-
ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៣៦២លានយេនក្នុងគម្រោង«JDS» (Video Inside)

កម្ពុជា និងជប៉ុន បានចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៣៦២លានយេន ឬប្រមាណ៣លាន ៣សែន១ម៉ឺនដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»នៅកម្ពុជាក្នុង ឆ្នាំ២០២១។ គំរោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅកាត់ថា «JDS» គឺជាគម្រោងដែលបានដើរ តួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។ ហិរញ្ញប្បទានឥតសំណងនៃគម្រោង«JDS» នេះ បានចុះហត្ថលេខានាព្រឹក ថ្ងៃទី២៦កក្កដា រវាងឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ជាមួយនឹងរដ្ឋមន្ត្រីការបរទេស កម្ពុជា លោក ប្រាក់ សុខុន នៅទីស្ដី ការក្រសួងការបរទេស។ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានថ្លែងថា តាមរយៈជំនួយនោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន២៦រូប ដែលក្នុងនោះ២៤រូបរៀនថ្នាក់អនុបណ្ឌិត និង២រូបរៀនថ្នាក់បណ្ឌិត នឹងទទួលបានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។ លោកប្រាក់សុខុនបានបញ្ជាក់ថា អស់រយៈពេលជាង២០ឆ្នាំមកនេះ JDS បានផ្តល់អាហារូបករណ៍ ដល់មន្រ្តីកម្ពុ ជាប្រមាណ៥០០នាក់ហើយ ដែលក្នុងនោះរួមមាន ២៤នាក់ដែលជាមន្ត្រីរបស់ក្រសួងការបរទេសកម្ពុជា។ ជប៉ុនគឺជាប្រទេសមួយដែលបាននិងកំពុងគាំទ្រខ្លាំងក្លា ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងពេល ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាបច្ចុប្បន្ននេះថែមទៀត។ ជប៉ុន បានផ្ដល់ជំនួយឥតសំណង ជាង៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ២៣០លានដុល្លារ និងកាលពីថ្ងៃសុក្រសប្តាហ៍មុនវ៉ាក់សាំងនៃជំនួយ ជប៉ុនចំនួន៣៣ម៉ឺន២ពាន់ដូសក្នុងវ៉ាក់សាំងសរុប១លានដូស ត្រូវបានដឹកមកដល់កម្ពុជារួចមកហើយផងដែរ។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៦នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង មានករណីឆ្លង១៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីថ្ងៃនេះ រួមមាននៅក្រុងកំពង់ឆ្នាំង៤នាក់, នៅស្រុកកំពង់ត្រឡាច២នាក់, ស្រុកជលគិរីម្នាក់, ស្រុកបរិបូរណ៍៧ នាក់និងស្រុករលាប្អៀ២នាក់។ គិតរហូតមកដល់ ពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនដល់ចំនួន ១ពាន់ ៦១៣នាក់ និងមានអ្នកស្លាប់កើនដល់ ៣៤នាក់។
-
ខេត្តប៉ៃលិន ឆ្លងថ្មី១៧៦នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ ១៧៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងច្រើនបំផុតមិនធ្លាប់មាននៅក្នុងខេត្តជាប់ព្រំដែនមួយនេះ ។ ការរកឃើញឆ្លងថ្ងៃនេះ ជាចំនួនឆ្លងច្រើនជាងម្សិលមិញរហូតដល់ទៅ ១៦៧នាក់ ដែលកាលពីម្សិលមិញនោះ បានរកឃើញអ្នកឆ្លងតែ ៩នាក់ នោះទេ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងនៅក្នុងសហកគមន៍ ចំនួន ៥នាក់ និងករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ១៧១នាក់ ដែលក្នុងនោះជាពល ករចូលតាមច្រកព្រំដែនខេត្តឧត្តមានជ័យចំនួន ១៦៦នាក់ និងពលករចូលតាមច្រកព្រំដែនព្រំ ខេត្តប៉ៃលិនចំនួន ៥នាក់ ។ អ្នកជំងឺកូវីដ១៩ថ្មីទាំង ១៧៦នាក់នោះ ត្រូវបានរដ្ឋបាលខេត្តឲ្យដឹងថា គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុង ប៉ៃលិន និងពលរដ្ឋនៃខេត្តដទៃ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្ត ស្វាយរៀង ខេត្តតាកែវ និងឆ្លងលើពលរដ្ឋនៃខេត្តកំពត ៕
-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី២នាក់ (Video Inside)

ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២នាក់ ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៥៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ ខេត្តស្ទឹងត្រែង កាលពីម្សិលមិញ ពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ ថ្មី ដែលទើបរកឃើញនៅថ្ងៃនេះ គឺជាពលរដ្ឋ មាន ទីលំនៅ នៅក្នុងក្រុងស្ទឹងត្រែង ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ១៩ សរុប ចំនួន ៤៦៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយបានកើនដល់ ៤០៨នាក់ហើយ និងអ្នកស្លាប់ដែលមានផ្ទុកជំងឺ កូវីដ១៩ ចំនួន ម្នាក់ ៕
-
ខេត្តមណ្ឌលគិរី ឆ្លងថ្មី៨នាក់ (Video Inside)

ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨ នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញ ឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋនៅក្នុងស្រុកពេជ្រាដាចំនួន ២នាក់, ក្រុងសែនមនោរម្យចំនួន ៥នាក់ និងបានឆ្លងលើ ពលរដ្ឋដែលជាអ្នកដំណើរពីខេត្តកំពងធំចំនួនម្នាក់ ។ ខេត្តមណ្ឌលគិរី នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយបានចំនួន ១៨នាក់ ផងដែរ ៕
-
ខេត្តព្រះវិហារ ឆ្លងថ្មី១២នាក់ (Video Inside)

ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ ថែម ទៀត ដែលជាតួលេខឆ្លងទាបជាងការរកឃើញពីម្សិលមិញចំនួន ១៧នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺ កូវីដ១៩ថ្មី ដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មី ម្នាក់, ក្រុងព្រះវិហារ ៣នាក់, ស្រុកជាំ ក្សាន្ត ៧នាក់, និងបានឆ្លងលើអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន ម្នាក់ ។ ខេត្តព្រះវិហារគិតត្រឹមថ្ងៃនេះ មាន អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៨៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៣០នាក់ ក្រោយការព្យាបាលជាសះ ស្បើយថ្មីចំនួន ១៨នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ម្នាក់ ៕
-
អប្សរាព្រឹកនេះ ២៧ កក្ដដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូននាយករដ្ឋមន្រ្តីចិន លី ខឺឈាង ចំពោះគ្រោះទឹកជំនន់ នៅភាគកណ្តាល ៕ …ឃ្លីប… L2 សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំង បង្ការកូវីដ១៩ ចំនួន១លានដូស ដល់កម្ពុជា ៕ …ឃ្លីប… D10 នាយករដ្ឋមន្រ្តីជប៉ុន ប្តេជ្ញាចិត្តសហការឱ្យអស់លទ្ធភាព ដើម្បីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាជាម្ចាស់ផ្ទះ ៕…អានផ្ទាល់ (Page) BH1 ជំនួយជប៉ុនផ្ដល់ឲ្យកម្ពុជា ក្នុងដំណាក់កាល កូវីដ១៩ ឆ្លុះបញ្ចាំងទំនាក់ទំនងដ៏រឹងមាំ និងគាំទ្រការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា ៕ …ឃ្លីប… BH2 កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចាប់ពីថ្ងៃទី២៥ មិថុនា ដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២១ ចំណាយជាង ៣៨១លានដុល្លារ ៕ …ឃ្លីប… D8 …
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៩៦នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៩៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៣៤ បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ មានករណីឆ្លងនៅក្នុងសហគមន៍តែម្នាក់ប៉ុណ្ណោះ ដែលជាពលរដ្ឋរស់នៅក្នុង ក្រុងសំរោង ចំណែកអ្នកជំងឺចំនួន១៩៥នាក់ ផ្សេងទៀត គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពី ប្រទេសថៃ និងពលករកំពុងធ្វើចត្តាឡីស័ក ។ បច្ចុប្បន្នខេត្តឧត្តរមានជ័យ មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនដល់ ៤ពាន់១០នាក់ហើយ, ភាគច្រើននៃអ្នកទាំងនោះគឺឆ្លងមកពីក្រៅប្រទេស ដែលមានច្រើនរហូតដល់ ៣ពាន់ ៧៣០ នាក់ ។ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ក្នុងខេត្តឧត្តរមានជ័យទាំងអស់ គិតត្រឹមថ្ងៃនេះ មានអ្នកជាសះស្បើយចំនួន ៦៥៥នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ ៕
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៧២នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងស្រកចុះចំនួន ៣នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ ១៩ ទាំង៧២នាក់នោះ បានឆ្លងលើពលរដ្ឋដែលជាអ្នកស្រុកមង្គលបុរីចំនួន ៥នាក់, អ្នកក្រុងសិរីសោភ័ណ ចំនួន ៣នាក់, អ្នកក្រុងប៉ោយប៉ែតចំនួន ៦១នាក់, និងបានឆ្លងលើពលរដ្ឋអ្នកស្រុកម៉ាឡៃចំនួន ៣នាក់ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយថ្មីបានចំនួន ១១២នាក់ ផងដែរ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៩៩នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបបានរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៥នាក់, ស្រុកសូទ្រនិគម៦នាក់, ស្រុកប្រាសាទបាគង៦នាក់, ស្រុកអង្គរធំ៦នាក់,ស្រុកបន្ទាយស្រីម្នាក់, មកពីខេត្តពោធិ៍សាត់ម្នាក់ និងឆ្លងលើពល ករមកពីប្រ ទេសថៃ២៤នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦៨ឆ្នាំ នៅក្រុងសៀម ខេត្តសៀមរាប។ នៅក្នុងខេត្តសៀមរាបដដែល បុរស២នាក់ត្រូវសាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យឃុំខ្លួនពីបទមិន គោរពវិធានការទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩។ ជនទាំង២រូបគឺម្នាក់ជាថៅកែហាងហេងហេងបាខែង ២ ឈ្មោះ អាន សត្ថា អាយុ ៣៥ឆ្នាំ, និងម្នាក់ទៀតជាមេការក្នុងហាងដដែលឈ្មោះ សាយ ឡាស្តាហ៍អាយុ៣៣ឆ្នាំ ដែលធ្វើអាជីវកម្មក្នុងក្រុងសៀមរាប។ រដ្ឋបាលខេត្តបានដាក់ ចេញនូវវិធានការរដ្ឋបាលដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទ ជា បណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រ វឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម ប៉ុន្តែហាងហេងហេងបាខែង២ បានបំពាននឹងវិធាន ការរដ្ឋបាល។ ខេត្តសៀមរាបដែលកំពុងចាត់វិធានការ យ៉ាងសកម្មបង្កាការឆ្លងរាតត្បាតនៅក្នុងខេត្តនោះ គិតមក ត្រឹមថ្ងៃនេះ មានអ្នកឆ្លងសរុប ៣ពាន់ ៨២២នាក់ និង មានមនុស្សស្លាប់ដោយសារកូវីដ១៩ចំនួន៤០។