-
សង្រ្គាមបំផ្លាញអនាគតកុមារកម្ពុជា

រូបភាពក្មេងប្រុសម្នាក់នេះ បង្ហាញឱ្យឃើញថាពេលដែលស្រុកទេសមានសង្គ្រាម អ្នកមិនមានឱកាសទាល់តែសោះរួមរស់ជួបជុំក្រុមគ្រួសារដោយក្តីរីករាយ អ្នកមិនមានឱកាសសិក្សារៀនសូត្រ អ្វីដែលអ្នកអាចធ្វើបាន គឺកាន់អាវុធប្រយុទ្ធក្នុងសមរភូមិ។ សន្តិភាពនាពេលបច្ចុប្បន្ននេះ បាននាំមកនូវស្នាមញញឹមសុខសុភមង្គលគ្រប់ក្រុមគ្រួសារ ហើយការកាន់អាវុធចូលសមរភូមិប្រយុទ្ធពលីជីវិត ត្រូវបានប្តូរមកវិញដោយការកាន់ប៊ិក សៀវភៅចូលសាលារៀនបង្កើនចំណេះវិជ្ជាវិញ។ សច្ចធម៌ប្រវត្តិសាស្រ្ត #ក្អែកខ្មៅ #សង្រ្គាម #ប្រវត្ដិសាស្រ្ដខ្មែរ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
កុមារកម្ពុជានាបច្ចុប្បន្ន និងអតីតកាល

ពីដើមចង់រកកុមារត្រូវទៅរកនៅទីវាលកន្លែងឃ្វាលគោលក្របី ព្រោះកុមារទាំងនោះមិនមានឱកាសគ្រប់គ្រាន់បានរៀនសូត្រ ដោយសារតែបញ្ហាជីវភាព និងសាលានៅឆ្ងាយពីផ្ទះ បើអាចរៀន គឺរៀនបានត្រឹមសាលាវត្តក្បែរៗផ្ទះប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្នសាលារៀនត្រូវបានរំកិលមកនៅជិតផ្ទះប្រជាពលរដ្ឋបំផុត ដែលយើងអាចនិយាយបានថា សាលារៀនមានស្ទើរគ្រប់សង្កាត់ ភូមិ-ឃុំ ស្រុក-ខណ្ឌ ដែលផ្តល់ឱកាសឱ្យកុមារបានរៀនសូត្រគ្រប់ៗគ្នា។ ពួកគេមានគ្រូបង្រៀន មានឯកសណ្ឋានស្លៀកពាក់ស្អាតៗ អគារថ្នាក់រៀនត្រឹមត្រូវ និងសម្ភារសិក្សាល្អៗ។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សង្រ្គាម #សន្តិភាព #កម្ពុជាប្រជាធិបតេយ្យ #ដំណើរកម្ពុជា #កុមារ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
កង់រទេះដែលបងប្អូនបានឃេីញក្នុងរូបនេះ ជាមធ្យោបាយដឹកជញ្ជូនមួយដែលប្រជាជនយេីងបានប្រេីប្រាស់ដឹកជញ្ជូនសម្ភារវិលត្រឡប់មកស្រុកទេសវិញ

-
កម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា

កម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាកម្លាំងស្នូលនៃកម្លាំងប្រមូលផ្ដុំ ដឹកនាំដោយសម្ដេច ហ៊ុន សែន ក្នុងឆ្នាំ១៩៧៧ បង្កើតឡើងក្នុងគោលបំណងស្វែងរកនូវសន្ដិភាពជូនជាតិមាតុភូមិ តាមរយៈការក្រោកឈរឡើងតទល់ជាមួយនឹងរបបតិរច្ឆានខ្មែរក្រហម។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្លាំងប្រដាប់អាវុធ #រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា #កម្លាំង #ឥស្សរជនឆ្នើមកម្ពុជា #សម្ដេចហ៊ុនសែន #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #កម្លាំងប្រមូលផ្ដុំ #ហែមសាមិន #កងវរសេនាតូច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ក្នុងចំណោមភាគីទាំង៥ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា តើកម្លាំងណាធំជាងគេ និងច្រើនជាងគេ?

ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា #កម្លាំង #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ ៦/៣៣ (Episode6/33) ៖ ភាគទី៤ កម្លាំងប្រមូលផ្ដុំ

-
ភាពជាម្ចាស់ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញប្រកបដោយនិរន្ដរភាព

មានតែភាពជាម្ចាស់ប្រទេស ចេញមកពីភាគីពាក់ព័ន្ធនៅក្នុងប្រទេសតែប៉ុណ្ណោះ ទើបអាចរកសុខសន្តិភាពពិតប្រាកដបាន។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងសន្ដិភាពសម្រាប់ប្រទេសណាមួយឡើយ។ ជាក់ស្ដែង តាមរយៈបទពិសោធន៍របស់កម្ពុជា គឺកម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ ពាន់លានដុល្លារក៏ដោយ ក៏សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង។ #ភាពជាម្ចាស់ប្រទេស #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ឥស្សរជនឆ្នើមកម្ពុជា #សន្ដិភាព #សង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ ពួកអនាគតមេខ្មែរក្រហម និងព្រឹត្តិការណ៍សម្លូត ឆ្នាំ១៩៦៧

តើអ្វីជាមូលហេតុ ដែលនាំឲ្យមានការបះបោរជាលើកដំបូង នៅស្រុកសម្លូត ខេត្តបាត់ដំបង? ព្រឹត្តិការណ៍ស្រុកសម្លូត ខេត្តបាត់ដំបង នៅឆ្នាំ១៩៦៧ គឺជាទំព័រដ៏អាក្រក់មួយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលមានការងើបបះបោរទ្រង់ទ្រាយធំជាលើកដំបូងបង្អស់ ប្រឆាំងនឹងរដ្ឋាភិបាលនៃសង្គមរាស្រ្តនិយម។របត់មួយនេះ បានក្លាយទៅជាឱកាសថ្មីមួយទៀត សម្រាប់ពួកឆ្វេងនិយម ក្នុងការសាបព្រោះនូវមនោគមន៍វិជ្ជាកុម្មុយនីស្តរបស់ខ្លួន ចូលទៅក្នុងស្រទាប់កសិករខ្មែរ។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #អនាគតមេខ្មែរក្រហម #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #អប់រំប្រវត្ដិសាស្រ្ដខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #សម្លូត #ព្រឹត្ដិការណ៍សម្លូត #ក្អែកខ្មៅ Facebook Page: Black-Crow Telegram Channel
-
ព្រោះតែមហិច្ឆតាដើម្បីអំណាច ទាំងទ័ពខ្មែរក្រហម និងទ័ពសាធារណរដ្ឋខ្មែរ បានធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់បានបាត់បង់ជីវិតជាច្រើន។ យុវជនដែលជាវ័យត្រូវសិក្សា ត្រូវព្រាត់ប្រាសក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដោយត្រូវបានចាប់បង្ខំឱ្យចូលព្រៃតស៊ូ ឬធ្វើជាទាហានដើម្បីច្បាំងទាំងមិនមានពិសោធអ្វីសោះក្នុងសមរភូមិ។ ប្រជាជនត្រូវរស់នៅក្នុងភាពភ័យខ្លាច និងត្រៀមខ្លួនរត់គេចខ្លួនរកទីសុវត្ថិភាព គ្រប់ពេលដែលមានការប្រយុទ្ធរវាងទ័ពទាំងពីរម្តងៗ។ សង្គ្រាមបានបំផ្លាញសុភមង្គលជាតិ-គ្រួសារ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ជាពិសេសបំផ្លាញខឿនសេដ្ឋកិច្ច ការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសជាតិ

-
វីដេអូ៖ ទ័ពខ្មែរក្រហម ៦១០០នាក់ វាយប្រហារសម្លាប់ប្រជាពលរដ្ឋ ១៧នាក់ នៅខាងលិចរាជធានីភ្នំពេញឆ្នាំ១៩៧៤
