព្យសម្បត្តិ សម្រាប់អ្នកដែលធ្វើសមាហរណកម្មជាមួយសង្គមជាតិ រីឯ កងទ័ពខ្មែរក្រហម ក៏ត្រូវធ្វើសមាហរណកម្មបញ្ចូលក្នុងក្របខ័ណ្ឌរបស់កងយោធពលខេមរភូមិន្ទតែមួយគត់។ ក្នុងដំណាក់កាលនៃការអនុវត្តនូវនយោបាយឈ្នះឈ្នះនោះ សម្ដេចតេជោ ដែលជាស្ថាបនិកឯក បានដាក់ចេញនូវយុទ្ធសាស្រ្តពិសេស ជាគោលការណ៍អនុវត្ត ចំនួន៥ចំណុចបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្មែរក្រហម ឱ្យឆាប់ទទួលបានជោគជ័យ នោះគឺ ឌីហ្វីដ (DIFID) ដែលរួមមាន៖ ១. D (DIVIDE) គឺ បំបែក មានន័យថា ធ្វើការបំបែកកម្លាំងរបស់ភាគីខ្មែរក្រហម ២. I (ISOLATE) គឺ ឯកោ មានន័យថា ធ្វើឱ្យកម្លាំងរបស់ខ្មែរក្រហមនៅឯកោ ៣. F (FINISH) គឺបញ្ចប់ មានន័យថា បញ្ចប់សកម្មភាព និងអង្គការចាត់តាំងរបស់ខ្មែរក្រហម ៤. I (INTEGRATE) គឺសមាហរណកម្ម មានន័យថា ធ្វើសមាហរណកម្មកម្លាំង…
-
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាអតីតកាល និងបច្ចុប្បន្ន

-
កម្ពុជា AIPA
