-
ដំណាក់កាលបដិវត្ដនៃរបបកម្ពុជាប្រជាធិបតេយ្យ

ដំណាក់កាលចាប់ផ្តើមទាំងបី នៃបដិវត្តន៍ ក្នុងការកែប្រែរបបគ្រប់គ្រងរបស់ខ្មែរក្រហម បាននាំមកនូវសោកនាដកម្មយ៉ាងមហាសោកស្តាយ សម្រាប់ប្រជាជនខ្មែរស្លូតត្រង់។ ខ្មែរក្រហមបានសម្រាំងរកអតីតអ្នកធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ដែលពួកគេបានចាត់ចូលជាពួកមូលធននិយម និងពួកសក្តិភូមិនិយម ដែលត្រូវតែធ្វើការបោសសម្អាត។ ជាមួយគ្នានេះ បន្ទាប់ពីដណ្តើមទីក្រុងភ្នំពេញគ្រប់គ្រងបានភ្លាម ខ្មែរក្រហម ចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទ និងបង្កើតឱ្យមានសហករណ៍ ដោយលុបបំបាត់ចោលកម្មសិទ្ធិឯកជន និងរបបមូលធន ដើម្បីពង្រឹងវណ្ណៈកម្មករ និងកសិករ ហើយតម្រូវឱ្យប្រជាជនរស់នៅ ហូបចុក និងធ្វើការជាមួយគ្នា។ ប្រជាជនខ្មែរជិតពីរលាននាក់បានស្លាប់ ដោយសារការអត់ឃ្លាន ជំងឺ ការធ្វើការហួសកម្លាំង និងសម្លាប់នៅក្នុងរបបនេះ៕ https://www.facebook.com/114489037099393/posts/224997476048548/?d=n
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
តើហេតុអ្វី ឌុច ចង់លាឈប់ពីការងារនគរបាល (សន្តិបាល) ?

ដោយមានការជួយជ្រោមជ្រែងពី សុន សេន ដែលជារដ្ឋមន្ត្រីការពារជាតិខ្មែរក្រហម និងជាអតីតគ្រូរបស់ខ្លួន។ ឌុច ត្រូវបានកម្មាភិបាលជាន់ខ្ពស់បក្សកុម្មុយនីស្ត ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាប្រធានសន្តិសុខគ្រប់គ្រង ម-១៣ និង ម-៩៩ ដែលទទួលខុសត្រូវលើជីវិតអ្នកទោសប្រមាណជាង២មុឺននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរឃុំឃាំងទាំងពីរនេះ។ តើហេតុអ្វី ឌុច ចង់លាឈប់ពីការងារនគរបាល(សន្តិបាល)? តើការសុំលាឈប់ របស់ ឌុច បានសម្រេចឬទេ? https://www.facebook.com/blackcrowkh/posts/223132579568371
-
អភិបាលកិច្ចរបស់ ឌុច នៅមន្ទីរ ស-២១

ក្រោយការដួលរលំរបបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់។ បក្សកម្មុយនីស្តកម្ពុជាដែលដឹកនាំដោយ ប៉ុល ពត បានបង្កើតមន្ទីរសន្តិបាលជាច្រើនកន្លែងនៅក្នុងប្រទេស ដែលរួមមានដូចជា៖ ម-១៣ ម-៩៩ និងស-២១។ មន្ទីរសន្តិបាលទាំង ៣ នេះ គឺត្រូវបានគ្រប់គ្រងដោយមនុស្សតែម្នាក់គឺ ឌុច។ ថ្វីបើគ្រប់គ្រងដោយមនុស្សតែម្នាក់ ប៉ុន្តែអភិបាលកិច្ចរបស់ ឌុច នៅ ស-២១ គឺខុសពី ម-១៣ និង ម-៩៩។ តើអ្វីជាអភិបាលកិច្ចរបស់ ឌុច? ហើយ តើអ្វីជាចរិតពិតនៃ ស-២១? ដើម្បីយល់ច្បាស់សូមអានអត្ថបទខាងក្រោម។ https://web.facebook.com/blackcrowkh/posts/222512656297030
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
របៀបសម្លាប់ជនរងគ្រោះដែលនាំចេញពីមន្ទីរ ស.២១

-
ជីវប្រវត្តិសង្ខេប និងដំណើរជីវិតរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស-21

អតីតទីតាំងមន្ទីរស-21 គឺជាតឹកតាងប្រវត្តិសាស្រ្តមួយ ដែលបន្សល់ទុកនូវការចងចាំ និងការឈឺចាប់របស់ប្រជាជាតិខ្មែរ ចំពោះអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត។ ខាងក្រោមនេះ គឺជាជីវប្រវត្តិសង្ខេប និងដំណើរជីវិតរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស-21នេះ… https://www.facebook.com/blackcrowkh/posts/215188360362793
-
មូលហេតុនៃការសម្លាប់ជនរងគ្រោះនៅមន្ទីរ ស.២១
