-
វីដេអូ : កំហឹងនិស្សិតចំពោះការឈ្លានពានរបស់ យួនយៀកកុង

-
“មន្ទីរសន្ដិសុខ វត្ដលលៃ” ខេត្ដសៀមរាប

ក្នុងអំឡុងរបបខ្មែរក្រហម វត្ដអារាម ជាច្រើននៅទូទាំងប្រទេស ត្រូវបានប្រែក្លាយទៅជាមន្ទីរសន្ដិសុខ។ ខ្មែរក្រហម ត្រូវការជាចាំបាច់នូវទីតាំងទាំងអស់នេះ នៅតាមតំបន់ ឬភូមិភាគនីមួយៗ សម្រាប់ទុកធ្វើជាទីឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់នូវរាល់ជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាក្បត់ទៅនឹងអង្កការ។ ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ វត្ដលលៃ។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel
-
តើ ឧបករណ៍ធ្វើទារុណកម្មនៅ ស-២១ មានប្រភពមកពីណា?

-
#វីដេអូទី១១ នៃការសារភាពរបស់ ឌុច : ការកំណត់ប្រភពឧបករណ៍ធ្វើទារុណកម្មនៅ ស-២១

-
“មន្ទីរសន្ដិសុខ កោះថ្មី” ខេត្ដសៀមរាប

មន្ទីរសន្ដិសុខ កោះថ្មី អាចរាប់បានជាមន្ទីរសន្ដិសុខដែលឃោរឃៅបំផុតមួយ ក្នុងចំណោមមន្ទីរសន្ដិសុខនៅក្នុងទឹកដីខេត្ដសៀមរាប រួមទាំងមន្ទីរសន្ដិសុខដទៃផ្សេងទៀតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដ្បិតក្រៅពីការធ្វើទារុណកម្មដ៏ព្រៃផ្សៃ និងការសម្លាប់ហើយនោះ សាកសពរបស់ជនរងគ្រោះទៀតសោត ក៏ត្រូវបានកំទិច ដោយស្នាដៃនៃកងសន្ដិសុខរបស់ខ្មែរក្រហមផងដែរ។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel
-
“មន្ទីរសន្ដិសុខ ក្រឡាញ់” ខេត្ដសៀមរាប

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ ឬ វត្ដអារាម ត្រូវបានប្រែក្លាយទៅជាមន្ទីរសន្ដិសុខ។ ខ្មែរក្រហម ត្រូវការជាចាំបាច់នូវទីតាំងទាំងអស់នេះ នៅតាមតំបន់ ឬភូមិភាគនីមួយៗ សម្រាប់ទុកធ្វើការឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់នូវរាល់ជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាក្បត់ទៅនឹងអង្កការ។ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ ក្រឡាញ់។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel
-
វីដេអូ : ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី កុម្មុយនីស្ដរ៉ូម៉ានី

-
រូបថតឯកសារសម័យខ្មែរក្រហម “មន្ទីរសន្ដិសុខ ទួលបុសពា្រល”

ដូចដែលយើងដឹងហើយថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាបានក្លាយទៅជាវាលពិឃាត ដ្បិតទីតាំងនៃមន្ទីរសន្ដិសុខ និងទីតាំងនៃអំពើប្រល័យជាច្រើនត្រូវបានបង្កើតឡើងជាបន្ដបន្ទាប់ នៅក្នុងសម័យដ៏ខ្មៅងងឹតមួយនេះ។ ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ ទួលបុកព្រាល ខេត្ដសៀមរាប។Facebook Page: Black-Crow Telegram Channel
-
រូបថតឯកសារសម័យខ្មែរក្រហម “មហាសន្និបាតបក្សប្រជាជនបដិវត្ដន៍ខ្មែរ”

ដោយហេតុតែប្រជាជនសឹងទូទាំងប្រទេសស្រឡាញ់ គាំទ្រ សម្ដេចព្រះនរោត្ដមសីហនុ និងដោយសារតែគ្មាននូវរចនាសម្ព័ន្ធគ្រប់គ្រងរឹងមាំផងនោះ សមាជិកនៃចលនាកុម្មុយនីស្ដទាំងឡាយ ពុំអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើនូវមហាសន្និបាទ ឬការជួបជុំជាសាធារណនោះឡើយ ដ្បិតសកម្មភាពរបស់បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដែលជាអង្គការកុម្មុយនីស្ដលួចលាក់នៅកម្ពុជា តែងតែត្រូវបានតាមដាន និងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរសម័យសង្គមរាស្រ្ដនិយម។ខាងក្រោមនេះគឺជារូបភាពនៃមហាសន្និបាតបក្សដែលបានរៀបចំដោយសម្ងាត់នៅទីក្រុងភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦០។Facebook Page: Black-Crow Telegram Channel
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម
