Category: ទូរទស្សន៍

  • មនុស្សស្លាប់៤នាក់ និងកំពុងជួយសង្គ្រោះ១០នាក់សង្ស័យពុលស្រាស នៅខេត្តកំពត (Video Inside)

    មនុស្សស្លាប់៤នាក់ និងកំពុងជួយសង្គ្រោះ១០នាក់សង្ស័យពុលស្រាស នៅខេត្តកំពត (Video Inside)

    មនុស្ស៤នាក់បានស្លាប់និងប្រមាណ១០នាក់ទៀតកំពុងជួយសង្គ្រោះក្នុងហេតុការណ៍សង្ស័យករណីពុលស្រា សនៅក្នុងខេត្តកំពត។ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវកាលពីរសៀលថ្ងៃទី២៧កក្កដានៅក្នុងហេតុការណ៍ សង្ស័យពុលស្រាស ដែលបានកើតឡើងនៅឃុំដូនយ៉យ ក្នុងស្រុកឈូក។ សមត្ថកិច្ចជំនាញបានប្រមូលសំណាក ដែលជាប់ពាក់ព័ន្ធទាំងអស់ក្នុងនោះសំណាកស្រាសចំនួន១២គំរូ, ស្រាថ្នាំចំនួន១០គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរ ពិសោធន៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ។ នេះជាលើកទី២ ហើយនៅក្នុងខេត្តកំពតដែលមានករណីសង្ស័យពុលស្រាស។ ករណីលើកទី១ដែលមានមនុស្សស្លាប់៨នាក់ ដោយសារការពុលស្រាសដែរនោះ បានកើតឡើងកាលពីខែឧសភាកន្លងមកនេះ។ ករណីពុលស្រាក្នុងអំឡុង ពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងកូវីដ១៩នេះ មិនមែនមានត្រឹមខេត្តកំពតតែមួយនោះទេ។ ក្នុងឆ្នាំ២០២១នេះ មានមនុស្សប្រមាណ៣០នាក់ហើយ ត្រូវគេរាយការណ៍ជុំវិញបានស្លាប់ដោយសារពុលស្រាស និង ស្រាថ្នាំ រួមមាននៅខេត្តកណ្តាល, ខេត្តកំពត និងនៅខេត្តព្រៃវែង។  ការពុលស្រាដែលរកឃើញកន្លងមកត្រូវ ក្រុមជំនាញបញ្ជាក់ថាដោយសារតែការបិតស្រាមិនមាន បច្ចេកទេសត្រឹមត្រូវដោយការបិតស្រាបានលាយ សារធាតុមេតាណុលកម្រិតខ្ពស់ជាង១០ភាគរយដែលធម្មតាគេអនុញ្ញាតឲ្យមានជាតិមេតាណុលនោះត្រឹមតែ ក្រោម០.២%តែប៉ុណ្ណោះ។

  • ក្រសួងការងារ និង ACILS អាមេរិកចុះអនុស្សារណៈ ក្នុងបំណង បង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី (Video Inside)

    ក្រសួងការងារ និង ACILS អាមេរិកចុះអនុស្សារណៈ ក្នុងបំណង បង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី (Video Inside)

    ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ នៅថ្ងៃទី២៨កក្កដាឆ្នាំ២០២១ ក្នុងបំណង បង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី ក្នុងគោលដៅរួមចំណែកក្នុងការអនុវត្តគោលនយោ បាយពាក់ព័ន្ធនឹងវិស័យការងារ។ អនុស្សរណៈនៃការយោគយល់គ្នានោះ មានរយៈពេល២ឆ្នាំ គឺពីឆ្នាំ២០២១ ដល់ឆ្នាំ២០២ និងអនុស្សារណៈនោះ ត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីក្រសួងការងារ លោកអ៊ិត សំហេង និង នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា លោក William Conklin ។  លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានោះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀតនៃកិច្ចសហ ប្រតិបត្តិការរវាងក្រសួងការងារ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ លោក William Conklin ក្នុងពិធីចុះហត្ថលេខា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលបានខិតខំប្រឹងប្រែងរួមកិច្ចការជាមួយគ្នានាពេលកន្លងមក សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ។ លោករំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញ ពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងរួមចំណែកក្នុង ការលើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ…

  • ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)

    ខេត្តកោះកុងមានការឆ្លងថ្មី២១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ២១នាក់ថ្ងៃនេះ រួមមានការឆ្លងលើពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ៦នាក់, នៅស្រុកមណ្ឌលសីមា៥នាក់, នៅស្រុក កោះកុង ៥នាក់, ស្រុកគីរីសាគរ៤នាក់និងនៅស្រុកស្រែអំបិលម្នាក់។ ខេត្តកោះកុង មានអ្នកជាសះស្បើយថ្ងៃនេះ មានចំនួន ៨៥នាក់។

  • ខេត្តរតនគិរី ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះ១៤នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរក ឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុក កូនមុំ ៩នាក់, ក្រុងបានលុង ម្នាក់  និងពលរដ្ឋ រស់នៅក្នុងស្រុកលំផាត់ ម្នាក់ ។ ខេត្តរតនគិរី គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៦៩១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥៦៤នាក់ និងមានអ្នកស្លាប់ចំនួន ៥នាក់ ៕

