-
កម្ពុជានឹងទទួលវ៉ាក់សាំងជាង៤១ម៉ឺនដូស ពីប្រទេសអង់គ្លេស (Video Inside)

កម្ពុជាគ្រោងនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ជាង៤១ម៉ឺនដូសពីប្រទេសអង់គ្លេស។ ក្រសួងការបរទេស អង់ គ្លេសថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានឲ្យដឹងថាអង់គ្លេសនឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤១ម៉ឺន៥ពាន់ដូសដល់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូ មីនីក រ៉ាអាប់ បានថ្លែងថា វ៉ាក់សាំង AstraZeneca ៤១ម៉ឺន៥ពាន់ដូស មកកាន់ប្រទេសកម្ពុជានោះ គឺជាផ្នែក មួយ នៃការផ្ដល់វ៉ាក់សាំងចំនួន១០០លានដូសដំបូង ដែលអង់គ្លេសបានប្ដេជ្ញាឧបត្ថម្ភឲ្យតំបន់ដែលក្រីក្របំផុតនៃពិភព លោកបានទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោកស្រី Tina Redshaw បានមានប្រសាសន៍ថា វ៉ាក់សាំង AstraZeneca ចំនួន៤១ម៉ឺន៥ពាន់ដូសនោះ នឹងជួយដល់សហ គមន៍ក្នុងមូលដ្ឋានដើម្បីចាប់ផ្ដើមអាជីវកម្មការពារសេវាសុខភាព និងស្ដារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ឡើងវិញ។ នៅមិនទាន់មានសេចក្តីរាយការណ៍ជុំវិញកាលបរិច្ឆេទមកដល់នៃវ៉ាក់សាំងប្រទេសអង់គ្លេសនោះទេ។
-
រាជរដ្ឋាភិបាល ដាក់ចំណាត់ការបិទខ្ទប់ខេត្តទាំង៨ ជាប់ព្រំដែនថៃ (Video Inside)

រាជរដ្ឋាភិបាលបានដាក់ចេញនូវចំណាត់ការបិទខ្ទប់រយៈពេល១៤ថ្ងៃ ការចេញចូលក្នុងខេត្តចំនួន៨ដែលនៅជាប់ ព្រំដែនប្រទេសថៃ និងការពិចារណាបិទច្រកព្រំដែនជាបណ្តោះអាសន្នថែមទៀត ក្រោយការឆ្លងរាលដាល វីរុសបំប្លែងថ្មី Delta ត្រូវគេរកឃើញជាបន្តបន្ទាប់នាំចូលមកពីពលករ ឆ្លងដែនមកពីប្រ ទេសថៃ។ ប្រទេសថៃ វេលាចុងក្រោយនេះ បានរងនឹងការផ្ទុះឆ្លងខ្លាំងជាពិសេសការឆ្លងដោយ វិរុសបំប្លែងថ្មី Delta។ សេចក្តីរាយការណ៍ថ្ងៃនេះពីប្រទេសថៃបានឲ្យដឹងថាការឆ្លងក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន ១ម៉ឺន៧ពាន់៦៦៩ករណី ដែលជាករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មាន។ យោងតាម ក្រសួង មហាផ្ទៃ ពលករខ្មែរធ្វើ ចំណាកស្រុកមកពីប្រទេសថៃ រវាងពី ខែមករាដល់មិថុនាឆ្នាំ២០២១ មានចំនួន ច្រើន ដល់៦ម៉ឺន៣ពាន់២៦៩ នាក់ ។ ចំណាត់ការបិទខ្ទប់ ខេត្ត កោះកុង, ពោធិ៍សាត់, ខេត្តបាត់ ដំបង, ខេត្តប៉ៃលិន, ខេត្ត បន្ទាយមានជ័យ, ខេត្តឧត្តរ មានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប រវាងពីថ្ងៃទី២៩កក្កដា រហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១ បានធ្វើ តាមរយៈសេចក្តីសម្រេចមួយចុះថ្ងៃទី២៨ កក្កដារបស់ប្រមុខដឹកនាំរាជ រដ្ឋាភិបាល។ ខេត្តទាំង៨ដែលជាប់ព្រំដែនថៃ គឺជាខេត្តដែលតែងមានសេចក្តីរាយ…
-
រាជរដ្ឋាភិបាលដាក់ចេញបំរាមគោចរ និងរឹតបន្តឹងសាជាថ្មីក្នុងរាជធានី និងតាមបណ្តាខេត្ត (Video Inside)

រាជរដ្ឋាភិបាល បានដាក់ចេញសាជាថ្មីនូវបំរាមគោចរក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តទូទាំងប្រទេសរយៈពេល ១៤ថ្ងៃចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៩កក្កដាឈានចូលថ្ងៃទី៣០កក្កដា។ ការដាក់ចេញនូវបំរាមគោចរសាជាថ្មីដែលនឹងមានរយៈពេលពីម៉ោង៩យប់ដល់ម៉ោង៣ទាបភ្លឺរហូតដល់ថ្ងៃទី១២សីហា បានធ្វើឡើងតាមសារាចរណែនាំមួយ របស់រាជរដ្ឋាភិបាលទន្ទឹមនឹងសន្ទុះឆ្លងរាលដាលជម្ងឺកូវីដ១៩ នៅតែមានសភាពធ្ងន់ធ្ងរ ជាពិសេសក្តី ព្រួយបារម្ភលើវីរុសបំប្លែងថ្មី Delta ដែលទើបត្រូវបានរកឃើញជាបន្តបន្ទាប់។
-
ព្រះមហាក្សត្រ និងសម្តេចម៉ែ អបអរសាទរសម្តេចតេជោទទួលគ្រឿងឥស្សរិយយសរុស្ស៊ី The Order of Friendship (Video Inside)

ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានប្រោសព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែល ទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព- The Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី ។ ព្រះរាជសាររបស់ ព្រះអង្គទាំងទ្វេ ថ្ងៃទី២៨កក្កដាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃនេះ និងសូមកោតសរសើរដ៏កក់ក្ដៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោដែលមានគុណបំណាច់ដ៏ថ្លៃថ្លា, វីរភាពដ៏ ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ដឹកនាំប្រទេសដ៏ឆ្នើមបំផុត និងប្រកបដោយសក្តានុពល ទំនាក់ទំនងសហប្រតិ បត្តិការជាមួយប្រទេសនានាបានល្អប្រសើរ, ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍន៍ជាតិ, រីកចម្រើន និងល្បីរន្ទឺលើសកលលោក»។ គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាព The Order of Friendship គឺជាគ្រឿងឥសិរ្សយសថ្នាក់កំពូលរបស់សហព័ន្ធរុស្ស៊ីដែលបានបង្កើតឡើងដោយអតីតប្រធានា ធិបតីរុស្ស៊ី លោកបូរីស យ៉ែល ស៊ីន។ ឥស្សរជននយោបាយសំខាន់ៗ ដែលធ្លាប់បានទទូលឥស្សរយសនោះរួម មានអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀ មហាម៉ាត់, អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោកស្រី ម៉េ ហ្គាវ៉ាទី ស៊ូកាណូ ពូទ្រី, អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន,…
-
អភិបាលស្រុកសេសាន ចុះជួយស្ទូងស្រូវ និងលើកទឹកចិត្ត ថែមទាំងជម្រុញ ដល់ប្រជាពលរដ្ឋ ឲ្យខំបង្កបង្កើនផលស្រូវ ខណៈវិស័យកសិកម្ម កំពុងមានការរីកចម្រើន នៅក្នុងស្រុក (Video Inside)

-
អាជ្ញាធរជាតិអប្សរា សម្រេចបិទការចូលទស្សនា ប្រាសាទនានា និងផ្អាកការលក់សំបុត្រ ការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ (Video Inside)

-
ក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាព័ត៌មាន ស្តីពី «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» តាមប្រព័ន្ធ Zoom Meeting (Video Inside)

-
សមត្ថកិច្ច នឹងធ្វើការផាកពិន័យ តាមច្បាប់កំណត់ថ្មី បើសិនជាពលរដ្ឋណា មិនពាក់ម៉ាស់ (Video Inside)

-
ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកនេះ បន្តរកឃើញករណី អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៧៦៥នាក់ និងអ្នកស្លាប់ ១១នាក់ (Video Inside)
-
ឯកឧត្តម អ៊ាង សុផល្លែត ថ្លែងថាការអនុវត្តតាមអនុសាសន៍ របស់សម្តេច ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងវិធានការ របស់ក្រសួងសុខាភិបាល បានខ្ជាប់ខ្ជួន គឺដើម្បីជៀសផុត ពីការចម្លងជំងឺកូវីដ១៩ (Video Inside)
