-
គណៈគ្រប់គ្រងរដ្ឋចន្លោះឆ្នាំ១៩៧៩ ដល់ ១៩៨១
នៅរង្វង់ឆ្នាំ១៩៧៩-១៩៨១ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំការបោះឆ្នោតសភា ដើម្បីឈានឆ្ពោះទៅរកការបង្កើតរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការរៀបចំថ្នាក់ដឹកនាំរដ្ឋរួមមានដូចខាងក្រោម÷ ១. សម្តេច ហេង សំរិន ជាគណៈប្រធានរដ្ឋ២. ឯកឧត្តម សាយ ភូថង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ៣. សម្ដេច ជា ស៊ីម ជាប្រធានសភា៤. លោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រី៥. សម្ដេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស៦. ឯកឧត្តម ចាន់ ស៊ី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ៧. ឯកឧត្តម ជា សុទ្ធ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ។#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #សម្តេចហេងសំរិន #ឯកឧត្តមសាយភូថង #សម្ដេចជាស៊ីម #ប៉ែនសុវណ្ណ #សម្ដេចហ៊ុនសែន #ឯកឧត្តមចាន់ស៊ី #ឯកឧត្តមជាសុទ្ធ #សាធារណរដ្ឋប្រជាមានិតកម្ពុជា #ថ្នាក់ដឹកនាំរដ្ឋ #ការបោះឆ្នោតសភា Facebook Page: Black-Crow Telegram Channel
-
រាជរដ្ឋាភិបាល សម្តេចព្រះនរោត្តម សីហនុ
៦ឆ្នាំក្រោយកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង សម្តេចព្រះនរោត្តម សីហនុ បានវិលត្រឡប់មកដឹកនាំរាជរដ្ឋាភិបាលជាថ្មីម្តងទៀត (១៧ កុម្ភៈ ១៩៥៩ ដល់ ១៣ មិថុនា ១៩៥៩) បន្ទាប់ពីរាជរដ្ឋាភិបាល លោក ស៊ឹម វ៉ា ដែលបានសុំព្រះមហាក្សត្រលាលែងពីតំណែងនាយករដ្ឋមន្រ្តី នៅថ្ងៃទី១០ កក្កដា ១៩៥៨។ ក្រោមម្លប់នៃសន្តិភាព និងឯករាជ្យភាព ព្រះអង្គ បានចងចំណងការទូតជាមួយប្រទេសថៃ សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសក្នុងតំបន់ដើម្បីធានាសន្តិសុខស្ថិរភាពនយោបាយក្នុងតំបន់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកំពង់ផែព្រះសីហនុ និងសេដ្ឋកិច្ចសង្គម ជាពិសេសការឯកភាពទឹកដី និងការរក្សាឱ្យបាននូវឯករាជ្យជាតិជូនមាតុប្រទេស និងប្រជាជនកម្ពុជា។ #សច្ចធ#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្តេចព្រះនរោត្តមសីហនុ #រាជរដ្ឋាភិបាល #ស៊ឹមវ៉ា #អាណានិគមបារាំង #សន្ដិភាព #ឯករាជ្យជាតិ #ឯកភាពទឹកដី #ព្រះបរមតរនកោដ្ឋ #ស្ថិរភាពនយោបាយ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វត្តគឺជាស្រែបុណ្យ សម្រាប់ពុទ្ធបរិស័ទគោរពបូជា និងបដិបត្តិធម៌ដោយមានព្រះធម៌ជាទីពឹង និងព្រះសង្ឃទីអាស្រ័យ។ ចុះបើវត្ត និងព្រះសង្ឃត្រូវខ្មែរក្រហមប្រល័យ តើពុទ្ធបរិស័ទប្រុសស្រីមានអ្វីជាទីពឹង?
