Category: សច្ចធម៌ប្រវត្តិសាស្ត្រ

  • វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រលើកលែងទោស អៀង សារី

    វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រលើកលែងទោស អៀង សារី

    ដើម្បីពន្លឿនសកម្មភាពក្នុងការអនុវត្តនយោបាយផ្សះផ្សាជាតិរបស់រាជរដ្ឋាភិបាល និងនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេច ហ៊ុន សែន សំដៅបញ្ចប់សង្គ្រាមជាស្ថាពរ កសាងសុខសន្តិភាព ព្រមទាំងបង្កើតឱកាសក្នុងការកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ រាជរដ្ឋាភិបាលកម្ពុជា បានលើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំលើកលែងទោសលោក អៀង សារី ហើយត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានការលើកលែងទោសនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ១៩៩៦។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #លើកលែងទោស #ព្រះមហាក្សត្រ #អៀងសារី #សម្ដេចតេជោហ៊ុនសែន #ព្រះមហាក្សត្រ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • សម្ដេចតេជោ ហ៊ុន សែន “គោលដៅរបស់សម្ដេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្ដិភាព និងអភិវឌ្ឍ”

    សម្ដេចតេជោ ហ៊ុន សែន “គោលដៅរបស់សម្ដេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្ដិភាព និងអភិវឌ្ឍ”

    ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹង និងអភិវឌ្ឍដោយឈរលើគោលការណ៍គោរព ឯករាជ្យភាព បូរណភាពទឹកដី អធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។ ការកសាងខ្សែព្រំដែនរួមនៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព គឺជាសេចក្តីប្រាថ្នាពិតប្រាកដរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយមានសារៈសំខាន់ជាទីបំផុត ព្រោះវារួមចំណែកសម្រួលដល់ការធ្វើដំណើរ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនីមួយៗ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #កិច្ចសហប្រតិបត្តិការ #មិត្តភាពជាប្រពៃណី #ឥស្សរជនឆ្នើម #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ តើករណីពិសេសបែបណាទើប មិត្ដហ៊ និងមិត្ដហ៊ុយ រាយការណ៍ជូន ឌុច ក្រោយកងឈ្លបយកការណ៍បានពីជនរងគ្រោះ?

    វីដេអូ៖ តើករណីពិសេសបែបណាទើប មិត្ដហ៊ និងមិត្ដហ៊ុយ រាយការណ៍ជូន ឌុច ក្រោយកងឈ្លបយកការណ៍បានពីជនរងគ្រោះ?

    ដែលហៅថាករណីពិសេស ជាឧទាហរណ៍ ដូចគ្នាមិត្ដ ម៉ាន់ ឈ្មោះដើម ស៊ីន ម៊ែល ដែលត្រូវបានចាត់តាំងទៅក្នុងឋានៈជាប្រធានយោធា និងជាអនុលេខាអនុសេនាធំមួយ ដូច្នេះជាមួយបក្សជន ឌុច ត្រូវតែទទួលបានដំណឹង។ ករណីមួយផ្សេងទៀតដែលមានក្នុងឯកសារនិយាយាអំពី ស៊ីន តារា ហៅ សុខ និងគ្រួសារបង ម៉ៃ លុន មេរបស់ ឌុច បានផ្ដាំថានៅមុនពេលចាត់ចែងលើពួកនេះ ត្រូវតែសុំយោបល់ពីមេរបស់ ឌុច សិន។ ដូច្នេះក្នុងករណីពិសេសបែបនេះ គេត្រូវរាយការណ៍ប្រាប់ ឌុច មុន ឌុច សុំយោបល់ពីមេខ្លួន ព្រោះពួកគេជាកងសមាសភាពដែលត្រូវបានយកទៅទុកសម្រាប់តាមដាននឹងន ដូច្នេះទាល់តែមានករណីពិសេសបែបនេះ ទើបគេរាយការណ៍ឱ្យ ឌុច។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ជនរងគ្រោះ #មិត្ដហ៊ #ករណីពិសេស #មិត្ដហ៊ុយ #ស៊ីនតារា #ម៉ៃលុន #ស៊ីនម៊ែល #ក្អែកខ្មៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ បន្ទប់ឃុំឃាំងជនរងគ្រោះមន្ទីរ ស-២១

    វីដេអូ៖ បន្ទប់ឃុំឃាំងជនរងគ្រោះមន្ទីរ ស-២១

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ជនរងគ្រោះ #គុកទួលស្លែង #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង #បន្ទប់ឃុំឃាំង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ នៅពេលកងឈ្លបយកការណ៍បាន តើនឹងមានអ្វីកើតឡើងចំពោះជនរងគ្រោះ?

    វីដេអូ៖ នៅពេលកងឈ្លបយកការណ៍បាន តើនឹងមានអ្វីកើតឡើងចំពោះជនរងគ្រោះ?

    ចំពោះអ្នកដែលត្រូវយកការណ៍បាន ជាគោលការណ៍គេរាយការណ៍តាមខ្សែរយៈដល់មិត្ដ ហ៊ុយ។ ដោយនេះជាដំណាក់កាលមួយដែលស្ដែងពីភស្ដុតាង ឬបាតុភាពជាក់ស្ដែងអំពីការដែលបម្រុងរត់ ឬការដែលបានរត់ចេញហើយទើបគេចាប់។ ក៏ប៉ុន្តែជាទូទៅ គ្រាន់តែឮសំដីពីនេះ ពីនោះគេរាយការណ៍តាមខ្សែរយៈដល់មិត្ដ ហ៊ុយ និងក្រោយពីមានហេតុអ្វីច្បាស់លាស់ជាកំណត់ ឬ តាមរយៈកាលមួយជាកំណត់ នោះមិត្ដ ហ៊ុយ នឹងត្រូវទៅជួបមិត្ដ ហ៊ូ ដើម្បីធ្វើការសម្រេចជារួម។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ជនរងគ្រោះ #ECCC #កងឈ្លបយកការណ៍ #ឌុច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ ការផ្សព្វផ្សាយអំពីគោលការណ៍ធំៗ ទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

    វីដេអូ៖ ការផ្សព្វផ្សាយអំពីគោលការណ៍ធំៗ ទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

    នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៦ ឧត្តមសេនីយ៍ ប៉ុល សារឿន បានដាក់បទបញ្ជាឱ្យឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ប៊ុន សេង ចុះទៅអូរតាទៀក ផ្សព្វផ្សាយអំពីគោលការណ៍ធំៗទាំង៣នៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេច ហ៊ុន សែន ដល់បងប្អូនអតីតខ្មែរក្រហម ដែលបានផ្ដាច់ខ្លួនចេញពីក្រុមខ្មែរក្រហម ប៉ុល ពត និងចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យរបស់ អៀង សារី ដើម្បីឲ្យពួកគាត់ព្រមស្ម័គ្រចិត្តចុះចូលជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចប់សង្គ្រាម។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #នយោបាយឈ្នះឈ្នះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • រាជរដ្ឋាភិបាល ស៊ីសុវត្ថិ មុនីរ៉េត ១៧ តុលា ១៩៤៥ ដល់ ១៤ ធ្នូ ១៩៦៦

    រាជរដ្ឋាភិបាល ស៊ីសុវត្ថិ មុនីរ៉េត ១៧ តុលា ១៩៤៥ ដល់ ១៤ ធ្នូ ១៩៦៦

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #រាជរដ្ឋាភិបាលស៊ីសុវត្ថិមុនីរ៉េត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • កោះពេជ្រនាអតីតកាល និងបច្ចុប្បន្ន

