-
ខេត្តកំពង់ធំ ឆ្លងថ្មី៣៥នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ១៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បាន កើតឡើងលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ១៦នាក់ ស្រុកបារាយណ៍ ៣នាក់, ស្រុកតាំងគោក ១២នាក់, ស្រុក ស្ទោង៣នាក់ និងស្រុកកំពង់ស្វាយម្នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ ចំនួន ២ពាន់ ៩៥២នាក់ អ្នកជាសះស្បើយមានចំនួន ១ពាន់ ៩១៤នាក់ និងមានអ្នកស្លាប់ ៨៩នាក់ ជា ដដែល ៕
-
ខេត្ដកែប ឆ្លងថ្មី៤នាក់ (Video Inside)

-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី៥៧នាក់ (Video Inside)

ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងថ្មីចំនួន៥៧នាក់នៅថ្ងៃនេះ ដែលជាតួលេខឆ្លងកើនឡើង ២៣នាក់ ប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើត លើ ពលរដ្ឋក្នុងក្រុងស្ទឹងសែនចំនួន៥៥នាក់ និងចំនួន២នាក់ទៀតនៅស្រុកសេសាន។ ខេត្ដស្ទឹងត្រែង គិតត្រឹម ថ្ងៃទី១៧ ខែសីហា អ្នកពលរដ្ឋដែលឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៩នាក់។ ខេត្ដស្ទឹងត្រែងនៅថ្ងៃនេះ មាន ការឆ្លងសរុប ចំនួន៧៦៥នាក់, ជាសះស្បើយចំនួន៤៩៥នាក់ និងចំនួនអ្នកស្លាប់៦នាក់។
-
ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)

ខេត្តក្រចេះបានរកឃើញការឆ្លងថ្មីចំនួន ១៣នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែលជាតួលេខ កើនឡើង៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋនៅ ក្នុងក្រុងក្រចេះ៣នាក់ , ស្រុកស្នួល ២នាក់, ស្រុកឆ្លូង ៥នាក់និងឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ចាម ៣នាក់ ។ ខេត្តក្រចេះមានអ្នកឆ្លងកូវីដសរុប ៥៣៤នាក់ ព្យាបាលជាសះស្បើយ ៣៤៤នាក់ និងមានអ្នកស្លាប់ ៩នាក់។
-
ខេត្តប៉ៃលិន ឆ្លងថ្មី១២នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះដែលជាតួលេខឆ្លងកើនឡើង៦នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មីទាំង១២នាក់នេះ បានឆ្លងលើពលរដ្ឋនៅក្នុងខេត្តចំនួន២នាក់ , ឆ្លងលើពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ៤នាក់ , មកពីខេត្តបាត់ដំបង ៤នាក់ , សៀមរាប ម្នាក់និងខេត្ដពោធិ៍សាត់ម្នាក់។ ខេត្តប៉ៃលិនថ្ងៃនេះ បានព្យាបាល ជាសះ ស្បើយមនុស្ស ចំនួន ២៤៣នាក់ ផងដែរ។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន១៦នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុង ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកពញាក្រែក ៣នាក់,ស្រុកតំបែរ៦នាក់,ស្រុកត្បូងឃ្មុំ ២៣នាក់ និងឆ្លងលើអ្នកដំណើរដែលមកពីខេត្តកំពង់ចាមម្នាក់ ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ មានការឆ្លងសរុប ចំនួន ២ ពាន់៨០៥នាក់, ជាសះស្បើយចំនួន២ពាន់១០៨នាក់និងចំនួនអ្នកស្លាប់៣៩នាក់។
-
អប្សរាព្រឹកនេះ ១៩ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L0 រាជរដ្ឋាភិបាលកម្ពុជា ផ្អាកជ្រើសរើសមន្រ្តីរាជការ និងកងកម្លាំងប្រដាប់ អាវុធ ក្រប ខណ្ឌថ្មី សម្រាប់ឆ្នាំ២០២២ លើកលែងក្រសួងសុខាភិបាល ៕…ឃ្លីប… L0A សម្ដេចតេជោ ហ៊ុន សែន៖ ពាក្យថាទិញមៀនពីកសិករ គឺទិញពីកសិករក្រីក្រដែលដាំដោយផ្ទាល់ រីឯចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង ៕…អានផ្ទាល់… D8 ក្រុមហ៊ុនមួយប្រកាសជួយទិញផ្លែមៀនប៉ៃលិន ដែលជួបប្រទះបញ្ហានាំចេញ រួមចំណែកលើកស្ទួយ ផល្លានុផលជាមួយរាជរដ្ឋាភិបាល ៕…អានផ្ទាល់ (Page) V8 សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ដោយប្រទេសជប៉ុន ហៅកាត់ថា JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម តាមប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។…ឃ្លីប… L1 សម្ដេចពិជ័យសេនា ទៀ បាញ់ ជម្រុញឱ្យប្រជាពលរដ្ឋ បន្តរក្សាភាព ប្រុងប្រយ័ត្នខ្ពស់…
-
ខេត្តស្វាយរៀង ឆ្លងថ្មី១៨នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨នាក់ និងស្លាប់ម្នាក់ក្នុងសេចក្តីរាយការណ៍២ជាបន្ត បន្ទាប់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតូលេខឆ្លងកើនឡើង២នាក់និងកើនចំនួនស្លាប់ម្នាក់ផងដែរ បើ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង១៨នាក់ជាបន្តបន្ទាប់នោះ រួមមានកម្មកររោង ចក្រ៧នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ចំនួន ៩នាក់, ឆ្លងលើពលករមកពីប្រទេសវៀតណាមម្នាក់ និងពល ករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់គឺ ជាបុរស អាយុ៦៩ឆ្នាំ នៅស្រុករមាសហែក។ ខេត្តស្វាយរៀង មាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤០១នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់១៦នាក់ និងចំនួនមនុស្ស ស្លាប់កើនដល់១២៥នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៦៤នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៤នាក់និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ នេះជាតួលេខឆ្លងកើនខ្ពស់៣៤នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៤នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកំចាយ មារ៦នាក់, ស្រុកពោធិ៍រៀង៦នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកមេសាង៥នាក់, ស្រុកពារាំង៥នាក់, ស្រុក ពាមរក៍៥នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់ និងមកពីខេត្តកណ្តាលម្នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន២នាក់ជាបុរសអាយុ៧០ឆ្នាំនិងបុរសអាយុ៥២ឆ្នាំនៃស្រុកកំពង់ត្របែក, ចំណែក២នាក់ទៀតជាស្ត្រីអាយុ៦៣ឆ្នាំនៅស្រុកពារាំងនិងអាយុ៥៧ឆ្នាំនៅស្រុកពាមរក៍។ ខេត្តព្រៃវែងមានអ្នក ឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៣៣៩នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦០៦នាក់ និងចំនួនមនុស្ស ស្លាប់ បានកើនដល់១០០នាក់។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នករំពឹងថានឹងទទួលបានលាភសំណាង ដែលភាគច្រើនជាសម្ភារៈនៅរវាងចុងបញ្ចប់ការងារល្ងាចនេះ។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរបរិបទការងារ នឹងទទួលបានជោគជ័យ ហេតុដូច្នេះគ្មានហេតុផលដែលត្រូវទ្រាំបន្តទៀតទេ។ ក្រៅពីនេះ សូមប្រកាន់គំនិតសុទិដ្ឋិនិយម អនុគ្រោះ និងរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ការនិយាយពិភាក្សារឿងប្រយោជន៍ត្រូវហាមប្រាមដាច់ខាត។ ដោយឡែក សូមពិនិត្យរាល់ឯកសារសំខាន់មុនចុះហត្ថលេខា ពីព្រោះលោកអ្នកអាចជួបនឹងការភ្លេចភ្លាំងផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ ប្រសិនបើជាអ្នកដែលរកស៊ីទាក់ទងនឹងការលក់ចេញ ទិញចូលអចលនទ្រព្យនឹងទទួលបានផលចំណេញច្រើនជាងសព្វដង។ សំណាង និងឳកាសនានាមានច្រើន ប៉ុន្តែវាចាំបាច់ដែរ ដែលលោកអ្នកត្រូវចាកចេញទៅខាងក្រៅ ដើម្បីទទួលបានលាភសំនាងទាំងនោះ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ បណ្តាក់ទុន ចរចាការងារធំតូចនឹងទទួលបានជោគជ័យទាំងអស់ ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការទាក់ទាញចិត្តរបស់អ្នកដទៃ និងការវាយតម្លៃស្ថានការណ៍បានរហ័ស។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះអារម្មណ៍ផ្ទាល់ខ្លួន កុំធ្វើបាបខ្លួនឯងព្រោះបញ្ហាអតីត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរដំណើរការទៅដោយរលូន។ ក្នុងពេលនេះគួរតែរក្សាស្ថានភាពនានាឲ្យនៅដដែលសិន។ ការបណ្តាក់ទុន ផ្លាស់ប្តូរកន្លែងការងារ និងការប្រឈមទៅនឹងបរិស្ថានខាងក្រៅ អាចផ្តល់នូវការលំបាកច្រើនជាងរក្សាភាពស្ងប់ស្ងៀម…