-
សមត្ថកិច្ចចាប់គ្រឿងញៀនជិត៣០គីឡូ និងជនសង្ស័យ២នាក់ នៅខណ្ឌជ្រោយចង្វារ (Video Inside)

គ្រឿងញៀនជិត៣០គីឡូក្រាមនិងជនសង្ស័យ២នាក់ត្រូវបានបង្ក្រាបនិងចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញក្រោយ មានការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកផងនោះ។ ប្រតិបត្តិការបង្រ្កាបនោះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែសីហា នៅចំណុចបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប នៃខណ្ឌជ្រោយចង្វារ។ ក្នុងប្រតិបត្តិការដែល មានការតដៃពីក្រុមគ្រឿងញៀននោះ មិនមានមនុស្សណាម្នាក់បានរងរបួសនោះទេ។ កម្លាំង សមត្ថកិច្ចបានចាប់ ខ្លួនជនជាតិថៃ និងបក្ខពួកម្នាក់ទៀត និងបានដកហូតថ្នាំញៀនជិត ៣០គីឡូក្រាម។ សេចក្តីរាយការណ៍ បន្តថា ចំណែកមេក្លោង និងបក្ខពួកផ្សេងទៀតនៃក្រុមឧក្រិដ្ឋជនបានរត់គេចខ្លួន និងកំពុងស្ថិតតាមស្វែងរកចាប់ខ្លួនពី កម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចបានដកហូតបានកាំភ្លើងខ្លី ១ដើមថែមទៀត។ ជនសង្ស័យដែលរងការចាប់ខ្លួន ត្រូវ បានគេបញ្ចេញអត្តសញ្ញាណដែលមានឈ្មោះប្រាក់ សឺត អាយុ ៥៤ឆ្នាំ ជនជាតិ ថៃនិងជនជាតិខ្មែរអាយុ៣៨ឆ្នាំ ឈ្មោះ គីម តាត់។ គ្រឿងញៀន ដែលដកហូតបានរួមមានៈ ម៉េតំហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រ មាណជាង ២៤គីឡូក្រាម និងសារធាតុញៀនប្រភេទ MDMA (គ្រាប់) ១៤កញ្ចប់ ទម្ងន់ប្រមាណ៤គីឡូក្រាម។
-
ស្នងការដ្ឋាននគរបាលរាជធានី ជម្រុញដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវរៀបចំការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋឲ្យបានល្អ (Video Inside)

-
ក្រសួងកសិកម្មកំពុងរកវិធីដោះស្រាយ ដើម្បីនាំផ្លែមៀនប៉ៃលិន ចេញលក់ក្រៅប្រទេស (Video Inside)

ក្រសួងកសិកម្មបានប្រញាប់ជម្រុញរកទីផ្សារលក់ផ្លែមៀនប៉ៃលិនចេញទៅក្រៅប្រទេសក្រោយប្រសាសន៍ ដាស់តឿនរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។យ៉ាងហោចផ្លែមៀននៃខេត្តជាប់ព្រំដែនកម្ពុជាថៃប្រមាណ៥ ម៉ឺនតោនត្រូវគេរាយការណ៍ថាមិនអាចស្វែងរកទីផ្សារចេញលក់បានទេដោយសារតែវិបត្តិកូវីដ១៩, ប៉ុន្តែក្រុមអ្នក ជំនាញបានបង្ហាញថាមួយផ្នែកនៃការមិនអាចនាំចេញ គឺដោយសារតែផ្លែមៀននៃប្រទេសកម្ពុជានេះ បានជាប់ របាំងភូតគាមអនាម័យ។ ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃនេះថា ក្រសួងកសិកម្ម រួមជាមួយនឹងក្រសួងការបរ ទេសបាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ពន្ធ័នៃប្រទេសចិននិងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ ពន្ធ័ នឹងការចរចាស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃនេះថាផ្លែមៀនប៉ៃលិនគឺជាប្រភេទទំនិញដែលជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលត្រមូវឲ្យ សមត្ថកិច្ចភូតគាមអនាម័យ កម្ពុ ជានោះត្រូវ ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃ ប្រទេសនាំចូលនោះសិនមុននឹង មានការនាំផ្លែមៀនប៉ៃលិនចេញទៅក្រៅប្រទេសបាន។ ក្រសួងកសិកម្មកាលពីម្សិលមិញ បានរងការចោទប្រកាន់ ពីកសិករម្នាក់នៅប៉ៃលិនដែលនិយាយថា រយៈពេល២ឆ្នាំហើយ ក្រសួងមិនបានចេញច្បាប់នាំចេញដល់រោងចក្រ កែច្នៃផ្លែមៀននោះទេ ជាហេតុដែលនាំជួបបញ្ហាទីផ្សារនៅពេលមិនអាចនាំចេញទៅថៃបាន។ ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលវិញនូវការចោទប្រកាន់នោះ ដោយបញ្ជាក់ថារហូតមកទល់ពេល នេះ នៅពុំទាន់មានម្ចាស់រោងចក្រកែច្នៃណានិងវេចខ្ចប់ផ្លែមៀនណាមួយដែលបានរៀបចំរួចរាល់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មឡើយ។ ក្រសួងកសិកម្មបានអំពាវនាវឲ្យវិស័យឯកជន, សហគមន៍ កសិកម្ម និងអន្តរស្ថាប័នពាក់ពន្ធ័ទាំងអស់ សូមចូល រួមជាមួយក្រសួងក្នុងការជំរុញការនាំចេញផលិតផល ស្រស់ទៅកាន់ទីផ្សារបរទេស ដោយត្រូវពិនិត្យលទ្ធភាពធ្វើ ការវិនិយោគក្នុងការសាងសង់នូវហេដ្ឋារចនា សម្ព័ន្ធ ពាក់ពន្ធ័, ឬពង្រីកហេដ្ឋារចនាសម្ពន្ធ័ដែលមានស្រាប់ ឲ្យបាន ទាន់ពេលវេលានិងមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឲ្យបានជាអតិបរមាភ្លាមៗនៅក្រោយពេលមានការឯកភាពជា មួយប្រទេសនាំចូលលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូត គាមអនា ម័យ។
-
អតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន បន្តបដិសេធអំពើពាក់ព័ន្ទសម្លាប់រង្គាល (Video Inside)

អតីតមេដឹកនាំនៃរបបខ្មែរក្រហមលោកខៀវសំផនបានបដិសេធការចោទប្រកាន់របស់តុលាការកាត់ក្តីខ្មែរក្រហម លើករណីទទួលខុសត្រូវការសម្លាប់រង្គាលក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យ។ លោកខៀវសំផនអាយុ៩០ឆ្នាំ គឺ ជាអតីតមេដឹកនាំតែម្នាក់គត់កំពុងមានជីវិតសេសសល់ចុងក្រោយក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហមកំពូល ដែលត្រូវគេចាប់មកកាត់ទោសដោយតុលាការសាលាក្តីខ្មែរក្រហម។ លោកខៀវសំផន ត្រូវបានកាត់ទោសដាក់ គុកអស់មួយជីវិតកាលពីឆ្នាំ២០១៨បទចោទប្រកាន់ឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ, អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺ ណែវ, ប៉ុន្តែមេធាវីរបស់លោកបានបន្តប្តឹងជំទាស់តវ៉ា ក្តី និងសវនាការជំនុំជំរះដោយសារបណ្តឹងតវ៉ានោះ បានចាប់ផ្តើមធ្វើតាំងពីថ្ងៃច័ន្ទកន្លងមកនេះ។ លោកខៀវ សំផន បានថ្លែងបដិសេធនូវរាល់ការចោទប្រកាន់ទាំងអស់ចំពោះរួបលោក ។ លោកខៀវសំផនក្នុងអតីតជំនាន់របបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបខ្មែរក្រហមនោះ គឺជាអតីត ប្រមុខរដ្ឋនាជំនាន់នោះ ដែលលោកជាមនុស្សកំពូលទី៣បន្ទាប់ពីប៉ុលពតនិងនួនជា។ ក្រោមការដឹកនាំនៃ អតីតរបបកម្ពុជាប្រជាធិបតេយ្យរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ មានប្រជាពលរដ្ឋខ្មែរច្រើនលាននាក់ ត្រូវ បានគេសម្លាប់និងបានស្លាប់ដោយសារតែអំពើទុក្ខទារុណកម្ម, ការវាយធ្វើបាប, ការបង្ខំការធ្វើពលកម្មធ្ងន់ធ្ងរ រួមនឹងការស្លាប់ដោយសារអត់បាយផងដែរ។
-
កម្ពុជាចូលរួមសន្និសីទកៀរគររកជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា (Video Inside)

សន្និសីទដើម្បីកៀរគររកជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅដោយអ្នក ចូលរួមបានសម្តែងនូវការគាំទ្រជាខ្លាំង។ សន្និសីទកៀរគររកជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាកាលពីថ្ងៃទី១៨ សីហានោះ ពីភាគីកម្ពុជាបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោកប្រាក់សុខុន។ ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពទ័លច្រកនយោបាយ និងកំពុងស្ថិតក្នុងការជួយរកដំណោះស្រាយនយាបាយសាឡើង វិញ ដោយប្រទេសអាស៊ានទាំងអស់ និងប្រទេសនេះ ក៏កំពុងរងនឹងការឆ្លងរាលដាលកូវីដ១៩យ៉ាងខ្លាំងផងដែរ។
-
ខេត្តកោះកុង ឆ្លងថ្មី១០នាក់ (Video Inside)

-
ខេត្ដកែប ឆ្លងថ្មី១៣នាក់ (Video Inside)

-
ខេត្តប៉ៃលិន ឆ្លងថ្មី១នាក់ (Video Inside)

-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខបន្តថយចុះចំនួន ១៧នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងអស់ ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៨០០នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៩នាក់ និនងមានអ្នកស្លាប់ចំនួន ៦នាក់ ជាដដែល ។ ខេត្តស្ទឹងត្រែងនៅថ្ងៃនេះ បានរាយការណ៍ផងដែរថាការវាក់សាំងដូសទី៣ បានជីតបញ្ចប់ តាមផែនការហើយ។
-
ខេត្តរតនគិរី ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីទាំង១៩នេះ បានកើតឡើងលើពលរដ្ឋនៅក្នុង ក្រុងបាន លុងចំនួន៤នាក់ ,ស្រុកអូរយ៉ាដាវម្នាក់,ស្រុកកូនមុំ១៣នាក់ និងពលរដ្ឋដែលធ្វើដំណើរមកពី ខេត្ដត្បូងឃ្មុំម្នាក់។ ខេត្តរតនគិរីមានមនុស្សឆ្លងកូវីដ១៩សរុប៩២៨នាក់, ព្យាបាលជាសះស្បើយ៦៩០នាក់និងមានមនុស្សស្លាប់៧ នាក់។