-
ស្នាមញញឹមរបស់កុមារថ្ងៃនេះ ខុសពីកុមារកាលពី ៤២ឆ្នាំមុន

-
តើ ខ្មែរក្រហមប្រមូលឯកសាររដ្ឋការចាស់សម័យសាធារណរដ្ឋខ្មែរដើម្បីអ្វី?

-
រីករាយទិវាកុមារអន្ដរជាតិ ១ មិថុនា

កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវឈរតម្រង់ជួរដោយក្តីស្រែកឃ្លានដើម្បីទទួលរបបបបរចំនួនប៉ុន្មានវែក ដែលស្ទើរតែរកគ្រាប់អង្ករគ្មាន។ ផ្ទុយពីអតីតកាល កុមារនាពេលបច្ចុប្បន្ន ទទួលបានការថ្នាក់ថ្នមបីបាច់ពីឪពុកម្តាយ និងមានម្ហូបចំណីបរិភោគគ្រប់គ្រាន់។ #ក្អែកខ្មៅ#កម្ពុជាប្រជាធិបតេយ្យ#សន្ដិភាព#១មិថុនាFacebook Page: Black-Crow Telegram Channel
-
រីករាយទិវាកុមារអន្ដរជាតិ ១ មិថុនា

-
រីករាយទិវាកុមារអន្ដរជាតិ ១ មិថុនា

ពិតជាមានអំណរសម្រាប់កុមារសម័យសន្តិភាព ដែលធ្វើដំណើរយ៉ាងរីករាយទៅកាន់សាលារៀន ដែលផ្ទុយពីកុមារអភ័ព្វក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានត្រឹមតែដើរយ៉ាងហត់នឿយរើសអាចម៍គោ កាប់ដើមទន្ទ្រានខេត្រតាមវាលស្រែ និងគ្មានការគាំពារគ្រប់គ្រាន់។ #ក្អែកខ្មៅ#កម្ពុជាប្រជាធិបតេយ្យ#សន្ដិភាព#១មិថុនាFacebook Page: Black-Crow Telegram Channel
-
ប្រវត្ដិខ្លះៗនៃមន្ទីរសន្ដិសុខ វត្ដត្បែង ខេត្ដសៀមរាប

យើងរាល់គ្នាដឹងហើយថា វត្ដអារាម គឺជាទីសម្រាប់បព្វជិតទាំងឡាយ រៀនសូត្រ និងគង់នៅ ហើយវត្ដអារាមនេះទៀតសោត ក៏បានដើរតួក្នុងមុខងារយ៉ាងសំខាន់សម្រាប់ជាទីនាំឱ្យចិត្តរីករាយសប្បាយ ប្រែក្លាយទុក្ខទៅជាសេចក្ដីស្ងប់សុខផងដែរ។ ប៉ុន្តែ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ វត្ដអារាម ជាច្រើននៅពាសពេញផ្ទៃប្រទេស បានប្រែក្លាយទៅជាទីដែលមានតែសម្រែកទួញថ្ងូររបស់ប្រជាជនទៅវិញ។ ខាងក្រោមនេះគឺជាប្រវត្ដិខ្លះៗទាក់ទងទៅនឹង មន្ទីរសន្ដិសុខវត្ដត្បែង ដែលត្រូវបានប្រែក្លាយទៅជាទីដ៏ខ្លៅងងឹតនៅក្នុងសម័យសង្រ្គាមរបស់កម្ពុជា ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។#ក្អែកខ្មៅ#KhmerRouge#វត្ដត្បែង#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel
-
តើ រដ្ឋការសម័យសាធារណរដ្ឋខ្មែរធ្វើយ៉ាងដូចម្ដេចដើម្បីរក្សាជីវិតពួក?

-
វីដេអូ៖ ការចូលកាន់កាប់ភ្នំឧដុង្គ នាដើមខែកក្កដា ឆ្នាំ១៩៧៤

ចាប់តាំងពីព្រលឹមស្រាងៗ យន្តហោះ តេ-២៨ (T-28 aircraft) នៃកងទ័ពជើងអាកាសនៃសាធារណរដ្ឋខ្មែរ បានចេញទៅទម្លាក់គ្រាប់បែក និងបាញ់រះលើទីតាំងប្រមូលផ្តុំរបស់ខ្មាំងសត្រូវ (ខ្មែរក្រហម) នៅម្តុំភូមិពោធិ៍កោង ខាងលិចឧដុង្គយ៉ាងខ្លាំងក្លា។កងទ័ពសាធារណរដ្ឋខ្មែរ បានចូលកាន់កាប់កំពូលភ្នំព្រះចេតិយអដ្ឋរស្ស ពេញកណ្តាប់ដៃនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៧៤។ កងទ័ពជាតិខ្មែរនៃប្រតិបត្តិការ “អដ្ឋរស្ស ៧៧” ដែលគាំទ្រដោយហ្វូងរថក្រោះធុន អឹម-១១៣ ផង បានរុលដំណើរចុះពីកំពូលភ្នំ ឆ្ពោះទៅឧដុង្គជាបន្តទៀតនៅថ្ងៃទី០៤ ខែកក្កដា។ ពួកខ្មែរក្រហម ដែលបាក់ទ័ពនៅខាងកំពង់ហ្លួង និងភ្នំព្រះតេចិយអដ្ឋរស្ស បានលើកគ្នាទៅវាយទប់ដំណើរកងទ័ពជាតិខ្មែរមិនឱ្យបើកផ្លូវនេះបាន។ ប៉ុន្តែ នៅពេលដែលក្បួនកងទ័ពសាធារណរដ្ឋខ្មែរ ចេញដំណើររុលទៅមុខនោះ ពុំមានការប្រយុទ្ធណាមួយគួរឱ្យកត់សម្គាល់ទេ ព្រោះទ័ពខ្មែរក្រហមដែលក្រាញនៅទីនោះ បានបាក់ទ័ព និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយកម្លាំងគ្រាប់បែកនៃយន្តហោះកងទ័ពជាតិខ្មែរ។ ភ្នំព្រះចេតិយអដ្ឋរស្ស ជាទីតាំងសក្ការបូជានៅលើកំពូលភ្នំ មានព្រះវិហារដ៏ចំណាស់មួយ ព្រះពុទ្ធបដិមាមួយព្រះអង្គធំខ្ពស់ស្រឡះគង់ព្រះភ្នែន និងព្រះបដិមាកសាងអំពីមាស និងអំពីប្រាក់ទៀតផង។ ឥឡូវនេះអ្វីៗ ដែលមានរាប់រយឆ្នាំមកហើយនោះ ក្លាយទៅជាផេះម៉ត់អស់ទៅហើយ។ តួព្រះវិហារបាក់ស្រុតខ្ទេចខ្ទីដោយខ្មែរក្រហមដាក់ប្លាស្ទីចបំផ្លិចបំផ្លាញមុនពេលដកទ័ព។ ព្រះពុទ្ធរូបតូចធំ ត្រូវបានបាក់បែកគ្មានសល់៕#កម្ពុជាប្រជាធិបតេយ្យ#KhmerRouge#ភ្នំឧដុង្គ #ក្អែកខ្មៅ #BlackCrow Facebook Page: Black-Crow Telegram Channel
-
#វីដេអូទី០៩ នៃការសារភាពរបស់ ឌុច : តួនាទីរបស់ ឌុច នៅមន្ទីរ ស-២១

-
តើ សម័យកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាប្រកាន់យករបបដឹកនាំអ្វី?