    កោះពេជ្រនាអតីតកាល និងបច្ចុប្បន្ន

    កោះពេជ្រកាលពីមុន និងបច្ចុប្បន្នជាតំបន់អភិវឌ្ឍដ៏ធំមួយដែលកំពុងលេីកមុខមាត់កម្ពុជា។ សំណង់អគារខ្ពស់ទាប កន្លែងកម្សាន្ត បានរីកដូចផ្សិតលើដែនកោះមួយនេះ ដូចជា សាលរៀបមង្គលការ កន្លែង វាយកូនហ្គោល ស្ថានីយ៍ពន្លត់អគ្គិភ័យ ខនដូរស្នាក់នៅ និងការិយាល័យធ្វើការ សួនច្បារ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌ កោះពេជ្រ និងភោជនីយដ្ឋានជាប់មាត់ទន្លេជាដើម ដែលបានទាក់ទាញប្រជាពលរដ្ឋជាច្រើនក្នុងក្រុងភ្នំពេញមកលម្ហែកម្សាន្តជារៀងរាល់ថ្ងៃ។ កោះពេជ្របានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏លេចធ្លោមួយរបស់រាជធានីភ្នំពេញផងដែរ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #រាជធានីភ្នំពេញ #កោះពេជ្រ #អតីតកាល #បច្ចុប្បន្ន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ ភស្ដុតាងឧបករណ៍ធ្វើទារុណកម្មនៅមន្ទីរ ស-២១

    វីដេអូ៖ ភស្ដុតាងឧបករណ៍ធ្វើទារុណកម្មនៅមន្ទីរ ស-២១

    មន្ទីរ ស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាបឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ”។ អ្នកទោសទាំងឡាយនឹងត្រូវបានគេសម្លាប់ចោល ក្រោយពេលបានបំពេញសំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់ ក្នុងនោះជនរងគ្រោះមួយចំនួនធំត្រូវបានបញ្ជូនទៅសម្លាប់នៅបឹងជើងឯក (ចម្ងាយ១៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ)។ ក្នុងអគារទាំង៤នៃអតីតវិទ្យាល័យទួលស្វាយព្រៃ ដែលក្រោយថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ បានក្លាយជាមន្ទីរស២១នេះ បន្ទប់ថ្នាក់រៀនត្រូវបានប្រែក្លាយជាបន្ទប់តូចៗ ដែលមានប្រវែង២មx០.៨០ម សម្រាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាស ដោយលួសបន្លាជាក្រឡាចក្រត្រង្គ ដេីម្បីការពារកុំឱ្យជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧-៧៨ អគារ “ក” បានរៀបចំជាបន្ទប់ទំហំ៦មx៤ម មានបង្អួចឃាំងដោយចម្រឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំឱ្យសម្រែកឈឺចាប់នៃជនរងគ្រោះឮចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ “ក” សម្រាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជាអ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និងប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់ឱ្យការន្ទោរបង់។ អគារ “ខ គ និង ឃ” ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា ។ ជនរងគ្រោះដែលខ្មែរក្រហមចាប់ចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនា ឆ្នាំ១៩៧៨។ មានដូចខាងក្រោយ៖ • ក្នុងឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់ •…

  • វីដេអូ៖ តើកំហុសបែបណាត្រូវបញ្ជូនជនរងគ្រោះទៅ ស-២១ ហើយកំហុសបែបណាត្រូវបញ្ជូនជនរងគ្រោះទៅជើងឯក?

    វីដេអូ៖ តើកំហុសបែបណាត្រូវបញ្ជូនជនរងគ្រោះទៅ ស-២១ ហើយកំហុសបែបណាត្រូវបញ្ជូនជនរងគ្រោះទៅជើងឯក?

    ការបញ្ជូនមនុស្សទៅជើងឯកផ្ទាល់ ធ្វើឡើងនៅពេលដែលមានការវិភាគឃើញថាមនុស្សនោះមិនមានសារៈសំខាន់ក្នុងការយកចម្លើយ។ រីឯមនុស្សណាដែលមានសារៈសំខាន់ក្នុងការសួរចម្លើយ ត្រូវបញ្ជូនមកភ្នំពេញយកចម្លើយ ដើម្បីរាយការណ៍បន្តទៅទៀត។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កំហុស #ព្រះរាជាណាចក្រកម្ពុជា #ស២១ #ជើងឯក #ការសួរចម្លើយ #ឌុច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel