Category: នយោបាយឈ្នះ-ឈ្នះ

  • វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រលើកលែងទោស អៀង សារី

    វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រលើកលែងទោស អៀង សារី

    ដើម្បីពន្លឿនសកម្មភាពក្នុងការអនុវត្តនយោបាយផ្សះផ្សាជាតិរបស់រាជរដ្ឋាភិបាល និងនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេច ហ៊ុន សែន សំដៅបញ្ចប់សង្គ្រាមជាស្ថាពរ កសាងសុខសន្តិភាព ព្រមទាំងបង្កើតឱកាសក្នុងការកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ រាជរដ្ឋាភិបាលកម្ពុជា បានលើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំលើកលែងទោសលោក អៀង សារី ហើយត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានការលើកលែងទោសនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ១៩៩៦។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #លើកលែងទោស #ព្រះមហាក្សត្រ #អៀងសារី #សម្ដេចតេជោហ៊ុនសែន #ព្រះមហាក្សត្រ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • វីដេអូ៖ ការផ្សព្វផ្សាយអំពីគោលការណ៍ធំៗ ទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

    វីដេអូ៖ ការផ្សព្វផ្សាយអំពីគោលការណ៍ធំៗ ទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

    នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៦ ឧត្តមសេនីយ៍ ប៉ុល សារឿន បានដាក់បទបញ្ជាឱ្យឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ប៊ុន សេង ចុះទៅអូរតាទៀក ផ្សព្វផ្សាយអំពីគោលការណ៍ធំៗទាំង៣នៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេច ហ៊ុន សែន ដល់បងប្អូនអតីតខ្មែរក្រហម ដែលបានផ្ដាច់ខ្លួនចេញពីក្រុមខ្មែរក្រហម ប៉ុល ពត និងចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យរបស់ អៀង សារី ដើម្បីឲ្យពួកគាត់ព្រមស្ម័គ្រចិត្តចុះចូលជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចប់សង្គ្រាម។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #នយោបាយឈ្នះឈ្នះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ការផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិ

    ការផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិ

    ក្នុងដំណើរការបង្រួបបង្រួមជាតិ ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ បានផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ធំៗទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ទី១)ការធានារូបកាយ និងអាយុជីវិត ទី២)ការធានាអាជីព និងមុខរបរ និង ទី៣)ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ បានធ្វើឱ្យជ្រួតជ្រាបដល់ស្រទាប់បងប្អូនអតីតខ្មែរក្រហម។ បន្ទាប់ពីបានស្តាប់ និងជ្រួតជ្រាប អតីតមេដឹក ក៏ដូចជាកម្លាំងខ្មែរក្រហមទាំងអស់ មានការពេញចិត្ត និងអបអរសារទរយ៉ាងខ្លាំង។ កម្លាំងខ្មែរក្រហម និងគ្រួសារ បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលវិលត្រឡប់មករស់នៅក្នុងសង្គមជាតិវិញដោយក្តីរីករាយ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្លាំងខ្មែរក្រហម #ព្រះរាជាណាចក្រកម្ពុជា #រាជរដ្ឋាភិបាល #នយោបាយឈ្នះឈ្នះ #ដំណើរការបង្រួបបង្រួមជាតិ #ការធានារូបកាយនិងអាយុជីវិត #ការធានាអាជីពនិងមុខរបរ #ការធានាកម្មសិទ្ធិនិងទ្រព្យសម្បត្ដិ #សមាហរណកម្ម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel

  • ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

    ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

    បើទោះបីជារបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ត្រូវបានដួលរលំនៅថ្ងៃ០៧ មករា ១៩៧៩ក៏ពិតមែន ប៉ុន្តែកម្ពុជាក៏មិនទាន់មានសន្តិភាពពេញលេញនៅឡើយដែរ។ សង្គ្រាមស៊ីវិលនៅតែបន្ត ប្រជាជនកម្ពុជាត្រូវរស់នៅរងទុក្ខវេទនាក្នុងស្ថានភាពសន្តិភាពផង និងសង្គ្រាមផង។ នៅចំពោះមុខទុក្ខលំបាកនេះ និងឈរលើទស្សនាទាន« សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុង» សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយលើជម្លោះនៅកម្ពុជា ក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ។ សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហម ត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយនេះហើយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #នយោបាយឈ្នះឈ្នះ #សម្ដេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTelegram Channel

