-
បើចង់រស់នៅតទៅទៀត ត្រូវចេះអត់ធ្មត់ ធ្វើគធ្វើថ្លង់ កសាងខ្លួន ជម្រះភាពឯកជន

មិត្តត្រូវចង់ចាំឲ្យច្បាស់ថា បើមិត្តចង់រស់រានមានជីវិត មិត្តត្រូវអត់ធ្មត់ ឃើញ ឬឮអ្វីក៏ដោយមិត្តមិនចាំបាច់ខ្វល់នោះទេ ត្រឹមតែពង្រឹងខ្លួន និងធ្វើតាមបញ្ជាអង្គការទៅបានហើយ។ លើសពីនេះ មិត្តកុំភ្លេចជម្រះភាពឯកជនរបស់មិត្តចោលផង ព្រោះអង្គការគិតពីប្រយោជន៍រួមមិនបានគិតពីប្រយោជន៍មិត្តតែម្នាក់ឯងឡើយ។ https://www.facebook.com/blackcrowkh/posts/191687422712887
-
ដងប៉ាកកា និងស្ទីឡូនៃសម័យខ្មែរក្រហមគឺ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ

សម្រាប់មិត្តដែលចូលចិត្តសរសេរ មិត្តដែលមានចំណេះដឹងជ្រៅជ្រះ ពេលនេះអង្គការបានរកឃើញរបកគំហើញថ្មីនៃដងប៉ាកកា និងស្ទីឡូ នោះមានដូចជា៖ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ។ល។ របស់ទាំងនេះគឺ សម្រាប់អោយមិត្តយកទៅសរសេរនិពន្ធនៅវាលស្រែ លើភ្លឺស្រែ ប្រឡាយទឹក និងទំនប់ទឹកផ្សេងៗ ដែលមានប្រយោជន៍ជាជាងសរសេរលើក្រដាស។ https://www.facebook.com/blackcrowkh/posts/190433732838256
-
អង្គការថាម៉េច ត្រូវធ្វើយ៉ាងហ្នឹង!

-
រីករាយឆ្នាំថ្មី ឆ្នាំចិន សូមបងប្អូនរីករាយទាំងអស់គ្នា

-
គោលបំណងនៃការបង្កើតមន្ទីរ ស.២១ និងរចនាសម្ព័ន្ធ

គុកទួលស្លែង ជាមន្ទីរសន្តិសុខដ៏សម្ងាត់បំផុតមួយក្នុងចំណោមមន្ទីរសន្តិសុខផ្សេងៗទៀតរបស់ ប៉ុល ពត និង អៀង សារី ក្រោមការគ្រប់គ្រងផ្ទាល់របស់ សុន សេន ដែលជារដ្ឋមន្រ្តីការពារជាតិ នៃរបបខ្មែរក្រហម ក្នុងនោះ ឌុច ជាប្រធានគុក ដែលប្រជាពលរដ្ឋខ្មែរយ៉ាងតិច ១៨០៦៣នាក់បានស្លាប់ និងបាត់ខ្លួនហើយក៏ល្បីតៗគ្នាថា ជាមន្ទីរសន្តិសុខ ចូលមិនដែលចេញ។ https://www.facebook.com/blackcrowkh/posts/187703723111257
-
ទុកមិនចំណេញ ដកចេញមិនខាត?

-
កំណាព្យ

នៅក្នុងសម័យខ្មែរក្រហម មេដឹកនាំខ្មែរសុទ្ធសឹងតែជាបណ្ឌិតដែលរៀនបានខ្ពង់ខ្ពស់ ចំណេះដឹងជ្រៅជ្រះ ប៉ុន្តែបែរជាដឹកនាំប្រទេសឲ្យទៅធ្លាក់ក្នុងរណ្ដៅខ្មៅដែលគ្មានសូម្បីតែកូនពន្លឺ។ ក៏ព្រោះតែបញ្ញវន្ត និងអ្នកចេះដឹងត្រូវគេយកទៅកាប់សម្លាប់ចោល ហើយក៏យកមនុស្សល្ងង់ មនុស្សមិនចេះអក្សរមកបម្រើការ យកមកសម្លាប់ជាតិសាសន៍ខ្លួនឯង ដែលនេះជាទង្វើក្បត់ជាតិ និងបំផ្លាញជាតិមាតុភូមិ នាំឲ្យប្រទេសជាតិខ្ទេចខ្ទាំ ប្រៀបបីដូចទៅនឹងការរាប់ថយក្រោយឲ្យប្រទេសថយទៅរកចំណុចសូន្យ(០)។
-
សម្លាប់ច្រឡំ ជាជាងលែងច្រឡំ

