-
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន។ លោកអ្នកអាចទទួលបានដំណឹងល្អទាក់ទងការងារ ឬអំពីជិវិតផ្ទាល់ខ្លួនផងដែរនៅក្នុងថ្ងៃនេះ ។ ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺអាចមានលទ្ធភាពពេញលេញដើម្បីទទួលបានជោគជ័យតាមបំណងប្រាថ្នា ប៉ុន្តែសូមកុំឃ្លាតឆ្ងាយពីគម្រោងផែនការបានទេ ពីព្រោះស្ថានភាពខ្លះអាចនឹងផ្លាស់ប្តូរលឿនពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។ ចំពោះលុយកាក់គួរសន្សំសំចៃជាងមុនទើបល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុក។ លោកអ្នកអាចផ្លាស់ប្តូរបរិបទការងារ បានយ៉ាងងាយស្រួល ហើយជោគជ័យ។ លើសពីនេះ សូមយកចិត្តទុកដាក់ទៅលើការរៀនសូត្រ និងការចែករំលែកបទពិសោធន៍ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងអាចដោះស្រាយកិច្ចការងារបានលឿន ហើយមានប្រសិទ្ធភាព។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ការឈ្លោះប្រកែកនឹងធ្វើឲ្យអ្នកបាត់លាភធំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ ដូច្នេះសូមប្រើពេលវេលាល្អក្នុងថ្ងៃនេះបំពេញបំណងប្រាថា្នរបស់លោកអ្នក។ លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី ប៉ុន្តែកុំមានក្តីបារម្ភវាមិនអាចធ្វើឲ្យប៉ះពាល់ដល់ការងារនោះទេ ពីព្រោះទាំងនោះជាពត៌មានទាក់ទងនឹងផលប្រយោជន៍ក្នុងការងារ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្នុងការទទួលយកពត៌មាន។ ឆ្នាំថោះ…
-
អប្សរាព្រឹកនេះ ២៣ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1 សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបភាពជួបជុំជាមួយកូនចៅ ដើម្បីជូនដំណើរចៅប្រុស១រូបត្រៀមចូលមហាវិទ្យាល័យ ៕…អានផ្ទាល់ C4 ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ បានប្រកាសបញ្ជាក់ពីការឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៨៦នាក់, ជាសះស្បើយ៥៧៥នាក់ និងអ្នកស្លាប់ថ្មីចំនួន១៤នាក់។ គិតត្រឹមថ្ងៃទី២២ ខែសីហា ដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៨៩,២៣១នាក់, សះស្បើយសរុបចំនួន ៨៥,០៨១នាក់, ស្លាប់ចំនួន១៧៩២នាក់៕…អានផ្ទាល់ ចប់ C3 គិតត្រឹមថ្ងៃទី២១ សីហា ឆ្នំា២០២១ កម្ពុជារកឃើញមេរោគបំប្លែងថ្មី «ដែលតា» សរុប ៩៩៩នាក់៕ …អានផ្ទាល់(ដោយ៖ page) C7 វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន១០ម៉ឺនដូស ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិនផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់នៅរសៀលថ្ងៃនេះ …អានផ្ទាល់(ដោយ៖ page) C11 សម្តេចក្រឡាហោម ស ខេង អញ្ជើញទៅកាន់ប្រទេសបារាំង ២សប្តាហ៍ ដោយសារធុរៈផ្ទាល់ខ្លួន៕ …
-
បទ៖ តាង៉ែន មៀន បាត់ដំបង ប៉ៃលិន មានសង្ឃឹម (ឌៀប សិដ្ឋសុធា)

-
វត្តអារាម និងការបណ្តុះស្មារតីទទួលខុសត្រូវ និងស្រឡាញ់បរិស្ថាន

-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីទាំងឡាយនឹងមានភាពរីកចម្រើនណាស់។ លោកអ្នកអាចបណ្តាក់ទុន ផ្លាស់ប្តូរទីកន្លែងធ្វើការ ឬធ្វើការសហការបានដោយជោគជ័យ។ ថ្ងៃនេះអ្នកទទួលបានការអនុគ្រោះខ្ពស់ និងស្រលាញ់រាប់អានពីមនុស្សនៅក្បែរខ្លួន។ ថ្ងៃនេះភាពរអាក់រអួលមួយចំនួនអាចកើតឡើងនៅពេលព្រឹក ដូច្នេះព្យាយាមដោះស្រាយឲ្យបានរហ័សរហួន ហើយប្រសិនបើត្រូវចំណាយលុយកាក់ច្រើនក្នុងពេលនេះ ចូរពិនិត្យឲ្យបានច្រើន ក្រែងមានការភ័ន្តច្រលំ។ ដោយឡែក សូមប្រយ័ត្នការរងរបួស ឬរលាក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផលប្រសើរជាទីគាប់ចិត្ត។ ចំពោះការធ្វើទំនាក់ទំនងគឺអាចទៅរួច គ្រាន់តែអ្នកត្រូវការពេលវេលាច្រើនបន្តិច ក្នុងនោះការគ្រប់គ្រងក៏ចាំបាច់ដែរ ដោយសារលោកអ្នកនៅមានមនុស្សចាំមើលបំណាំ ឬច្រណែនឈ្នានីសខ្លះៗផងដែរ។ ក្នុងនោះ គួរចាប់ផ្តើមធ្វើទំនាក់ទំនងជាថ្មីជាមួយថ្នាក់លើ ពីព្រោះការឃ្លាតឆ្ងាយធ្វើឲ្យអ្នកអាចបាត់បង់ការទទួលស្គាល់ និងទំនុកចិត្ត។ ដោយឡែក លោកអ្នកមិនចាំបាច់ត្រូវយកចិត្តយកថ្លើមនរណានោះទេ គ្រាន់តែព្យាយាមបពេញកាតព្វកិច្ចគឺបានហើយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ភារកិច្ច និងអាជីពទាំងឡាយទទួលបានផ្លែផ្កាល្អណាស់។ លោកអ្នកមានលទ្ធភាពសម្រេចការងារដែលប៉ងប្រាថ្នា ឬទទួលការដំនឹងនៃការរងចាំជាយូរណាស់មកហើយ។ ក្នុងពេលនេះ អ្នកទទួលត្រូវបានទទួលស្គាល់ពីមនុស្សជុំវិញខ្លួន ពិសេសជាមួយនៃគូជំនួញតែម្តង។ បើទោះបីយ៉ាងនេះ…
-
បទ៖ បេះដូងឧទ្យានរក្ស (ថា ស៊ីប៉ុយ)

-
បរិស្ថានជួយឱ្យវត្តអារាមជាទីពឹងពាក់ នៃជំនឿសាសនា និងមានអារម្មណ៍ស្ងប់

-
បុរសម្នាក់ស្លាប់ដោយសាររន្ទះបាញ់ នៅខេត្តបាត់ដំបង (Video Inside)

យុវជនម្នាក់ត្រូវបានរន្ទះ បាញ់ស្លាប់នៅខេត្តបាត់ដំបង។ សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបាន កើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ សេចក្តីរាយការណ៍បន្តថា ភ្លៀងធ្លាក់លាយឡំ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបាញ់ចំយុវជនឈ្មោះ ម៉ុត សំរាំង អាយុ១៦ឆ្នាំ បណ្តាលអោយបាត់បង់ជីវិត។ កម្ពុជាដែលជាប្រទេសមិនទាន់ជឿនលឿនក្នុងការដាក់ឧបករណ៍ គ្រប់កន្លែងដើម្បីបង្ការការពាររន្ទះបាញ់ តែងមានសេចក្តីរាយការណ៍ជុំវិញមនុស្សរងគ្រោះជារឿយៗ និងមាន ជារៀងរាល់ឆ្នាំនូវមនុស្សស្លាប់និងរបួសដោយសារបាតុភូតរន្ទះបាញ់នេះ។ ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងសប្តាហ៍នេះ បានបន្តដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
-
បទ ៖ ជំហររួមច្បាំង ប្រឆាំងកូវីដ (គង់ រដ្ឋា)

បទ ៖ ជំហររួមច្បាំង ប្រឆាំងកូវីដ លំនាំបទ ៖ គីង្គក់លេងទឹកស្រះ ច្រៀងដោយ ៖ លោក គង់ រដ្ឋា និពន្ធទំនុកតាមលំនាំដើម ៖ លោក ភួង សុគន្ធ សម្រួលបទភ្លេង ៖ លោក ផាត់ សុទ្ធលីដេត បច្ចេកទេសំឡេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ណុង វណ្ណនែត ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
ចាប់ថ្នាំញៀន២គីឡូ និងជនសង្ស័យ១នាក់ នៅកំពង់ឆ្នាំង (Video Inside)

ថ្នាំញៀនជិត២គីឡូក្រាមនិងជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាបនៅក្នុងខេត្តកំពង់ឆ្នាំង។ មន្ទីរប្រឆាំងគ្រឿង ញៀនបានថ្លែងនៅថ្ងៃនេះថា ការបង្ក្រាបបានធ្វើកាលពីថ្ងៃទី១៦សីហានា២កន្លែងផ្សេងគ្នា គឺមួយករណីស្ថិត នៅចំណុចមុខហាងជំនោរកង្រី, ភូមិត្របែក ឃុំត្រងិល នៃស្រុកកំពង់លែង និងមួយករណីទៀត ស្ថិតនៅចំណុច ក្រុមហ៊ុនកាពីតូល លើផ្លូវជាតិលេខ៥ ក្នុងភូមិ១, សង្កាត់ខ្សាម នៃក្រុងកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនោះ សមត្ថ កិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ន វ៉ាន អាយុ ៣២ឆ្នាំនិងបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីន(ICE) ទម្ងន់១គីឡូក្រាម៦៦០ក្រាមនិង២៨មីលីក្រាម។