-
ការឆ្លងកូវីដ១៩ ថយចុះ៩៣ករណីនៅថ្ងៃនេះ (Video Inside)

ការឆ្លងកូវីដ១៩នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកមានចំនួន៦៨៥ករណីដែលជាតួលេខឆ្លងទាបលើកដំបូងនៅក្នុងក្កដានេះ។ ការឆ្លងនៅថ្ងៃនេះ មានការថយចុះចំនួន៩៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការ ឆ្លង៦៨៥ករណីនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤២៣ករណី ដែល ជាតួលេខ កើនឡើងចំនួន១២០ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន២៦២ករណី ដែលថយចុះចំនួន២១៣ករណីបើបៀបធៀបនឹងម្សិលមិញ។ កម្ពុជាក្នុងរយៈ២៧ថ្ងៃនៃខែកក្កដានេះ, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការឆ្លងជាង ៨០០ករណី មាន១១ លើក ,ការឆ្លងជាង៧០០ករណីមាន២លើក, និងការឆ្លងជាង៦០០ករណីទើបមានមួយលើកនៅថ្ងៃនេះ។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន១៩នាក់ ដែលថយចុះ៣នាក់ប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥៩ថ្ងៃកន្លងមកនេះ បានកើន ឡើងដល់៦ម៉ឺន៤ពាន់៩៧២ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៤ពាន់៣៨៦ករណី, ការស្លាប់សរុបមានចំនួន១ពាន់៣២៤នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៦ពាន់៧២៥នាក់។
-
កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងបង្កាកូវីដ១៩ណាដែលទទួលស្គាល់ដោយ WHO (Video Inside)

វ៉ាក់សាំងបង្កាកូវីដ១៩ដែលមុននេះ បានអនុញ្ញាតឲ្យតែក្រសួងសុខាភិបាលតែមួយគត់សម្រាប់ប្រើប្រាស់ ចាក់លើប្រជាពលរដ្ឋនោះ, នាពេលនេះ ត្រូវបានអនុញ្ញាតឲ្យផ្នែកឯកជនអាចនាំចូលបានហើយ។ យោងតាម សេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧កក្កដា ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩, ក្រសួងសុខាភិបាលនឹងអនុញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណនីហរ័ណឳសថ អាចធ្វើការស្នើរសុំនាំ ចូលវ៉ាក់សាំងកូវីដ-១៩ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយតាមទី កន្លែងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្រសួងសុខាភិបាលនៅបានថ្លែង បញ្ជាក់និងណែនាំជុំវិញកិច្ចប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន, ការថែរក្សា និង ការស្ដុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំង ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ សេចក្តីរាយការណ៍ពិភពលោកបានឲ្យដឹងថាក្នុងចំណោមវ៉ាក់សាំង២២ដែលផលិតដោយបណ្តាប្រទេសនានា ក្នុងពិភពលោក, វ៉ាក់សាំងដែលអង្គការសុខភាពពិភពបានទទួលស្គាល់រួមមានវ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Johnson & Johnson, វ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់, វាំក់សាំង Modena, វ៉ាក់សាំងកូវ៉ាក់ស៊ីន និង វ៉ាក់សាំងមួយចំនួនទៀត។
-
អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះកើបកាយប្រមូលសំរាមចេញពីប្រឡាយរំដោះទឹក (Video Inside)

-
ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន១៦គ្រួសារ (Video Inside)

-
បេឡាជាតិសន្តិសុខសង្គម បើកប្រាក់ប្រចាំខែកក្កដា សម្រាប់២សប្តាហ៍លើកទី២ សម្រាប់មន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី២៩ ខែកក្កដា តទៅ (Video Inside)

-
ឯកឧត្តម ជា វ៉ាន់ដេត និងឯកឧត្តម វង្សី វិស្សុត សម្ពោធជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលស្តីពី «ការនាំមុខផ្នែកឌីជីថលូបនីយកម្ម និងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា» (Video Inside)

-
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា កម្ពុជាពន្លឿន ការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពី កំពង់ផែឱ្យបានលឿន (Video Inside)

-
អ្នកជំងឺកូវីដ កាន់កាំបិតជាប់ដៃ បំភ័យគេគ្រប់គ្នា ផ្អើលទាំងគ្រូពេទ្យ ផ្អើលទាំងអាវុធហត្ថ (Video Inside)

-
ក្រសួងសុខាភិបាល រកឃើញករណី អ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួន ៦៨៥នាក់ និងមានអ្នកស្លាប់ ១៩នាក់ (Video Inside)

-
ខេត្តសៀមរាប ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា មេរោគបំប្លែងថ្មី Delta កំពុងវាយលុកចូលសហគមន៍ហើយ (Video Inside)
