-
ការស្លាប់ដោយសារពុលស្រាស នៅកំពត កើនដល់៧នាក់ (Video Inside)

ករណីពុលស្រាក្នុងខេត្តកំពតបានកើនដល់៧នាក់ហើយ។ អ្នកស្លាប់ទី៧ជាបុរសអាយុ៣៥ឆ្នាំនៃភូមិដូនយ៉យ ឃុំដូនយ៉យ ក្នុងស្រុកឈូក បានស្លាប់កាលពីយប់ថ្ងៃទី២៨កក្កដា។ អាជ្ញាធរបានថ្លែងថាករណីពុលស្រាសក្នុង ខេត្តកំពតរវាងពីថ្ងៃទី២៦ដល់២៨កក្កដា ចំនួនមនុស្សស្លាប់មានសរុប៧នាក់និងដោយឡែកបុរស២រូបទៀត កំពុងស្ថិតក្នុងការជួយសង្គ្រោះជីវិតនៅឡើយទេ។ កម្ពុជាក្នុងឆ្នាំ២០២១នេះ មានមនុស្សប្រមាណ៣០នាក់ហើយ ដែលបានស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំ រួមមាននៅខេត្តកណ្តាល, ខេត្តកំពត និងនៅខេត្តព្រៃវែង។ ការពុលស្រាដែលរកឃើញកន្លងមកត្រូវ ក្រុមជំនាញបញ្ជាក់ថាដោយសារតែការបិតស្រាមិនមាន បច្ចេកទេស ត្រឹមត្រូវដោយការបិតស្រាបានលាយ សារធាតុមេតាណុលកម្រិតខ្ពស់ជាង១០ភាគរយដែលធម្មតាគេអនុញ្ញាត ឲ្យមានជាតិមេតាណុលនោះត្រឹមតែ ក្រោម០.២%តែប៉ុណ្ណោះ។
-
គ្រឿងញៀន៦៣គីឡូ ត្រូវបានដុតកម្ទេចនៅបាត់ដំបង (Video Inside)

គ្រឿងញៀនប្រមាណជាង៦០គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៦ភាគពាយ័ព្យប្រទេស ត្រូវ បានដុតកម្ទេចនៅក្នុងពិធីមួយក្នុងខេត្តបាត់ដំបងនាថ្ងៃទី២៩កក្កដានេះ។ ការដុតកម្ទេចគ្រឿងញៀនប្រមាណ ៦៣ គីឡូក្រាម នៅទីលានបាល់ទាត់ ស្ថិតភូមិរំចេក សង្កាត់រតន: ក្នុងក្រុងបាត់ដំបង បានធ្វើឡើងដោយមានការចូល រួមពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ។ មន្ត្រីដែលចូលរួម បានបញ្ជាក់ថាគ្រឿងញៀនដែលបានដុតបំផ្លាញចោលនោះ គឺគឺជាគ្រឿងញៀនបង្ក្រាបក្នុងខេត្តបាត់ដំបង, ខេត្ត បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ, ពោធិសាត់ និងខេត្តប៉ៃលិន។ មន្ត្រីប្រឆាំងគ្រឿងញៀន បានថ្លែង ថាក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រ ទេសបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង ៨៥០គីឡូក្រាម៕
-
ស្នងការដ្ឋាននគរបាលរាជធានី ដាក់បទបញ្ជារឹតបន្តឹងអ្នកធ្វើដំណើរមិនពាក់ម៉ាស់ (Video Inside)

ក្តីព្រួយបារម្ភនឹងវីរុសបំប្លែងថ្មី Delta បានប្រញាប់ឲ្យស្នងការដ្ឋាននគរបាលរាជធានី បានដាក់បទបញ្ជាដល់មន្ត្រី នគរបាលក្រោមបង្គាបត្រូវត្រួតពិនិត្យនិងណែនាំអ្នកធ្វើដំណើរតាមថ្នល់ណាដែលមិនបានពាក់ម៉ាស់។ រាជធានី ភ្នំពេញនិងបណ្តាខេត្តទូទាំងប្រទេស បានដាក់បំរាមគោចរសាជាថ្មីនិងដោយឡែកខេត្តដែលជាប់នឹងព្រំដែនថៃ ក៏ត្រូវបានបិទខ្ទប់ការចេញចូលនិងរឹតបន្តឹងការធ្វើសកម្មភាពផងដែរ។
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកភ្លើងខៀវប្តឹងអ្នកសារព័ត៌មានណាដែលបំពានវិជ្ជាជីវៈ (Video Inside)

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តឲ្យបុគ្គលឲ្យប្តឹងអ្នកសារព័ត៌មានណាដែលគេយល់ថាបានផ្សាយរំលោភ លើសិទ្ធិឯកជនបស់ខ្លួន។ ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ បានធ្វើឡើងក្នុងឳកាស ដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាសារព័ត៌មានស្តីពីក្រមសីលធម៌តាមកិច្ចប្រជុំ Online ថ្ងៃទី២៩កក្កដា ឆ្នាំ២០២១។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា កាលណាបុគ្គលណាយល់ឃើញថាបុគ្គល ឬអង្គ ភាពសារព័ត៌មាននោះ បានផ្សាយបំពានប៉ះពាល់ដល់ជីវិតឯកជនរបស់ខ្លួន ធ្វើឲ្យខ្លួនខាតបង់ ធ្វើឲ្យខ្លួនមានការ អាម៉ាស់ គឺអាចប្តឹងទៅតុលាការផ្ទាល់ដោយខ្លួនឯង ពីព្រោះនោះមិនមែនជាសេរីភាពសារព័ត៌មានទេ ។ ប្រសាសន៍លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីមានការរិះគន់លើអ្នកសារព័ត៌មានគ្មាន វិជ្ជាជីវៈមួយចំនួន ដែលតែងតែប្រើប្រាស់តួនាទីរបស់ខ្លួន ធ្វើការផ្សាយ ឬផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកដែលប៉ះ ពាល់និងរំលោភទៅលើសិទ្ធិឯកជនរបស់អ្នកដទៃដូចជាករណីឈ្លោះគ្នារវាងគូភាគីឬជម្លោះក្នុងគ្រួសារ ជាដើម។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សព្វថ្ងៃអ្នកកាសែតមួយចំនួនមិនបានរៀនសូត្រវិជ្ជាជីវៈ ត្រឹមត្រូវ នោះទេ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានពន្យល់ទៀតថា កន្លងមកដោយសារច្បាប់សេរីភាពសារព័ត៌ មាន បើកទូលាយពេក ដែលធ្វើឲ្យមានចន្លោះប្រហោងសម្រាប់អ្នកសារព័ត៌មានមិនមានវិជ្ជាជីវៈ និងក្រមសីលធម៌ អាចប្រកបរបរជាអ្នកសារព័ត៌មានបាន។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា បើសិនជាមានការទាមទារ ពីស្ថាបន័ និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានច្រើន នោះក្រសួងអាចនឹងពិនិត្យមើលលទ្ធភាព ធ្វើវិសោធនកម្មលើ ចំណុចមួយចំនួនដើម្បីរឹតបន្តឹងចំពោះអ្នកដែលធ្វើការជាអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ។
-
ខេត្តកោះកុង ឆ្លងថ្មី២៣នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីថ្ងៃនេះចំនួន២៣នាក់។ នេះជាតួលេខឆ្លងកើន២នាក់បើប្រៀបធៀបនឹងម្សិល មិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី២៣នាក់ថ្ងៃនេះ បានកើតនៅក្រុមខេមរភូមិន្ទ៧នាក់, ស្រុកមណ្ឌលសីមា ៤នាក់, ស្រុកកោះកុង៦នាក់ និងស្រុកគីរីសាគរចំនួន៦នាក់។ ខេត្តកោះកុងថ្ងៃនេះ បានព្យាបាលជាសះស្បើយ អ្នកជម្ងឺកូវីដ១៩បានចំនួន៨៣នាក់។
-
ខេត្តក្រចេះមានអ្នក ឆ្លងថ្មី៤នាក់ (Video Inside)

-
ខេត្តកំពត ឆ្លងថ្មី១៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពតបានរកឃើញការឆ្លងថ្មីចំនួន១៧នាក់និងស្លាប់២នាក់នៅថ្ងៃនេះ។ នេះ ជាតួលេខឆ្លង ថយចុះ១៥ នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីថ្ងៃនេះ រួមមាននៅក្រុងកំពត១៦នាក់ និងម្នាក់ទៀតគឺជាការឆ្លងលើ អ្នកដំណើរមកពីខេត្តកំពង់ស្ពឺ។ ចំណែកអ្នកស្លាប់ថ្មី២នាក់នោះ គឺជាស្ត្រីអាយុ៨២ និង៥៣ឆ្នាំ ដែលរស់នៅក្រុងកំពត។ ខេត្តកំពតមានអ្នកឆ្លងសរុប២ពាន់៩៨៦នាក់, ព្យាបាលជាសះស្បើយ ២ពាន់៦៣២នាក់ និងអ្នកស្លាប់បានកើនដល់៤៥នាក់។
-
ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ (Video Inside)

ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលជា ចំនួនឆ្លងថយចុះចំនួន ៨នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅ ថ្ងៃនេះ គឺជាពលរដ្ឋរស់នៅក្នុងស្រុកសង្គមថ្មីចំនួនម្នាក់, ស្រុកជ័យសែន ម្នាក់, និងស្រុកជាំក្សាន្ត ចំនួន ២នាក់ ។ ខេត្តព្រះវិហារគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥១១នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៩៨នាក់ ក្រោយមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន ២៣នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ១នាក់៕
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២០១នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២០១នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ចំនួន១៣នាក់ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាល ខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមាន២០នាក់ ជាករណីឆ្លងនៅក្នុងសហគមន៍ ដែលជាពលរដ្ឋរសនៅក្នុង ស្រុកត្រពាំងប្រាសាទ៨នាក់, ស្រុកអន្លង់វែង ៧នាក់ និងពលរដ្ឋនៅក្នុងក្រុងសំរោង ចំនួន ៥នាក់ ។ ចំណែកអ្នក ឆ្លងថ្មីចំនួន១៨១នាក់ ដទៃទៀតនោះវិញ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករ ដែលកំពុងធ្វើចត្តាឡីស័ក ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើន ដល់ចំនួន៤ពាន់ ៥៦៥នាក់ ដែលក្នុងនោះភាគច្រើនបំផុតជាករណីនាំចូលពីបរទេសដែលមានចំនួន ៤ពាន់ ២៤៩នាក់ ។ ក្នុងចំណោមអ្នកឆ្លងក្នុងខេត្តឧត្តរមានជ័យទាំង៤ពាន់ ៥៦៥នាក់នោះ ការព្យាបាលជាសះស្បើយ មានចំនួន៧២៤នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ ៕
-
ខេត្តកំពង់ធំ ឆ្លងថ្មី២៨នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨នាក់ និងមានអ្នកស្លាប់ម្នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ចំនួន ៨នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញ អ្នកឆ្លងចំនួន ២០នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជា ពលរដ្ឋមានទីលំនៅក្នុងក្រុងស្ទឹងសែន ចំនួន ៥នាក់, ស្រុកសន្ទុក ៤នាក់, ស្រុកស្ទោង ៤នាក់, ស្រុកកំពង់ស្វាយ ៧នាក់, ស្រុកបារាយណ៍៤នាក់, ស្រុកតាំងគោក ៣នាក់ និងពលរដ្ឋនៅស្រុកប្រាសាទបាល្ល័ង្គចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសជាតិកូរ៉េខាងត្បូងម្នាក់ រស់នៅស្រុកប្រាសាទបាល្ល័ង្គ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៧៧៨នាក់, ព្យាបាល ជា សះស្បើយចំនួន ១ពាន់១១៨នាក់ និងអ្នកស្លាប់បានកើនដល់ចំនួន ៤០នាក់ ហើយ ៕