“សម្លាប់ច្រឡំ ជាជាងលែងច្រឡំ” ពាក្យមួយឃ្លានេះហើយដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត។ ខ្មែរក្រហមមិនទុកជនដែលខ្លួនសង្ស័យឱ្យរស់បានយូរនោះទេ បើទោះបីជាពួកគេគ្មានកំហុសអ្វីក៏ដោយ។ កត្ដាទាំងនេះគឺ ដោយសារតែការមិនទុកចិត្តគ្នារៀងៗខ្លួន ពេលខ្លះសូម្បីតែក្នុងចំណោមកម្មាភិបាលក៏កើតការសង្ស័យគ្នាទៅវិញទៅមកផងដែរ ដ្បិតសកម្មភាពទាំងនោះបញ្ជាក់ឱ្យឃើញថាវាជាជំងឺភ័យខ្លាច ឬជំងឺខ្លាចស្លាប់។ សរុបមកវិញគឺ បើទោះបីជាខ្មែរក្រហមត្រូវសម្លាប់ច្រឡំអស់មនុស្ស ១០០០ នាក់ ដើម្បីតែកម្ចាត់ខ្មាំងម្នាក់ នោះក៏ពួកគេមិននឹកស្ដាយអ្វីនោះដែរ។ https://www.facebook.com/blackcrowkh/posts/183366460211650
-
លាក់ការណ៍ ជាកត្ដាជ័យជម្នះ

សម័យខ្មែរក្រហមខ្មៅងងឹត ជុំជិតគ្មានកន្លែងភ្លឺ បើចង់រស់បានសុខធ្វើតាមអង្គការ មិនចង់ដាច់កពីស្មារកុំលួចខ្ចិល។ សាវតារជាកត្តាសំខាន់ខ្លាំងណាស់ ព្រោះថាអង្គការមិនពេញចិត្តនឹងបញ្ញវន្ត រួមទាំងមន្ត្រីរដ្ឋាភិបាលមុនប៉ុន្មានទេ ដូច្នេះហើយមានតែខាំមាត់ពួនសម្ងំចាំរហូតឱកាសមកដល់តែប៉ុណ្ណោះ ដូចពាក្យចាស់លោកពោលថា “ចូលស្ទឹងតាមបទ”។ មានគោលបំណងធំ មានមិត្តពិត និងមហិច្ចតាគួរលាក់ឲ្យជិតសឹមយកសញ្ជ័យ ដោយគ្រប់យ៉ាងត្រូវការពេលវេលា ដែលនៅសម័យខ្មែរក្រហមមានតែ “លាក់ការណ៍ ជាកត្តាជ័យជម្នះ”។ https://www.facebook.com/blackcrowkh/posts/181983490349947
-
អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង និងបាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ

ការពិតណាស់ការអប់រំគឺ ជាកត្តាមួយដែលសំខាន់ខ្លាំងបំផុតសម្រាប់មនុស្សគ្រប់រូប។ ក៏ប៉ុន្តែ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យវិញការអប់ពុំមានភាពទូលំទូលាយនោះទេ ផ្ទុយទៅវិញការអប់រំក្នុងរបបដ៏ខ្មៅងងឹតមួយនេះគឺ គេផ្ដោតសំខាន់តែទៅលើបដិវត្តន៍ប៉ុណ្ណោះ ហើយខ្មែរក្រហមក៏ធ្លាប់និយាយថា ពួកគេគ្មានសញ្ញាបត្រអោយនោះទេ បើចង់បានមានតែសញ្ញាឃើញដែលនៅលើភ្លឺស្រែ នៅលើទំនប់ នៅកន្លែងជីកប្រឡាយ ដែលអាចឲ្យពួកគេឃើញនូវស្នាដៃពិតៗមិនមែនសរសេរលើក្រដាសនោះទេ។ ហេតុនេះហើយបានជាមានពាក្យស្លោកមួយឃ្លាថា “ អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង និងបាក់ឌុបត្រូវទៅយកនៅទំនប់ប្រឡាយ” ។