-
ដំណើរ ៤៥ឆ្នាំ មុន គឺលទ្ធផលនៅថ្ងៃនេះ

ផ្តើមចេញពីប្រទេសដែលទើបងើបផុតពីសង្គ្រាមរ៉ាំរ៉ៃ គំនរផេះផង់ វាលពិឃាត ថ្លុកឈាម គំនរឆ្អឹង ជាង៤០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ឧបសគ្គយ៉ាងលំបាករាប់ពាន់ជំពូកក្នុងដំណើរការរកសុខសន្តិភាព និងកសាងជាតិ ទម្រាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីកិច្ចខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់អគ្គមគ្គទេសក៍នៃសន្តិភាពតេជោសែន។ អ្វីដែលជាទីមោទនៈ សម្តេចតេជោ មានគោលដៅ និងមានមហិច្ឆិតាចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ហេតុនេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿង។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និងរួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើម #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #សង្គ្រាមរ៉ាំរ៉ៃ #ដំណើរការរកសុខសន្តិភាព Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
វីដេអូ៖ សួនព្រះគន្ធបុប្ជា ឆ្នាំ១៩៦៧

-
វីដេអូ៖ ហេតុអ្វីខ្មែរក្រហមមិនឱ្យប្រជាជនហូបឆ្អែត?

-
កំណាព្យស្ដីអំពី៖ អក្សរសាស្រ្ដខ្មែរ

-
បញ្ហានយោបាយបង្អាក់ដំណើរការបង្រួបបង្រួមជាតិកម្ពុជា

បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានទទួលលទ្ធផលមួយកម្រិតនោះ កិច្ចប្រជុំលើកទី២ រវាងក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ និងក្រុមមេដឹកនាំខ្មែរក្រហមតំបន់ម៉ាឡៃ និងប៉ៃលិន ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៦ នៅសណ្ឋាគារ រឿនខាន់ ក្នុងខេត្តច័ន្ទបូរីប្រទេសថៃ។ ប៉ុន្តែការប្រជុំលើកនេះហាក់ដូចជាកិច្ចសម្របសម្រួលសភាពការណ៍មួយទៅវិញ ដោយហេតុថា កិច្ចប្រជុំលើកនេះបានក្លាយជាកិច្ចប្រជុំចំហខុសប្លែកពីកិច្ចប្រជុំលើកទី១ ដោយសមាសភាពចូលរួម ត្រូវបានកំណត់ ចំពោះតែសមាជិកក្រុមការងារ និងដៃគូដែលត្រូវពិភាក្សា។ ក៏ប៉ុន្តែនៅពេលដំណើរការប្រជុំ មានសមាសភាពចូលរួមបន្ថែមក្នុងនោះមានលោក ញឹក ប៊ុនឆៃ និងលោក ឡុង សារិន (ជាមន្ត្រីទូតខ្មែរប្រចាំទីក្រុងបាងកក) ដែលជាសមាជិកគណបក្សដៃគូក្នុងរាជរដ្ឋាភិបាល បានចូលរួមដោយគ្មានការអញ្ជើញ។ ទោះជាយ៉ាងណាកិច្ចប្រជុំបានដំណើរការចប់ចុងចប់ដើម និងបានប្រមូលផ្តុំលើខ្លឹមសារគោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន។ ប៉ុន្តែជាលទ្ធផល មិនទទួលបានតាមការរំពឹងទុកដូចកិច្ចប្រជុំលើកមុននោះឡើយ ដោយហេតុថា មានការជ្រៀតជ្រែកពីមជ្ឈដ្ឋានផ្សេងៗ បានធ្វើឱ្យក្រុមខ្មែរក្រហមប៉ៃលិន និងម៉ាឡៃ មានការប្រែប្រួលជំហរ និងមានសតិអារម្មណ៍ឃ្លេងឃ្លោងក្នុងការរៀបចំដំណើរការផ្តាច់ខ្លួន។ ដូចអ្វីដែលលោក កែវ ពង្ស បានរំឭកថា ក្នុងពិធីសិក្ខាសាលាបូកសរុបការងារយោធារដូវប្រាំង ឆាំ្ន១៩៩៥-៩៦ និងទិសដៅរដូវវស្សាឆ្នាំ១៩៩៦ ដែលបានប្រារព្ធនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៩៦ នៅក្រសួងការពារជាតិ…
-
អភិបាលខេត្ដកំពង់ចាម ១៩៧៩ ដល់ បច្ចុប្បន្ន

-
សូមអនុមោទនាពិធីបុណ្យចូលព្រះវស្សា

-
ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

បើទោះបីជារបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ត្រូវបានដួលរលំនៅថ្ងៃ០៧ មករា ១៩៧៩ក៏ពិតមែន ប៉ុន្តែកម្ពុជាក៏មិនទាន់មានសន្តិភាពពេញលេញនៅឡើយដែរ។ សង្គ្រាមស៊ីវិលនៅតែបន្ត ប្រជាជនកម្ពុជាត្រូវរស់នៅរងទុក្ខវេទនាក្នុងស្ថានភាពសន្តិភាពផង និងសង្គ្រាមផង។ នៅចំពោះមុខទុក្ខលំបាកនេះ និងឈរលើទស្សនាទាន« សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុង» សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយលើជម្លោះនៅកម្ពុជា ក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ។ សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហម ត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយនេះហើយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #នយោបាយឈ្នះឈ្នះ #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel
-
វីដេអូ៖ ពាលស៊ីពាលក្នុងជួរខ្មែរក្រហម

-
តើពាក្យពេញ SNC គឺជាអ្វី?
