Category: សច្ចធម៌ប្រវត្តិសាស្ត្រ

  • តម្លៃស្ត្រីក្នុងរបបយង់ឃ្នងខ្មែរក្រហម

    តម្លៃស្ត្រីក្នុងរបបយង់ឃ្នងខ្មែរក្រហម

    នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អំពើឃោរឃៅ និងការបង្ហូរឈាម កាប់សម្លាប់ជាតិសាសន៍ខ្លួនបានកើតឡើង។ បនខ្មែរក្រហមបានធ្វើឱ្យស្ត្រីជាច្រើនរស់នៅឯកោ ព្រាត់ប្រាសពីគ្រួសាររបស់ខ្លួន។ ក្រោមរបបតិរច្ឆានមួយនេះ ក្រៅពីត្រូវបង្ខំស្ត្រីឱ្យធ្វើការជាទម្ងន់ និងគ្មានអាហារបរិភោគគ្រប់គ្រាន់ ស្ត្រីខ្លះមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ព្រោះតែឃើញគ្រួសាររបស់ពួកគេបែកបាក់ព្រាត់ប្រាសគ្នា ខ្លះទៀតឈឺ និងបាត់បង់ជីវិតជាបន្តបន្ទាប់។ ស្ត្រីដែលខ្មែរក្រហមចាត់ទុកថា ជាប្រជាជនថ្មី ឬហៅថា អ្នក ១៧ មេសា ត្រូវបានអង្គការមហាអស្ចារ្យ មហាលោតផ្លោះ នៃបនឃាតកទាំងអស់ ចាប់បង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការរបស់ខ្លួន ដោយចាត់ទុកស្ត្រីជារង្វាន់សម្រាប់យុទ្ធជន ហើយបើហ៊ានប្រឆាំងតវ៉ា ស្ត្រីទាំងនោះនឹងត្រូវយកទៅឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់តែម្តង។ នារីប្រជាជនថ្មីត្រូវបានរបបយង់ឃ្នងខ្មែរក្រហមបង្ក្រាបមិនឱ្យងើបមុខរួច។ តម្លៃនារីនៅមុនសម័យបដិវត្តន៍ ដែលធ្លាប់តែទទួលបានកិត្តិយសចំពោះតួនាទីយ៉ាងសំខាន់របស់ខ្លួននៅក្នុងសង្គម ជីវិតគ្រួសារ សាសនា និងមុខជំនួញ ត្រូវបានអង្គការបដិវត្តន៍បំផ្លាញដល់ឫសគល់៕ #កម្ពុជាប្រជាធិបតេយ្យ #តម្លៃស្ត្រី #ទិវាសិទ្ធិនារីអន្ដរជាតិ #អង្គការបដិវត្តន៍ #បនខ្មែរក្រហម #របបតិរច្ឆាន #ការបង្ខំឱ្យរៀបការ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #យុទ្ធជនពិការ #វិបត្តិផ្លូវចិត្ត Facebook Page: Black-Crow Telegram Channel

  • កំណាព្យបទកាកគតិស្ដីអំពី ៖ សត្វដំរី

    កំណាព្យបទកាកគតិស្ដីអំពី ៖ សត្វដំរី

    #បទកាកគតិ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #កំណាព្យ #សត្វដំរី Facebook Page: Black-Crow Telegram Channel

  • ការរំលាភសិទ្ធិនារីយ៉ាងធ្ងន់ធ្ងរក្នុងរបបអាវខ្មៅ ប៉ុល ពត

    #របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #ស្រ្ដី #កម្ពុជាប្រជាធិបតេយ្យ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ #របបអាវខ្មៅ #ការឈឺចាប់ #ភាពតក់ស្លុត #អំពើហិង្សាយ៉ាងព្រៃផ្សៃ #អំពើហិង្សាផ្លូវភេទ #ទាសករ #ទារុណកម្មផ្លូវកាយ #ទារុណកម្មផ្លូវចិត្ដ #ការបង្ខំឱ្យរៀបការ #ការបន្ទាបបន្ថោកកិត្តិយសស្រ្ដី Facebook Page: Black-Crow Telegram Channel

  • វីដេអូ ១៥/៣៣ (#Episode15/33) ៖ កំហុសឆ្គងធំៗ របស់ ប៉ែន សុវណ្ណ

    វីដេអូ ១៥/៣៣ (#Episode15/33) ៖ កំហុសឆ្គងធំៗ របស់ ប៉ែន សុវណ្ណ

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #ស#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ដំណើរកម្ពុជា #កំហុសឆ្គង #សម្ដេចហ៊ុនសែន #ប៉ែនសុវណ្ណ Facebook Page: Black-Crow Telegram Channel

  • ហេតុអ្វីបានជាត្រូវដាក់ពួកខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ ឱ្យនៅក្រៅច្បាប់?

    ហេតុអ្វីបានជាត្រូវដាក់ពួកខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ ឱ្យនៅក្រៅច្បាប់?

    ក្រុមកម្ពុជាប្រជាធិបតេយ្យ ឬហៅថា ខ្មែរក្រហម មិនព្រមអនុវត្តបទបញ្ញត្តិសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់នាំមកនូវសន្តិភាព និងការផ្សះផ្សាជាតិ។ បនខ្មែរក្រហមទាំងនេះ បានរំលោភបំពានលើមាត្រាដែលទាមទាររួមមាន៖ ឱ្យគោរពបទឈប់បាញ់ ឱ្យអនុញ្ញាតឱ្យមន្ត្រី និងបុគ្គលរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិ(អ.ស.ប) ចូលទៅក្នុងតំបន់ដែលខ្លួនកាន់កាប់ ឱ្យអនុវត្តការប្រមូលផ្តុំកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដកអាវុធនិងរំសាយកម្លាំងទ័ព និងឱ្យគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ដោយបនឃាតកខ្មែរក្រហមរឹងរូស ថែមទាំងរំលោភមិនគោរពបញ្ញត្តិសំខាន់ៗទាំងអស់នេះហើយ ហេតុនេះ រដ្ឋសភាពនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តច្បាប់ដែលមានបញ្ញតិ្ត គឺ ដាក់ក្រុម «កម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម» និងកម្លាំងយោធារបស់ខ្លួនឱ្យនៅក្រៅច្បាប់៕#របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #ការដាក់ឱ្យនៅក្រៅច្បាប់ #កម្ពុជាប្រជាធិបតេយ្យ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ Facebook Page: Black-Crow Telegram Channel

  • ការរៀបការដោយបង្ខំសម័យខ្មែរក្រហម

    ការរៀបការដោយបង្ខំសម័យខ្មែរក្រហម

    មង្គលការដែលចម្លែក និងអាក្រក់ជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា និងពិភពលោក គឺមានតែក្នុងរបបយង់ឃ្នងខ្មែរក្រហមមួយគត់។ គ្មាននរណាម្នាក់មានសិទ្ធិរើសគូស្រករតាមការចង់បានរបស់ខ្លួនឡើយ។ មនុស្សប្រុសស្រីត្រូវបនខ្មែរក្រហម ចាប់បង្ខំឱ្យរៀបការម្តងៗរាប់សិបគូ ដោយមិនបានធ្វើតាមប្រពៃណីអ្វីទាំងអស់។ គ្មានវត្តមានឪពុកម្តាយ ឬញាតិមិត្តណាម្នាក់ឡើយ ក្រៅតែពីគូស្វាមី និងកម្មាភិបាលខ្មែរក្រហមប៉ុណ្ណោះ។ ខ្មែរក្រហម តែងលើកឡើងថា មានតែអង្គការមួយគត់ ដែលជាម៉ែ ជាឪ របស់អ្នកទាំងអស់គ្នា។ ស្ត្រីដែលខ្មែរក្រហមចាត់ទុកថា ជាអ្នក ១៧ មេសា ត្រូវបានចាប់បង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការរបស់ខ្លួនផងដែរ។ ចំពោះអ្នកហ៊ានប្រឆាំងតវ៉ា ឬរៀបការហើយមិនព្រមរួមដំណេក នឹងត្រូវបនឃាតកខ្មែរក្រហម ចាប់យកទៅឃុំឃាំង និងសម្លាប់តែម្តង៕ #របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #គូស្វាមី #កម្ពុជាប្រជាធិបតេយ្យ #គូស្រករ #ការរៀបការដោយបង្ខំ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អាពាហ៍ពិពាហ៍ #បនឃាតក #មង្គលការ #ប្រជាជនខ្មែរ #របបយង់ឃ្នង Facebook Page: Black-Crow Telegram Channel

  • វីដេអូ ១៤/៣៣ (#Episode14/33) ៖ ការបង្កើតរចនាសម្ព័ន្ធដឹកនាំរដ្ឋ

    វីដេអូ ១៤/៣៣ (#Episode14/33) ៖ ការបង្កើតរចនាសម្ព័ន្ធដឹកនាំរដ្ឋ

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ដំណើរកម្ពុជា #រចនាសម្ព័ន្ធដឹកនាំរដ្ឋ #សម្ដេចហ៊ុនសែន Facebook Page: Black-Crow Telegram Channel

  • វីដេអូ៖ ពួកអនាគតមេខ្មែរក្រហមផ្ដើមរត់ចូលព្រៃនៅឆ្នាំ ១៩៦៣

    វីដេអូ៖ ពួកអនាគតមេខ្មែរក្រហមផ្ដើមរត់ចូលព្រៃនៅឆ្នាំ ១៩៦៣

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #មេខ្មែរក្រហម #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #អប់រំប្រវត្ដិសាស្រ្ដខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ក្អែកខ្មៅ #រត់ចូលព្រៃ Facebook Page: Black-Crow Telegram Channel

  • មរតកខ្មែរក្រហម ១៩៧៥-១៩៧៩

    មរតកខ្មែរក្រហម ១៩៧៥-១៩៧៩

    ស្រ្ដីចំណាស់កំពុងជិះកង់កាត់គំនរខ្មោចឡាន ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ឯងខ្មែរក្រហម។ បនឃាតកខ្មែរក្រហមចាប់ផ្តើមដកហូតអ្វីៗគ្រប់យ៉ាងរួមទាំងមធ្យោបាយធ្វើដំណើរ ពីប្រជាជនតាំងពីថ្ងៃដំបូងនៃការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង ឬទីប្រជុំជននានា ឱ្យទៅរស់យ៉ាងវេទនានៅតំបន់ដាច់ស្រយាលចុងកាត់មាត់ញកមកម្ល៉េះ។ មនុស្សជាច្រើនបានស្លាប់អំឡុងពេលជម្លៀសដោយថ្មើរជើង ព្រោះតែអស់កម្លាំង គ្មានអាហារ ឈឺគ្មានថ្នាំព្យាបាល និងសម្លាប់ព្រោះប្រឆាំងនឹងការចាកចេញ។ #របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #ទន្លេទឹកភ្នែក #កម្ពុជាប្រជាធិបតេយ្យ #ការដឹកនាំប្រទេស #ឧក្រិដ្ឋកម្ម #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ការជម្លៀសប្រជាជន #បនឃាតក #ភ្នំឆ្អឹង #ប្រជាជនខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ថ្ងៃនេះកាលពី ៧១ ឆ្នាំមុន គឺជាថ្ងៃដំបូងនៃរយៈពេល ២ ខែ សម្រាប់រដ្ឋាភិបាលរបស់លោក អ៊ុម ឈាងស៊ុន ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជា

    ថ្ងៃនេះកាលពី ៧១ ឆ្នាំមុន គឺជាថ្ងៃដំបូងនៃរយៈពេល ២ ខែ សម្រាប់រដ្ឋាភិបាលរបស់លោក អ៊ុម ឈាងស៊ុន ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជា

    #អ៊ុមឈាងស៊ុន #ព្រះរាជាណាចក្រកម្ពុជា #រដ្ឋាភិបាល #ការដឹកនាំប្រទេស #សច្ចធម៌ប្រវត្ដិសាស្រ្ដ #នាយករដ្ឋមន្រ្ដី #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel