Category: សច្ចធម៌ប្រវត្តិសាស្ត្រ

  • រាជរដ្ឋាភិបាល សម្តេចព្រះនរោត្តម សីហនុ

    រាជរដ្ឋាភិបាល សម្តេចព្រះនរោត្តម សីហនុ

    ៦ឆ្នាំក្រោយកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង សម្តេចព្រះនរោត្តម សីហនុ បានវិលត្រឡប់មកដឹកនាំរាជរដ្ឋាភិបាលជាថ្មីម្តងទៀត (១៧ កុម្ភៈ ១៩៥៩ ដល់ ១៣ មិថុនា ១៩៥៩) បន្ទាប់ពីរាជរដ្ឋាភិបាល លោក ស៊ឹម វ៉ា ដែលបានសុំព្រះមហាក្សត្រលាលែងពីតំណែងនាយករដ្ឋមន្រ្តី នៅថ្ងៃទី១០ កក្កដា ១៩៥៨។ ក្រោមម្លប់នៃសន្តិភាព និងឯករាជ្យភាព ព្រះអង្គ បានចងចំណងការទូតជាមួយប្រទេសថៃ សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសក្នុងតំបន់ដើម្បីធានាសន្តិសុខស្ថិរភាពនយោបាយក្នុងតំបន់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកំពង់ផែព្រះសីហនុ និងសេដ្ឋកិច្ចសង្គម ជាពិសេសការឯកភាពទឹកដី និងការរក្សាឱ្យបាននូវឯករាជ្យជាតិជូនមាតុប្រទេស និងប្រជាជនកម្ពុជា។ #សច្ចធ#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្តេចព្រះនរោត្តមសីហនុ #រាជរដ្ឋាភិបាល #ស៊ឹមវ៉ា #អាណានិគមបារាំង #សន្ដិភាព #ឯករាជ្យជាតិ #ឯកភាពទឹកដី #ព្រះបរមតរនកោដ្ឋ #ស្ថិរភាពនយោបាយ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វត្តគឺជាស្រែបុណ្យ សម្រាប់ពុទ្ធបរិស័ទគោរពបូជា និងបដិបត្តិធម៌ដោយមានព្រះធម៌ជាទីពឹង និងព្រះសង្ឃទីអាស្រ័យ។ ចុះបើវត្ត និងព្រះសង្ឃត្រូវខ្មែរក្រហមប្រល័យ តើពុទ្ធបរិស័ទប្រុសស្រីមានអ្វីជាទីពឹង?

    វត្តគឺជាស្រែបុណ្យ សម្រាប់ពុទ្ធបរិស័ទគោរពបូជា និងបដិបត្តិធម៌ដោយមានព្រះធម៌ជាទីពឹង និងព្រះសង្ឃទីអាស្រ័យ។ ចុះបើវត្ត និងព្រះសង្ឃត្រូវខ្មែរក្រហមប្រល័យ តើពុទ្ធបរិស័ទប្រុសស្រីមានអ្វីជាទីពឹង?

    ប្រជាពលរដ្ឋ ដែលបានឆ្លងកាត់របបតិរច្ឆាន ប៉ុល ពត ពិតជាដឹងថា ខ្មែរក្រហមគឺជាទមិឡឥតសាសនាយកវត្តធ្វើជាគុក ឬមន្ទីរឃុំឃាំង ចាប់ចង និងផ្សឹកព្រះសង្ឃ ក្នុងគោលបំណងលុបបំបាត់ចោល ព្រះពុទ្ធសាសនាទាំងស្រុង។ សម័យខ្មែរក្រហម កុំថាឡើយឱកាសធ្វើបុណ្យ សូម្បីតែឱកាសដើម្បីរស់រានក៏ពិបាកនឹងមើលឃើញដែរ។ ជីវិតរស់មួយថ្ងៃ គឺរួចផុតពីសេចក្តីស្លាប់១ថ្ងៃ រស់ដោយអស់សង្ឃឹម រស់ប្រៀបដូចជាស្លាប់ នេះហើយជីវិតដ៏សែនឈឺចាប់ក្រោមរបបខ្មៅងងឹត ប៉ុល ពត។ បច្ចុប្បន្នក្រោមម្លប់សន្តិភាព ប្រជាពុទ្ធបរិស័ទមានសាសនា មានវត្តអារាមជាទីអាស្រ័យបុណ្យ មានព្រះសង្ឃសម្រាប់គោរពប្រតិបត្តិធម៌ និងសម្រាប់អប់រំផ្សព្វផ្សាយព្រះធម៌ និងពុទ្ធឱវាទដល់ពុទ្ធបរិស័ទដើរលើផ្លូវត្រូវ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ ##សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #វត្ដអារាម #ព្រះសង្ឃ #បដិបត្តិធម៌ #ពុទ្ធបរិស័ទ #ពុទ្ធឱវាទ #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម #ប៉ុលពត #សន្ដិភាព Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • សូមអនុមោទនាបុណ្យមាឃបូជា

    សូមអនុមោទនាបុណ្យមាឃបូជា

    បុណ្យមាឃបូជាគឺជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ បុណ្យមាឃបូជាប្រារព្ធឡើងដោយហេតុ ៥ យ៉ាង÷ ១. រំលឹកដល់ថ្ងៃព្រះសេនាបតីសារីបុត្រសម្រេចអរហត្តផល ២. រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានតំណែងអគ្គសាវកដល់ព្រះសេនាបតីសារីបុត្រ និងព្រះមហាមោគ្គល្លាន ៣. រំលឹកដល់ថ្ងៃចតុរង្គសន្និបាត ៤. រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទប្បាតិមោក្ខ និង ៥. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ថ្ងៃចតុរង្គសន្និបាត #អរហត្តផល #បុណ្យមាឃបូជា #ព្រះសម្មាសម្ពុទ្ធ #ព្រះមហាមោគ្គល្លាន #ព្រះជន្មាយុសង្ខារ #ពុទ្ធសាសនិក #ឱវាទប្បាតិមោក្ខ #អគ្គសាវក Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ ៧/៣៣ (Episode7/33) ៖ ការពលិកម្មនៃមេបញ្ជាការ របស់សម្ដេច ហ៊ុន សែន ឆ្នាំ១៩៧០

    វីដេអូ ៧/៣៣ (Episode7/33) ៖ ការពលិកម្មនៃមេបញ្ជាការ របស់សម្ដេច ហ៊ុន សែន ឆ្នាំ១៩៧០

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ដំណើរកម្ពុជា #សម្ដេចតេជោហ៊ុនសែន #ពលិកម្ម #មេបញ្ជាការ #កងទ័ព Facebook Page: Black-Crow Telegram Channel

  • “ទៅជិះឡាន មកវិញជិះចាន” គឺជាពាក្យដែលគេតែងតែនិយាយនៅសម័យសង្រ្គាម ជាពិសេសសង្រ្គាមជាមួយទ័ពព្រៃខ្មែរក្រហម

    “ទៅជិះឡាន មកវិញជិះចាន” គឺជាពាក្យដែលគេតែងតែនិយាយនៅសម័យសង្រ្គាម ជាពិសេសសង្រ្គាមជាមួយទ័ពព្រៃខ្មែរក្រហម

    ព្រៃគឺជាមូលដ្ឋានទ័ពលាក់ខ្លួនរបស់អតីតទ័ពព្រៃខ្មែរក្រហម ហើយក៏ជាសមរភូមិដ៏ក្តៅមួយ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់នៃសន្តិភាព ព្រៃដែលធ្លាប់ជាមូលដ្ឋានលាក់ខ្លួន និងតស៊ូរបស់ទ័ពព្រៃខ្មែរក្រម បានក្លាយជាទីកម្សាន្តបែបទេសចរណ៍ផ្សងព្រេងធម្មជាតិរបស់ទេសចរជាតិ និងអន្តរជាតិ។ ពីទីកន្លែងដែលប្រជុំគ្នារៀបផែនការប្រយុទ្ធ មកជាទីកន្លែងជួបជុំជាមួយគ្រួសារ មិត្តភ័ក្តិ បោះតង់ អាំងសាច់ ច្រៀងលេងកម្សាន្តដោយក្តីរីករាយ។ ព្រៃលែងជាទីគួរឱ្យភ័យខ្លាចទៀតហើយ ប៉ុន្តែបានក្លាយជាទីកន្លែងដែលនាំភាពស្រស់ស្រាយដល់អ្នកទេសចរជាមួយនឹងទេសភាពស្រស់បំព្រង លាយឡំនឹងសំឡេងសត្វយំដូចជាតន្ត្រីបំពេរអារម្មណ៍។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ម្លប់សន្ដិភាព #ព្រៃ #ទេសចរណ៍ #ដំណើរកម្ពុជា #ដំណើរកម្សាន្ដ #សង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ទិដ្ឋភាពនៃក្ដីស្រឡាញ់ក្នុងដំណើរប្រវត្ដិសាស្រ្ដកម្ពុជា

    ទិដ្ឋភាពនៃក្ដីស្រឡាញ់ក្នុងដំណើរប្រវត្ដិសាស្រ្ដកម្ពុជា

    ក្តីស្រឡាញ់មានច្រើនសណ្ឋាន ដូចជា ក្តីស្រឡាញ់រវាងឪពុកម្តាយចំពោះកូន ក្តីស្រឡាញ់រវាងប្តីប្រពន្ធ ក្តីស្រឡាញ់រវាងមិត្តភ័ក្តិ ឬក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន។ ប៉ុន្តែ ក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន មិនត្រូវបានមើលឃើញនៅក្នុងរបបយង់ឃ្នងខ្មែរក្រហមឡើយ។ មេដឹកនាំរបបតិរច្ឆានមួយនេះ តែងតែពោលថាអ្វីៗគ្រប់យ៉ាងធ្វើដើម្បីប្រជាជន និងជាតិ។ ផ្ទុយទៅវិញ បនឃាតកទាំងអស់នេះ ជាក្រុមប្រឆាំងនឹងក្តីស្រឡាញ់ ព្រោះក្នុងរបបនោះគ្មាននរណាម្នាក់អាចបង្ហាញនូវក្តីស្រឡាញ់ចំពោះគ្រួសារ ឬមនុស្សជាទីស្រឡាញ់ឡើយ សូម្បីតែសម្រក់ទឹកភ្នែកចំពោះមុខសពសមាជិកគ្រួសាររបស់ខ្លួន ក៏ត្រូវចាត់ទុកថាក្បត់នឹងអង្គការ ជាប់កម្អែលសង្គមចាស់។ យើងគ្មានសិទ្ធិសូម្បីតែយំ ឬសើចសប្បាយ។ ប្រជាជនកម្ពុជា បានទទួលនូវក្តីស្រឡាញ់ឡើងវិញបន្ទាប់ពីរបបទមិឡនេះរលំរលាយនៅឆ្នាំ១៩៧៩។ ស្នាមញញឹម និងភាពកក់ក្តៅ ត្រូវបាននាំមកជូនប្រជាជនកម្ពុជាវិញ ដោយបិតាស្ថាបនិកនៃសន្តិភាពសម្តេចតេជោ ហ៊ុន សែន។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ ឬទីក្រុង។ សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់ក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹម៕ សច្ចធម៌ប្រវត្តិសាស្រ្ត #ក្អែកខ្មៅ #សង្រ្គាម #ប្រវត្ដិសាស្រ្ដខ្មែរ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េ

    វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ និងថ្លែងសុន្ទរកថាក្នុងពិធីទទួលពានរង្វាន់ សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េ។ ពានរង្វាន់សន្តិភាព ស៊ុន ហាក់ គឺជាការទទួលស្គាល់ ភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ សម្ដេចតេជោ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែករបស់ សម្តេចតេជោ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា និងតំបន់ទាំងមូល។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ និងទីក្រុង។ សម្តេចតេជោ ហ៊ុន សែន “សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់, សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត”។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #សម្ដេចតេជោហ៊ុនសែន #សន្ដិភាព #សម្ដេចតេជោហ៊ុនសែន #ពានរង្វាន់ #SUNHAKPEACEPRIZE #ស៊ុនហាក់ #KOREA Facebook Page: Black-Crow Telegram Channel

  • សង្រ្គាមបំផ្លាញអនាគតកុមារកម្ពុជា

    សង្រ្គាមបំផ្លាញអនាគតកុមារកម្ពុជា

    រូបភាពក្មេងប្រុសម្នាក់នេះ បង្ហាញឱ្យឃើញថាពេលដែលស្រុកទេសមានសង្គ្រាម អ្នកមិនមានឱកាសទាល់តែសោះរួមរស់ជួបជុំក្រុមគ្រួសារដោយក្តីរីករាយ អ្នកមិនមានឱកាសសិក្សារៀនសូត្រ អ្វីដែលអ្នកអាចធ្វើបាន គឺកាន់អាវុធប្រយុទ្ធក្នុងសមរភូមិ។ សន្តិភាពនាពេលបច្ចុប្បន្ននេះ បាននាំមកនូវស្នាមញញឹមសុខសុភមង្គលគ្រប់ក្រុមគ្រួសារ ហើយការកាន់អាវុធចូលសមរភូមិប្រយុទ្ធពលីជីវិត ត្រូវបានប្តូរមកវិញដោយការកាន់ប៊ិក សៀវភៅចូលសាលារៀនបង្កើនចំណេះវិជ្ជាវិញ។ សច្ចធម៌ប្រវត្តិសាស្រ្ត #ក្អែកខ្មៅ #សង្រ្គាម #ប្រវត្ដិសាស្រ្ដខ្មែរ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • កុមារកម្ពុជានាបច្ចុប្បន្ន និងអតីតកាល

    កុមារកម្ពុជានាបច្ចុប្បន្ន និងអតីតកាល

    ពីដើមចង់រកកុមារត្រូវទៅរកនៅទីវាលកន្លែងឃ្វាលគោលក្របី ព្រោះកុមារទាំងនោះមិនមានឱកាសគ្រប់គ្រាន់បានរៀនសូត្រ ដោយសារតែបញ្ហាជីវភាព និងសាលានៅឆ្ងាយពីផ្ទះ បើអាចរៀន គឺរៀនបានត្រឹមសាលាវត្តក្បែរៗផ្ទះប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្នសាលារៀនត្រូវបានរំកិលមកនៅជិតផ្ទះប្រជាពលរដ្ឋបំផុត ដែលយើងអាចនិយាយបានថា សាលារៀនមានស្ទើរគ្រប់សង្កាត់ ភូមិ-ឃុំ ស្រុក-ខណ្ឌ ដែលផ្តល់ឱកាសឱ្យកុមារបានរៀនសូត្រគ្រប់ៗគ្នា។ ពួកគេមានគ្រូបង្រៀន មានឯកសណ្ឋានស្លៀកពាក់ស្អាតៗ អគារថ្នាក់រៀនត្រឹមត្រូវ និងសម្ភារសិក្សាល្អៗ។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សង្រ្គាម #សន្តិភាព #កម្ពុជាប្រជាធិបតេយ្យ #ដំណើរកម្ពុជា #កុមារ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • កង់រទេះដែលបងប្អូនបានឃេីញក្នុងរូបនេះ ជាមធ្យោបាយដឹកជញ្ជូនមួយដែលប្រជាជនយេីងបានប្រេីប្រាស់ដឹកជញ្ជូនសម្ភារវិលត្រឡប់មកស្រុកទេសវិញ

    កង់រទេះដែលបងប្អូនបានឃេីញក្នុងរូបនេះ  ជាមធ្យោបាយដឹកជញ្ជូនមួយដែលប្រជាជនយេីងបានប្រេីប្រាស់ដឹកជញ្ជូនសម្ភារវិលត្រឡប់មកស្រុកទេសវិញ

    #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កងរទេះ #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ដំណើរកម្ពុជា #ស្រុកទេស #ប្រជាពលរដ្ឋ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel