-
ឥណ្ឌាស្នើកម្ពុជាធ្វើតេស្តសាជាថ្មីជុំវិញការរកឃើញសាច់ក្របីបង្កក៣កុងតេណ័រ នាំពីឥណ្ឌានោះមានវីរុសកូវីដ១៩ (Video Inside)

សាច់ក្របីបង្កក៣កុងតឺន័រដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវបានគេរកឃើញមានវីរុសកូវីដ-១៩។ សាច់ក្របីនាំ ចូលពីប្រទេសឥណ្ឌានេះ នឹងត្រូវបានគេគ្រោងដុតកម្ទេចចោលនៅក្នុងខេត្តកំពង់ស្ពឺ។ ស្ថានទូតឥណ្ឌាប្រចាំ ប្រទេសកម្ពុជា នៅថ្ងៃទី២៧កក្កដា បានថ្លែងអំពាវនាវកម្ពុជាសូមធ្វើតេស្តលើសាច់ក្របីនោះសាឡើងវិញ ដោយ សារតែការនាំចូលទំនិញនេះ ត្រូវបានពិនិត្យតាមស្តង់ដា ISO ត្រឹមត្រូវមុនការដឹកនាំចូលមកកម្ពុជា។ កម្ពុជាបានផ្អាកការនាំចូលសាច់បង្កកនានានា ពីប្រទេសឥណ្ឌាកាលពីខែឧសភាឆ្នាំ២០២១ក្រោយប្រទេសឥណ្ឌា បានរងការឆ្លងយ៉ាងខ្លាំងក្លានូវវីរុសកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta ដែលបានធ្វើឲ្យឥណ្ឌាបានធ្លាក់ក្នុង គ្រោះមហន្តរាយនៃការឆ្លងដោយជម្ងឺរាតត្បាតនោះ។ ប៉ុន្តែនៅខែមិថុនា កម្ពុជាបានដកបម្រាមហាមនោះចេញវិញ ។ សេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាសាច់ក្របីបង្កករកឃើញមានផ្ទុកវីរុសកូវីដ-១៩ ទាំង៣កុងទីន័រនោះ គឺរួមមាន ១កុងទីន័រជារបស់ក្រុមហ៊ុន BOVINI FOOD CO. LTD និង២កុងទីន័រទៀត ជារបស់ក្រុមហ៊ុន ASHARY INVESTMENT & CONSTRUCTION Co. LTD។ ប៉ុន្តែការអះអាងរបស់កម្ពុជាជុំវិញ សាច់ក្របីបង្កករកឃើញវីរុសកូវីដ១៩នោះ បាននាំឲ្យស្ថានទូតឥណ្ឌាប្រចាំកម្ពុជាមានប្រតិកម្មតបមកវិញ។ អនុកម្មការស្រាវជ្រាវជម្ងឺកូវីដ១៩បានថ្លែងថាស្ថានទូតឥណ្ឌានៅមិនទាន់អស់ចិត្តចំពោះការអះអាងរបស់កម្ពុជា ជុំវិញការរកឃើញវីរុសឆ្លងលើសាច់ក្របីនាំចូលនោះ និងបានស្នើដល់កម្ពុជាធ្វើតេស្តសាជាថ្មីម្តងទៀត។ ស្ថាន ទូតឥណ្ឌាបានអះអាងថាសាច់ក្របីនាំចូលនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌាស្របតាមស្តង់ដា ISO ត្រឹមត្រូវមុននាំចូលមកប្រទេសកម្ពុជា។ ស្ថានទូតបានអះអាងទៀតថា សាច់ក្របីនេះ បាននាំចេញតាមផ្លូវទឹក តាំងពីខែមេសា…
-
សម្តេចតេជោ ហ៊ុន សែន ទទួលបានគ្រឿងឥស្សរិយយស Order of Friendship ពីប្រធានាធិបតីរុស្ស៊ី (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់នូវគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន។ ឥស្សរិយយស Order of Friendship គឺជាគ្រឿង ឥស្សរិ យយសពិសេសរបស់ប្រទេសរុស្ស៊ីសម្រាប់គុណតម្លៃពិសេសលើឥស្សរជនណាដែលពង្រឹងសន្តិភាព, មិត្តភាព, កិច្ចសហប្រតិបត្តិការនិងការយោគយល់និងនាំមកនូវកិច្ចការប្រកបដោយផ្លែផ្កា រវាងប្រជាជាតិនិងប្រជាជនប្រ ទេសទាំង២។ ស្ថានទូតរុស្ស៊ីបានថ្លែងថាគ្រឿងឥស្សរិយយស-Order of Friendship» របស់ប្រធានាធិបតីរុស្ស៊ី ជួនចំពោះសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៃប្រទេសកម្ពុជា គឺជាការទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជានិង ប្រជាជនរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានចុះហត្ថលេខាកាលពីថ្ងៃទី២៥កក្កដាលើក្រិត្យច្បាប់ លេខ៤៣៤របស់ប្រទេសរុស្ស៊ី លើការប្រគល់គ្រឿងឥស្សរិយយសនេះ ជួនចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជា។ គួរបញ្ជាក់ដែរថាកម្ពុជានិងប្រទេសរុស្ស៊ី មានចំណងទំនាក់ទំនងការទូតរវាងគ្នាចាប់តាំងពីថ្ងៃទី១៣ ឧសភា ឆ្នាំ១៩៥៦នោះមក។ ការប្រគល់គ្រឿងឥស្សរិយយសកំពូលនេះ បានធ្វើឡើងក្នុងឆ្នាំដែលប្រទេសទាំង ២បានរំលឹកខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសកម្ពុជានិងរុស្ស៊ីផងដែរ។
-
ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងថ្មី១៧នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខកើនឡើងម្នាក់ ធៀបនឹងការរកឃើញការពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នក ឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងម្នាក់, ស្រុកកំពង់ត្រឡាច ៣នាក់, ស្រុកជលគីរី ២នាក់, ស្រុក បរិបូណ៌ ៦នាក់, ស្រុករលាប្អៀរ ៤នាក់ និងឆ្លងលើពលរដ្ឋនៅក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ម្នាក់ ។ បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ៦៣០នាក់ និងមានអ្នកស្លាប់ចំនួន ៣៤នាក់ ហើយ ៕
-
ខេត្តបាត់ដំបង ឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តបាត់ដំបង បានរកឃើញការឆ្លងថ្មី១៩៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ រួមមានការឆ្លងក្នុងសហគមន៍ចំនួន១៧៦នាក់និងការឆ្លងតាមរយៈពលករខ្មែរវិលត្រឡប់មក ពីប្រទេសថៃមានចំនួន១៩នាក់។ ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ១៩សរុប២ពាន់៨១៧នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៦១៨នាក់, និងមានមនុស្សស្លាប់ចំនួន៣០នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៧៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនឡើងចំនួន ២នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ ម្នាក់, ក្រុងសិរីសោភណ្ឌ ១៣នាក់, ស្រុកភ្នំស្រុកម្នាក់, ក្រុងប៉ោយប៉ែត ៥៤នាក់, ស្រុកស្វាយចេក ម្នាក់, ស្រុកមង្គលបុរី ម្នាក់, ស្រុកអូជ្រៅ ២នាក់ និងពលរដ្ឋមកពីខេត្តបាត់ដំបង ម្នាក់ ។ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានព្យា បាលអ្នកជំងឹកូវីដ១៩ អោយជាសះស្បើយបន្ថែមចំនួន ១៤៨នាក់ ផងដែរ ៕
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៦៦នាក់ (Video Inside)

ខេត្តឧត្តរមានជ័យរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៦៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះជាងម្សិលមិញចំនួន ៣០ នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ដែលទើប រកឃើញឆ្លងថ្មីទាំងនោះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១៣នាក់ ដែលត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋ ក្រុងសំរោង១០នាក់, ស្រុកជាំក្សាន្តម្នាក់, ស្រុកអន្លង់វែងម្នាក់ និងស្រុកចុងកាល់ចំនួន ម្នាក់ ។ ចំណែកអ្នកអ្នក ឆ្លងចំនួន ១៥៣នាក់ ដទៃទៀត គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករដែល កំពុងធ្វើចត្តាឡីស័ក ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤ពាន់ ១៧៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦៨៥នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ ហើយ ៕
-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី៤នាក់ (Video Inside)

ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងថ្មីចំនួន៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខឆ្លង កើន២នាក់ថែមទៀតបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤នាក់នេះ គឺជាការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍។ ខេត្តស្ទឹងត្រែងគិតត្រឹមថ្ងៃនេះ មានការឆ្លងសរុបចំនួន៤៦៩នាក់, ព្យា បាលជាសះស្បើយចំនួន៤០៨នាក់និងការស្លាប់មានចំនួនតែម្នាក់ទេ។
-
ខេត្តរតនគិរី ឆ្លងថ្មី២៥នាក់ (Video Inside)

ខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៥នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់រហូតដល់ទៅ ២៤នាក់ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងបានលុង ១៧នាក់, ស្រុកអូរជុំ ៣នាក់, ស្រុកកូនមុំ ២នាក់, និងបានឆ្លងលើអ្នកដំណើរមកពីខេត្តត្បូងឃ្មុំម្នាក់ និងមកពីខេត្តកំពង់ស្ពឺចំនួន ២នាក់ ។ ខេត្តរតនគិរី រហូតមក ទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដចំនួន ៦៧៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥០៤នាក់ និងមាន អ្នកស្លាប់ចំនួន ៤នាក់ ហើយ ៕
-
ខេត្តស្វាយរៀង ឆ្លងថ្មី៥០ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៣៣នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៥០នាក់នោះ រួមមាន៥នាក់ជាកម្មកររោងចក្រ, ១៣នាក់អាជីវករនៅផ្សារកំពង់ត្រាច នៃស្រុក រមាសហែក, ៧នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និង២៥នាក់ដទៃទៀតបានឆ្លងនៅតាមក្រុងនិងស្រុក មួយចំនួននៅក្នុងខេត្ត។ ចំណែកអ្នកស្លាប់ម្នាក់ថ្ងៃនេះ គឺជាស្ត្រីអាយុ៧១ឆ្នាំ នៃស្រុកចន្ទ្រា។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥៧៨នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧២២នាក់ និង មាន អ្នកស្លាប់សរុបចំនួ៧៨នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៧០នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៦នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកពាមជរ១៨នាក់, ស្រុកកំពង់ត្របែក១១នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកញ្ជ្រៀច៦នាក់, ស្រុកពាមរក៍៥នាក់, ស្រុកពារាំង ៥នាក់, ស្រុកមេសាង៥នាក់, ស្រុកកំចាយមារ៥នាក់ និង ស្រុកបាភ្នំ៤នាក់។ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៧២ឆ្នាំ នៃស្រុកកញ្ជ្រៀច។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៦កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ សរុប៣ពាន់ ៨៣៩ នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៧៥២នាក់ និងចំនួនមនុស្សស្លាប់បានកើនដល់៦៥នាក់ហើយ។