-
ដំណើរតាមផ្លូវទៅខេត្តកោះកុង យេីងអាចមានពេលវេលាគយគន់ទេសភាពដ៏ស្រស់ស្អាតតាមដងផ្លូវ ប៉ុន្តែកាលមុនផ្លូវពិបាក គ្មានពេលគយគន់ទេសភាពអីទេ

-
យុទ្ធសាស្ត្រឌីហ្វីដវាយចំបេះដូងខ្មែរក្រហម

បន្ទាប់ពីលទ្ធផលនៃការអនុវត្តនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ដែលជំហានដំបូងសម្រេចបានជោគជ័យ នៅទិសភ្នំវល្លិ៍ និងឱរ៉ាល់ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលដោះស្រាយ ជួយឧបត្ថម្ភដល់បងប្អូនមករួមរស់ក្នុងសង្គមជាតិនៅទិសពាយ័ព្យ។ ក្រោយពីទទួលបទបញ្ជារបស់ឧត្តមសេនីយ៍ ប៉ុល សារឿន នៅក្នុងប្រតិបត្តិការយោធាឆ្ពោះទៅសំឡូតបណ្ដាមុខព្រួញនៃកងយោធពលខេមរភូមិន្ទ បានចាប់ដំណើរការភារកិច្ចទៅតាមទិសដៅរៀងៗខ្លួន ដោយធ្វើសកម្មភាពតាមទិសដៅបន្ដបន្ទាប់លើផ្លូវលេខ៥៦ រវៀង ចិនយំ សំដៅទៅតំបន់សំឡូត។ កងយោធពលខេមរភូមិន្ទបានសម្រេចថានឹងសម្រុកចូលតំបន់សំឡូតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦ ដោយសារតែស្ថានការណ៍នឹងអាចប្រែប្រួលបើសិនជាគេពន្យារពេលទៀតនោះ។ ម៉ោង១២យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦ តំបន់សំឡូតទាំងមូលត្រូវបានស្ថិតក្រោមការគ្រប់គ្រងរាជរដ្ឋាភិបាល។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៦ ឧត្តមសេនីយ៍ ប៉ុល សារឿន បានដាក់បទបញ្ជាឱ្យឧត្តមសេនីយ៍ កែវ ពង្ស ឧត្តមសេនីយ៍ ប៊ុន សេង ចុះទៅអូរតាទៀក ដើម្បីផ្សព្វផ្សាយ គោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ធំៗទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ឱ្យបានជ្រួតជ្រាបដល់ស្រទាប់បងប្អូនអតីតខ្មែរក្រហម។ បន្ទាប់ពីបានស្តាប់ និងជ្រួតជ្រាប អតីតមេដឹកខ្មែរក្រហមទាំងអស់ មានការពេញចិត្ត និងអបអរសារទរ ចំពោះគោលនយោបាយ…
-
វីដេអូ៖ រៀនកាត់ចិត្ដ

-
អភិបាលខេត្ដបាត់ដំបង ១៩៧៩ ដល់ បច្ចុប្បន្ន

-
វីដេអូ៖ ប៉ុល ពត ចេញបញ្ជាឱ្យសម្លាប់ សោ ភឹម

-
ស្ពានតាតៃ ចូលរួមកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋយេីង

-
រាជរដ្ឋាភិបាល ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ២៥ កក្កដា ១៩៤៧ ដល់ ២០ កុម្ភៈ ១៩៤៨

ដំណើរជាប្រវត្តិសាស្ត្ររបស់កម្ពុជាបានឆ្លងកាត់នូវការផ្លាស់ប្ដូររដ្ឋាភិបាលជាច្រើន ហើយថ្ងៃនេះ សច្ចធម៌ប្រវត្តិសាស្ត្រ សូមលើកឡើងឱ្យបានស្គាល់នូវរាជរដ្ឋាភិបាលព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ដែលបានគ្រប់គ្រង និងដឹកនាំកម្ពជា បានរយៈពេល ០៧ខែ ដោយគិតចាប់ពីថ្ងៃទី ២៥/កក្កដា/១៩៤៧ ដល់ថ្ងៃទី ២០/កុម្ភៈ/១៩៤៨។ ការផ្លាស់ប្ដូរសមាសភាពដឹកនាំប្រទេស ជាពិសេសរាជរដ្ឋាភិបាលកាលសម័យនោះ ហាក់បីដូចជាមានភាពផុយស្រួយ ហើយនេះបង្ហាញឱ្យឃើញពីសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលពីមួយជំនាន់ទៅមួយជំនាន់នៅសម័យកាលនោះ ហើយក៏បានបង្ហាញឱ្យឃើញពីភាពប្រែប្រួលនៃស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសន្តិភាពប្រទះផងដែរ។ ជាការពិតណាស់ទម្រាំកម្ពុជាទទួលបានសុខសន្តិភាពពេញលេញដូចបច្ចុប្បន្ន ក្រោមការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាវាកម្ពុជាបានឆ្លងកាត់ដំណើរដ៏លំបាក ទំរាំកសាងបាននូវខឿននៃការបង្រួបបង្រួមជាតិ ការឯកភាពជាតិ ប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍ ដើម្បីប្រជាជនកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #សម័យអាណានិគមន៍បារាំង #ឧបនាយករដ្ឋមន្រ្ដី #ទេសរដ្ឋមន្រ្ដី #រដ្ឋមន្ត្រី #ព្រះអង្គម្ចាស់ស៊ីសុវត្ថិវឌ្ឍឆាយាវង្ស #រាជរដ្ឋាភិបាល #នយោបាយកម្ពុជា #ថ្នាក់ដឹកនាំកម្ពុជា #Cambotory #History #Political Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
មន្ទីរសន្តិសុខវត្តអដ្ឋិការសម ហៅវត្តថ្មី ខេត្ដសៀមរាប

វត្តអដ្ឋិការសម ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប នៅឆ្នាំ១៩៩៥ ប្រជាជនបានចាប់ផ្ដើមជួសជុល វត្តអដ្ឋិការាម ជាថ្មីឡើងវិញ។ ប៉ុន្តែរណ្ដៅសាកសពធំៗចំនួនពីរកន្លែងព្រមទាំងអណ្ដូងជាច្រើននៅជិតកុដិដែលព្រះសង្ឃគង់នៅរាល់ថ្ងៃនៅមិនទាន់បានគាស់ឡើងនៅឡើយ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ #ព្រះរាជាណាចក្រកម្ពុជា #វត្តអដ្ឋិការសម #វត្តថ្មី #មន្ទីរសន្តិសុខ #ឃុំគោកចក #ស្រុកសៀមរាប #ខេត្តសៀមរាប Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
សម្ដេចតេជោ ហ៊ុន សែន “ប្រវតិ្ដសាស្រ្ដនៃកម្ពុជា គឺភសក្ដុតាងបញ្ជាក់ពីដំណើរតស៊ូប្ដូរផ្ដាច់ ដើម្បីជាតិ មាតុភូមិ ទឹកដី និងប្រជាជនកម្ពុជា”

ផ្តើមចេញពីដំណើរតស៊ូជាមួយនឹងទឹកចិត្តមុះមុតដ៏មហិមា ដោយយកជីវិតជាដើមទុន លះបង់សាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី កម្មាភិបាល ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់នៃរបបយង់ឃ្នងរបស់បនឃាតករខ្មែរក្រហម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងប្រវាប្រទាញកម្ពុជាផុតពីប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃ គំនរផេះផង់ វាលពិឃាត ថ្លុកឈាម គំនរឆ្អឹង ជាង៤០ឆ្នាំមកនេះ ដោយឆ្លងកាត់ឧបសគ្គយ៉ាងលំបាករាប់ពាន់ជំពូកក្នុងដំណើរការរកសុខសន្តិភាព និងកសាងជាតិ ទម្រាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ទាំងនេះ គឺជាតឹកតាង និងសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន នៃកិច្ចខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់អគ្គមគ្គទេសក៍នៃសន្តិភាពតេជោសែន និងឥស្សរជន យុទ្ធជន យុទ្ធនារី កម្មាភិបាល ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរតស៊ូ #ប្រវតិ្ដសាស្រ្ដនៃកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #ដើម្បីជាតិមាតុភូមិ #សម្ដេចតេជោហ៊ុនសែន #ឥស្សរជនឆ្នើមកម្ពុជា #ប្រជាជនកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
ជំនួបចរចាសម្ដេច សីហុន និងសម្ដេច ហ៊ុន សែន

ជំនួបចរចាលើកទី៥ រវាងសម្ដេច នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះសម្ដេចតេជោជារដ្ឋមន្ត្រីការបរទេស បានធ្វើកិច្ចប្រជុំនៅឯ “ឡាស៊ែលលេសសាំងគ្លូ” (LA CELLE-SAINT-CLOUD) ប្រទេសបារាំង ឆ្នាំ១៩៨៩ ដោយជំនួបចរចាដ៏សំខាន់នោះ បាននាំឱ្យកម្ពុជាបោះជំហានមួយបន្ថែមទៀតកាន់តែខិតជិតទៅរកកិច្ចចរចាសន្ដិភាពទីក្រុងប៉ារីស។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តរបស់ឥស្សរជនឆ្នើមកម្ពុជាគ្រប់ៗរូបនាអំឡុងពេលនោះ ទើបធ្វើឲ្យមានការសម្របសម្រួលសភាពការណ៍នៅក្នុងប្រទេស ពោលគឺមានការស្នើសុំបទឈប់បាញ់ ជាពិសេសនោះ គឺការដកកងទ័ពវៀតណាមចេញពីទឹកដីកម្ពុជាទាំងស្រុង៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កិច្ចព្រមព្រៀងសន្ដិភាព #ទីក្រុងប៉ារីស #ព្រះរាជាណាចក្រកម្ពុជា #បទឈប់បាញ់ #សម្ដេចតេជោហ៊ុនសែន #សម្ដេចនរោត្តមសីហនុ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel