-
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៩៣ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៩៣ករណី ដែលចំនួនឆ្លងតិចជាងចំនួនមនុស្សដែលបានព្យា បាល ជាសះស្បើយនៅថ្ងៃនេះ។ នៅថ្ងៃទី១៨សីហានេះ មនុស្សដែលចេញពីមន្ទីរពេទ្យក្រោយការព្យាបាលជាសះ ស្បើយជម្ងឺកូវីដ១០មានចំនួន៧៤៨នាក់។ ការឆ្លង៥៩៣ករណីនេះ បានកើនឡើង ៣៧ករណីបើប្រៀបធៀប នឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ថ្ងៃនេះ មានចំនួន៤០៤ករណី, ចំណែកការឆ្លងមកពីក្រៅប្រទេសរយៈ មានចំនួន ១៨៩ករណី។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន១២នាក់ដែលចំនួននេះ ថយចុះ២នាក់បៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈ ពេល១៧៩ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន៣ពាន់៧១៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៨ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន៨ម៉ឺន ៧ពាន់១៩០ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧៣០នាក់ និង ការព្យាបាលជាសះស្បើយ សរុប មានចំនួន ៨ម៉ឺន២ពាន់៦៦៦នាក់។
-
ក្រសួងការងារ ណែនាំរោងចក្រធ្វើតេស្តលើកម្មករឲ្យបាន២ដង មុនថ្ងៃ១០កញ្ញា (Video Inside)

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំម្ចាស់រោងចក្រនិងសហគ្រាសទាំងអស់ត្រូវរៀបចំធ្វើ តេស្តរហ័សរកមេរោគកូវីដ១៩ដល់កម្មករនិយោជិតទាំងអស់ ឲ្យបានយ៉ាងតិច២ដងនៅមុនថ្ងៃទី១០កញ្ញា។ សេច ក្តីណែនាំថ្ងៃទី១៨សីហានេះ បាន ទន្ទឹមនឹងមានការជួនដំណឹងប្រុងប្រយ័ត្ននូវវីរុសបំប្លែងថ្មី Delta ដែលកំពុង គំរាមកំហែងរាជធានីភ្នំពេញ។ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានថ្លែងជួនដំណឹងប្រុងប្រយ័ត្ន កាលពីម្សិលមិញថា ថារាជធានីភ្នំពេញកំពុងរងនឹងការគម្រាមដោយវីរុសបំប្លែងថ្មី Delta នាពេលនេះ។ លិខិត ណែនាំ ចុះហត្ថលេខាដោយរដ្ឋមន្ត្រី លោកអ៊ិតសំហេង នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានបានសរ សេរបញ្ជាក់ថា ការធ្វើតេស្តឲ្យបានយ៉ាងតិច២ដងនៅមុនថ្ងៃទី១០កញ្ញា នោះ គឺ ជាការរួមគ្នាទទួលខុសត្រូវទប់ ស្កាត់ការចម្លងវីរុសកូវីដ១៩ ជាពិសេសការទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃវីរុសបំប្លែងថ្មី Delta ដោយមិនឲ្យកើតមាននៅក្នុងរោងចក្រនិងសហគ្រាសឡើយ។ សេចក្តីណែនាំបានដាស់តឿន ការអនុវត្តវិធាន ការសុខាភិបាលឲ្យបានម៉ត់ចត់ជាពិសេសវិធានការ៣កុំនិង៣ការពារ។ សេចក្តីណែនាំដដែលបាន បញ្ជាក់ បន្ថែមថា ក្រោយពីថ្ងៃទី១០កញ្ញានោះទៅ រោងចក្រនិងសហគ្រាស ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំថែមទៀត លើមុខសញ្ញាកម្មករនិងនិយោជិត។
-
អាជ្ញាធរអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ពិន័យប្រាក់បានចំនួន ៣៤លាន ៤០ម៉ឺន រៀល (Video Inside)

-
ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យខូចខាត សម្ភាៈផ្ទះបាយ អស់ទាំងស្រុង តែមិនបណ្តាលអោយរងរបួសមនុស្សណាម្នាក់ឡើយ (Video Inside)

-
អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងប្រគល់អំណោយអណ្ដូងស្នប់ ជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ (Video Inside)

-
មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ (Video Inside)

-
អាជ្ញាធរខេត្តស្ទឹងត្រែង អំពាវនាវដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈរកឃើញមេរោគបំប្លែងខ្លួនថ្មី បាននឹងកំពុងវាយលុកជាលើកដំបូង នៅក្នុងខេត្តស្ទឹងត្រែង (Video Inside)

-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ស្នើឲ្យម្ចាស់សហគ្រាស និងនាយករោងចក្រ ត្រូវបង្កើនការពារឲ្យបាន នូវការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ប្រភេទថ្មី ដែលតា (Video Inside)

-
រដ្ឋបាលខេត្តកំពង់ឆ្នាំង ចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងឃុំប្រឡាយមាស នៅក្នុងស្រុក កំពង់លែង (Video Inside)

-
ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញករណី អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៩៣នាក់ និងមានអ្នកស្លាប់ ១២នាក់ (Video Inside)
