-
១១/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “ស្រឡាញ់ ហើយធ្វើពលិកម្មជានិច្ចដី”

-
ភាគទី ៣៖ បាតដៃក្រហម “អវសាននៃមន្ទីរ ស-២១ និងការចងចាំរបស់ជនរងគ្រោះ”

មន្ទីរសន្តិបាល ២១ ឬ គុកទួលស្លែង ជាមណ្ឌលប្រតិបត្ដិការយ៉ាងសកម្មមួយរបស់ខ្មែរក្រហម ដែលសឹងតែពុំមានពេលឈប់សម្រាកទៅលើការងារចាប់ចង ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់។ រោងម៉ាស៊ីនសម្លាប់មនុស្សមួយនេះ ត្រូវបានដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ១៩៧៥ បន្ទាប់ពីពួកកុម្មុយនីស្តខ្មែរក្រហម វាយដណ្តើមបានទីក្រុងភ្នំពេញ នៅថ្ងៃ១៧ មេសា ១៩៧៥។ មន្ទីរសន្តិបាល ២១ ឬ ស-២១ ត្រូវបានបិទទ្វារជាស្ថាពរនៅថ្ងៃ៦ មករា ១៩៧៩ បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យបានទាំងស្រុង។ ៣ថ្ងៃបន្ទាប់មក ទីពិឃាតដ៏អាថ៌កំបាំងដែលមនុស្សចូលទៅហើយ គ្មានជីវិតនឹងចេញមកវិញមួយនេះ ត្រូវបានរកឃើញ។ ឯកសារចម្លើយសារភាព រូបថតជនរងគ្រោះរាប់ពាន់នាក់ ខ្នោះឃ្នាង និងឧបករណ៍សម្រាប់ធ្វើទារុណកម្មជាច្រើន ត្រូវបានរកឃើញ ជាមួយនឹងកូនក្មេង រួមទាំងមនុស្សវ័យជំទង់ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានវាសនារួចផុតពីទីមរណមួយនេះ។ ដូច្នេះហើយ ប្រសិនបើចង់ជ្រាបច្បាស់ សូមតាមដាននូវវីដេអូខាងក្រោមនេះ ដែលនឹងនាំអ្នកទាំងអស់គ្នា ឱ្យបានឈ្វេងយល់នូវប្រវត្ដិ និងអវសាននៃមន្ទីរ ស.២១៕#ក្អែកខ្មៅ#BlackCrow#KhmerRouge#ស_២១#S_21Facebook Page: Black-Crow Telegram Channel
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
១០/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “សុភាពរាបសាដាច់ខាតចំពោះប្រជាជន តែមាន កំហឹង ឆាបឆេះជានិច្ចចំពោះខ្មាំងដី”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមតែងតែចាត់ទុកប្រជាជនជម្លៀសក្រោយថ្ងៃ១៧ មេសា ជាជនកម្អែលរបបសក្តិភូមិ ជាប្រតិកិរិយាជន ដែលត្រូវតែយកមកអប់រំរៀនសូត្រ លត់ដំឲ្យបានខ្លាំងក្លាបំផុត។ ខ្មែរក្រហមចាត់ទុកប្រជាជន១៧ មេសា នេះ ដូចជាខ្មាំង ដែលត្រូវតែតាមដានគ្រប់សកម្មភាព គ្រប់ពេលវេលា។#សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel
-
៩/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំប៉ះពាល់លុយកាក់រួម ទ្រព្យសម្បត្ដិរួម ទោះជា ប្រាក់១រៀលក្ដី អង្ករ១កំប៉ុង ឬថ្នាំមួយគ្រាប់ក្ដី”

-
តើ ខ្មែរក្រហមធ្វើវិសុទ្ធកម្មដើម្បីអ្វី?

-
៨/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំលែងល្បែងស៊ីសងឱ្យសោះ”

ស្របតាមគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានឡើយនូវការលេងល្បែងស៊ីសង ដ្បិតប្រជាជនម្នាក់ៗរវល់សឹងតែគ្មានពេលឈប់សម្រាក់ស្រាប់ទៅហើយ។ ភាគច្រើននៃចំនួនប្រជាជនរាប់ទាំងក្មេង ចាស់ គឺត្រូវបានគេបង្ខំឱ្យធ្វើពលកម្មលើសកម្រិតដូចជាការជញ្ជូនដី លើកទំនប់ កាប់ប្រឡាយ រួមទាំងសកម្មភាពប្រើប្រាស់កម្លាំងដទៃជាច្រើនទៀត ដែលទាសភាពអស់ទាំងនោះគឺកើតឡើងជារៀងរាល់ថ្ងៃ ដោយមនុស្សម្នាក់ៗអាចនឹងត្រូវបានគេបង្ខំឱ្យធ្វើការលើសពី ១២ ម៉ោង។ ដូច្នេះហើយ កុំនិយាយឡើយដល់ការយកវេលាទំនេរមកលេងល្បែងឥតប្រយោជន៍ សូម្បីតែពេលវេលាជួបជុំគ្រួសារ និងសិទ្ធិរស់រាន់មានជីវិតក៏ប្រជាជនគ្មានគ្រប់គ្រាន់ផង។ #ក្អែកខ្មៅ #BlackCrow #KhmerRouge #សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel
-
តើ ស.២១ មានន័យដូចម្ដេច?

-
ស្ថានភាពតំបន់អ្នកលឿងក្រោយការទម្លាក់គ្រាប់បែកនាខែសីហា ឆ្នាំ១៩៧៣

ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ១៨ មីនា ១៩៧០ សង្គ្រាមស៊ីវិល បានចាប់ផ្តើមផ្ទុះឡើងស្ទើរគ្រប់កន្លែងរវាងកងទ័ពបដិវត្តន៍ខ្មែរក្រហម និងសាធារណរដ្ឋខ្មែរ។ការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ព លន់ នល់ ក្រោមការគាំទ្រពីសំណាក់សហរដ្ឋអាមេរិក មានសន្ទុះយ៉ាងខ្លាំងក្លា។ គ្រាប់បែករាប់ពាន់តោន ត្រូវបានទម្លាក់មកលើភូមិឋានអ្នកស្រុក វត្តអារាម ផ្ទះសម្បែង ស្រែចម្ការ ត្រូវបានរលាយក្លាយជាផេះផង់ ក្រោមឥទ្ធិពលនៃគ្រាប់បែក ដែលទម្លាក់ដោយយន្តហោះ B52។ ព្រោះតែការទម្លាក់គ្រាប់បែកទាំងយប់ទាំងថ្ងៃនេះហើយ ទើបបណ្តាលឱ្យជនស៊ីវិលរាប់សែននាក់ បានបាត់បង់ទីជម្រក រងរបួស និងបាត់បង់ជីវិត។ ជនស៊ីវិលរាប់សែននាក់ផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនទៅរកទីសុវត្ថិភាពនៅតាមភូមិស្រុកផ្សេងៗ ឬមកកាន់ទីក្រុងភ្នំពេញតែម្តង ដើម្បីរក្សាជីវិត៕#ក្អែកខ្មៅ #BlackCrow #KhmerRougeFacebook Page: Black-Crow Telegram Channel
-
៧/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំផឹកស៊ីអ្វីដែលមានលក្ខណៈមិនបដិវត្ដន៍ឱ្យសោះ”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដ្បិតគ្មាននូវការផឹកស៊ីជាទូទៅក៏ពិតមែន ប៉ុន្តែអាប្បកិរិយានៃកងឈ្លបរបបខ្មែរក្រហមដែលធ្វើមកលើប្រជាជនគឺមានលក្ខណៈសាហាវឃោរឃៅជាជាងអ្វីដែលមនុស្សស្រវឹងធ្វើទៅទៀត ព្រោះទោះបីជាមិនស្ថិតនៅក្រោមភាពស្រវឹងក្ដី ក៏កងពិឃាដទាំងនោះ នៅតែហ៊ានលើកដៃប្រហារជីវិតមនុស្សដោយពុំញញើតក្រែងអ្វីឡើយ។ #ក្អែកខ្មៅ #BlackCrow #KhmerRouge #សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel