-
វីដេអូ៖ រឹងមាំទើបមិនបាក់ទឹកចិត្ដ

-
ដើរឱ្យមានបី ស្ដីឱ្យមានបួន

-
គណបក្សប្រជាជន សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា

ដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី កម្មាភិបាល ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់បនឃាតករខ្មែរក្រហម បានយកជីវិតជាដើមទុន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅនៃរបបយង់ឃ្នងខ្មែរក្រហម ប៉ុល ពត។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តមុះមុតដ៏មហិមា ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជននេះហើយ ទើបបាននាំឱ្យជោគជ័យក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបបិសាចវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ ប្រាកដប្រជា និងអាចអនុវត្តបាន៕ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ការរំដោះជាតិ #គណបក្សប្រជាជន #រាជរដ្ឋាភិបាល Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
តើអ្វីជាកត្ដាចម្បងដែលនាំឱ្យមានការបង្រួបបង្រួមជាតិក្រោយរបបខ្មែរក្រហមដួលរលំ?

-
សេចក្ដីសុខជីវិត

-
វីដេអូ៖ ទិដ្ឋភាពទូទៅនៃរាជធានីភ្នំពេញ ឆ្នាំ១៩៨២

-
អបអរសាទរខួបលើកទី៧១ កម្ពុជាចូលជាសមាជិក អង្គការយូណេស្គូ Cambodia joined UNESCO

-
វត្តមាន ឯកឧត្ដម សាយ សំអាល់ ជាបេសកជនពិសេសតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីអបអរសាទរការប្រកាសចូលកាន់តំណែងរបស់ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

វត្តមាន ឯកឧត្ដម សាយ សំអាល់ ជាបេសកជនពិសេសតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីអបអរសាទរការប្រកាសចូលកាន់តំណែងរបស់ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបង្ហាញឱ្យឃើញពីកិត្យានុភាព និងការផ្តល់កិត្តិយស ការគោរព ក្នុងឋានៈព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអធិបតេយ្យ ឯករាជ្យមួយ៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #រដ្ឋអធិបតេយ្យ #កិត្យានុភាព #សាធារណរដ្ឋហ្វីលីពីន #FerdinandMarcosJr #បេសកជនពិសេស #ឯកឧត្ដមសាយសំអាល់ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ស្ថានីយអយស្ម័យយានភ្នំពេញ នាអតីតកាល និងបច្ចុប្បន្ន

ប្រព័ន្ធផ្លូវដែករបស់ប្រទេសកម្ពុជាត្រូវបានកសាងឡើងដោយរដ្ឋអំណាចអាណានិគមបារាំង នៅទសវត្សឆ្នាំ១៩៣០។ ផ្លូវដែកដែលមានស្រាប់ក្នុង ប្រទេសកម្ពុជា មានចំនួន ២ ខ្សែរួមមាន៖ ខ្សែទី ១-ភ្នំពេញ ទៅ ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃប្រវែង ៣៨៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ ឡើងពីឆ្នាំ១៩២៩ ដល់ ឆ្នាំ១៩៤២ និង ខ្សែទី ២-ពី ភ្នំពេញ ទៅ កំពង់ផែ សមុទ្រ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្ត កំពត មានចម្ងាយចំនួន ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៩។ ក្រោយឆ្នាំ ១៩៧០ ផ្លូវដែកទាំងពីរខ្សែនេះ មានសភាពចាស់ទ្រុឌទ្រោម និងត្រូវបាន បំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ពិសេសក្រុមខ្មែរក្រហម បានពួនស្ទាក់បាញ់កម្ទេចជាញឹកញាប់កាលពីមុនឆ្នាំ ១៩៩៧។ បច្ចុប្បន្នផ្លូវដែកទាំងនេះ បានដំណើរការឡើងវិញ ដោយប្រជាពលរដ្ឋរីករាយនូវដំណើរកម្សាន្តរបស់ខ្លួនប្តូរពីការធ្វើដំណើររថយន្តមកតាមរថភ្លើងវិញ ដើម្បីទស្សនានូវទេសភាពធម្មជាតិដ៏ស្រស់ត្រកាលតាមផ្លូវធ្វើដំណើរទៅកាន់គោលដៅនីមួយៗ៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #អតីតកាល #បច្ចុប្បន្ន #ប្រព័ន្ធផ្លូវដែក #ដំណើរកម្ពុជា #រដ្ឋអំណាចអាណានិគមបារាំង #ស្ថានីយអយស្ម័យយានភ្នំពេញ…
-
វីដេអូ៖ សមមិត្ដ ហ៊ ជានរណា?
