-
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើងថ្ងៃ២៥-កុម្ភៈ-២០២២
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើងថ្ងៃ២៥-កុម្ភៈ-២០២២LD1 នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានចាកចេញពីកម្ពុជាហើយនៅយប់មិញនេះ, អំឡុងពេលទស្សនកិច្ចនៅកម្ពុជានោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានគាំទ្រនិង ទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសប្រធានអាស៊ាន ទៅកាន់មីយ៉ាន់ម៉ា៕..ឃ្លីប(សម្រួលអត្ថបទលីដា+កាត់តសេឌី)LD ក្រសួងពាណិជ្ជកម្ម សម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួត ៤០ម៉ឺនតោន ទៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិនចាប់ពីឆ្នាំ២០២២-២០២៣៕…អាន(សម្រួលអត្ថបទលីដា+កាត់តសេឌី)LD2 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ អរគុណតារាភាពយន្តហូលីវូដ Angelina Jolie ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ៕…អាន(សម្រួលអត្ថបទលីដា+កាត់តសេឌី)LD4 ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំក្រុមការងារប្រតិបត្តិជាលើកទី២ ដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប៕…អាន(សម្រួលអត្ថបទលីដា+កាត់តសេឌី)LD3 រដ្ឋបាលរាជធានីភ្នំពេញ ចេញមកច្រានចោលចំពោះការចោទប្រកាន់ អាជ្ញាធរបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ និងប្រើប្រាស់អំពើហិង្សា៕…អាន(សម្រួលអត្ថបទលីដា+កាត់តសេឌី) ព័ត៌មានអន្តរជាតិINT1 វិបត្តិអ៊ុយក្រែន៖ មនុស្ស ១៣៧នាក់ស្លាប់ នៅថ្ងៃដំបូងនៃការប្រយុទ្ធគ្នា ខណៈលោកខាងលិចរួបរួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ី ៕…អានផ្ទាល់INT2 ប្រធានាធិបតីអ៊ុយក្រែនបញ្ជាអោយកែនទ័ពក្នុងទ្រង់ទ្រាយធំ ដេីម្បីទប់ទល់នឹងយោធារុស្សី ៕…អានផ្ទាល់INT3 មន្រ្តីអ៊ុយក្រែន៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីសង្រ្គាមលោកទី២៕…អានផ្ទាល់INT4 យូអិន៖ ប្រជាជនអ៊ុយក្រែនជាង ១០ម៉ឺននាក់បង្ខំចិត្តភៀសខ្លួនពីផ្ទះសម្បែង ហើយរាប់ពាន់នាក់ទៀតក្លាយជាជនភៀសខ្លួននៅប្រទេសជិតខាង៕…អានផ្ទាល់៥ ប្រធានាធិបតីអ៊ុយក្រែនប្តេជ្ញាស្នាក់នៅក្នុងទីក្រុងកៀវ ទោះបីដឹងថាកងទ័ពរុស្ស៉ី កំពុងសំដៅមករដ្ឋធានីនេះ៕៦ លោក ដូណាល់ ត្រាំ […]
-
Positive Cambodia Ep38: សម្តេច តេជោ ហ៊ុន សែន លើកទឹកចិត្តជនមានពិការភាព មានសមត្ថភាពឱ្យមានសិទ្ធិចូលបម្រើការងារ
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងស្ថាប័នរដ្ឋលើកទឹកចិត្តជនមានពិការភាព ដែលមានសមត្ថភាពឱ្យមានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង និងជំរុញឱ្យអាជ្ញាធរពន្លឿនការធ្វើអត្តសញ្ញាណពិការភាពជូនជនមានពិការភាពឱ្យបានទាន់ពេលវេលា ដើម្បីប្រើប្រាស់សម្រាប់ទទួលបានសេវា
-
Positive Cambodia Ep37: ប្រទេសកម្ពុជា បានទទួលសិទ្ធពីប្រទេសចិនដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាទទូលបានសិទ្ធិពីប្រទេសចិន ដើម្បីផលិតវ៉ា់ក់សាំងបង្ការកូវីដ-១៩ ជាផលិតផលចុងក្រោយនៅកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ទីបំផុតកម្ពុជាអាចផលិតវ៉ាក់សាំង ស៊ីណូវ៉ាក់នៅក្នុងទឹកដីប្រទេសកម្ពុជា
-
Positive Cambodia Ep36: យុវជនឆ្នើមកម្ពុជាត្រូវមានសក្តានុពលបែបណាដើម្បីបន្តវេន ?
យុវជនឆ្នើមរបស់កម្ពុជាត្រូវតែ មានសមត្ថភាព សក្តានុពលគ្រប់គ្រាន់ មានគុណធម៌និងសីលធម៌ល្អ ដើម្បីចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា
-
Positive Cambodia Ep35: សីលធម៌និងវប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៍ដែលត្រូវការមនុស្សគ្រប់គ្នាចូលរួមលើកកម្ពស់និងតម្កើង
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើង អំពីសីលធម៌ វប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៍ ដូចដែលពាក្សចាស់មួយឃ្លា បានលើកឡើងសម្រាប់ទុកក្រើនរំលឹកមនុស្សគ្រប់គ្នាថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន។ «សីលធម៌សង្គម មិនមែនជាការទទួលខុសត្រូវ របស់តែស្ថាប័ននៃរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ តែគឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ពោលគឺស្ថិតក្នុងដៃយើងទាំងអស់គ្នាក្នុងការសម្រេចចិត្ត ដើម្បីលើកកម្ពស់តម្លៃសីលធម៌ និងវប្បធម៌របស់សង្គមជាតិខ្មែរ»។ នេះគឺជាការលើកឡើងនេះ លោកជំទាវ រដ្ឋមន្ត្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ដែលបានធ្វើឡើងក្នុង ពិធី បើកកិច្ចប្រជុំអន្តរក្រសួង របស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមប្រព័ន្ធវីដេអូអនឡាញ ដែលមានអ្នកចូលរួមសរុបប្រមាណ៩៤នាក់ នាពេលកន្លងទៅថ្មីៗនេះ។កិច្ចប្រជុំនេះ គឺបានរៀបចំឡើងក្នុងគោលបំណងស្វែងរកធាតុចូល ពីសំណាក់អ្នកចូលរួម ដើម្បីស្វែងយល់ពីបញ្ហាសង្គមថ្មីៗ ដែលប៉ះពាល់ទៅដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលកំពុងកើតមានឡើង តាមរយៈបណ្តាញសង្គម ដែលអាចប្រើប្រាស់ជារួមក្នុងការរៀបចំគោលការណ៍ ណែនាំនៃអនុវត្តគំរូរស្តង់ដា (Standard Operating Procedure) មួយ ដែលអាចអនុវត្តឆ្លើយតបបានទូលំទូលាយ ទៅនឹងរូបភាពអវិជ្ជមាននានា នៅក្នុងសង្គមបានទាន់ពេលវេលា ឆ្ពោះទៅពង្រឹងតម្លៃសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
-
Positive Cambodia Ep34: សម្តេចតេជោ អំពាវនាវឱ្យជំរុញការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យជនបទ
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ភាគីពាក់ព័ន្ធជំរុញការលើកកម្ពស់អនាម័យជនបទឱ្យខ្លាំងក្លាថែមទៀត ដោយជំរុញឱ្យមានសន្ទុះ ៥% រៀងរាល់ឆ្នាំ ដើម្បីសម្រេចបានគោលដៅឆ្នាំ២០២៥ ដែលប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាត និងអនាម័យមាននិរន្តរភាព
-
Positive Cambodia Ep33: ការរក្សាបាននូវសុវត្ថិភាព និង សណ្តាប់ធ្នាប់ ក្រោយបើកប្រទេសឡើងវិញរបស់កម្ពុជា
-
Positive Cambodia Ep32: កម្ពុជាចំណាយ១៩០០លានដុល្លារ ប្រយុទ្ធប្រឆាំងកូវីដ-១៩
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ប្រាប់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ កម្ពុជាបានចំណាយថវិកាអស់ ២,៣០០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក្នុងនោះ ចំណាយថវិកាអស់ជាង ៤០០លានដុល្លារ សម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ។
-
Positive Cambodia Ep31: ជនជាតិខ្មែរ និងជនបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចអាចធ្វើដំណើរមកកម្ពុជាមិនបាច់ធ្វើចត្តាឡីស័ក
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ជនបរទេស បងប្អូនខ្មែរដែលមកពីក្រៅប្រទេសក្តី ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ មិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ»។ នេះបើយោងតាមសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
-
Positive Cambodia Ep30: ព្រះរាជពិធីបុណ្យអុំទូកនឹងត្រូវផ្អាក ការរៀបអាពិពាហ៍ពិពាហ៍ និងពិធីសាសនាផ្សេងៗ ត្រូវបានប្រារព្ធធម្មតា
សំរាប់ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយសារមានការរីករាលដាលនៃការឆ្លងនៃវីរុសកូវីដ១៩ តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ។ ដោយឡែកឆ្នាំនេះ ឆ្នាំ២០២១ ក៏នឹងមិនអនុញ្ញាតឱ្យមានការប្រារព្ធដូចឆ្នាំមុនៗដូចគ្នាផងដែរ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩។