-
រាជរដ្ឋាភិបាល ចាន់ ស៊ី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៨៤ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា

-
ថ្ងៃនេះ សូមរំលឹកព្រឹត្តការណ៍កាលពី ២៩ឆ្នាំមុន គ្រាដែលតំបន់ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ១៩៩២ បច្ចុប្បន្ន បាន ២៩ឆ្នាំហេីយ

-
តើកត្ដាអ្វីនាំឱ្យខ្មែរក្រហមដួលរលំ?

-
នៅអំឡុងខែធ្នូ ក្នុងឆ្នាំ១៩៧៨ គឺជាដំណាក់កាលនៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ហើយកត្ដាមួយចំនួនដែលធ្វើឱ្យរបបនេះដួលរលំមានចំនួន០៣

-
ការដួលរលំនៃរបបតិរច្ឆានខ្មែរក្រហម

នៅពេលនិយាយព្រោះតែងប់ងុលនឹងការអនុវត្តនូវនយោបាយជ្រុលហួសហេតុក្នុងការដឹកនាំប្រទេស នូវអ្វីដែលខ្លួនហៅថា មហាព្រោះតែងប់ងុលនឹងការអនុវត្តនូវនយោបាយជ្រុលហួសហេតុក្នុងការដឹកនាំប្រទេស នូវអ្វីដែលខ្លួនហៅថា មហាអស្ចារ្យ! មហាលោតផ្លោះ! មេដឹកនាំនៃរបបទាសភាពខ្មែរក្រហម បានធ្វើឱ្យប្រជាជនខ្មែររាប់លាននាក់រស់ក្នុងទុក្ខវេទនាលើសពីសត្វធាតុ និងជាង៣លាននាក់បានបាត់បង់ជីវិតក្រោមបាតដៃប្រឡាក់ឈាមរបស់បនឃាតកនេះ។ ទោះបីជាយ៉ាងណា របបបិសាចសម្លាប់ជាតិសាសន៍ឯងមួយនេះ មានអាយុកាលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ក៏ត្រូវរលំរលាយសូន្យបង់ទៅវិញ ក្រោមស្នាដៃកងទ័ពដ៏មហិមារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ និងបានផ្តល់នូវជីវិតថ្មី ក្តីសង្ឃឹមថ្មី ដល់ប្រជាជនកម្ពុជាគ្រប់រូប៕ #ព្រះរាជាណាចក្រកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #KhmerRouge #របបខ្មែរក្រហម #ក្អែកខ្មៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អបអរសាទរ ខួបលើកទី៧៣ នៃ ទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ ធ្នូ ១៩៤៨ – ១០ ធ្នូ ២០២១

នៅពេលនិយាយដល់សិទ្ធិមនុស្ស នឹងធ្វើឱ្យយើងនឹកឃើញដល់រឿងចំនួនពីរ គឺ ទីមួយ របបយង់ឃ្នងខ្មែរក្រហម ដែលបានដាក់ប្រជាជនកម្ពុជាឱ្យក្លាយទៅជាទាសករក្នុងរបបទាសភាពរបស់ខ្លួន។ បនពេជ្ឈឃាត ខ្មែរក្រហមបានដកហូតគ្រប់បែបយ៉ាង សូម្បីតែសិទ្ធិរស់នៅជាមូលដ្ឋានរបស់ប្រជាជន គឺមានតែអង្គការអប្រិយ៍ខ្លួនឯងតែមួយគត់ ដែលអាចកំណត់ជោគវាសនាមនុស្សគ្រប់គ្នាបាន។ ចំណែករឿងទី២ គឺថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការយកជីវិតធ្វើជាដើមទុនរបស់ប្រមុខរាជរដ្ឋាភិបាល ឥស្សរជន និងយុទ្ធជន យុទ្ធានារី ដែលបានស្រវាប្រទាញយកប្រជាជនកម្ពុជាផុតពីជ្រោះមរណៈនៃរបបសម្លាប់ជាតិឯងខ្មែរក្រហម ដើម្បីបុព្វហេតុសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ៧មករា ពិតជាបាននាំមកនូវសិទ្ធិសេរីភាពដ៏មានសារៈសំខាន់ដល់ប្រជាជនកម្ពុជា នោះគឺសិទ្ធិរស់រានមានជីវិត ដែលធ្លាប់ត្រូវបានដកហូតដោយពួកទមិឡខ្មែរក្រហម៕ #ទិវាសិទ្ធិមនុស្សអន្ដរជាតិ #កម្ពុជាប្រជាធិបតេយ្យ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #HumanRightsDay #ព្រះរាជាណាចក្រកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន “បើនិយាយាពិសិទ្ធិមនុស្សពេលនេះ សូមក្រឡេកទៅមើល ៤០ឆ្នាំ មុន”

បើនិយាយពីសិទ្ធិមនុស្ស ត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត ហើយយើងអាចអនុវត្តសិទ្ធិទាំងនេះបាន លុះត្រាតែប្រទេសមានសន្តិភាពជាចាំបាច់។ សន្តិភាពដែលកម្ពុជាយើងទទួលបានសព្វថ្ងៃនេះ គឺជាកត្តាដ៏សំខាន់តែមួយគត់ ដែលធ្វើឱ្យយើងមានឱកាសអភិវឌ្ឍជាតិ កសាងនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហេតុនេះ យើងជាអ្នកជំនាន់ក្រោយត្រូវរួបរួមគ្នាថែរក្សានូវសុខសន្តិភាព ដែលអ្នកជំនាន់មុនខិតខំស្វះស្វែងរកបានមកយ៉ាងលំបាក ហើយបន្តការអភិវឌ្ឍ និងបន្តផ្តល់ស្នាមញញឹមដល់ប្រជាជន និងមាតុភូមិកម្ពុជាឱ្យខានតែបាន បើទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សិទ្ធិ #ព្រះរាជាណាចក្រកម្ពុជា #HumanRightsDay #សច្ចធម៌ប្រវតិ្ដសាស្រ្ដ #សិទ្ធិរស់រានមានជីវិត #ដំណើររបស់កម្ពុជា #សម្ដេចហ៊ុនសែន #កម្ពុជាប្រជាធបិតេយ្យ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន “សិទ្ធិមនុស្សត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត”

បើនិយាយពីសិទ្ធិមនុស្ស ត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត ហើយយើងអាចអនុវត្តសិទ្ធិទាំងនេះបាន លុះត្រាតែប្រទេសមានសន្តិភាពជាចាំបាច់។ សន្តិភាពដែលកម្ពុជាយើងទទួលបានសព្វថ្ងៃនេះ គឺជាកត្តាដ៏សំខាន់តែមួយគត់ ដែលធ្វើឱ្យយើងមានឱកាសអភិវឌ្ឍជាតិ កសាងនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហេតុនេះ យើងជាអ្នកជំនាន់ក្រោយត្រូវរួបរួមគ្នាថែរក្សានូវសុខសន្តិភាព ដែលអ្នកជំនាន់មុនខិតខំស្វះស្វែងរកបានមកយ៉ាងលំបាក ហើយបន្តការអភិវឌ្ឍ និងបន្តផ្តល់ស្នាមញញឹមដល់ប្រជាជន និងមាតុភូមិកម្ពុជាឱ្យខានតែបាន បើទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សិទ្ធិ #ព្រះរាជាណាចក្រកម្ពុជា #HumanRights #សច្ចធម៌ប្រវតិ្ដសាស្រ្ដ #សិទ្ធិរស់រានមានជីវិត #ដំណើររបស់កម្ពុជា #សម្ដេចហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ស្អែក ថ្ងៃទី១០ ធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ តោះយេីងមកស្វែងយល់អំពីមេដឹកខ្មែរក្រហមដែលត្រូវបានតុលាការចោទពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

សច្ចធម៌ប្រវត្ដិសាស្រ្ដ សូមរំលឹកយកនូវអនុស្សាវរីយ៍ចងចាំទាក់ទងទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ ក្រោមការដឹកនាំរបស់ក្រុមមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សកម្មភាពនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានតុលាចោទប្រកាន់ចំពោះក្រុមមេដឹកនាំកំពូលនៃរបបឃោងឃ្នងនេះ គឺកើតចេញមកពីសកម្មភាពបញ្ជាឱ្យសម្លាប់រង្គាល ការដាក់ឱ្យប្រជាជនស្ថិតនៅជាទាសភាព ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការនិរទេស ឬការជម្លៀសប្រជាជនចេញពីទីលំនៅ និងការធ្វើទារុណកម្ម។ល។ #មេដឹកនាំខ្មែរក្រហម #ទិវាសិទ្ធិមនុស្សអន្ដរជាតិ #កម្ពុជាប្រជាធិបតេយ្យ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
រូបភាពដ៏កម្រ៖ ជំនួបចរចា សីហនុ-ហ៊ុន សែន បង្កើតសមិទ្ធិជាប្រវត្តិសាស្ត្រនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
