-
វីដេអូ៖ វិនាសកម្មក្នុងរបបខ្មែរក្រហម

ត្រឹមរយៈពេលបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ នៃរបបខ្មែរក្រហម ប្រជាជនកម្ពុជាជាងបីលាននាក់បានបាត់បង់ជីវិត ដោយសារការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំងជាមួយរបបអាហារមិនគ្រប់គ្រាន់ ឈឺគ្មានថ្នាំព្យាបាល ការធ្វើទារុណកម្មសួរចម្លើយ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃជាដើម។ ក្នុងរបបតិរច្ឆាន ដ៏សាហាវយង់ឃ្នងនេះ ពលរដ្ឋកម្ពុជាគ្មានសិទ្ធិសេរីភាពសោះឡើយ សូម្បីតែសិទ្ធិមូលដ្ឋានក្នុងការរស់រានមានជីវិត ក៏ប៉ុន្តែ អវសាននៃរបបនេះក៏បានមកដល់ ក្រោយការរំដោះប្រទេសជាតិទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ក្អែកខ្មៅ #វិនាសកម្មក្នុងរបបខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ទារុណកម្មសួរចម្លើយ #របបតិរច្ឆាន Facebook Page: Black-Crow Telegram Channel
-
វីដេអូ ១០/៣៣ (#Episode10/33) ៖ ប៉ែន សុវណ្ណ សុំចូលរួមបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

-
សាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៧៩-១៩៨៩

សាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋមួយមានឯករាជ្យ អធិបតេយ្យ បូរណភាពដែនដី សន្តិភាព ប្រជាធិបតេយ្យ ឈានជាជំហានៗឆ្ពោះឡើងសង្គមនិយម។ បាវចនារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាគឹ ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល។ គោលនយោបាយក្រៅប្រទេសរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាគឺ ឯករាជ្យ សន្តិភាព មិនចូលបក្សសម្ព័ន្ធ។ #សាធារណរដ្ឋប្រជាមានិតកម្ពុជា #TheKhmerRepublic #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #បារចនា #សង្គមនិយម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
រាជធានីភ្នំពេញ នាអតីតកាល និងបច្ចុប្បន្ន

រាជធានីភ្នំពេញដែលធ្លាប់ជាទីក្រុងមានអគារតូចៗ គ្មានមនុស្សរស់នៅអ៊ូអរ មានតែផ្លូវដីដែលធ្វើដំណើរម្តងៗហុយដីទ្រលោម ភ្លើងអគ្គិសនីប្រើប្រាស់មានកម្រិត ប៉ុន្តែបច្ចុប្បន្ន រាជធានីដែលធ្លាប់តែស្ងាត់ជ្រងំមួយនេះ បានផ្លាស់ប្តូរមុខមាត់ថ្មីជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ។ ក្រោមម្លប់នៃសន្តិភាព អគារប្រណិតតូចធំ ខ្ពស់ទាប រាប់ពាន់ខ្នងបានលេចរូបរាងឡើងគ្រប់ច្រកល្ហកក្នុងក្រុងភ្នំពេញ រួមបញ្ចូលទាំងផ្សារទំនើប សាលារៀន អាកាសយានដ្ឋាន កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូន និងផ្ទុកទំនិញផ្សេងៗ ជាពិសេសជាកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិទៀតផង។ រាជធានីភ្នំពេញបានប្រែក្លាយជាមជ្ឈមណ្ឌលជំនួញ ពាណិជ្ជកម្ម ក្រុមហ៊ុន និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា។ #សច្ចធម៌ប្រវត្ដិសា#អតីតកាល #បច្ចុប្បន្នកាល #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #រាជធានីភ្នំពេញ #ការអភិវឌ្ឍ #សន្ដិភាព Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សាឡុត ស និងបដិវត្ដន៍វប្បធម៌ចិនឆ្នាំ ១៩៦៦

-
សម្ដេច ហ៊ុន សែន ទស្សនកិច្ចនៅបាងកក ថ្ងៃទី២១ ខែកុម្ភៈ ១៩៩០

ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់១៩៨៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យមានមនុញ្ញផលការបរទេសជាមួយប្រទេសជិតខាង និងបណ្ដាប្រទេសក្នុង និងក្រៅតំបន់គួរឱ្យកត់សម្គាល់ជាច្រើនដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឱ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងអភិវឌ្ឍនៅកម្ពុជា។ តាមរយៈការរួមចំណែកប្រកបដោយសុច្ឆន្ទៈ និងការ ប្រឹងប្រែងនេះ បានសម្តែងឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #ទីក្រុងបាងកក #សម្ដេចហ៊ុនសែន #ទស្សនកិច្ច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ ៨/៣៣ (Episode8/33) ៖ ប៉ុល ពត សម្លាប់មិនរើសមុខសូម្បីតែកូនក្មេង

-
១៧ មេសា ភាពឃោរឃៅរបស់ខ្មែរក្រហម គឺលើសពីជម្លៀស

បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុង និងជម្លៀសប្រជាជនដោយបង្ខំចេញពីក្រុងភ្នំពេញ ប្រជាជន អតីតអ្នករដ្ឋការលន់ នល់ មួយចំនួនបានរត់ភៀសខ្លួនទៅក្នុងស្ថានទូតបារាំង។ ប៉ុន្តែទោះជាយ៉ាងណា អ្នកទាំងនោះមិនមានវាសនារួចខ្លួនឡើយ ខ្មែរក្រហមបានដាក់គំនាបឱ្យស្ថានទូតបារាំងបណ្តេញជនភៀសខ្លួនខ្មែរទាំងអស់ចេញពីស្ថានទូត ហើយអ្នកទាំងនោះក៏ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ភ្លាមៗផងដែរ។ #សច្ចធម៌ប្រវត្ដិ#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #កាន់កាប់ទីក្រុង #ជម្លៀសប្រជាជន #ក្រុងភ្នំពេញ #ប្រជាជន #រដ្ឋការលន់នល់ #ស្ថានទូតបារាំង #ជនភៀសខ្លួន #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ភាពឃោរឃៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
គណៈគ្រប់គ្រងរដ្ឋចន្លោះឆ្នាំ១៩៧៩ ដល់ ១៩៨១

នៅរង្វង់ឆ្នាំ១៩៧៩-១៩៨១ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំការបោះឆ្នោតសភា ដើម្បីឈានឆ្ពោះទៅរកការបង្កើតរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការរៀបចំថ្នាក់ដឹកនាំរដ្ឋរួមមានដូចខាងក្រោម÷ ១. សម្តេច ហេង សំរិន ជាគណៈប្រធានរដ្ឋ២. ឯកឧត្តម សាយ ភូថង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ៣. សម្ដេច ជា ស៊ីម ជាប្រធានសភា៤. លោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រី៥. សម្ដេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស៦. ឯកឧត្តម ចាន់ ស៊ី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ៧. ឯកឧត្តម ជា សុទ្ធ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ។#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #សម្តេចហេងសំរិន #ឯកឧត្តមសាយភូថង #សម្ដេចជាស៊ីម #ប៉ែនសុវណ្ណ #សម្ដេចហ៊ុនសែន #ឯកឧត្តមចាន់ស៊ី #ឯកឧត្តមជាសុទ្ធ #សាធារណរដ្ឋប្រជាមានិតកម្ពុជា #ថ្នាក់ដឹកនាំរដ្ឋ #ការបោះឆ្នោតសភា Facebook Page: Black-Crow Telegram Channel
-
វីដេអូ៖ សម្ដេចតេជោ គឺជាអ្នកបញ្ចប់នូវចលនានយោបាយ និងយោធាខ្មែរក្រហម

ភ្នក់ភ្លើងសង្រ្គាម ដែលបានឆាបឆេះអស់ពេលជាង ៣ទសវត្សរ៍ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ត្រូវបានរំលត់ទៅវិញដោយនយោបាយឈ្នះ-ឈ្នះ។ ដោយមើលឃើញពីសោនាដកម្មនេះ សម្តេចតេជោ ហ៊ុន សែន បានប្រើនីតិវិធីជាច្រើនដោយផ្តោតលើការឯកភាពជាតិជាធំ ដែលចាំបាច់ត្រូវអនុវត្តមុនគេ គឺត្រូវធ្វើយ៉ាងណាឲ្យប្រជាជនបានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ ក្នុងដំណាក់កាលនោះ សម្ដេចតេជោ បានដាក់ចេញការធានាបីយ៉ាងគឺ ការធានាអាយុជីវិតនិងរូបកាយ ការធានាអាជីពនិងមុខរបរ ព្រមទាំងការធានាកម្មសិទ្ធិទាំងចលនវត្ថុនិងអចលនវត្ថុ ដែលជាខ្លឹមសារស្នូលនៃនយោបាយឈ្នះ-ឈ្នះ សំដៅដល់ការធានានូវសុវត្ថិភាពផ្នែកសន្តិសុខសម្រាប់អ្នកដែលបានផ្តាច់ខ្លួនមករស់នៅជាមួយរដ្ឋាភិបាល សុវត្ថិភាពផ្នែកអាជីព និងលទ្ធភាពក្នុងការបន្តមុខរបរ និងសុវត្ថិភាពផ្នែកកម្មសិទ្ធិដែលធ្លាប់មានដល់បុគ្គល និងក្រុមគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ ##សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ខ្មែរក្រហម #សន្ដិភាព #យោធាខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ការធានាអាយុជីវិត #ការធានារូបកាយ #ការធានាអាជីពនិងមុខរបរ #ការធានាកម្មសិទ្ធិ #នយោបាយឈ្នះឈ្នះ #សម្ដេចតេជោហ៊ុនសែន Facebook Page: Black-Crow Telegram Channel