-
“ស្ថាបនិករណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា”

“រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” បច្ចុប្បន្នប្រែជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលជាអង្គការចាត់តាំងមហាជនឈានមុខមួយរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយសមមិត្ដ #ហេងសំរិន សមមិត្ដ #ជាស៊ីម និង សមមិត្ដ #ហ៊ុនសែន រួមទាំងឥស្សរជនស្នេហាជាតិជាច្រើនទៀត។ #រណសិរ្សសង្រ្គោះជាតិកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា #Cambodia #ស្ថាបនិក Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ចូលរួមអបអរសាទរ សម្រាប់អ្នកឈ្នះរង្វាន់ទាំង ៣ រូប

-
“រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលបច្ចុប្បន្នហៅថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”

នៅចុងខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ផ្តើមវាយរំដោះបានបណ្តាខេត្តនានាពីការគ្រប់គ្រងរបស់ខ្មែរក្រហមជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្លាំងខ្មែរក្រហមបាក់ទ័ពរត់ខ្ចាត់ខ្ចាយ រហូតដល់រំដោះបានទូទាំងប្រទេសទាំងស្រុង។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នប្រែឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាខេត្ដក្រចេះ គឺជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានមហាជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត, ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅ និងជួយស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មីឡើងវិញ។ សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះនៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ហេតុនេះ យើងជាយុវជនខ្មែរជំនាន់ក្រោយ ត្រូវចងចាំនូវប្រវត្តិសាស្ត្រ ស្មារតី និងសមិទ្ធផល ដែលបាននិងកំពុងមានសព្វថ្ងៃ គឺពិតជាកើតចេញពីការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ និងការរំដោះ និងសង្គ្រោះជាតិនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំមិនអាចខ្វះបានសម្រាប់ការរស់រានមានជីវិត និងការរីកចម្រើននៃប្រទេសជាតិ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ និងជាក្តីសង្ឃឹមតទៅអនាគត៕ #រណសិរ្សសង្រ្គោះជាតិកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា #Cambodia…
-
វីដេអូ: គុណបំណាច់របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

-
ប្រតិបត្ដិករនៃនយោបាយឈ្នះ ឈ្នះ

សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រតិបត្ដិករមួយរូបក្នុងចំណោមប្រតិបត្តិករសំខាន់ផ្សេងទៀត ដែលបានចូលរួមជំរុញការអនុវត្ដនយោបាយឈ្នះ-ឈ្នះ ផ្តេីមពីថ្ងៃទី២៩ ខែធ្នូ ១៩៩៨ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងការបង្រួបបង្រួមជាតិជូនកម្ពុជា។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវានយោបាយឈ្នះ-ឈ្នះ។ #នយោបាយឈ្នះឈ្នះ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចទៀបាញ់ #ប្រតិបត្ដិករ #Cambodia Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ឡុង បូរ៉េត បក្ខភាពនាយករដ្ឋមន្រ្ដីដែលមកពីគណបក្សសង្គមសាធារណរដ្ឋ និងជានាយកមន្រ្ដីចុងក្រោយបង្អស់នៃសាធារណរដ្ឋខ្មែរ ចាប់ពីឆ្នាំ១៩៧៣ រហូតដល់ត្រូវផ្ដល់រំលំបានសម្រេចដោយកងទ័ពនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

-
ព្រះអង្គម្ចាស់ នរោត្ដម កន្ដុល ព្រះរៀមជីដូនមួយនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមតនកោដ្ឋ និងជានាយករដ្ឋមន្រ្ដីទី២០ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៦២ ដល់ ១៩៦៦

-
អបអរសាទរពិធីសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកម្មវិធីរាប់ថយក្រោយ ៥០២ថ្ងៃឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

-
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស បានវិលត្រឡប់ចូលកម្ពុជានៅឆ្នាំ១៩៤៦ និងបានជាប់ឆ្នោតជាប្រធាន ”គណបក្សប្រជាធិបតេយ្យ” ដែល ទើបនឹងបង្កើតនៅខែមេសា ឆ្នាំ១៩៤៦។ ព្រះអង្គបានសោយទីវង្គត នៅខែកក្កដា ឆ្នាំ១៩៤៧ ដោយព្រះរោគាពាធ

-
សម្ដេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដ៏មានសមត្ថភាព និងឈ្លាសវៃ ដែលជាបិតានៃការបង្រួបបង្រួមជាតិ រួមទាំងបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាលើគ្រប់វិស័យ