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៨ស្លាប់១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៨ស្លាប់១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣៨នាក់ និងមានអ្នកស្លាប់ម្នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៥នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើប រកឃើញឆ្លងនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅ នៅក្នុងក្រុងសួងចំនួន ២នាក់, ស្រុកពញាក្រែក៤នាក់, ស្រុកត្បូងឃ្មុំ ១២នាក់, ស្រុកអូររាំងឪ ៥នាក់, ស្រុកមេមត់ ១៤នាក់ និងបានឆ្លងលើ ពល រដ្ឋមកពីខេត្តកំពង់ចាមម្នាក់ ។ ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានព្យាបាលជាសះស្បើយអ្នកឆ្លង ចំនួន ៤៦នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី៥៦នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៥៦នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៤នាក់បើប្រៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥៦ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកកំពង់ត្របែក១៣នាក់, ស្រុកស្វាយអន្ទរ៧នាក់, ស្រុកព្រះសេ្ដច ៦នាក់, ស្រុកស៊ីធរកណ្ដាល៦នាក់, ស្រុកពាមរក៍៥នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកមេសាង៣នាក់, ស្រុក ពាមជរ២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកពារាំងម្នាក់, ស្រុកកញ្ជ្រៀចម្នាក់,  និងមកពីខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមាន បុរសអាយុ៦៦ឆ្នាំនៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ៥០ឆ្នាំនៅស្រុក ពាមជរ។  ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៨៩៥នាក់ ព្យាបាលជាសះស្បើយចំនួន២ពាន់ ៨០៨នាក់ និងស្លាប់៦៧នាក់។

  • ខេត្តស្វាយរៀង ឆ្លងថ្មី៦០នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៦០នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជា តួលេខឆ្លងកើនឡើង១០នាក់បើប្រៀបធៀបនឹងសប្តាហ៍មុន។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៦០នាក់ នោះ រួមមាន៨នាក់ជាកម្មកររោងចក្រ, ២៣នាក់ជាអាជីវករផ្សារកំពង់ត្រាចនៃស្រុករមាសហែក, ១១នាក់ជា អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះអ្នកឆ្លង១៨នាក់ទៀត គឺជាពលរដ្ឋរស់នៅតាមក្រុងនិងស្រុកមួយ ចំនួននៅក្នុងខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៣៨នាក់, ព្យាបាល ជាសះស្បើយចំនួន៣ពាន់៧៧៧នាក់ និងមានអ្នកស្លាប់សរុបចំនួ៧៨នាក់។

  • ខេត្តក្រចេះ ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តក្រចេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន៣នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងកូវីដ១៩ ទាំង៤នាក់នោះ មានទីលំនៅ នៅក្នុងស្រុកស្នួលចំនួន ២នាក់ និងស្រុកសំបូរចំនួន ២នាក់ ។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨១ នាក់  ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៧៣នាក់ និងមានអ្នកស្លាប់ ៥នាក់ ៕

  • អប្សរាព្រឹកនេះ ២៩ កក្កដា ២០២១

    អប្សរាព្រឹកនេះ ២៩ កក្កដា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V2    រាជរដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនជាប់ប្រទេសថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍៕…ឃ្លីប… V3    រាជររដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  …ឃ្លីប… V1    រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ  និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕…អានផ្ទាល់ V5    សម្តេចតេជោ ហ៊ុន សែន ប្រកាសរកឃើញបុគ្គលទី៧លាន ដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩៕…ឃ្លីប… វគ្គទី២៖សុវត្ថិភាពសង្គម SB1  អភិបាលរាជធានីភ្នំពេញ អ្នកចែកប័ណ្ណ ចាក់សាំងជូនកុមារជាថ្នូរ នៃការយកលុយ នឹងមានបញ្ហា​ប្រឈមធ្ងន់ធ្ងរ ជាមួយអាជ្ញាធររាជធានី ៕ …ឃ្លីប… L1    គ្រាប់មីន ជិត៤ពាន់គ្រាប់ នៅលើផ្ទៃដី ជាង២៩លានម៉ែត្រការ៉េ ដែលជាគម្រោងបដិភាគ កម្ពុជា-ចិន ត្រូវបានកម្ទេចចោល ៕ …ឃ្លីប… BH2  សុនខ កម្ពុជា ៦ក្បាល ចេញទៅដោះមីន នៅកេនយ៉ា និងស៊ូដង់ខាងត្បូង ៕ …អានផ្ទាល់… D8    ធនាគារអភិវឌ្ឍន៍ជនបទ…

  • ខេត្តកំពង់ចាម ឆ្លងថ្មី៥៤នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៥៤នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៤នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង ៥៤នាក់ថ្ងៃនេះ រួមមាននៅ ក្រុងកំពង់ចាម៩នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃ៨នាក់, ស្រុកបាធាយ ១១នាក់, ស្រុកចំការលើ២នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកកោះសូទិន៤នាក់ ,ស្រុកស្រី សន្ធរ៣នាក់​, មកពីខេត្តត្បូងឃ្មុំម្នាក់, ខេត្តកំពង់ធំម្នាក់ និងខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង២នាក់ រួមមានទី១ស្ត្រីជនជាតិខ្មែរអាយុ៨៣ឆ្នាំ នៅស្រុកកំពង់សៀម និងបុរសជាតិវៀតណាម អាយុ៦០ឆ្នាំ នៅស្រុកកោះសូទិន។