-
ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គលជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារ

-
តើជំនួប សីហនុ-ហ៊ុនសែន លើកទី១ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ធ្វើឡើងនៅឯណា?

-
វីដេអូ៖ បញ្ហានយោបាយបង្អាក់ដំណើរការបង្រួបបង្រួមជាតិកម្ពុជា

-
អតីតកាល និងបច្ចុប្បន្នភាព ASEAN

-
ការផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិ

ក្នុងដំណើរការបង្រួបបង្រួមជាតិ ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ បានផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ធំៗទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ទី១)ការធានារូបកាយ និងអាយុជីវិត ទី២)ការធានាអាជីព និងមុខរបរ និង ទី៣)ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ បានធ្វើឱ្យជ្រួតជ្រាបដល់ស្រទាប់បងប្អូនអតីតខ្មែរក្រហម។ បន្ទាប់ពីបានស្តាប់ និងជ្រួតជ្រាប អតីតមេដឹក ក៏ដូចជាកម្លាំងខ្មែរក្រហមទាំងអស់ មានការពេញចិត្ត និងអបអរសារទរយ៉ាងខ្លាំង។ កម្លាំងខ្មែរក្រហម និងគ្រួសារ បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលវិលត្រឡប់មករស់នៅក្នុងសង្គមជាតិវិញដោយក្តីរីករាយ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្លាំងខ្មែរក្រហម #ព្រះរាជាណាចក្រកម្ពុជា #រាជរដ្ឋាភិបាល #នយោបាយឈ្នះឈ្នះ #ដំណើរការបង្រួបបង្រួមជាតិ #ការធានារូបកាយនិងអាយុជីវិត #ការធានាអាជីពនិងមុខរបរ #ការធានាកម្មសិទ្ធិនិងទ្រព្យសម្បត្ដិ #សមាហរណកម្ម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
បច្ចុប្បន្នយើងលែងឃើញមានវត្តមានទូកដរចម្លងនៅស្ពានស្រែអំបិលទៀតហើយ

-
ការបន្សល់ទុកភស្ដុតាងប្រវត្ដិសាស្រ្ដនៅ ស-២១

មេដឹកនាំនៃរបបយង់ឃ្នង «កម្ពុជាប្រជាធិបតេយ្យ ឬត្រូវបានហៅជាទូទៅថា របបខ្មែរក្រហម» បានបង្កើតមន្ទីរសន្តិសុខ និងមន្ទីរឃុំឃាំងជាច្រើនកន្លែងទូទាំងប្រទេស ដើម្បីបម្រើដល់អំពើឧក្រិដ្ឋកម្មរបស់ខ្លួនក្រោមគោលនយោបាយដ៏ឆ្កួតលេលា និងព្រៃផ្សៃបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវបានស្លាប់ដោយគ្មានកំហុសនៅក្នុងមន្ទីរពេជ្ឈឃាតទាំងអស់នោះ។ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យនេះ បានដួលរលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មន្ទីរសន្តិសុខដែលធំជាងគេ និងល្បីរន្ទឺខាងចូលហើយមិនដែលចេញ ហៅថា មន្ទីរសន្តិបាល២១ ឬស-២១ ដឹកដោយមេឃាតករបាតដៃប្រឡាក់ឈាម ឌុច ត្រូវបានរក្សាទុកជាភស្តុតាងប្រវត្តិសាស្ត្រនៃអំពើព្រៃផ្សៃរបស់របបអាវខ្មៅខ្មែរក្រហម។ នៅក្នុងមណ្ឌលសម្លាប់មនុស្សយ៉ាងសកម្ម ស-២១ នេះ មានដូចជា អគារឃុំឃាំង អគារសួរចម្លើយនិងធ្វើទារុណកម្ម ឧបករណ៍ធ្វើទារុណកម្ម បន្ទប់ឃុំឃាំងតូចៗជាច្រើន ហើយនឹងឯកសារពាក់ព័ន្ធជាមួយការឃាត់ខ្លួន និងឯកសារសួរចម្លើយរបស់ជនរងគ្រោះរាប់សែនទំព័រទៀត។ បច្ចុប្បន្នពីទីដែលសកម្មក្នុងការធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់មនុស្សដោយឥតញញើតដៃ និងគ្មានការលើកលែងមួយនេះ បានប្រែក្លាយជាទីតាំងប្រវត្តិសាស្ត្រនៃរបបយង់ឃ្នងខ្មែរក្រហម និងជាសារមន្ទីរប្រវត្តិសាស្ត្រ ដែលដាស់ស្មារតីដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹង និងសិក្សាស្វែងយល់ពីរបបតិរច្ឆានខ្មែរក្រហម ដើម្បីជាការចងចាំ រួមគ្នាបង្ការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍ឯងនេះ កើតមានឡើងម្តងទៀត៕ #មេដឹកនាំនៃរបបយង់ឃ្នង #កម្ពុជាប្រជាធិបតេយ្យ #របបខ្មែរក្រហម #មន្ទីរសន្តិសុខ #មន្ទីរឃុំឃាំង #រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា #ទីតាំងប្រវត្តិសាស្ត្រ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #S21 Facebook Page:…
-
រាជរដ្ឋាភិបាល ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

-
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាទីតាំងនៃតឹកតាងប្រវត្តិសាស្រ្តមួយ ដែលចរឹកនូវទុក្ខវេទនា និងអំពើឃោឃៅមហាប្រល័យ លើប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ ក្រោមរបបដឹកនាំដោយ ប៉ុល ពត។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាឈ្មោះបច្ចុប្បន្នរបស់ មន្ទីរសន្ដិបាល ២១ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងឧក្រិដ្ឋយ៉ាងច្រើនលើសលុបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥ ដល់ ០៧ មករា ១៩៧៩។ នៅអំឡុងរបបប្រល័យពូជសាសន៍ ស-២១ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជាទីតាំងនៃវិសុទ្ធកម្មទៅលើជនទាំងឡាយដែលត្រូវបានចាត់ទុកថាជាខ្មាំងបដិវត្ដ។ ជាលទ្ធផល ក្នុងរយៈពេលនៃការកាន់កាប់របស់ពួកទមិឡនិយម ស-២១ គឺត្រូវបានប្រមាណថាមានជនរងគ្រោះចំនួន ១៨ ០៦៣នាក់ ដែលត្រូវបានចាប់ឃុំឃាំង និងសម្លាប់។ ក្រោយការដួលរំលំនៃរបបតិរច្ឆាននេះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលថ្មីដែលកើតចេញមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីវៈជនកម្ពុជាដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខ បានខិតខំបោះជំហានយ៉ាងត្រដាបត្រដួសក្រោកឡើងពីចំណុចសូន្យ ដោយដៃម្ខាងខិតខំទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបនេះ និងដៃម្ខាងទៀតប្រឹងប្រែងកសាងប្រទេសជាតិ ក្នុងគោលដៅចម្បងដើម្បីថែរក្សាឱ្យបាននូវសុខសន្ដិភាពជូនចំពោះប្រជាជនកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ខ្មែរក្រហម #PolPot #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង #បញ្ជីស្មារតីចងចាំនៃពិភពលោក #អង្គការយូណេស្កូ #សម្ដេចតេជោហ៊ុនសែន #កម្ពុជាប្រជាធិបតេយ្យ #S21…
-
យើងខ្ញុំសូមគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាលើកទី១០
