-
ខេត្តចំនួន៣ បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ច្រើនជាងបណ្តា ខេត្តដ៏ទៃ (មានវីដេអូ)

-
តើកុមារ មានអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវមានឯកសារអ្វីខ្លះភ្ជាប់ទៅជាមួយ (មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង ២៩ កក្កដា ២០២១

Video https://fb.watch/71QYvKlFVv/មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៩.០៧.២០២១LD1 បន្ទាប់ពីបិទខ្ទប់ខេត្តចំនួន៨ រាជរដ្ឋាភិបាលបន្តបិទការឆ្លងព្រំដែនកម្ពុជា-ថៃ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេស៕…ឃ្លីបTG1 រាជរដ្ឋាភិបាល ចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕…..អានផ្ទាល់……LD2 ប្រជាពលរដ្ឋជាង៧លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស គ្រាដែល អ្នកចាក់វ៉ាក់សាំងទី៧លានត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រកាសបានទៅលើលោកយាយនៅខេត្តសៀមរាប៕អានផ្ទាល់TG តើកុមារ មានអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវមានឯកសារអ្វីខ្លះភ្ជាប់ទៅជាមួយ?LD3 ខេត្តចំនួន៣បានបន្តរកឃើញវិជ្ជមានកូវីដ-១៩ច្រើនជាងបណ្តាខេត្តដ៏ទៃ៕អានផ្ទាល់TG2 គ.ជ.ប បិទផ្សាយលទ្ធផលបណ្តោះអាសន្ន ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត ឆ្នាំ២០២១ ៕…..អានផ្ទាល់…. LD4 ឯ.ឧ ហ៊ុន ម៉ានី៖ ២៩កក្កដា ជាខួប៣ឆ្នាំ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ អនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា, គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ៕ អានផ្ទាល់ ព័ត៌មានអន្តរជាតិពេលព្រឹក១- នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា ការពង្រីកបំរាមបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី នឹងអាចទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មី Delta ៕..អានផ្ទាល់..២- ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកតម្រូវអោយបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការ Covid-19 រួច ទើបអាចចូលធ្វើការបាន ៕..អានផ្ទាល់..៣-…
-
បន្ទាប់ពីបិទខ្ទប់ខេត្តចំនួន៨ រាជរដ្ឋាភិបាលបន្តបិទការឆ្លងព្រំដែនកម្ពុជា-ថៃ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេស (មានវីដេអូ)

-
មន្ទីរសម្រាកព្យាបាល នាគព័ន្ធដាយមិន មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយគ្រូពេទ្យធ្វើការនៅមន្ទីសម្រាកព្យាបាល នាគព័ន្ធDiamond ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីសម្រាកព្យាបាល នាគព័ន្ធ Diamond មានទីតាំង ស្ថិត នៅផ្លូវ៣៨៤, សង្កាត់ទួលស្វាយព្រៃ១, ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកឆ្លងកូវីដ១៩ គឺជាគ្រូពេទ្យធ្វើការនៅមន្ទីសម្រាកព្យាបាលនាគព័ន្ធ Diamond នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាង ពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួន រយៈ ពេល ១៤ ថ្ងៃ៕
-
បុរសអាយុ២៤ឆ្នាំឆ្លងកូវីដ បានរត់ចេញពីមន្ទីរពេទ្យ (Video Inside)

អ្នកឆ្លងជម្ងឺកូវីដ១៩ម្នាក់បានរត់គេចចេញពីមន្ទីរពេទ្យព្រះអង្គឌួង។ បុរសអាយុ២៤ឆ្នាំឈ្មោះ សឿង វុត្ថា បានរត់ ចេញពីមន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃទី២៦កក្កដា។ អ្នកគេចខ្លួន ឈ្មោះ សឿង វុត្ថា គឺជាពលរដ្ឋ មានទីលំនៅ ក្នុងភូមិទួលរកា១, សង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ។ បុរសរូបនោះ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ ក្នុងពេលចូលទៅសេវាព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃទី ២៥ ខែកក្កដា។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវអ្នកដែលធ្លាប់បានជួបឬបានប៉ះពាល់ជាមួយឈ្មោះ សឿង វុត្ថា នោះ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។
-
យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ ចាប់ផ្តើមថ្ងៃអាទិត្យទី១ សីហា (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារវ័យជំទង់អាយុ១២ឆ្នាំដល់១៧ឆ្នាំ នឹងចាប់ផ្តើមហើយនៅថ្ងៃអាទិត្យចុង សប្តាហ៍នេះហើយ ទន្ទឹមនឹងការដឹកជញ្ជួនវ៉ាក់សាំងមកដល់កម្ពុជាមានជាបន្តបន្ទាប់។ សម្តេចតេជោហ៊ុនសែន បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យ ជំទង់ ដែលមានប្រមាណជិត២លាននាក់ នឹងត្រូវចាប់ ផ្តើមធ្វើនៅថ្ងៃទី១សីហាឆ្នាំ២០២១។ យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ នឹងចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្ដាល, ខេត្តព្រះសីហនុ, និងខេត្តកោះកុង ។ សូមទស្សនា សេចក្តីរាយការណ៍ជុំវិញចំណាប់អារម្មណ៍របស់ពលរដ្ឋនិងកុមារវ័យជំទង់នានា៕
-
បុរសអាយុ៥៥ឆ្នាំ ស្លាប់ដោយសារអួលទឹក (Video Inside)

បុរសវ័យចំណាស់ម្នាក់នៅក្នុងខេត្តក្រចេះបានស្លាប់នៅថ្ងៃនេះដោយសារការអួលទឹក។ ហេតុការណ៍បានកើត ឡើងក្នុងភូមិអូរពោរ ឃុំក្បាលដំរី នៃស្រុកសំបូរ កាលពីវេលាថ្ងៃត្រង់ទី២៨កក្កដានេះ បន្ទាប់ពីបុរសអាយុ៥៥ឆ្នាំ ឈ្មោះ ម៉ឺ ក្រោយការទទួលទានបាយថ្ងៃត្រង់រួច បានហូបទឹក ប៉ុន្តែក្រោយការពិសារទឹកនោះរួច គាត់ក៏បានអួល ស្លាប់មួយរំពេជ។ សមត្ថកិច្ចក្រុមជំនាញបានធ្វើកោសល្យវិច័យ និងបញ្ជាក់ថាបុរសអាយុ៥៥ឆ្នាំនោះពិតជា ស្លាប់ ដោយសារការអួលទឹកប្រាកដមែន។
-
សុនខហិតមីនរបស់កម្ពុជាចំនួន៦ក្បាល លក់ឲ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង (Video Inside)

សត្វសុនខហិតមីនចំនួន៦ក្បាល ដែលបង្វឹកដោយប្រទេសកម្ពុជាត្រូវបានលក់ឲ្យទៅប្រទេសកេនយ៉ា និង ប្រទេសស៊ូដង់ខាងត្បូងដើម្បីប្រតិបត្តិការដោះមីននៅក្នុងប្រទេសដែលស្ថិតក្នុងតំបន់អាហ្វ្រិកទាំងនេះ។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងនៅថ្ងៃទី២៨ ខែកក្កដា នេះថា ការលក់សុនខហិតមីននេះ បានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់ទិញ ឬសុំសុនខហិត មីនពីបរ ទេសកាលពីមុននោះ ទៅជាប្រទេសធ្វើការផ្គត់ផ្គង់សត្វសុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការ នៅក្នុង ប្រទេសនេះផង។ លោកបានថ្លែងក្នុងចំណោមសត្វសុនខ៦ក្បាលនោះ សុនខ២ ត្រូវបានលក់ទៅប្រទេសកេន យ៉ានិង៤ក្បាលទៀតលក់ទៅប្រទេសស៊ូដង់ខាងត្បួង។ ប្រធានស៊ីម៉ាក់បានសម្តែងនូវមោទនភាពរបស់ក្រុម ស៊ីម៉ាក់ ដោយបញ្ជាក់ថា នេះជា សមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់, ទាំងចំណេះដឹង និងចំណេះធ្វើ, ការ ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារបច្ចេកទេស ដែលខែ្មរអាចធ្វើបាន»។ យោងតាមមន្ត្រីស៊ីម៉ាក់ សត្វសុនកហិតមីនទាំង ៦ក្បាលនេះ ត្រូវបានលក់ក្នុងតម្លៃពី ៣ពាន់៥០០ដុល្លារក្នុងមួយក្បាល តាមរយៈអង្គ ការAPOPO ខណៈកាលពីពេលមុន កម្ពុជាធ្លាប់ទិញសត្វសុនខពីបរទេស ក្នុងមួយក្បាលតម្លៃដល់ទៅ៣ម៉ឺន ដុល្លារឯនោះ។
-
កម្ពុជាដុតកម្ទេចសាច់ក្របីមានកូវីដ១៩ នាំចូលពីឥណ្ឌា (Video Inside)

សាច់ក្របីដែលរកឃើញមានវីរុសកូវីដ-១៩ចំនួន៣កុងទីន័រ នាំចូលមកពីប្រទេសឥណ្ឌា ត្រូវបានដុតកំទេច ចោលហើយនៅថ្ងៃនេះ។ ការដុតកម្ទេចសាច់ក្របីនេះ បានធ្វើនៅទីតាំងដីសំរាប់បូជាអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ ស្ថិតក្នុងភូមិជាំ, ឃុំតាសាល, ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ផលិតផលសាច់ក្របីបង្កកដែលរកឃើញ មានវីរុសកូវីដ១៩នោះ គឺមាន១កុងទីន័រជារបស់ក្រុមហ៊ុន BOVINI FOOD CO. LTD, និង២កុងទីន័រទៀត ជារបស់ក្រុមហ៊ុន ASHARY INVESTMENT & CONSTRUCTION Co. LTD។ ស្ថានទូតឥណ្ឌាប្រចាំប្រទេស កម្ពុជាកាលពីម្សិលមិញ បានអំពាវនាវកម្ពុជាសូមធ្វើតេស្តលើសាច់ក្របីនោះសាឡើងវិញ ដោយ សារតែការនាំ ចូលទំនិញទាំងនេះ ត្រូវបានពិនិត្យតាមស្តង់ដា ISO ត្រឹមត្រូវមុនការដឹកនាំចូលមកកម្ពុជា។ ស្ថានទូតបានអះ អាងថា សាច់ក្របីនេះ បាននាំចេញតាមផ្លូវទឹក តាំងពីខែមេសា និងបានមកដល់កម្ពុជានៅខែកក្កដាដែលគ្មាន ភស្ថុតាងវិទ្យាសាស្ត្រណាបង្ហាញថាវីរុសកូវីដ១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារនិងចំណីអាហារក្នុងរយៈ ពេលជិត៣ខែនោះទេ។