  • ជោគជ័យសមរភូមិឱរ៉ាល់ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន

    ជោគជ័យសមរភូមិឱរ៉ាល់ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន

    យុទ្ធនាការលើសមរភូមិឱរ៉ាល់បានចាប់ផ្តើមពីថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩៦ ដល់ដំណាច់ខែមករា ឆ្នាំ១៩៩៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ប៉ុល សារឿន ដែលមានទីបញ្ជាការជួរមុខអគ្គសេនាធិការនៅស្រុកឱរ៉ាល់។ កម្លាំងបណ្តាមុខព្រួញដែលបានចូលរួមធ្វើសកម្មភាពមានកម្លាំងកងពលធំអន្តរាគមន៍លេខ១ កម្លាំងយោធភូមិភាគទី៣ យោធភូមិភាគពិសេស វរសេនាធំលេខ៤៤ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងកែប។ ដោយឡែកកម្លាំងរបស់តំបន់ប្រតិបត្តិសឹករងខេត្តកោះកុង ក្រុងព្រះសីហនុ ក៏បានធ្វើសកម្មភាពប្រតិបត្តិការបោសសម្អាតក្នុងភូមិសាស្ត្ររបស់ខ្លួនដែរ។ ពួកឧទ្ទាមខ្មែរក្រហមក្បាលរឹងនាពេលនោះ គឺនៅតែរក្សាគោលការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ហើយប៉ុល ពត បានប្រមូលបញ្ជាការគ្រប់អង្គភាពទៅរៀនសូត្រមាគ៌ាថ្មីផងដែរ។ ដោយមើលឃើញថា ប៉ុល ពត នៅតែផ្តាច់ការ បោសសម្អាតផ្ទៃក្នុងដោយគ្មានលើកលែងដដែល លោក កែវ ពង្ស មេបញ្ជាការកងទ័ពខ្មែរក្រហមលេខ១៨ បានផ្តាច់ខ្លួនចេញពីប៉ុល ពត និងទាក់ទងលោក ស៊ាម ហ៊ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដើម្បីរកទិសដៅអនាគតថ្មី ដោយសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយការចុះចូល លោក កែវ ពង្ស ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយសម្តេច ហ៊ុន សែន នៅឯគេហដ្ឋានសម្តេចនៅទីក្រុងតាខ្មៅ និងបានរាយការណ៍ពីអំពីស្ថានភាពក្រុមខ្មែរក្រហមគ្រប់ជាន់ថ្នាក់ជូនសម្តេចផងដែរ។ លោកបានត្រៀមពីរចំណុចដើម្បីស្នើ និងពិភាក្សាជាមួយសម្តេច ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ លោកមិនទាន់បានស្នើផង…

  • គោលនយោបាយនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ 

    គោលនយោបាយនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ 

    ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជានាយករដ្ឋមន្ត្រីក្នុងវ័យ៣៧ឆ្នាំ ខណៈប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាល នៃសង្គ្រាមស៊ីវិលពេញបន្ទុក។ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម ក៏បានដាក់ចុះនូវគោលនយោបាយជាច្រើនបន្ថែមទៀតដើម្បីនាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនក្នុងនោះរួមមាន៖ ទី១៖ កសាងកងកម្លាំងយោធារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាឱ្យកាន់តែរីកចម្រើនធំធាត់ទាំងបរិមាណនិងគុណភាព។ ទី២៖ ធ្វើឱ្យរដ្ឋាភិបាលចម្រុះត្រីភាគីឃ្លាតចេញពីគ្នាបន្តិចម្តងៗ ពីព្រោះកម្លាំងបីមានសារធាតុខុសគ្នា ហើយងាយនឹងឃ្លាតចេញពីគ្នា។ ទី៣៖ អូសទាញកម្លាំងរាជានិយមដែលមាន សម្តេចព្រះ នរោត្តម សីហនុ ជាប្រធាន ឱ្យវិលត្រឡប់មករួមរស់ជាមួយសង្គមជាតិវិញព្រមទាំងកម្លាំងរបស់សម្តេច សឺន សាន ផងដែរ។ ទី៤៖ ធ្វើឱ្យកម្លាំងខ្មែរក្រហមធ្លាក់ក្នុងសភាពឯកោពីកម្លាំងរដ្ឋាភិបាលចម្រុះត្រីភាគី ឯកោពីឆាកអន្តរជាតិ ពិសេសឯកោពីបណ្តាប្រទេសដែលធ្លាប់តែជួយពួកគេ។ នេះគឺជាចំណុចផ្តើមយ៉ាងសំខាន់នៃការលេចចេញរូបរាងនៃយុទ្ធសាស្ត្រនយោបាយមួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះដើម្បីរំលាយក្រុមខ្មែរក្រហម ពីនយោបាយកម្ពុជា។ យុទ្ធសាស្ត្រដែលសម្តេច បានដាក់ចុះនៅក្នុងអំ ឡុងទសវត្សរ៍ឆ្នាំ ១៩៨០ នោះមានឈ្មោះថា «យុទ្ធសាស្ត្រឌីហ្វីដ»។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #សុខសន្ដិភាព #គោលនយោបាយ Facebook Page: Black-Crow Telegram Channel

  • វីដេអូ៖ ជំនួប សីហនុ-សែន ដំបូង ២ ធ្នូ ១៩៨៧

    វីដេអូ៖ ជំនួប សីហនុ-សែន ដំបូង ២ ធ្នូ ១៩៨៧

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #នយោបាយឈ្នះឈ្នះ #សម្ដេចព្រះនរោត្ដមសីហនុ #សម្ដេចតេជោហ៊ុនសែន Facebook Page: Black-Crow Telegram Channel

  • វីដេអូ៖ មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជម្លោះនៅកម្ពុជា

    វីដេអូ៖ មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជម្លោះនៅកម្ពុជា

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ប្រជាពលរដ្ឋខ្មែរ#ដំណោះស្រាយ#យោធា#ជម្លោះនៅកម្ពុជា#កិច្ចព្រមព្រៀងទីក្រុងប៉ារីស#នយោបាយឈ្នះឈ្នះ Facebook Page: Black-Crow Telegram Channel

  • សន្តិភាព

    សន្តិភាព

    សន្តិភាព គឺបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប មិនថាជាតិសាសន៍ណាក៏ដោយ។ មានសន្តិភាព គឺមានក្ដីសង្ឃឹម មានសន្តិភាព ទើបមានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។  ជាសក្ខីភាព ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស នៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាចាប់ផ្ដើមអភិវឌ្ឍរីកលូតលាស់យ៉ាងឆាប់រហ័ស និងការសម្រេចបាននូវសង្គមប្រជាធិបតេយ្យមួយដ៏មានសុភមង្គលគួរជាទីមោទនៈ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប្រវត្ដិសាស្រ្ដខ្មែរ #ព្រះរាជាណាចក្រកម្ពុជា #សន្ដិភាព #នយោបាយឈ្នះឈ្នះ Facebook Page: Black-Crow Telegram Channel

  • នយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្ដិភាព និងការឯកភាពទឹកដី 

    នយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្ដិភាព និងការឯកភាពទឹកដី 

    សន្តិភាព គឺជាកត្តាអាទិភាពទី១ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ផ្ដើមចេញពីការយកអាយុជីវិតជាដើមទុន និងការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានទទួលនូវសុខសន្តិភាពពេញលេញ និងការឯកភាពទឹកដីនៅឆ្នាំ១៩៩៨។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #នយោបាយឈ្នះឈ្នះ #ប្រវត្ដិសាស្រ្ដខ្មែរ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន Facebook Page: Black-Crow Telegram Channel