ប្រជាពលរដ្ឋ ដែលបានឆ្លងកាត់របបតិរច្ឆាន ប៉ុល ពត ពិតជាដឹងថា ខ្មែរក្រហមគឺជាទមិឡឥតសាសនាយកវត្តធ្វើជាគុក ឬមន្ទីរឃុំឃាំង ចាប់ចង និងផ្សឹកព្រះសង្ឃ ក្នុងគោលបំណងលុបបំបាត់ចោល ព្រះពុទ្ធសាសនាទាំងស្រុង។ សម័យខ្មែរក្រហម កុំថាឡើយឱកាសធ្វើបុណ្យ សូម្បីតែឱកាសដើម្បីរស់រានក៏ពិបាកនឹងមើលឃើញដែរ។ ជីវិតរស់មួយថ្ងៃ គឺរួចផុតពីសេចក្តីស្លាប់១ថ្ងៃ រស់ដោយអស់សង្ឃឹម រស់ប្រៀបដូចជាស្លាប់ នេះហើយជីវិតដ៏សែនឈឺចាប់ក្រោមរបបខ្មៅងងឹត ប៉ុល ពត។ បច្ចុប្បន្នក្រោមម្លប់សន្តិភាព ប្រជាពុទ្ធបរិស័ទមានសាសនា មានវត្តអារាមជាទីអាស្រ័យបុណ្យ មានព្រះសង្ឃសម្រាប់គោរពប្រតិបត្តិធម៌ និងសម្រាប់អប់រំផ្សព្វផ្សាយព្រះធម៌ និងពុទ្ធឱវាទដល់ពុទ្ធបរិស័ទដើរលើផ្លូវត្រូវ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ ##សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #វត្ដអារាម #ព្រះសង្ឃ #បដិបត្តិធម៌ #ពុទ្ធបរិស័ទ #ពុទ្ធឱវាទ #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម #ប៉ុលពត #សន្ដិភាព Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
កុមារកម្ពុជានាបច្ចុប្បន្ន និងអតីតកាល
ពីដើមចង់រកកុមារត្រូវទៅរកនៅទីវាលកន្លែងឃ្វាលគោលក្របី ព្រោះកុមារទាំងនោះមិនមានឱកាសគ្រប់គ្រាន់បានរៀនសូត្រ ដោយសារតែបញ្ហាជីវភាព និងសាលានៅឆ្ងាយពីផ្ទះ បើអាចរៀន គឺរៀនបានត្រឹមសាលាវត្តក្បែរៗផ្ទះប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្នសាលារៀនត្រូវបានរំកិលមកនៅជិតផ្ទះប្រជាពលរដ្ឋបំផុត ដែលយើងអាចនិយាយបានថា សាលារៀនមានស្ទើរគ្រប់សង្កាត់ ភូមិ-ឃុំ ស្រុក-ខណ្ឌ ដែលផ្តល់ឱកាសឱ្យកុមារបានរៀនសូត្រគ្រប់ៗគ្នា។ ពួកគេមានគ្រូបង្រៀន មានឯកសណ្ឋានស្លៀកពាក់ស្អាតៗ អគារថ្នាក់រៀនត្រឹមត្រូវ និងសម្ភារសិក្សាល្អៗ។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សង្រ្គាម #សន្តិភាព #កម្ពុជាប្រជាធិបតេយ្យ #ដំណើរកម្ពុជា #កុមារ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
កង់រទេះដែលបងប្អូនបានឃេីញក្នុងរូបនេះ ជាមធ្យោបាយដឹកជញ្ជូនមួយដែលប្រជាជនយេីងបានប្រេីប្រាស់ដឹកជញ្ជូនសម្ភារវិលត្រឡប់មកស្រុកទេសវិញ
#ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កងរទេះ #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ដំណើរកម្ពុជា #ស្រុកទេស #ប្រជាពលរដ្ឋ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ក្នុងចំណោមភាគីទាំង៥ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា តើកម្លាំងណាធំជាងគេ និងច្រើនជាងគេ?
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា #កម្លាំង #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ព្រោះតែមហិច្ឆតាដើម្បីអំណាច ទាំងទ័ពខ្មែរក្រហម និងទ័ពសាធារណរដ្ឋខ្មែរ បានធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់បានបាត់បង់ជីវិតជាច្រើន។ យុវជនដែលជាវ័យត្រូវសិក្សា ត្រូវព្រាត់ប្រាសក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដោយត្រូវបានចាប់បង្ខំឱ្យចូលព្រៃតស៊ូ ឬធ្វើជាទាហានដើម្បីច្បាំងទាំងមិនមានពិសោធអ្វីសោះក្នុងសមរភូមិ។ ប្រជាជនត្រូវរស់នៅក្នុងភាពភ័យខ្លាច និងត្រៀមខ្លួនរត់គេចខ្លួនរកទីសុវត្ថិភាព គ្រប់ពេលដែលមានការប្រយុទ្ធរវាងទ័ពទាំងពីរម្តងៗ។ សង្គ្រាមបានបំផ្លាញសុភមង្គលជាតិ-គ្រួសារ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ជាពិសេសបំផ្លាញខឿនសេដ្ឋកិច្ច ការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសជាតិ
#មហិច្ជតា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #មនុស្ស #កងទ័ព #ខ្មែរក្រហម #សាធារណរដ្ឋខ្មែរ #ក្អែកខ្មៅ #សន្ដិភាព #សង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel